26.3 C
Phnom Penh

TAG

ម៉ែន ណាត

អ្នក​ឃ្លាំមើល​ថា​បើ​លោក ហ៊ុន ម៉ានី ចង់​ឱ្យ​គេ​គោរព​គ្រួសារ​គាត់ ទាល់តែ​ឪពុក​គាត់​ចេះ​គោរព​អ្នកដទៃ​ដែរ

កូនប្រុស​ពៅ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ត្អូញត្អែរ​ថា បើ​ក្រុម​អគតិ​មិន​ទទួលស្គាល់​នូវ​ការ​លះបង់​ពី​ឪពុក​លោក​ក្នុង​បុព្វហេតុ​ជាតិ និង​មាតុភូមិ​នា​ពេល​កន្លង​មក​នោះ​ក៏​ហី​ទៅ​ចុះ តែ​ក៏​គួរ​ទទួលស្គាល់​នូវ​ភាព​ចាស់​ទុំ​របស់​លោក ហ៊ុន សែន ក្នុង​នាម​ជា​ខ្មែរ​ដែល​មាន​អារ្យធម៌​ថ្កុំថ្កើង និង​ថ្លៃថ្នូរ​ដែរ។ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បង្ហោះ​រូប​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ដែល​ជា​ឪពុក និង​បងប្រុស​បង្កើត​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ កុម្ភៈ នេះ...

អ្នក​ឃ្លាំមើល​ទទូច​ឱ្យ​រដ្ឋាភិបាល​បន្ត​ស៊ើបអង្កេត​សំណុំរឿង​ឃាតកម្ម​លោក ជា វិជ្ជា វែក​មុខ​ឃាតករ​ពិត

ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ទទូច​ឱ្យ​សមត្ថកិច្ច និង​រាជរដ្ឋាភិបាល​កម្ពុជា បន្ត​ស៊ើបអង្កេត​ឲ្យ​មាន​ប្រសិទ្ធភាព​លើ​សំណុំរឿង​ឃាតកម្ម​មេដឹកនាំ​សហជីព​សេរី​កម្មករ លោក ជា វិជ្ជា ដើម្បី​វែក​មុខ​ឃាតករ​ពិត និង​អ្នក​ពាក់ព័ន្ធ យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​អង្គារ ទី​២១ ខែ​មករា ថា ថ្ងៃ​នេះ​គឺជា​ខួប​លើក​ទី​២១ នៃ​ការ​បាញ់​សម្លាប់​លោក ជា វិជ្ជា ហើយ​ក៏​ជា​រយៈពេល ២១​ឆ្នាំ​ដែរ ដែល​ឃាតករ​ពិត​នៅតែ​មិន​ទាន់​ត្រូវ​បាន​វែក​មុខ​យក​មក​ផ្ដន្ទាទោស​តាម​ច្បាប់។ លោក...

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ចាប់​ខ្លួន​អតីត​ឧកញ៉ា ហេង សិទ្ធី គឺជា​ករណី​ពាល​ស៊ី​ពាល

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ករណី​ចាប់​ខ្លួន​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី មិនមែន​ជា​ការ​អនុវត្ត​ច្បាប់​ចាប់​អ្នក​ប្រព្រឹត្ត​ខុស​ទេ គឺជា​ករណី​ពាល​ស៊ី​ពាល​ប៉ុណ្ណោះ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា នេះ​ថា ជា​រឿង​អកុសល​បំផុត​ដែល​លោក ហេង សិទ្ធី ត្រូវ​បាន​ចាប់​ខ្លួន ហើយ​គ្រោង​បញ្ជូន​ទៅ​ប្រទេស​កម្ពុជា​ដើម្បី​កាត់ទោស​ទៅ​តាម​ច្បាប់​នៃ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន ស្រប​ពេល​ដែល​មនុស្ស​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឧក្រិដ្ឋ​ដែល​លោក ហេង...

អតីត​អ្នកឧកញ៉ា​ដែល​ហ៊ាន​លាតត្រដាង​អំពើ​ឧក្រិដ្ឋកម្ម ចំអក​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង បើ​មិន​ហ៊ាន​អនុវត្ត​ច្បាប់​ចាប់​ឧក្រិដ្ឋជន​ដែល​ជា​សាច់ញាតិ​ខ្លួនឯង​ទេ​នោះ ព្រោះ​ជា​ទង្វើ​ការពារ​ក្រុម​ឧក្រិដ្ឋជន។ លោក ហេង សិទ្ធី បាន​បញ្ចេញ​សារ​សំឡេង​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា លោក​បាន​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម​ដែល​ប្រព្រឹត្ត​ដោយ​ក្រុម​ឧក្រិដ្ឋជន​អស់​ហើយ។ លោក​ក៏​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​កាន់​ស្ថាប័ន​ពាក់ព័ន្ធ​រួច​ហើយ​ដែរ ដើម្បី​ឱ្យ​មាន​ចំណាត់ការ​ច្បាប់​លើ​ឧក្រិដ្ឋជន​ទាំងនោះ ប៉ុន្តែ​រហូត​ដល់​ពេលនេះ គ្មាន​វិធានការ​ច្បាប់​ណា​មួយ​ត្រូវ​បាន​អនុវត្ត​ឡើយ។ អតីត​អ្នកឧកញ៉ា​រូប​នេះ​អះអាង​ថា ដោយសារ​តែ​ភាព​ព្រងើយ​កន្តើយ​ខាង​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា...

អ្នក​សង្កេតការណ៍៖ ឃាតកម្ម​លើ​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ធំ​បំផុត​ប្រព្រឹត្ត​ដោយ​គ្រួសារ​ហ៊ុន

អ្នក​សង្កេតការណ៍​កម្ពុជា ចាត់ទុក​ឃាតកម្ម​លើ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក លិម គិមយ៉ា ជា​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដ៏​ធំ​បំផុត​ដែល​ប្រព្រឹត្ត​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន ប៉ុន្តែ​បើ​គ្រួសារ​ហ៊ុន​មិន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​ទេ ត្រូវតែ​បើក​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៩ មករា នេះ​ថា ដោយសារតែ​អ្នក​នៅ​ពីក្រោយ​នៃ​អំពើ​ឃាតកម្ម​នេះ​ជា​អ្នក​មាន​អំណាច​នៅ​ស្រុក​ខ្មែរ ទើប​ឃាតករ​សម្រេច​រត់​គេច​ខ្លួន​ចូល​ទឹកដី​ខ្មែរ ជាពិសេស​លោក ហ៊ុន ម៉ានី កូនប្រុស​ពៅ​លោក ហ៊ុន...

រដ្ឋាភិបាល​កម្ពុជា​ត្រៀម​ដើរ​ខ្ចី​លុយ​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២៥

រាជរដ្ឋាភិបាល​កម្ពុជា គ្រោង​ខ្ចី​ថវិកា​ពី​ដៃគូ​អភិវឌ្ឍន៍​ប្រមាណ ២,៧​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក (ឬ​ស្មើ​នឹង ២០០០​លាន​អេសដេអ៊ែរ SDR) នៅ​ឆ្នាំ​២០២៥ ខាងមុខ​នេះ ដើម្បី​បំពេញ​តម្រូវការ​ចំណាយ​ចរន្ត​ក្នុង​ស្ថានភាព​ដែល​ប្រភព​ចំណូល​ក្នុង​ប្រទេស​មាន​ការ​ថយ​ចុះ។ SDR ប្រែ​ថា សិទ្ធិ​ដក​ពិសេស ដែល​សំដៅ​ទៅ​លើ​ធនធាន ឬ​ទ្រព្យ​បម្រុង បង្កើត​ឡើង​ដោយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​នៅ​ឆ្នាំ​១៩៦៩ សម្រាប់​ចងការ​ឲ្យ​ប្រទេស​ជា​សមាជិក។ ប៉ុន្មាន​ថ្ងៃ​មុន​នេះ ក្រសួង​កសិកម្ម ក៏​បាន​សុំ​ថវិកា​ជំនួយ​ឥត​សំណង​ពី​ប្រទេស​កូរ៉េខាងត្បូង ចំនួន ១២​លាន​ដុល្លារ ដើម្បី​យក​ទៅ​ពង្រីក​វិស័យ​កសិកម្ម​ដែរ។ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​សេចក្តី​ព្រាងច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ​២០២៥ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​២៧ ធ្នូ នេះ​ថា ថវិកា​ដែល​ប្រទេស​កម្ពុជា​គ្រោង​ខ្ចី​ពី​ដៃគូ​អភិវឌ្ឍន៍​ដើម្បី​អភិវឌ្ឍ​គម្រោង​លើ​វិស័យ​សំខាន់ៗ​មួយ​ចំនួន​នា​ពេលនេះ...

អ្នក​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ស្នើ​រាជរដ្ឋាភិបាល​លុប​ចោល​អនុស្សរណៈ​ពាក់ព័ន្ធ​កោះ​គុត

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា ការ​ទាមទារ​ឱ្យ​លុប​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ​២០០១ (MOU-2001 ឬ MOU44) ស្ដីពី​តំបន់​សមុទ្រ​ត្រួតស៊ីគ្នា (Overlapping Claims Area) ដែល​ហៅ​កាត់​ថា OCA របស់​ពលរដ្ឋ​ថៃ និង​ពលរដ្ឋ​ខ្មែរ គឺ​មាន​បំណង​តែ​មួយ តែ​ស្ថិត​ក្នុង​គោលដៅ​ផ្ទុយ​គ្នា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily​នៅ​ថ្ងៃទី​២៥ ធ្នូ...

អ្នក​ឃ្លាំមើល​ទទូច​ឱ្យ​រាជរដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ រឿង​កោះ​គុត​ទៅ​តុលាការ​អន្តរជាតិ

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ​លើ​បញ្ហា «តំបន់​ត្រួត​ស៊ី​គ្នា» និង​បញ្ហា​កោះ​គុត ដូច​ពេល​ដែល​ប្រទេស​កម្ពុជា​ធ្លាប់​ប្តឹង​ប្រទេស​ថៃ លើ​ករណី​ប្រាសាទ​ព្រះវិហារ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៥៩។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ចេញ​លិខិត​ចំហ​មួយ​កាលពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​លើកឡើង​ថា តាម​បទពិសោធន៍​ជា​ប្រវត្តិសាស្ត្រ រដ្ឋាភិបាល​ថៃ​ធ្លាប់​ប្រើ​កម្លាំង​យោធា​ដណ្តើម​កាន់កាប់​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ​នៅ​ឆ្នាំ​១៩៥៤ ម្តង​រួច​មក​ហើយ ប៉ុន្តែ​ក្រោយ​ប្រទេស​កម្ពុជា​បាន​ឈ្នះ​ក្តី​ក្នុង​សំណុំរឿង​នេះ​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ក្នុង​ឆ្នាំ​១៩៦២ ទើប​ភាគី​ថៃ ដក​កងទ័ព​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ​វិញ។ កាល​នោះ រដ្ឋាភិបាល​កម្ពុជា​ក៏​ធ្លាប់​បាន​ប្រើ​យន្តការ​ចរចា​ទ្វេភាគី​ជាមួយ​ថៃ...

អតីត​នាយករដ្ឋមន្ត្រី​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ជំនួស​នាយករដ្ឋមន្ត្រី​កូន

ក្រុម​អ្នក​ឃ្លាំមើល​លើកឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​ចង់​គេច​ពី​ទណ្ឌកម្ម​សហគមន៍​អឺរ៉ុប ដែល​បង្ហាញ​ថា លោក ហ៊ុន សែន នៅតែ​មាន​ចេតនា​ប៉ុនប៉ង​បំផ្លាញ​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ខ្លាំង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១០ ធ្នូ នេះ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន សែន ទៅ​កាន់​ប្រទេស​នៅ​មជ្ឈិមបូព៌ា គឺ​លោក...

នាយករដ្ឋមន្ត្រី​ឪ​បញ្ជាក់​ថា តំបន់​អភិវឌ្ឍន៍​ត្រីកោណ​បញ្ចប់​ហើយ តែ​កិច្ច​សហប្រតិបត្តិការ​នៅ​ដដែល

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា ប្រទេស​កម្ពុជា​បាន​សម្រេច​ដក​ខ្លួន​ចេញពី​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ កម្ពុជា ឡាវ និង​វៀតណាម (CLV-DTA) ក៏​ពិត​មែន ក៏ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​នានា​រវាង​ប្រទេស​ទាំង​បី​នៅ​បន្ត​ដដែល។ អតីត​នាយករដ្ឋមន្ត្រី​ដែល​បន្ត​គ្រប់គ្រង​អំណាច លោក ហ៊ុន សែន និយាយ​ទៅ​កាន់​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ លោក សនសៃ ស៊ីផាន់ដន ក្នុង​ជំនួប​រវាង​មន្ត្រី​ជាន់ខ្ពស់​ខ្មែរ-លាវ នៅ​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០២៤ នេះ​ថា...

Latest news

© 2021, ដេលី. All rights reserved.