27.3 C
Phnom Penh

TAG

របប​ប្រជាធិបតេយ្យ

សមាគម​ខ្មែរ​ក្រៅ​ស្រុក​ប្រកាស​ប្រមូលផ្ដុំ​ពលរដ្ឋ​ខ្មែរ​ជុំវិញ​ពិភពលោក​ប្រារព្ធ​វេទិកា​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​មុន​ការ​បោះឆ្នោត​ជាតិ

សមាគម​ខ្មែរ​ទូទាំង​ពិភពលោក ប្រកាស​ប្រមូលផ្ដុំ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក ឱ្យ​ចូលរួម​វេទិកា​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា «ក្រោម​ប្រធានបទ ពេល​នេះ​ទៅ​មុខ គោលដៅ​ខ្មែរ​អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ​ត្រូវ​ធ្វើ​អ្វី​បន្ត​ទៀត» ដើម្បី​លើកស្ទួយ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិ​អំណាច​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​កម្ពុជា នា​ខែ​កក្កដា ឆ្នាំ​២០២៣ នេះ។ សមាគម​ខ្មែរ​ទូទាំង​ពិភពលោក ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​៦ កក្កដា នេះ​ថា ពួកគេ​នឹង​ជួបជុំ​ជា​ទ្រង់ទ្រាយ​ធំ​មួយ​នៅ​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​នៅ Long Beach City College, Dyer...

IDEA TALK៖ តើ​យុវជន​ត្រូវ​ជូត​ទឹកភ្នែក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​បាន​ចម្ងាយ​ប៉ុន្មាន​ទៀត​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៦ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​យុវជន​ត្រូវ​ជូត​ទឹកភ្នែក ហើយ​បន្ត​ដំណើរ​ទៅ​មុខ​បាន​ចម្ងាយ​ប៉ុន្មាន​ទៀត​ក្នុង​ការ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ?»។

IDEA TALK៖ តើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​គួរ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បែប​ណា​ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​គួរ​ប្តូរ​យុទ្ធសាស្ត្រ​របស់​ខ្លួន​បែប​ណា​ក្នុង​ការ​ទប់ទល់​ជាមួយ​ក្រុម​អ្នក​កាន់​អំណាច​នៅ​កម្ពុជា?»។

ក្រុមប្រឹក្សា «២៣​តុលា​១៩៩១» នៅ​បារាំង​ប្រកាស​បដិសេធ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា​នា​ខែ​កក្កដា​ខាងមុខ​នេះ

ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​បារាំង ប្រកាស​បដិសេធ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា នា​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ​នេះ​ជាដាច់ខាត និង​អំពាវនាវ​ឱ្យ​អង្គការ​សហប្រជាជាតិ និង​សហប្រធាន​សន្និសីទ​អន្តរជាតិ​ក្រុង​ប៉ារីស ថ្ងៃទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១ ចាត់​វិធានការ​ដ៏​សមស្រប​ជាបន្ទាន់​បំផុត ដើម្បី​ឲ្យ​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​តាម​ស្មារតី «កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១»។ ក្រុមប្រឹក្សា ២៣ តុលា ១៩៩១ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​សារព័ត៌មាន The...

IDEA TALK៖ តើ​យុវជន​ស្រឡាញ់​ប្រជាធិបតេយ្យ​ត្រូវ​ទប់ទល់​បែប​ណា​ជាមួយ​នឹង​ចរន្ត​អូស​ទាញ​ពី​បក្ស​កាន់​អំណាច?

កម្មវិធី Idea Talk សម្រាប់​ថ្ងៃទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​យុវជន​ស្រឡាញ់​ប្រជាធិបតេយ្យ​ត្រូវ​ទប់ទល់​បែប​ណា​ជាមួយ​នឹង​ចរន្ត​អូស​ទាញ​ពី​បក្ស​កាន់​អំណាច?»។

លោក ហ៊ុន សែន ព្រមាន​ថា​ប្រជាធិបតេយ្យ​ដែល​គ្មាន​ការ​គោរព​ច្បាប់ គឺ​អនាធិបតេយ្យ

មេដឹកនាំ​ខ្មែរ​ដែល​តែង​ប្រើ​អំណាច​រំលោភ​ច្បាប់​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ថា សង្គម​ប្រជាធិបតេយ្យ​ដែល​គ្មាន​ការ​គោរព​ច្បាប់ គឺជា​សង្គម​អនាធិបតេយ្យ ខណៈ​កម្ពុជា​នៅ​ពេលនេះ​កំពុង​អនុវត្ត​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​បាន​យ៉ាង​ល្អ​ពី​មួយ​ដំណាក់​ទៅ​មួយ​ដំណាក់។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​ថ្មី​នៃ​បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិធម៌​កម្ពុជា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា ពិភពលោក​ទាំងមូល​ត្រូវ​ដឹកនាំ​ដោយ​ផ្អែក​លើ​ច្បាប់ និង​នីតិរដ្ឋ​ដូច​គ្នា​ដែរ ព្រោះ​ថា​បើ​ការ​ដឹកនាំ​ដែល​មិន​ផ្អែក​លើ​ច្បាប់ ហើយ​បែរជា​ផ្អែក​លើ​កម្លាំង​វិញ​នោះ ច្បាស់​ជា​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​ទូទាំង​ពិភពលោក​ជាមិនខាន។ មេដឹកនាំ​ខ្មែរ​ដែល​គ្រប់គ្រង​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ដំណើរ​ធ្វើ​ឱ្យ​សូន្យ​ប្រជាធិបតេយ្យ​របស់​លោក ហ៊ុន សែន?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៥ ខែ​មិថុនា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ដំណើរ​ធ្វើ​ឱ្យ​សូន្យ​ប្រជាធិបតេយ្យ​របស់​លោក ហ៊ុន សែន?»។

IDEA TALK៖ តើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ខុស​គ្នា និង​ដូច​គ្នា​បែប​ណា​ទៅ​នឹង​ប្រជាធិបតេយ្យ​នៅ​ថៃ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ ស្តីអំពី៖ «តើ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ខុស​គ្នា និង​ដូច​គ្នា​បែប​ណា​ទៅ​នឹង​ប្រជាធិបតេយ្យ​នៅ​ថៃ?»។

APHR បង្ហាញ​ការ​បារម្ភ​ទៅ​មេដឹកនាំ G7 អំពី​ស្ថានភាព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ហៅ​កាត់​ថា APHR បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​កាន់​មេដឹកនាំ​ក្រុម​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំង ៧​លើ​ពិភពលោក បង្ហាញ​ពី​ការ​ព្រួយបារម្ភ​អំពី​ស្ថានភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅ​មុន​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ឯក​បក្ស​របស់​លោក ហ៊ុន សែន ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​ដោយ​ឥត​លក្ខខណ្ឌ។ ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) បាន​សរសេរ​លិខិត​ទៅ​កាន់​មេដឹកនាំ​ប្រទេស G7 ដូចជា​នាយករដ្ឋមន្ត្រី​កាណាដា លោក Justin Trudeau ប្រធានាធិបតី​បារាំង...

បទវិភាគ៖ អាស៊ាន​បារម្ភ​ពី​រដ្ឋប្រហារ​នៅ​ថៃ តែ​ព្រងើយ​កន្តើយ​ការ​ទាញ​ទម្លាក់​អ្នក​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ចេញពី​សង្វៀន

នៅ​ពេល​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ភូមា ត្រូវ​បាន​ពួក​យោធា​រំលាយ​តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០២១ មក​ដល់​ពេលនេះ​ការ​រុញ​ឱ្យ​ប្រជាធិបតេយ្យ​របស់​ប្រទេស​មួយ​នៅ​ក្នុង​សមាគម​អាស៊ាន​នេះ​រក​ច្រក​ចេញ​ពុំ​ទាន់​រួច​នោះ​ទេ។ ភ្លាមៗ​ក្រោយពី​រដ្ឋប្រហារ ឃើញ​សន្ទុះ​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ក្នុង​តំបន់ និង​ពិភពលោក​មាន​ការ​ខ្នះខ្នែង​ជា​ខ្លាំង​ដាក់​សម្ពាធ​ទៅ​លើ​ពួក​យោធា​រហូត​ចេញ​ដំណោះស្រាយ​ដោយ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លេខ​២៦៦៩ ទាមទារ​ឱ្យ​ពួក​យោធា​បញ្ឈប់​អំពើ​ហិង្សា និង​ដោះលែង​អ្នកទោស​ដែល​ងើប​ឡើង​ប្រឆាំង​របប​សឹក។ ចំណែក​សមាគម​អាស៊ាន​ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​សេចក្ដី​សម្រេច​របស់​អង្គការ​សហប្រជាជាតិ​នេះ​ដែរ។ ដំណោះស្រាយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​លេខ​២៦៦៩ នេះ គឺជា​ឧបករណ៍​ផ្លូវច្បាប់​មួយ​ទៅ​ថ្ងៃ​ខាងមុខ​ដែល​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ប្រទេស​ភូមា ហើយ​អាច​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ទៅ​រក​ការ​ធ្វើ​សេចក្ដី​សម្រេច​មួយ​ទៀត​ប្រឆាំង​នឹង​ពួក​យោធា​ភូមា។ អ្នក​សង្កេតការណ៍​គិត​ថា នៅ​ពេល​ដោះស្រាយ​សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​ហើយ​នោះ គឺ​ពិត​ណាស់​នឹង​ដល់​ពេល​ដែល​អាមេរិក និង​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេងៗ​ទៀត​អាច​នឹង​ហក់​ជួយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​ភូមា​ឡើងវិញ។ តែ​អ្វី​ជា​រឿង​អភ័ព្វ​ទៅ​ទៀត​នោះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុង​ស្ថិត​នៅ​លើ​វិថី​ទៅ​រក​ការ​ធ្លាក់​ជ្រុះ​កាន់តែ​ជ្រៅ​ថែម​ទៀត។ បក្ស​ប្រឆាំង​ធំ​មួយ គឺ​បក្ស​ភ្លើង​ទៀន​ត្រូវ​បាន​ចាត់​ជា​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​សល់​តែ​មួយ​គត់​ក្រោយពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ដែល​បក្ស​នេះ​តំណាង​កម្លាំង​អ្នក​ប្រជាធិបតេយ្យ​ដ៏​ខ្លាំង​មួយ​ដែរ។ នេះ​បើ​យោង​តាម​លទ្ធផល​បោះឆ្នោត​សភា​នៅ​ខែ​កក្កដា ឆ្នាំ​២០១៣។ ឥឡូវ​នេះ បក្ស​ភ្លើង​ទៀន​ដែល​តំណាង​អ្នក​ប្រជាធិបតេយ្យ​នៅ​សេសសល់ កំពុង​ត្រូវ​បាន​គេ​ផាត់​ចេញពី​សង្វៀន​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ថ្ងៃទី​២៣ កក្កដា...

Latest news

© 2021, ដេលី. All rights reserved.