27.4 C
Phnom Penh

TAG

លាង​លុយ​កខ្វក់

អង្គការ​សហប្រជាជាតិ​ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ​និង​ការ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​អាស៊ី

អង្គការ​សហប្រជាជាតិ ចាត់ទុក​កម្ពុជា​ជា​មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស ក្នុង​ចំណោម​ប្រទេស​ផ្សេងៗ​ទៀត​នៅ​តំបន់​អាស៊ីអាគ្នេយ៍។ ការិយាល័យ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម (UNODC) បាន​ចេញ​ផ្សាយ​របាយការណ៍​កាលពី​ថ្ងៃទី​២១ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស កំពុង​កើន​ឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ជាពិសេស​នៅ​ប្រទេស​ហ្វីលីពីន និង​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា ភូមា និង​ឡាវ។ ប្រភព​ដដែល​អះអាង​ថា មជ្ឈមណ្ឌល​បោកប្រាស់​តាម​អនឡាញ ការ​លាង​លុយ​កខ្វក់ និង​ការ​ជួញដូរ​មនុស្ស​ទាំងនេះ កំពុង​ពង្រីក​ប្រតិបត្តិការ​របស់​ពួកគេ​ទៅ​កាន់​តំបន់​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទន់ខ្សោយ​នៅ​ជុំវិញ​ពិភពលោក​ជាបន្តបន្ទាប់ ដូចជា​នៅ​ក្នុង​ទ្វីប​អាហ្វ្រិក...

មុខរបរ​ឧកញ៉ា​មហាសេដ្ឋី​ចូល​សញ្ជាតិ​ខ្មែរ រដ្ឋាភិបាល​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខ្លាច​មិន​ចូល​ហ៊ុន

មុខរបរ​នៃ​ក្រុមហ៊ុន Prince Group របស់​ឧកញ៉ា​មហាសេដ្ឋី​ជនជាតិ​ចិន​ចូល​សញ្ជាតិ​ខ្មែរ​ឈ្មោះ ចេន ហ្ស៊ី (Chen Zhi) បាន​ក្លាយ​ជា​ការ​គំរាម​ទៅវិញ​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក មាន​កោះប៉ាឡៅ និង​តៃវ៉ាន់ ជាដើម ដោយ​គេ​អះអាង​ថា​មាន​ជំពាក់ជំពិន​ក្នុង​សកម្មភាព​ឧក្រិដ្ឋកម្ម​ឆ្លងដែន។ តាម​ការ​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Island Business BENAR Pacific News កាលពី​ថ្ងៃទី​១៧ ខែ​មីនា ឆ្នាំ​២០២៥ នេះ ការ​សិក្សា​ស្រាវជ្រាវ​មួយ​រក​ឃើញ​មាន​ការ​មន្ទិល​សង្ស័យ​លើ​ការ​ដាក់​ទុន​នៅ​កោះប៉ាឡៅ ដោយ​ឧកញ៉ា...

លោក ហេង សិទ្ធី៖ លោក ហ៊ុន តូ លោក យ៉ាន ណារ៉ុង និង​លោក ស ថេត ជាប់​ពាក់ព័ន្ធ​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ

អតីត​ឧកញ៉ា​ដែល​កំពុង​រង​នូវ​បណ្តឹង ទម្លាយ​ថា​អ្នកឧកញ៉ា ហ៊ុន តូ និង​មេ​ឧក្រិដ្ឋជន​របស់​គាត់​ឈ្មោះ យ៉ាន ណារ៉ុង កំពុង​ប្រតិបត្តិការ​លាង​លុយ​ខ្មៅ​តាមរយៈ​ធនាគារ​ពាណិជ្ជ ហេង ហ៊ី (HENG HE) និង​ក្រុមហ៊ុន ហ៊ុយ វ័ន (Hui ONE) ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ លោក ស ថេត គឺជា​អ្នក​ការពារ​ការ​ដឹកជញ្ជូន​លុយ​ទាំងនេះ។ អតីត​ឧកញ៉ា ហេង សិទ្ធី...

លោក ហេង សិទ្ធី៖ ការ​ទម្លាយ​រឿង​ឧក្រិដ្ឋ​និង​អំពើពុករលួយ មិនមែន​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​ទាមទារ​កោះ​គុត​ទេ

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី ដែល​កំពុង​រង​បណ្តឹង​ពី​ក្រុម​ឧក្រិដ្ឋជន អះអាង​ថា ការ​ទម្លាយ​រឿង​ឧក្រិដ្ឋកម្ម និង​អំពើពុករលួយ​របស់​ត្រកូល​ហ៊ុន រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា គឺ​មិន​មែន​ដើម្បី​បង្វែរ​ព្រឹត្តិការណ៍​ពី​ការ​ទាមទារ​កោះ​គុត​ឡើយ ខណៈ​មន្ត្រី​ក្រោម​បង្គាប់​របស់​លោក ​ស សុខា កំពុង​នាំគ្នា​ប្រតិកម្ម​ថា​អតីត​អ្នកឧកញ៉ា​រូប​នេះ​ប្រឌិត​រឿង​ស្រមើស្រមៃ​ទាក់ទង​រឿង​លោក ស សុខា នៅ​ពី​ក្រោយ​ក្រុម​ឧក្រិដ្ឋជន។ អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី...

អតីត​អ្នកឧកញ៉ា​រង​ពាក្យបណ្ដឹង បន្ត​ស្នើ​នាយករដ្ឋមន្ត្រី​ខ្មែរ​ស៊ើបអង្កេត​មុខរបរ​ជីដូនមួយ​របស់​ខ្លួន

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ច្បាប់​លើ​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ល្មើស​ច្បាប់ ប្រសិនបើ​ពួកគាត់​នៅតែ​ការពារ​បុគ្គល​ខុស​ច្បាប់​ដែល​មាន​ត្រកូល​ហ៊ុន នោះ​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​គ្រោះ​មហន្តរាយ​ធំ។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ធ្នូ នេះ​ថា ក្នុង​រង្វង់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ពិតប្រាកដ​មិន​មាន​អ្នក​ប្រព្រឹត្ត​អាក្រក់​ទេ ចំណែកឯ​សមាជិក​ត្រកូល​ហ៊ុន​ដែល​ធ្លាប់​ប្រព្រឹត្ត​មិន​ល្អ​កាលពី​ក្មេង...

អតីត​អ្នកឧកញ៉ា​និយាយ​រឿង​ឧក្រិដ្ឋកម្ម​មាន​ទោស​ដល់​ខ្លួន បង្ហាញ​ឈ្មោះ​ឧក្រិដ្ឋជន​ធំ​លាង​លុយ​កខ្វក់

អគ្គនាយក​ក្រុមហ៊ុន Maritime Group លោក ហេង សិទ្ធី បន្ត​បញ្ចេញ​មុខ​ឧក្រិដ្ឋជន​នៅ​ពីក្រោយ​នៃ​ការ​លាង​លុយ​កខ្វក់ ឆបោក​តាម​អ៊ីនធឺណិត​ខុស​ច្បាប់ ការ​ខ្ចី​បុល​អនឡាញ​ខុស​ច្បាប់ បើក​ធនាគារ​លាង​លុយ ដើម្បី​ជំរុញ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋជន​ទាំងនោះ​ជុំវិញ​ការប្រព្រឹត្ត​អំពើពុករលួយ និង​ការ​ការពារ​ឧក្រិដ្ឋជន​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​សព្វថ្ងៃ។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ជាបន្តបន្ទាប់​ចាប់ពី​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០២៤ ដោយ​បង្ហាញ​ឈ្មោះ​លោក យ៉ាន ណារ៉ុង ដែល​ជា​ឧក្រិដ្ឋជន​ដ៏​ធំ​បំផុត​នៅ​ពីក្រោយ​ការ​លាង​លុយ​កខ្វក់...

អ្នកឧកញ៉ា លី យ៉ុងផាត់ យក​ស្ថានីយ​ទូរទស្សន៍ PNN ធ្វើ​ជា​ទីតាំង​រកស៊ី​បើក​ល្បែង​អនឡាញ​និង​បង្ខាំង​មនុស្ស

ដោយ តាំង សារ៉ាដា អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ លី យ៉ុងផាត់ ដែល​ត្រូវ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បង្កក​ទ្រព្យសម្បត្តិ​របស់​លោក ដោយសារ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ពលកម្ម​ដោយ​បង្ខំ​ក្នុង​ជំនួញ​ឆបោក​តាម​អនឡាញ និង​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency) កំពុង​យក​ស្ថានីយ​ទូរទស្សន៍ ភីអិនអិន (PNN) រកស៊ី​បើក​លេង​ល្បែងស៊ីសង​តាម​អនឡាញ ជា​ទីតាំង​បង្ខាំង​មនុស្ស ចាប់​ជំរិត​មនុស្ស និង​ចាប់​បង្ខំ​មនុស្ស​ឲ្យ​រកស៊ី​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ដ៏​ធំ​នៅ​កម្ពុជា។ ស្តេច​កោះកុង (King of Koh Kong) អ្នកឧកញ៉ា​សញ្ជាតិ​ខ្មែរ-ថៃ...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ប្រកាស​ប្រាប់​ស្ថានទូត​បរទេស​អំពី​អំពើ​និង​ទង្វើ​ឆបោក​នៅ​ប្រទេស​កម្ពុជា

អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អំពាវនាវ​ទៅ​កាន់​ស្ថានទូត​ទាំងអស់​នៅ​ប្រទេស​កម្ពុជា ឱ្យ​ចាត់​វិធានការ​លើ​ឧក្រិដ្ឋជន​ដែល​កំពុង​ប្រើប្រាស់​ប្រទេស​កម្ពុជា​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ជាបន្ទាន់ ដើម្បី​កុំ​ឱ្យ​ពួកគេ​ទទួល​បាន​ទិដ្ឋាការ​ជា​មធ្យោបាយ​ក្នុង​ការ​បោកប្រាស់​មនុស្ស​ចម្រុះ​ជាតិ​សាសន៍​បន្ត​ទៅ​ទៀត។ អតីត​អ្នកឧកញ៉ា​ខ្មែរ​លោក ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​ទាំង​ភាសា​ចិន និង​ភាសា​អង់គ្លេស កាលពី​យប់​ថ្ងៃទី​១៨ ធ្នូ ថា ឯកអគ្គរាជទូត និង​រដ្ឋទូត​ទាំងអស់​សុទ្ធតែ​បាន​ដឹង​គ្រប់​គ្នា​ហើយ​ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ចាត់ទុក​ជា​ផ្ទះ​សម្រាប់​ឧក្រិដ្ឋជន​ចម្រុះ​ជាតិ​សាសន៍​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត និង​អំពើ​ឆបោក​នានា រួម​ទាំង​អំពើ​ហិង្សា និង​ចាប់​ជំរិត​មនុស្ស​ផង​ដែរ។ លោក​ថា ជា​រឿង​គួរ​ឱ្យ​ស្រក់​ទឹកភ្នែក​ខ្លាំង​ណាស់​នៅ​ពេល​ដែល​ឃើញ​ជនរងគ្រោះ​ទាំងអស់​ដែល​មកពី​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចិន សហរដ្ឋ​អាមេរិក...

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី រង់ចាំ​ប៉ូលិស​ប្រគល់​ដីកា​ទៅ​បង្ហាញ​ខ្លួន​រឿង​បណ្តឹង​របស់​ជនជាតិ​សិង្ហបុរី

អតីត​អ្នកឧកញ៉ា​វ័យក្មេង ហេង សិទ្ធី អះអាង​ថា លោក​កំពុង​រង់ចាំ​លិខិត​អញ្ជើញ​ពី​ប៉ូលិស និង​ដីកា​តុលាការ បន្ទាប់ពី​បុរស​ជនជាតិ​សិង្ហបុរី​សញ្ជាតិ​ខ្មែរ​ឈ្មោះ Phua Gek Seng (ភូ ហ្គិច សេង) ហៅ Tak (តាក់) ដែល​លោក​ចោទ​ថា​ជា​ឧក្រិដ្ឋជន​លាង​លុយ និង​រកស៊ី​ខុស​ច្បាប់​នៅ​ប្រទេស​កម្ពុជា ប្តឹង​លោក​ទាមទារ​សំណង​ជំងឺចិត្ត ១​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង...

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​រង​ការ​ចោទ​ថា​ប្រើ​ល្បិចកល​ឧក្រិដ្ឋ​ដើម្បី​ទម្លាក់​កំហុស​លើ​អ្នកឧកញ៉ា ហេង សិទ្ធី

អ្នកឧកញ៉ា ហេង សិទ្ធី ដាក់​ការ​សង្ស័យ​លើ​សកម្មភាព​គំរាម​អ្នក​បើក​ល្បែង​ខុស​ច្បាប់​តាម​ប្រព័ន្ធ​អនឡាញ និង​ជន​ឆបោក​ជនជាតិ​ចិន ពី​សំណាក់​មន្ត្រី​ប៉ូលិស និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន ក្រោម​ហេតុផល​ប្រមូល​លុយ​ឱ្យ​រូបលោក​ដើម្បី​យក​ទៅ​ជួយ​បក្ស​កាន់​អំណាច គឺជា​ល្បិចកល​មន្ត្រី​នគរបាល​ក្នុង​ចេតនា​ទម្លាក់​កំហុស​លើ​រូបលោក។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១១ ធ្នូ នេះ​ថា ក្នុង​រយៈពេល​ថ្មីៗ​ចុងក្រោយ​នេះ មាន​អ្នក​សារព័ត៌មាន​ក្លែងក្លាយ​ជាច្រើន​នាក់ និង​មនុស្ស​មួយ​ចំនួន​ដែល​ប្រើ​គណនី​ហ្វេសប៊ុក​ដោយ​ដាក់​តាំង​រូប​ស្រី​ស្អាត​លើ​ប្រូហ្វាល់ (Profile) បាន​ព្យាយាម​ទាក់ទង​សុំ​លុយ​ពី​បុគ្គលិក​របស់​លោក​ចន្លោះ​ពី ៥០​ដុល្លារ​ទៅ ១០០​ដុល្លារ​អាមេរិក...

Latest news

© 2021, ដេលី. All rights reserved.