27.5 C
Phnom Penh

TAG

ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​អឺរ៉ុប EBA

អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ការ​នាំចេញ​សម្លៀកបំពាក់​នឹង​ជួប​ផល​អាក្រក់ បើ​បាត់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ

អង្គការ​ក្រៅ​រដ្ឋាភិបាល លើកឡើង​ថា កម្មករ​និយោជិត​ខាង​វិស័យ​វាយនភណ្ឌ​កាត់ដេរ នឹង​ជួប​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ប្រសិនបើ​ប្រទេស​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​សហរដ្ឋ​អាមេរិក និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប។ អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​មួយ​ចំនួន ផ្ញើ​លិខិត​មក​កាន់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មករា នេះ​ថា ប្រទេស​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​១៤ លើ​ពិភពលោក​ជា​ប្រទេស​ដែល​នាំចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ Garments, Footwears and Travel goods...

លោក ហ៊ុន សែន អួត​ពី​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី​កូន​ថា​សម្រេច​បាន​សមិទ្ធផល​លើស​ការ​រំពឹង​ទុក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អួត​ថា​រយៈពេល​ជាង ១៦​ខែ​ក្រោម​ការ​ដឹកនាំ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សម្រេច​បាន​សមិទ្ធផល​លើស​ការ​រំពឹង​ទុក ដើម្បី​ឆ្ពោះ​ទៅ​សម្រេច​ចក្ខុវិស័យ​នៃ​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ អតីត​នាយករដ្ឋមន្ត្រី​ដែល​កំពុង​ក្តោប​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៤៦ នៃ​ទិវា​ជ័យជម្នះ ៧ មករា ថា ក្នុង​ស្មារតី និង​ជំហរ​ទទួល​ខុសត្រូវ​ខ្ពស់​របស់​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត សព្វថ្ងៃ​នេះ...

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ​ថា​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​ទេ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការងារ អះអាង​ថា បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) នឹង​មិន​ជះ​ឥទ្ធិពល​ធ្ងន់ធ្ងរ​ដល់​កម្ពុជា​នោះ​ទេ ប៉ុន្តែ​ស្នើ​ឲ្យ​សភា​អឺរ៉ុប គួរតែ​ពិចារណា​អំពី​ទំនាក់ទំនង​ល្អ និង​ផល​ប្រយោជន៍​រវាង​ប្រជាជាតិ​អឺរ៉ុប និង​កម្ពុជា ប្រសើរ​ជាង។ អ្នក​នាំពាក្យ​ក្រសួង​ការងារ លោក កត្តា អ៊ន អះអាង​ថា តួលេខ​នៃ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ​កាត់ដេរ​មាន​ការ​កើន​ឡើង​ក្នុង​រង្វង់ ២៤% បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០២៣។ ប្រភព​ដដែល​អះអាង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ស្រេច​ដើម្បី​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដូច្នេះ​កម្ពុជា​នឹង​ឈប់​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ EBA នេះ​ជា​ផ្លូវការ​នៅ​ពេល​ខាងមុខ។ លោក កត្តា អ៊ន...

អ្នកជំនាញ​ថា​កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាត់បង់

អ្នកជំនាញ​ការទូត​អន្តរជាតិ លើកឡើង​ថា ប្រសិនបើ​កម្ពុជា​បាត់បង់​អនុគ្រោះ EBA ក្នុង​កម្រិត​ណា​មួយ​តាម​ការ​ស្នើ​របស់​សភា​អឺរ៉ុប កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​ខ្លួន ចំណែក​អ្នក​វិយោគ​បរទេស​ដែល​កំពុង​បណ្ដាក់ទុន​នៅ​កម្ពុជា នឹង​ចាកចេញ​ទៅ​រកស៊ី​នៅ​ប្រទេស​ផ្សេងៗ​វិញ។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ជា​សហ​ស្ថាបនិក​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ហៅ​កាត់​ថា KDO ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក សេង វណ្ណលី ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ វិច្ឆិកា នេះ​ថា បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ថែម​ទៀត អ្នក​វិយោគ​បរទេស​ដែល​កំពុង​បណ្ដាក់ទុន​នៅ​កម្ពុជា...

គណៈកម្មាធិការ​អឺរ៉ុប៖ បើ​ចង់​បាន EBA ពេញលេញ​ឡើងវិញ ត្រូវតែ​បើក​លំហ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​ឡើងវិញ

គណៈកម្មាធិការ​អឺរ៉ុប ព្រមាន​ថា សហភាព​អឺរ៉ុប​ពិចារណា​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ពេញលេញ​ដល់​កម្ពុជា​ឡើងវិញ ទាល់តែ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​សិទ្ធិ​មូលដ្ឋាន និង​សិទ្ធិ​នយោបាយ​របស់​ពលរដ្ឋ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ។ គណៈកម្មាធិការ​អឺរ៉ុប បាន​ចេញ​របាយការណ៍​ស្ដីពី​ប្រទេស​ដែល​ទទួល​ផល​អនុគ្រោះ​ពន្ធ EBA (Everything But Arms) ចំនួន​៣ រួម​មាន ប្រទេស​បង់ក្លាដេស ប្រទេស​ភូមា និង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ នេះ...

៦​ខែ​ដើម​ឆ្នាំ​២០២៣ បុគ្គលិក​កម្មករ​ប្រមាណ ២​ម៉ឺន​នាក់​ត្រូវ​បាន​ព្យួរ​និង​បញ្ឈប់​ពី​ការងារ

ប្រធាន​គ្រប់គ្រង​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ (CENTRAL) លើកឡើង​ថា ក្នុង​រយៈពេល ៦​ខែ​នៅ​ដើម​ឆ្នាំ​២០២៣ នេះ សង់ត្រាល់​បាន​រក​ឃើញ​ថា​កម្មករ​រោងចក្រ​ប្រមាណ​ជា ២​ម៉ឺន​នាក់ ក្នុង​ចំណោម​រោងចក្រ​ចំនួន ២០​កន្លែង ត្រូវ​បាន​ថៅកែ​ព្យួរ និង​បញ្ឈប់​បុគ្គលិក​កម្មករ​ពី​ការងារ​ជា​បន្តបន្ទាប់ ដែល​បណ្តាល​មកពី​ភាព​មិន​ច្បាស់លាស់​ផ្នែក​នយោបាយ និង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប និង​អាមេរិក។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា រោងចក្រ​ដែល​កំពុង​បន្ត​ដំណើរការ​បាន​កាត់​បន្ថយ​បុគ្គលិក​កម្មករ​ជា​មធ្យម​ចន្លោះ​ពី...

តើ​កម្ពុជា​អាច​ប្រឈម​វិបត្តិ​សង្គម និង​សេដ្ឋកិច្ច​បែប​ណា​ក្រោយ​ការ​បោះឆ្នោត?

លិខិត​មិត្ត​អ្នក​អាន៖ លោក ឃុន ថារ៉ូ ប្រធាន​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់)-១៧ សីហា ឆ្នាំ​២០២៣ ភាព​មិន​ច្បាស់លាស់ និង​ជា​ក្តី​បារម្ភ​ធំ​បំផុត គឺ​សហភាព​អឺរ៉ុប​អាច​នឹង​មាន​ចំណាត់ការ​បន្ថែម​មក​លើ​រដ្ឋាភិបាល​កម្ពុជា ខណៈ​លំហ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កាន់តែ​រួម​តូច​ទៅៗ។ ក្នុង​ករណី​បើ​សហភាព​អឺរ៉ុប ដាក់​ទណ្ឌកម្ម​បន្ថែម​នោះ ប្រាកដ​ណាស់​នឹង​បង្ក​ឲ្យ​មាន​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​កម្មករ ដោយសារតែ​រោងចក្រ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ព្យួរ​ការងារ​កម្មករ ឬ​ក៏​ការ​បិទ​ខ្សែសង្វាក់​ផលិតកម្ម និង​អាច​បញ្ឈប់​កម្មករ​ពី​ការងារ​ទ្រង់ទ្រាយ​ធំ​ដោយសារ​ធ្លាក់​ចុះ​ការ​បញ្ជាទិញ​ក្នុង​មូលហេតុ​រង​ពី​វិបត្តិ​សេដ្ឋកិច្ច​សកល។ តាមរយៈ​ការ​អង្កេត និង​តាមដាន​របស់​អង្គការ​សង់ត្រាល់ ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ ក្នុង​ចំណោម​រោងចក្រ​ជាង ២០ នៅ​រាជធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​បាន​បង្ហាញ​ថា...

ក្រសួង​ការងារ​ស្នើ​ប្រទេស​ដៃគូ​អភិវឌ្ឍ​ជួយ​ជំរុញ​ការ​បញ្ជា​ទិញ​ទៅ​កាន់​បរទេស​បន្ត​ទៀត

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​កម្ពុជា ស្នើ​ឱ្យ​ប្រទេស​ដែល​ជា​ដៃគូ​អភិវឌ្ឍន៍​របស់​ខ្លួន ជួយ​ផ្សព្វផ្សាយ​ពី​វឌ្ឍនភាព លក្ខខណ្ឌ​ការងារ​សមរម្យ​នៅ​កម្ពុជា ដើម្បី​រួម​ចំណែក​ជំរុញ​ឲ្យ​មាន​កំណើន​នៃ​ការ​បញ្ជា​ទិញ និង​ការ​នាំចេញ​របស់​កម្ពុជា​បន្ត​ទៀត ដើម្បី​បន្ត​វឌ្ឍនភាព​វិស័យ​ការងារ លើក​កម្ពស់​កម្មករ​និយោជិត និង​ជំរុញ​ការ​នាំចេញ​ផលិតផល​វាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និង​សម្ភារៈ​ធ្វើ​ដំណើរ​ទៅ​កាន់​បរទេស​ឲ្យ​បាន​កាន់តែ​ច្រើន។ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​នាយក​កម្មវិធី​នៃ​មជ្ឈមណ្ឌល​អាមេរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ (ACILS) លោក វីល្លៀម ខន់គ្លីន (William Conklin)...

អ្នក​ឃ្លាំមើល​ថា​ការ​បាត់ GSP និង EBA ដូច​ពលរដ្ឋ​បាត់​សិទ្ធិ​និង​ប្រទេស​កម្ពុជា​គ្មាន​ប្រជាធិបតេយ្យ

អ្នក​ឃ្លាំមើល​បញ្ហា​សង្គម​លើកឡើង​ថា លោក ហ៊ុន សែន កំពុង​ដើរ​បើក​វេទិកា​ផ្សាយ​បោកប្រាស់​កម្មករ ដោយ​ថា​បើ​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP និង EBA ស្មើ​នឹង​ពលរដ្ឋ​ខ្មែរ​បាត់​សិទ្ធិ​ជា​ម្ចាស់ ហើយ​ប្រទេស​កម្ពុជា​ក៏​គ្មាន​ប្រជាធិបតេយ្យ​នោះ​ដែរ។ ការ​លើកឡើង​របស់​អ្នកវិភាគ​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បាន​ប្រាប់​កម្មករ​ថា​កុំ​ឲ្យ​ខ្វល់​រឿង​បាត់បង់ EBA និង GSP នៅ​ពេល​ខាងមុខ ដោយសារ​កម្ពុជា​នៅ​ពេល​នោះ​នឹង​ក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់។ ប្រធាន​វេទិកា​ពលរដ្ឋ និង​ជា​អ្នកវិភាគ​នយោបាយ​សង្គម លោក គឹម...

សភា​អឺរ៉ុប​ព្រមាន​ដក EBA បន្ថែម​ទៀត​បើ​បុរស​ខ្លាំង​កម្ពុជា​មិន​ដោះលែង​លោក កឹម សុខា ឱ្យ​មាន​សេរីភាព

សភា​នៃ​សហភាព​អឺរ៉ុប គាំទ្រ​លើ​ញត្តិ​ដែល​ទាមទារ​ឱ្យ​ដាក់​ទណ្ឌកម្ម​ពាណិជ្ជកម្ម​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោយ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA បន្ថែម​ទៀត ប្រសិនបើ​លោក កឹម សុខា មិន​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ និង​មិន​ធានា​បាន​នូវ​ការ​បោះឆ្នោត​ជាតិ​ខាងមុខ​ឲ្យ​មាន​តម្លាភាព និង​យុត្តិធម៌ ឬ​នៅតែ​មាន​ការ​រំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ត​ទៀត​នោះ។ សភា​នៃ​សហភាព​អឺរ៉ុប​ចំនួន ៤៩៦​នាក់​ក្នុង​ចំណោម​សមាជិក​សរុប ៥៤៣​នាក់ កាលពី​ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៣ បាន​អនុម័ត​គាំទ្រ​ញត្តិ​ស្ដីពី​ប្រទេស​កម្ពុជា ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​ដោះលែង​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា...

Latest news

© 2021, ដេលី. All rights reserved.