TAG
មុត ចន្ថា
លោក កឹម សុខា ប្រធានអតីតបក្សសង្គ្រោះជាតិសុំព្យាបាលជំងឺ តែមិនទាន់ទទួលបានការឆ្លើយតប
អតីតនាយកខុទ្ទកាល័យមេដឹកនាំបក្សប្រឆាំង លើកឡើងថា តំណាងអយ្យការអមសាលាឧទ្ធរណ៍ក្រុងភ្នំពេញ ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ជុំវិញបញ្ហាសុខភាពលោក កឹម សុខា បន្ទាប់ពីមេដឹកនាំបក្សប្រឆាំងរូបនេះស្នើសុំរកការព្យាបាលជំងឺ ដោយគ្មានការឆ្លើយតបពីតំណាងអយ្យការអមសាលាឧទ្ធរណ៍។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា សរសេរលើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី១៣ កុម្ភៈ នេះថា លោក កឹម សុខា នៅពេលនេះកំពុងត្រូវការការព្យាបាលខាងវេជ្ជសាស្ត្រជាបន្ទាន់ ជុំវិញជំងឺផ្លូវកាយរបស់លោក ព្រោះថាចាប់តាំងពីលោក កឹម សុខា ស្នើសុំស្វែងរកការព្យាបាលតាំងពីថ្ងៃទី៨ កុម្ភៈ...
លោក មុត ចន្ថា បដិសេធរួបរួមជាមួយក្រុមណាដែលធ្វើឱ្យមានអំពើហិង្សាបំផ្លាញប្រជាធិបតេយ្យសេរីពហុបក្សឡើយ
អតីតនាយកខុទ្ទកាល័យប្រធានបក្សប្រឆាំងភាគីលោក កឹម សុខា លើកឡើងថា ពួកគេនឹងធ្វើការរួបរួមជាមួយក្រុមណាដែលធ្វើសកម្មភាពដើម្បីលទ្ធិប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ ប៉ុន្តែពួកគេនឹងមិនរួបរួមជាមួយក្រុមណាដែលតស៊ូមតិឱ្យមានអំពើហិង្សា បំផ្លាញគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្សឡើយ។
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ វិច្ឆិកា នេះថា ការរួបរួមជាមួយអ្នកស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌ នៅតែជាបំណងប្រាថ្នារបស់អ្នកប្រជាធិបតេយ្យ និងជាបំណងរបស់ពលរដ្ឋខ្មែរដែលស្អប់ខ្ពើមអំពើជិះជាន់គាបសង្កិន គំរាមកំហែង និងការបំបិទសិទ្ធិសេរីភាព ហើយជំហរបែបនេះនឹងមិនអាចលុបបំបាត់ចេញពីឧត្តមគតិរបស់អ្នកស្នេហាជាតិខ្មែរគ្រប់រូបបានឡើយ។
លោក មុត ចន្ថា...
លោក មុត ចន្ថា ថានាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់រកផលប្រយោជន៍ឱ្យពលរដ្ឋដូចនាយករដ្ឋមន្ត្រីថៃនោះទេ
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិអះអាងថា នាយករដ្ឋមន្ត្រីកម្ពុជាមិនទាន់បានរកផលប្រយោជន៍សម្រាប់ពលរដ្ឋខ្មែរដូចនាយករដ្ឋមន្ត្រីថៃ រកផលប្រយោជន៍ឱ្យពលរដ្ឋថៃឡើយ ក្នុងឋានៈជាមេដឹកនាំប្រទេសអាណត្តិថ្មីដូចគ្នា។
នាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១ ខែតុលា នេះថា ក្រោយឡើងកាន់តំណែង នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន បានដាក់ចេញនូវគោលនយោបាយជាច្រើនជួយដល់ពលរដ្ឋថៃ ក្នុងនោះមានដូចជា ការលើកលែងទិដ្ឋាការភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថាន កាត់បន្ថយពន្ធប្រេងឥន្ធនៈ (ប្រេងម៉ាហ្សូត) ដើម្បីបញ្ចុះតម្លៃប្រេងម៉ាហ្សូតលើទីផ្សារក្នុងប្រទេស និងការដាក់ផែនការកំណត់ទិសដៅស្រូបយកភ្ញៀវទេសចរបរទេសឱ្យបាន ២៨លាននាក់ក្នុងឆ្នាំ២០២៣ និង...
លោក មុត ចន្ថា ថាការផ្ទេរអំណាចជាល្បិចបោសសម្អាតអ្នកជំទាស់ទាំងក្រៅនិងក្នុងបក្សប្រជាជនកម្ពុជា
មន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ ព្រមានថា ការផ្ទេរអំណាចនៅកម្ពុជាពីឪទៅកូន គឺជាល្បិចមួយដែលបុរសខ្លាំងលោក ហ៊ុន សែន ប្រើដើម្បីបោសសម្អាតក្រុមជំទាស់ ទាំងផ្ទៃក្នុងបក្ស និងក្រុមប្រឆាំងក្រៅបក្ស។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិលោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី១០ សីហា នេះថា ការបោសសម្អាតក្រុមជំទាស់នៅក្រៅបក្ស ធ្វើឡើងតាមរយៈការចោទប្រកាន់ និងចាប់ខ្លួនមេដឹកនាំនយោបាយប្រឆាំង រួមទាំងការបិទសិទ្ធិគណបក្សដែលមានសក្ដានុពលមិនឱ្យចូលរួមប្រកួតប្រជែងក្នុងសង្វៀននយោបាយកម្ពុជាផងដែរ ហើយយុទ្ធសាស្ត្រនេះត្រូវបានលោក ហ៊ុន សែន ចាប់ផ្តើមអនុវត្តតាំងពីក្រោយការបោះឆ្នោតឆ្នាំ២០១៣ មកម្ល៉េះ។
លោក មុត...
លោក មុត ចន្ថា៖ លោក ហ៊ុន សែន បរាជ័យមិនអាចទប់ស្កាត់នយោបាយជ្រុលនិយមរបស់លោក សម រង្ស៊ី
អតីតនាយកខុទ្ទកាល័យមេដឹកនាំបក្សប្រឆាំង លើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរាជ័យមិនអាចទប់ស្កាត់លោក សម រង្ស៉ី ពីការដឹកនាំបញ្ជា និងអនុវត្តនយោបាយជ្រុលនិយម ព្រោះគណបក្សភ្លើងទៀន នៅតែស្ថិតក្រោមការកាច់ចង្កូតពីលោក សម រង្ស៉ី ដដែល។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃអាទិត្យ ទី២៧ វិច្ឆិកា នេះថា ខួបទី២៧ឆ្នាំរបស់គណបក្សភ្លើងទៀន ដែលត្រូវបានប្តូរឈ្មោះមកពីគណបក្ស...
បក្សក្រៅរដ្ឋាភិបាលស្នើមេដឹកនាំទាំងឡាយជំរុញរដ្ឋាភិបាលកម្ពុជាគោរពកិច្ចព្រមព្រៀងក្រុងប៉ារីសឡើងវិញ
គណបក្សកែទម្រង់កម្ពុជា ស្នើដល់បណ្តាមេដឹកនាំនៃប្រទេសទាំងឡាយដែលចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជំរុញឲ្យលោក ហ៊ុន សែន គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ឡើងវិញ ដើម្បីធានានូវការអនុវត្តលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងធានានូវការបោះឆ្នោតប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ចន្ទរ័ត្ន បានចេញលិខិតផ្លូវការមួយទៅកាន់មេដឹកនាំអាស៊ានដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ថា ចាប់តាំងពីអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជា ដែលហៅកាត់ថា អ៊ុនតាក់...
មន្ត្រីបក្សប្រឆាំងថាការទាមទារអំណាចក្រោយបោះឆ្នោតគឺជាទម្រង់សន្ទនានយោបាយដោយសន្តិវិធី
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ការទាមទារឱ្យមានការបែងចែកអំណាចនៅក្រោយការបោះឆ្នោត គឺជាទម្រង់នៃការសន្ទនានយោបាយដោយសន្តិវិធីរវាងអ្នកនយោបាយ និងអ្នកនយោបាយ ដើម្បីបញ្ចៀសនូវជម្លោះផ្ទៃក្នុងជាតិ ពុំមែនជាសកម្មភាពនៃការផ្តួលរំលំដើម្បីដណ្តើមអំណាចតាមរយៈទម្រង់រដ្ឋប្រហារឡើយ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃអង្គារ ទី១៧ តុលា នេះ ទំនងសំដៅដល់ការទាមទាររបស់គណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៣ ថា ទិសដៅ និងគោលបំណងរបស់គណបក្សនយោបាយសំខាន់បំផុតនោះ គឺការចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដើម្បីផ្លាស់ប្ដូរការដឹកនាំដោយអហិង្សា ឬអាចចាត់ទុកថាជាការដណ្តើមអំណាចតាមរយៈសន្លឹកឆ្នោតដែលពលរដ្ឋប្រើប្រាស់ឆន្ទៈ និងសិទ្ធិសេរីភាពរបស់ពួកគាត់ ក្នុងការជ្រើសរើសតំណាងរបស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការរបស់ជាតិទាំងមូល។
លោក មុត...
មន្ត្រី CNRP៖ លោក កឹម សុខា ទទួលខុសត្រូវតែការធ្វើបាតុកម្មនៅទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ
លោក មុត ចន្ថា អះអាងថា មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា ទទួលខុសត្រូវតែការធ្វើបាតុកម្មដែលស្ថិតនៅទីលានប្រជាធិបតេយ្យតែប៉ុណ្ណោះ ចំពោះការធ្វើបាតុកម្មនៅកន្លែងផ្សេងដែលដឹកនាំដោយអ្នកដទៃ លោកមិនទទួលខុសត្រូវឡើយ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៨ កញ្ញា នេះថា ទោះបីជាពុំមានភស្តុតាងណាមួយបញ្ជាក់ថាលោក កឹម សុខា ឬគណបក្សសង្គ្រោះជាតិមិនបានបញ្ជាឱ្យរៀបចំឱ្យមានបាតុកម្មនៅកន្លែងផ្សេងទៀត ដែលត្រូវបានរៀបចំដោយបុគ្គលដទៃក៏ដោយ ក៏តំណាងអយ្យការខំគាស់កកាយលើកយកបាតុកម្មនៅកន្លែងផ្សេងៗ ដូចជាបាតុកម្មមុខវត្តស្ទឹងមានជ័យ...
សាខាបក្សប្រឆាំងនៅអាមេរិកថាតុលាការមានចេតនាឱ្យក្រុមលោក សម រង្ស៊ី វាយប្រហារលោក កឹម សុខា
សាខាគណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ឬហៅថា CNRP-USA ព្រមានថា សំណួរអយ្យការដែលបានសាកសួរប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺមានចេតនាផ្តល់ឱកាសឱ្យក្រុមអតីតមេដឹកនាំប្រឆាំង លោក សម រង្ស៊ី មានលេសវាយប្រហារ និងមួលបង្កាច់លើលោក កឹម សុខា ដើម្បីធ្វើឱ្យបាត់បង់ប្រជាប្រិយភាព។
សេចក្តីថ្លែងការណ៍របស់ CNRP-USA កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ បានកត់សម្គាល់ថា មានហេតុផលមួយចំនួនដែលតំណាងអយ្យការប្រឹងជជីកសួរលោក កឹម...
លោក មុត ចន្ថា ថាបក្សភ្លើងទៀនបង្កើតឱ្យមានមន្ទិលសង្ស័យចំពោះការចូលរួមបោះឆ្នោតឃុំ-សង្កាត់
មន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ លើកឡើងថា ប្រសិនបើគ្មានវិធានការផ្លូវច្បាប់ណាមួយទៅលើគណបក្សភ្លើងទៀន ដែលបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់ស្ដីពីគណបក្សនយោបាយទេ នោះវានឹងបង្កើតឱ្យមានមន្ទិលសង្ស័យជាច្រើននៅពីក្រោយនៃការចូលរួមបោះឆ្នោតរបស់បក្សនេះ។
អតីតនាយកខុទ្ទកាល័យប្រធានគណបក្សសង្គ្រោះជាតិ លោក មុត ចន្ថា បានសរសេរលើគណនីហ្វេសប៊ុករបស់លោកនៅថ្ងៃទី៧ មិថុនា នេះថា បើផ្អែកតាមសម្ដីអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅមុនការបោះឆ្នោត និងអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណបក្សភ្លើងទៀននឹងចៀសមិនផុតពីការប្រឈមនឹងវិធានការច្បាប់នោះឡើយ។
លោក មុត ចន្ថា អះអាងថា មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជាទាំងនោះបានចោទថា គណបក្សភ្លើងទៀនបានធ្វើសកម្មភាពរំលោភបំពានដោយបើកចំហទៅលើច្បាប់វិសោធនកម្មនៃច្បាប់ស្ដីពីគណបក្សនយោបាយ ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសាលដីកាតុលាការកំពូល ជាដើម។
ការអះអាងនេះ...