33 C
Phnom Penh

TAG

ទាវ វណ្ណុល

ប្រធាន​គណបក្ស​ភ្លើង​ទៀន សុំ​ពន្យារ​ពេល​ចូល​ខ្លួន​បំភ្លឺ​នៅ​តុលាការ មូលហេតុ​ជាប់​ភារកិច្ច​នៅ​ក្រៅ​ប្រទេស

មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ប្រធាន​គណបក្ស​ភ្លើង​ទៀន ដាក់​ពាក្យ​ជូន​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​ពន្យារ​ពេល​ឱ្យ​លោក ទាវ វណ្ណុល ចូល​ឆ្លើយ​បំភ្លឺ​ក្នុង​តុលាការ​នៅ​ថ្ងៃ​ពុធ​នេះ ក្រោម​ហេតុផល​លោក​កំពុង​មាន​ភារកិច្ច​ចាំបាច់​ជាប់​ខ្លួន​នៅ​ក្រៅ​ប្រទេស។ លោក ជូង ជូងី ជា​មេធាវី​ការពារ​សិទ្ធិ​ឱ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស​ភ្លើង​ទៀន បាន​ចេញ​លិខិត​សុំ​ពន្យារ​ពេល​មួយ​ទៅ​កាន់​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​៩ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា នៅ​ថ្ងៃទី​១០ ខែ​មេសា ឆ្នាំ​២០២៤ លោក ទាវ វណ្ណុល...

រដ្ឋាភិបាល​ចាត់ទុក​ការ​លើកឡើង​របស់​ប្រធាន​បក្ស​ភ្លើង​ទៀន​ថា​ជា​រឿង​មិន​ពិត​ដែល​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​ចុះ​ខ្សោយ

រដ្ឋាភិបាល​កម្ពុជា ចាត់ទុក​ការ​លើកឡើង​របស់​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល ដែល​រិះគន់​ថា​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត កាន់តែ​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចុះ​ខ្សោយ​នោះ ថា​ជា​រឿង​មិន​ពិត​នោះ​ទេ ហើយ​ថា​ការ​លើកឡើង​បែប​នេះ​ក៏​ជា​ចេតនា​ដើម្បី​ទាក់ទាញ​ការ​អាណិត​អាសូរ​ពី​ពលរដ្ឋ ដើម្បី​បាន​សន្លឹកឆ្នោត​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នា​ពេល​ខាងមុខ​តែប៉ុណ្ណោះ។ អង្គភាព​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ​នៅ​ថ្ងៃទី​៧ ខែ​កុម្ភៈ នេះ​ថា ការ​ចោទប្រកាន់​របស់​លោក ទាវ វណ្ណុល ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា ថា​បាន​ដាក់​កាមេរ៉ា​នៅ​មុខ​ផ្ទះ​ដើម្បី​ឃ្លាំមើល​សកម្មភាព​របស់​គាត់ ២៤​ម៉ោង គឺជា​រឿង​មិន​ពិត​ទាំងអស់ ព្រោះ​ថា​កាមេរ៉ា​នានា​ដែល​បាន​ដាក់​នៅ​តាម​ទី​សាធារណៈ​ទូទាំង​ប្រទេស ក៏ដូចជា​នៅ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ...

បក្ស​កម្លាំង​ជាតិ​ស្នើ​ក្រសួង​មហាផ្ទៃ​កុំ​ទទួលស្គាល់​ឯកសារ​បក្ស​ភ្លើង​ទៀន​ដែល​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ​សង្កាត់

គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ កុំ​ទទួលស្គាល់​សំណុំ​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ដទៃ ដោយ​បាន​ចោទប្រកាន់​ថា មេដឹកនាំ​នៃ​គណបក្ស​នេះ​អនុវត្ត​ខុសពី​ជំហរ​ដើម​របស់​អតីត​ស្ថាបនិក​បក្ស​ភ្លើង​ទៀន។ បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណបក្ស​កម្លាំង​ជាតិ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩ ខែ​មករា នេះ គណបក្ស​កម្លាំង​ជាតិ ស្នើ​ឲ្យ​ក្រសួង​មហាផ្ទៃ​កុំ​ទទួលស្គាល់​សំណុំ​ឯកសារ​របស់​គណបក្ស​ភ្លើង​ទៀន ដែល​សុំ​ផ្លាស់ប្ដូរ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​របស់​ខ្លួន​ទៅ​ចូលរួម​ជាមួយ​គណបក្ស​ដទៃ។ គណបក្ស​កម្លាំង​ជាតិ ក៏​បាន​ចោទ​មេដឹកនាំ​បក្ស​ភ្លើង​ទៀន​ពី​បទ​អនុវត្ត​ខុសពី​ជំហរ​ដើម​របស់​អតីត​ស្ថាបនិក​គណបក្ស​ភ្លើង​ទៀន​ដែរ។ សេចក្តី​ថ្លែងការណ៍​ដដែល​ឲ្យ​ដឹង​ថា គណបក្ស​ភ្លើង​ទៀន​សព្វថ្ងៃ​បាន​បោះបង់​គោលការណ៍​ប្រជាធិបតេយ្យ សេរី ហើយ​បាន​ចាប់​យក​ជម្រើស​ផ្ដាច់ការ បង្ខិតបង្ខំ គំរាមកំហែង ដែល​ទង្វើ​ទាំងនេះ​បាន​លាតត្រដាង​ឲ្យ​មហាជន​ទូទៅ​ឃើញ​ជាក់ស្តែង។ ប្រធាន​គណបក្ស​ភ្លើង​ទៀន​លោក ទាវ វណ្ណុល ចាត់ទុក​ការ​លើកឡើង​របស់​បក្ស​កម្លាំង​ជាតិ ថា​ជា​សិទ្ធិ​របស់​គេ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ។...

សមាជិក​គណបក្ស​ភ្លើង​ទៀន​តវ៉ា​ឱ្យ​ប្រធាន​និង​អគ្គលេខាបក្ស​ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ

សមាជិក​មូលដ្ឋាន​គណបក្ស​ភ្លើង​ទៀន មកពី​តាម​បណ្តា​ខេត្ត​នានា និង ៩​រាជធានី​រាប់​រយ​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​ខាងមុខ​ទីស្នាក់ការ​កណ្តាល​របស់​គណបក្ស​មួយ​នេះ តវ៉ា​ឲ្យ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​បក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន ចុះចេញ​ពី​តំណែង​ដោយ​ឥត​លក្ខខណ្ឌ ដោយសារ​ពួកគេ​មិន​មាន​សមត្ថភាព និង​អសីលធម៌។ សមាជិក​គណបក្ស​ភ្លើង​ទៀន​រាប់​រយ​នាក់​ទាំងនោះ បាន​នាំគ្នា​ឈរ​កាន់​បដា​វែងៗ​រំលេច​ដោយ​អក្សរ​ស្នើ​ឲ្យ​លោក ទាវ វណ្ណុល ប្រធាន​គណបក្ស និង​លោក លី សុធារ៉ាយុត្តិ អគ្គលេខា​បក្ស...

លោក ហ៊ុន សែន ចោទ​លោក សម រង្ស៊ី មួលបង្កាច់​រដ្ឋាភិបាល​កម្ពុជា​និង​បោកប្រាស់​រដ្ឋាភិបាល​បារាំង

មេដឹកនាំ​បក្ស​កាន់​អំណាច​ដែល​ប្ដេជ្ញា​តាម​កម្ទេច​ក្រុម​ប្រឆាំង​ឲ្យ​ដល់​ទីបំផុត គឺ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ក្រសួង​ការបរទេស​កម្ពុជា​បំភ្លឺ​ទៅ​កាន់​រដ្ឋាភិបាល​បារាំង ដោយ​ចោទ​ថា អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី កំពុង​មួលបង្កាច់​រាជរដ្ឋាភិបាល​កម្ពុជា​ថា​បាន​គាបសង្កត់​សិទ្ធិ​សេរីភាព​ពលរដ្ឋ ហើយ​ក៏​កំពុង​បោកប្រាស់​រដ្ឋាភិបាល​បារាំង​ជុំវិញ​ការ​ធានា​អតីត​សមាជិក​របស់​ខ្លួន​ម្នាក់​ឱ្យ​ទទួល​បាន​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅ​ប្រទេស​បារាំង រហូត​ដល់​សព្វថ្ងៃ​នេះ​ផង​ដែរ។ លោក ហ៊ុន សែន បាន​សរសេរ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម​របស់​ខ្លួន​កាលពី​ថ្ងៃទី​១១ មិថុនា នេះ ដោយ​បញ្ជា​ឱ្យ​អ្នក​ច្បាប់​សិក្សា​អំពី​ផ្លូវច្បាប់​នូវ​លិខិត​របស់​គណបក្ស​ភ្លើង​ទៀន ដែល​ចុះហត្ថលេខា​ដោយ​លោក ទាវ វណ្ណុល ដែល​ជា​ប្រធាន​គណបក្ស​ភ្លើង​ទៀន ជាមួយ​នឹង​លិខិត​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចុះហត្ថលេខា​ដោយ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក...

Latest news