30.1 C
Phnom Penh

TAG

ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍

លោក ធែល ធីលែន៖ រាល់​បណ្តឹង​ប្តឹង​លោក គឺ​គ្មាន​ឯកសារ និង​ប្រើ​ឯកសារ​ក្លែង​បន្លំ

លោក ធែល ធីលែន សកម្មជន​សង្គម​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល បាន​ទម្លាយ​តាមរយៈ​លិខិត​មួយ​សន្លឹក​ដែល​បាន​ផ្ញើ​តាម​អ្នកទោស​ដែល​ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ខេត្ត​កណ្តាល ដោយ​បាន​រៀបរាប់​ថា រាល់​សំណុំរឿង​របស់​លោក គឺ​គ្មាន​ឯកសារ និង​មាន​ការ​ប្រើ​ឯកសារ​ក្លែង​បន្លំ ដែល​ជា​ការ​ឃុបឃិត​គ្នា​រវាង​ដើមបណ្ដឹង និង​អាជ្ញាធរ​ដែល​ជា​មន្ត្រី​តុលាការ​ខេត្ត​កណ្តាល។ សកម្មជន​សង្គម​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ទាំង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ​ខេត្ត​កណ្តាល រូប​នេះ​បាន​បញ្ចេញ​លិខិត​មួយ​ច្បាប់​ដែល​លោក​បាន​សរសេរ​កាលពី​ថ្ងៃទី​២៥ ខែ​មីនា ឆ្នាំ​២០២៣ និង​ត្រូវ​បាន​ផ្សព្វផ្សាយ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មេសា រៀបរាប់​ថា មក​ដល់​ពេលនេះ លោក​ត្រូវ​បាន​ឃុំ​ខ្លួន​អស់​រយៈពេល​ជិត ៦​ខែ​ហើយ ហើយ​ស្ថានភាព​នៅ​ក្នុង​ពន្ធនាគារ​របស់​លោក​នៅ​ពេលនេះ​ពិត​ជា​មិន​អាច​ទទួលយក​បាន​នោះ​ទេ។ សកម្មជន​សង្គម​រូប​នេះ​ត្អូញត្អែរ​ថា អំឡុង​ពេល​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន តុលាការ​បាន​ចោទប្រកាន់​រូបលោក​ដល់​ទៅ...

ក្រុម​តស៊ូ​មតិ៖ កម្ពុជា​រង​សម្ពាធ​ពី​អឺរ៉ុប​ទើប​អនុញ្ញាត​ឱ្យ​យុវជន​ធ្វើ​បាតុកម្ម​រឿង​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជនបរទេស

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​រស់នៅ​ក្រៅ​ស្រុក រិះគន់​ថា ការ​អនុញ្ញាត​ឱ្យ​យុវជន​សង្គម​ធ្វើ​បាតុកម្ម​ប្រឆាំង​តវ៉ា​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​ចោល​គម្រោង​បង្កើត​ដេប៉ាតឺម៉ង់​សិក្សា​ភាសា​វៀតណាម​របស់​សាលា​រាជធានី​ភ្នំពេញ គឺ​ទំនង​ជា​លោក ហ៊ុន សែន បាន​រង​នូវ​សម្ពាធ​ធ្ងន់ធ្ងរ​ពី​សហគមន៍​អឺរ៉ុប កាលពី​ពេល​ថ្មីៗ។ ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ការ​ចូលរួម​កិច្ចប្រជុំ​អាស៊ាន-អឺរ៉ុប កាលពី​ពេល​ថ្មីៗ​នេះ លោក ហ៊ុន សែន...

សមត្ថកិច្ច​ចាប់​ខ្លួន​យុវជន​ពីរ​នាក់​ដែល​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​បរទេស

សកម្មជន​សង្គម​ពីរ​នាក់​ដែល​ប្រឆាំង​ទៅ​នឹង​ការ​ផ្តល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍ និង​ការ​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម​នៅ​កម្ពុជា ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​កណ្តាល ចាប់​ខ្លួន​ហើយ ដោយ​ចោទ​ថា​ពួកគេ​បាន​លួច​លក់​អចលនទ្រព្យ​អ្នក​ដទៃ។ ការ​ចាប់​ខ្លួន​សកម្មជន​សង្គម​ពីរ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​ពួកគេ​បាន​ជួប​ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ចេញ​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស និង​លុប​គម្រោង​បង្កើត​អគារ​សិក្សា​ភាសា​វៀតណាម នៅ​ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃទី​៤ ខែ​តុលា នេះ។ សកម្មជន​សង្គម លោក អ៊ំ ឈុម ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក VOD ដកស្រង់​សម្ដី​ចុះផ្សាយ​នៅ​ថ្ងៃទី​៤ តុលា នេះ​ថា ក្រោយ​ពេល​ពួកគេ​ជួប​ជាមួយ​មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ អ្នក​ទាំងនោះ​ក៏​ត្រៀម​ទៅ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ទីលាន​ប្រជាធិបតេយ្យ​បន្ត​ទៀត ប៉ុន្តែ​ពេល​ចេញ​មក​ដល់​មុខ​ខ្លោងទ្វារ​សាលា​រាជធានី​ភ្នំពេញ...

ក្រុម​យុវជន​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​ខុស​ច្បាប់

យុវជន​ចំនួន ៥​នាក់​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ទាមទារ​ឲ្យ​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​បរទេស​ខុស​ច្បាប់ និង​ការ​បង្កើត​អគារ​ភាសា​វៀតណាម​នៅ​កម្ពុជា។ យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន ដែល​តាំង​ខ្លួន​ជា​អ្នក​តំណាង​ឲ្យ​យុវជន​ផ្សេង​ទៀត បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ នៅ​ថ្ងៃ​ច័ន្ទ ទី​១៩ កញ្ញា នេះ​ថា ក្នុង​រយៈពេល ១​សប្ដាហ៍​នេះ បើ​មិន​មាន​ការ​ឆ្លើយតប​ជា​វិជ្ជមាន​ណា​មួយ​ទេ ពួកគេ​នឹង​ធ្វើ​ញត្តិ​មួយ​ទៀត​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ។ លោក​បន្ត​ថា ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​កម្ពុជា​ភាគច្រើន​ជា​ជនជាតិ​វៀតណាម និង​ចិន ក្នុង​នោះ​ជនជាតិ​ចិន​តែងតែ​បង្ក​បញ្ហា​អសន្តិសុខ​ដល់​ពលរដ្ឋ ខណៈ​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ពលរដ្ឋ​វៀតណាម បង្ក​ហានិភ័យ​ដល់​ប្រទេស​ជាតិ ដោយសារ​វៀតណាម​ជា​ប្រទេស​ជាប់​នឹង​កម្ពុជា...

អាជ្ញាធរ​អនុញ្ញាត​ឲ្យ​យុវជន​មិន​លើស​៥​នាក់​ប្រមូលផ្ដុំ​មុខ​ក្រសួង​មហាផ្ទៃ​រឿង​ស្នើសុំ​ឲ្យ​បញ្ឈប់​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស

រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​ក្រុម​យុវជន​ប្រមូលផ្ដុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​ដាក់​ញត្តិ​ស្នើ​ឲ្យ​ក្រសួង​បញ្ឈប់​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនបរទេស​ដែល​កំពុង​ស្នាក់នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា តែ​មិន​ឲ្យ​លើស​ពី ៥​នាក់ ដើម្បី​កុំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ ក្នុង​កំណត់ហេតុ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ បន្ទាប់ពី​ជួប​ប្រជុំ​ជាមួយ​ក្រុម​យុវជន​កាលពី​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ បាន​ឲ្យ​ដឹង​ថា ក្រុម​យុវជន​អាច​ជួប​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ដាក់​ញត្តិ​បាន ប៉ុន្តែ​មិន​ឲ្យ​លើស​ពី ៥​នាក់​ឡើយ។ ការ​មិន​អនុញ្ញាត​ឲ្យ​ពួកគេ​ជួបជុំ​គ្នា​លើស​ពី ៥​នាក់​នេះ ដោយ​អភិបាលរង​សាលា​រាជធានី​ភ្នំពេញ​លើក​ហេតុផល​ថា កុំ​ឱ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សាធារណៈ។ យុវជន​មកពី​ខេត្ត​សៀមរាប លោក ថេល ធីលែន គ្រោង​នឹង​ជួបជុំ​គ្នា​នៅ​មុខ​ក្រសួង​មហាផ្ទៃ...

អ្នក​ឃ្លាំមើល​បារម្ភ​ពី​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​បង្ហាញ​ក្ដី​បារម្ភ​ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​ក្រសួង​មហាផ្ទៃ អះអាង​ថា​ជន​អន្តោប្រវេសន៍​ជនជាតិ​វៀតណាម ជាង ៩០% កំពុង​កាន់កាប់​ឯកសារ​មិន​ប្រក្រតី។ អនុប្រធាន​វេទិកា​ពលរដ្ឋ លោក ម៉ែន ណាត បារម្ភ​ចំពោះ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​មិន​មាន​តម្លាភាព ដែល​នាំ​ឲ្យ​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់ អាច​រស់នៅ​ស្រប​ច្បាប់ ខណៈ​កន្លងទៅ រដ្ឋាភិបាល​វៀតណាម​តែង​ស្នើ​ទៅ​បុរស​ខ្លាំង​លោក ហ៊ុន សែន ឲ្យ​ជួយ​ជនជាតិ​វៀតណាម​ដែល​រស់នៅ​ខុស​ច្បាប់ បាន​ទទួល​សញ្ជាតិ​ខ្មែរ និង​ទទួល​បាន​កន្លែង​ស្នាក់នៅ​ស្រប​ច្បាប់​នៅ​កម្ពុជា​ផង​ដែរ។ អតីត​សមាជិក​សភា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក...

Latest news