35.5 C
Phnom Penh

TAG

ទ្រី ភាព

បទវិភាគ៖ ហេតុ​អ្វី​លោក ហ៊ុន សែន មិន​អាច​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ?

ការ​បាត់បង់​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​សហគមន៍​ជាតិ និង​អន្តរជាតិ​ចាត់ទុក​ជា​វិនាសកម្ម​ដ៏​ធំ​មួយ។ លោក ហ៊ុន សែន ក៏​ធ្លាប់​លើក​យក​បញ្ហា​នេះ​ធ្វើជា​យុទ្ធនាការ​នយោបាយ​ជាច្រើនលើក​ច្រើន​គ្រា​ដែរ ដោយ​បង្ហាញ​ជា​សាធារណៈ​អំពី​ការ​តាំងចិត្ត និង​ដាក់​បញ្ជា​ដ៏​ម៉ឺងម៉ាត់ ប៉ុន្តែ​ចំណាត់ការ​របស់​គាត់​ត្រូវ​បាន​គេ​ពិពណ៌នា​ថា​ជា​ចំណាត់ការ​ដែល​គ្មាន​ប្រសិទ្ធភាព។ អង្គការ Global Forest Watch បាន​ផ្សាយ​ថា ប្រទេស​កម្ពុជា​បាន​បាត់បង់​ព្រៃឈើ​ប្រមាណ​ជិត ១​លាន ៣​សែន​ហិកតារ (១ ២៨០ ០០០​ហិកតារ) បើ​គិត​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០២០។ ស្រដៀង​គ្នា​នេះ យើង​ធ្លាប់​បាន​ដកស្រង់​សេចក្តី​រាយការណ៍​របស់​អ្នកជំនាញ​នៃ​សកលវិទ្យាល័យ​រដ្ឋ...

ឧកញ៉ា ទ្រី ភាព ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​ត្រូវ​បាន​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា»

ឧកញ៉ា ទ្រី ភាព ដែល​ល្បី​ឈ្មោះ​ខាង​បំផ្លាញ​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ត្រូវ​បាន​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​ផ្តល់​គោរមងារ​ជា «អ្នក​ឧកញ៉ា» បន្ថែម​ទៀត​កាលពី​ចុង​ឆ្នាំ​២០២១ កន្លងមក​នេះ។ ឧកញ៉ា ទ្រី ភាព ត្រូវ​បាន​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ និង​អង្គការ​បរិស្ថាន​អន្តរជាតិ​មួយ​ចំនួន​ផ្សព្វផ្សាយ​អំពី​កេរ្តិ៍ឈ្មោះ​ដ៏​អាក្រក់​ហូរហែ ពាក់ព័ន្ធ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​កម្ពុជា ក្នុង​ចំណោម​ក្រុម​ឧកញ៉ា​ព្រៃឈើ​មួយ​ចំនួន​ទៀត​ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក ហ៊ុន សែន មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២១ ព្រះករុណា​ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា...

លោក ហ៊ុន សែន ឌឺដង​ទៅ​អាមេរិក​ថា លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​មួយ​នេះ​ទេ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និយាយ​ផ្លែផ្កា​ឌឺដង​ទៅ​កាន់​មហាអំណាច​សហរដ្ឋ​អាមេរិក ថា​លោក​មិន​ខ្វល់​នឹង​ការ​ដាក់​ទណ្ឌកម្ម​របស់​មហាអំណាច​នេះ​នោះ​ទេ ហើយ​ទណ្ឌកម្ម​នេះ​គ្រាន់តែ​ជា​លេស​នយោបាយ​ប៉ុណ្ណោះ។ បុរស​ខ្លាំង​នៅ​កម្ពុជា​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន បាន​អះអាង​ក្នុង​ពិធី​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី នៅ​ថ្ងៃ​ទី​០៩ ខែ​ធ្នូ ឆ្នាំ​២០២១ ថា លោក​នឹង​ទៅ​ចូលរួម​ធ្វើជា​សហប្រធាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​លោក ចូ បៃដិន នៅ​សហរដ្ឋ​អាមេរិក ក្នុង​អំឡុង​ខែ​កុម្ភៈ ឆ្នាំ​២០២២ ខាងមុខ​នេះ ក្នុង​នាម​កម្ពុជា​ជា​ប្រធាន​អាស៊ាន​នៅ​ពេល​នោះ។ មេដឹកនាំ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា​រូប​នេះ...

កម្ពុជាថាការដាក់ទណ្ឌកម្មលោក ទ្រី ភាព និងលោក គន់ គីម ជាការបំពានគោលការណ៍អន្តរជាតិ ខណៈអាមេរិកថាជាវិធានការឈានទៅប្រយុទ្ធប្រឆាំងអំពើពុករលួយ

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះវិធានការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិ និងបញ្ចប់ទិដ្ឋការ ឬវីសារមិនឱ្យឧកញ៉ា ទ្រី ភាព និង លោក គន់ គីម ព្រមទាំងសមាជិកគ្រួសាររបស់មន្ត្រីជនខ្ពស់រូបនេះចំនួន៣នាក់ទៀត មិនឲ្យជាន់ទឹកដីសហរដ្ឋអាមេរិក។ ការសម្រេចដាក់ទណ្ឌកម្មបុគ្គលមានអំណាចនៅកម្ពុជាទាំងនេះ ឡើងក្រោមការអនុវត្តច្បាប់ Global Magnitsky Act ដោយអាមេរិករកឃើញថាមនុស្សដែលស្និតនឹងលោកហ៊ុន សែនទាំងពីរនេះ បានរួមចំណែកយ៉ាងច្រើនក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្សផងដែរ។ យ៉ាងនេះក្តី ក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១០ ខែធ្នូនេះ បានចាត់ទុកសកម្មភាពរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មលើមនុស្សស្និតនឹងលោកហ៊ុន...

Latest news

© 2021, ដេលី. All rights reserved.