26.3 C
Phnom Penh

TAG

ជ័យជម្នះ ៧ មករា

នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត រំឭក​ទិវា​ដឹងគុណ​ថ្ងៃ ៧​មករា និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពាវនាវ​ដោយ​ប្រើ​ឃ្លា​ទន្ទេញ​ចាំ​មាត់​ថា​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​ចងចាំ​នូវ​វីរភាព​យុទ្ធជន​ដែល​បាន​ពលី​ដើម្បី​រំដោះ​ប្រទេស​កម្ពុជា ពី​រណ្តៅ​មរណៈ​នៃ​របប​ដ៏​ខ្មៅ​ងងឹត ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​នៃ​អតីតកាល។ នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប ៤៧​ឆ្នាំ​នៃ​ទិវា​ជ័យជម្នះ ឬ​ទិវា​ដឹងគុណ ៧​មករា ជា​ថ្ងៃ​កំណើត​ទី​ពីរ​នៃ​ប្រជាជន​ខ្មែរ​គ្រប់​រូប ហើយ​ក៏​ជា​ថ្ងៃ​នៃ​ការ​ចងចាំ​នូវ​មហា​វីរភាព​ដឹងគុណ​ការ​តស៊ូ​នៃ​យុវជន​ជំនាន់​មុន ដែល​បាន​បន្សល់​ទុក​មរតក​នៃ​ជីវិត​ប្រជាជន​ខ្មែរ និង​ជា​មូលដ្ឋានគ្រឹះ​សម្រាប់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​ផង​ដែរ។ ថ្ងៃ​៧​មករា សម្រាប់​ខ្មែរ​មួយ​ភាគ​ធំ ក៏​ជា​ថ្ងៃ​ទ័ព​បរទេស​យៀកណាម ចំនួន ២​សែន​នាក់...

មេ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ប្រកាស​ថា​ប្រទេស​ថៃ ជា​អ្នក​បង្ក​ការ​ឈ្លានពាន​មក​លើ​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​ថៃ បាន​បង្ក​សង្គ្រាម​រំលោភ​បំពាន​យ៉ាង​កំរោល​មក​លើ​បូរណភាព​ទឹកដី​កម្ពុជា នៅ​តាម​បណ្ដោយ​ព្រំដែន ក្រោម​លេស​ការពារ​សន្តិសុខ និង​អធិបតេយ្យ​របស់​ថៃ ដែល​បង្ក​នូវ​មហន្តរាយ​យ៉ាង​ធំធេង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​សុខសាន្ត។ ឆ្លៀត​ឱកាស​ក្នុង​ថ្ងៃ​ខួប​ទី​៤៧ នៃ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៦ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ថ្លែង​ថា នៅ​ក្នុង​សកម្មភាព​រំលោភ​បំពាន​នេះ កង​យោធា​ថៃ...

អ្នក​ឃ្លាំមើល​ចាត់ទុក​ច្បាប់​ប្រឆាំង​ការ​មិន​ទទួលស្គាល់​របប​ខ្មែរក្រហម​ស្មើ​នឹង​ច្បាប់​ប្រឆាំង​ពលរដ្ឋ​មិន​គាំទ្រ​ថ្ងៃ​៧​មករា

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ចាត់ទុក​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ស្មើ​នឹង​ច្បាប់​ប្រឆាំង​ពលរដ្ឋ​ខ្មែរ​ដែល​មិន​គាំទ្រ​ថ្ងៃ​ជ័យជម្នះ ៧​មករា របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ច្បាប់​ស្ដីពី​ការ​ប្រឆាំង​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ឡើង​ក្នុង​រយៈកាល​នៃ​កម្ពុជា​ប្រជាធិបតេយ្យ មាន​ខ្លឹមសារ​បង្កប់​នូវ​គោលដៅ​អវិជ្ជមាន​មួយ​ចំនួន​សម្រាប់​ពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា​ដ៏​សែន​មហា​អាក្រក់។ លោក ម៉ែន ណាត លើកឡើង​ថា ច្បាប់​នេះ​មាន​ខ្លឹមសារ​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ និង​ស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ទាំងស្រុង។ លោក​ថា ច្បាប់​នេះ​ក៏​មាន​ចរិត​បំបែក​បំបាក់​ស្មារតី​ជាតិ​ខ្មែរ​និង​ខ្មែរ ជាពិសេស​បំបាក់​ស្មារតី​អ្នក​ស្នេហា​ជាតិ និង​បង្ក្រាប​អ្នក​ប្រជាធិបតេយ្យ​ដោយ​ត្រង់​តែម្តង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​រូប​នេះ​បញ្ជាក់​ថា...

អ្នក​ច្បាប់​ថា​ការ​ប្រញាប់​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជា​ភេរវករ​គឺជា​ការ​ប្រកាស​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ

អ្នក​សិក្សា​ផ្នែក​ច្បាប់ លើកឡើង​ថា ការ​ប្រញាប់ប្រញាល់​អន្តរាគមន៍​បង្កើត​ច្បាប់​ដាក់​ក្រុម​ប្រឆាំង​ជា​ភេរវករ ទំនង​ជា​ពេលវេលា​របស់​លោក ហ៊ុន សែន នៅ​សល់​កាន់តែ​ខ្លី ហើយ​ក៏​ជា​ការ​វែក​ផ្លូវ​លើក​ចុងក្រោយ​សម្រាប់​កូនប្រុស​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត និង​ជា​ការ​ប្រកាស​សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ​ដែរ។ អ្នក​ឃ្លាំមើល​នយោបាយ លោក វ៉ន ចាន់ឡូត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៥ នេះ​ថា ការ​ចេញ​អន្តរាគមន៍​ប្រកាស​បង្កើត​ច្បាប់ “ភេរវកម្ម” ដើម្បី​ដាក់​ក្រុម​មនុស្ស​មិន​ស្រប​នឹង​ទស្សនៈ​ខ្លួន​ជា​ភេរវករ​របស់​លោក ហ៊ុន...

លោក ហ៊ុន សែន ព្រមាន​ថា​អ្នក​ប្រឆាំង​ទិវា «៧​មករា» ជា​អ្នក​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍​កើតឡើង​វិញ

អតីត​មេ​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន ចាត់ទុក​ថ្ងៃ ៧​មករា គឺជា​កំណើត​ទី​ពីរ​នៃ​ពលរដ្ឋ​ខ្មែរ និង​ជា​ដើមកំណើត​នៃ​សន្តិភាព​ពិតប្រាកដ​សម្រាប់​កម្ពុជា ដូច្នេះ​ជន​ណា​ដែល​ប្រឆាំង​នឹង​ទិវា ៧​មករា គឺជា​មនុស្ស​ដែល​ចង់​ឱ្យ​របប​ប្រល័យ​ពូជសាសន៍ និង​សង្គ្រាម​កើតឡើង​វិញ​នៅ​កម្ពុជា។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧​មករា ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​រំដោះ និង​ជា​ថ្ងៃ​សង្គ្រោះ​ប្រទេស​ជាតិ​បាន​រួច​ផុត​ពី​របប​ប្រល័យ​ពូជសាសន៍...

លោក ហ៊ុន សែន អួត​ថា​បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២​ធ្នូ និង​ថ្ងៃ​ជ័យជម្នះ ៧​មករា ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​ដែរ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​យល់​ច្បាស់​ថា បើ​គ្មាន​ថ្ងៃ​កំណើត​រណសិរ្ស ២​ធ្នូ និង​ថ្ងៃ​ជ័យជម្នះ ៧​មករា ទេ នោះ​ក៏​គ្មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ដែរ។ មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​ដើម្បី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤៦​ឆ្នាំ នៃ​ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​មាតុភូមិ​កម្ពុជា នៅ​ថ្ងៃទី​២ ធ្នូ នេះ​ថា រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​រៀបចំ​កម្លាំង​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ លោក...

ក្រុម​ឃ្លាំមើល៖ ការ​លើកឡើង​ថា​សន្តិភាព​របស់​កម្ពុជា​កើត​ចេញពី​ថ្ងៃ​៧​មករា​និង​នយោបាយ​ឈ្នះ​ឈ្នះ​គឺជា​ទង្វើ​ក្បត់​ជាតិ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម បដិសេធ​នូវ​ការ​លើកឡើង​ថា សន្តិភាព​របស់​កម្ពុជា​កើត​ចេញពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ឆ្នាំ​១៩៧៩ និង​នយោបាយ​ឈ្នះ​ឈ្នះ​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​១៩៩៨ របស់​លោក ហ៊ុន សែន និង​កំណត់​យក​ទិវា​សន្តិភាព​នៅ​កម្ពុជា គឺជា​ទង្វើ​ក្បត់​ជាតិ មាន​តែ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ប៉ុណ្ណោះ ដែល​ជា​កិច្ចសន្យា និង​ជា​ភស្តុតាង​សម្រាប់​បញ្ជាក់​ពី​ការ​កសាង​សន្តិភាព​នៅ​កម្ពុជា​ពិតប្រាកដ។ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk...

លោក ហ៊ុន សែន ថា​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​សព្វថ្ងៃ​នេះ​ផ្តើម​ចេញ​ពី​ថ្ងៃ​ជ័យជម្នះ ៧​មករា ខណៈ​ក្រុម​ប្រឆាំង​ថា​ជា​ថ្ងៃ​បាត់បង់​ទឹកដី​ទៅវិញ

មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កងទ័ព​វៀតណាម​លើក​បន្តុប​លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ប្រជាជន​កម្ពុជា​សព្វថ្ងៃ​នេះ ផ្តើម​ចេញពី​ជ័យជម្នះ ៧​មករា ១៩៧៩ ទាំងស្រុង ដែល​ជា​សច្ចធម៌​នៃ​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​មិន​អាច​បដិសេធ​បាន។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ខួប ៤៥​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ «៧​មករា» ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់ទុក​ជា​ថ្ងៃ​ពិសេស​របស់​ខ្លួន​កាលពី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០២៤ នេះ ជា​ថ្ងៃ​គម្រប់​ខួប...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន យក​ទិវា​ជ័យជម្នះ​៧​មករា​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ។ វេទិកា​ពលរដ្ឋ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា នេះ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ប្រាកដ​មែន។ សេចក្តី​ថ្លែងការណ៍​ដដែល​អះអាង​ថា បើ​យោង​តាម​ការ​អះអាង​របស់​លោក ហ៊ុន...

បុរស​ខ្លាំង​កម្ពុជា​ថា​ពលរដ្ឋ​ខ្មែរ​រីករាយ​ចូល​ឆ្នាំ​ដូច​អបអរ​ជ័យជម្នះ ៧​មករា​ឆ្នាំ​១៩៧៩

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បាន​ប្រៀបធៀប​ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​ឆ្នាំ​នេះ ដូចជា​ពេល​អបអរ​ជ័យជម្នះ ៧ មករា ឆ្នាំ​១៩៧៩ យ៉ាង​ដូច្នោះ​ដែរ ក្រោយពី​ខកខាន​អបអរ​ពិធី​ចូល​ឆ្នាំ​រយៈពេល ២​ឆ្នាំ​ដោយសារ​កូវីដ-១៩។ ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​មេសា ឆ្នាំ​២០២២ ក្នុង​កម្មវិធី​សម្ពោធ​សមិទ្ធផល​នានា​ដែល​ជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលំអ​ប្រព័ន្ធ​ប្រឡាយ-លូ​ក្នុង​ទីក្រុង​ភ្នំពេញ​ជំហាន​ទី​៤ លោក ហ៊ុន សែន អះអាង​ថា ការ​ចូល​ឆ្នាំ​ខ្មែរ​នា​ឆ្នាំ​នេះ​ហាក់​មាន​សភាព​ខុស​ស្រឡះ​ពី​ការ​ចូល​ឆ្នាំ​នា​ពេល​កន្លងទៅ។ ពោល គឺ​ប្រៀប​ដូច​ពេល​ពលរដ្ឋ​ត្រូវ​បាន​រំដោះ​ពី​របប​ប្រល័យ​ពូជសាសន៍ និង​ការ​អបអរ​ពេល​កម្ពុជា​បញ្ចប់​សង្គ្រាម​ទាំងស្រុង​តាម​នយោបាយ​ឈ្នះ​ឈ្នះ​យ៉ាង​ដូច្នោះ​នោះ​ដែរ...

Latest news

© 2021, ដេលី. All rights reserved.