31.4 C
Phnom Penh

TAG

វិបត្តិ​នយោបាយ

អតីត​មេ​បក្ស​ជំទាស់​ជំរុញ​ឱ្យ​មាន​ចលនា​តស៊ូ​ប្រឆាំង​ដើម្បី​ផ្លាស់ប្ដូរ​ការ​គ្រប់គ្រង​នៃ​របប​ត្រកូល​ហ៊ុន

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី ជំរុញ​ឱ្យ​មាន​ការ​រៀបចំ​ចលនា​តស៊ូ​មួយ​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​ក្រុម​គ្រួសារ​ត្រកូល ហ៊ុន ដែល​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​តាម​របប​ផ្ដាច់ការ ពុករលួយ និង​ក្បត់​ជាតិ​ខ្មែរ។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ តុលា នេះ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវតែ​ផ្លាស់ប្ដូរ​របប​ផ្ដាច់ការ ពុករលួយ និង​ក្បត់​ជាតិ ដែល​កំពុង​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​របស់​លោក ហ៊ុន សែន ជាង ៤០​ឆ្នាំ​មក​នេះ។ លោក​ថា ចលនា​តស៊ូ​នេះ​ត្រូវតែ​បង្ខំ​ឲ្យ​របប​ដឹកនាំ​ដែល​កំពុង​គ្រប់គ្រង​ដោយ​លោក...

IDEA TALK៖ ស្ថានភាព​ប្រឈម​នៃ​គណបក្ស​នយោបាយ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «ស្ថានភាព​ប្រឈម​នៃ​គណបក្ស​នយោបាយ​នៅ​កម្ពុជា»។

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន កំពុង​រៀប​ល្បិច​កម្ចាត់​បណ្ដាញ​គាំទ្រ​គ្រួសារ​លោក ស ខេង និង​លោក ទៀ បាញ់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា អះអាង​ថា មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ថា​លោក ហ៊ុន សែន កំពុង​រៀប​ល្បិចកល​នយោបាយ​កម្ចាត់​បណ្ដាញ​សមាជិក​បក្ស​គាំទ្រ​គ្រួសារ​លោក ស ខេង និង​បណ្ដាញ​សមាជិក​បក្ស​ដែល​គាំទ្រ​លោក ទៀ បាញ់ ដើម្បី​ឱ្យ​ត្រកូល​ហ៊ុន​អាច​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​ថ្ងៃ​អនាគត។ ប្រធាន​វិទ្យុ​ផ្សាយ​សំឡេង​ប្រជាធិបតេយ្យ វីអូឌី លោក ប៉ា ងួនទៀង បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​០១...

IDEA TALK៖ ជំនឿ​សាសនា និង​នយោបាយ

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «ជំនឿ​សាសនា និង​នយោបាយ»។

អ្នក​ឃ្លាំមើល៖ លោក ហ៊ុន សែន សុំ​ចូលរួម​វេទិកា​ចំណេះដឹង​ពិភពលោក​ដើម្បី​អួត​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ

អ្នក​បញ្ចេញមតិ​លើ​បណ្ដាញ​សង្គម លើកឡើង​ថា វត្តមាន​របស់​លោក ហ៊ុន សែន ក្នុង​វេទិកា​ចំណេះដឹង​ពិភពលោក​នៅ​ប្រទេស​កូរ៉េខាងត្បូង មិន​ត្រូវ​បាន​គេ​អញ្ជើញ​ចំ​ឈ្មោះ​គាត់​ឱ្យ​ចូលរួម​ទេ ប៉ុន្តែ​គាត់​សុំ​អ្នក​គ្រប់គ្រង​កម្មវិធី​នេះ​ចូលរួម​ប៉ុណ្ណោះ ដើម្បី​ប្រើ​រូបភាព​នេះ​ធ្វើ​ប្រជាភិថុតិ​ពលរដ្ឋ​ខ្មែរ​អំឡុង​ពេល​ផ្ទុះ​ការ​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​នៅ​ពេលនេះ។ ម្ចាស់​គណនី​ហ្វេសប៊ុក​មួយ​ឈ្មោះ Sun Sarath វិភាគ​ចំពោះ​វត្តមាន​របស់​លោក ហ៊ុន សែន នៅ​វេទិកា​ចំណេះដឹង​ពិភពលោក World Knowledge Forum (WKF) កាលពី​ថ្ងៃទី​១០ ខែ​កញ្ញា នេះ​ថា​វេទិកា​នេះ​គេ​មិន​បាន​អញ្ជើញ​លោក ហ៊ុន សែន...

IDEA TALK៖ ការ​ប្រមូលផ្ដុំ​កម្លាំង​នយោបាយ​ខ្មែរ​នៅ​អាមេរិក ដើម្បី​ប្រយោជន៍​ផ្លាស់ប្ដូរ​នៅ​កម្ពុជា

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០២៤ ស្តីអំពី៖ «ការ​ប្រមូលផ្ដុំ​កម្លាំង​នយោបាយ​ខ្មែរ​នៅ​អាមេរិក ដើម្បី​ប្រយោជន៍​ផ្លាស់ប្ដូរ​នៅ​កម្ពុជា»។

មន្ត្រី​ជាន់ខ្ពស់​អតីត​បក្ស​សង្គ្រោះ​ជាតិ​អំពាវនាវ​ឱ្យ​ដោះលែង​លោក កឹម សុខា ដើម្បី​ផ្សះផ្សា​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​ផ្សះផ្សា​ជាតិ​រវាង​ខ្មែរ​និង​ខ្មែរ ព្រមទាំង​បើក​លំហ​សេរីភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​បក្ស​ប្រឆាំង​លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៤ ខែ​កញ្ញា ថា ចាប់តាំងពី​លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​នៅ​ឆ្នាំ​២០១៧ មក ស្ថានភាព​សិទ្ធិមនុស្ស និង​លំហ​ប្រជាធិបតេយ្យ​ត្រូវ​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក ជាពិសេស​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រួម​តូច​កាន់តែ​ខ្លាំង។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ដែល​កំពុង​រស់នៅ​និរទេស​ក្នុង​សហរដ្ឋ​អាមេរិក​រូប​នេះ អំពាវនាវ​ឱ្យ​សហគមន៍​អន្តរជាតិ​មាន​វិធានការ​ថ្មី​ដើម្បី​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ចំពោះ​ករណី​លោក កឹម...

អ្នក​សង្កេតការណ៍​ថា​របប​គ្រប់គ្រង​ត​វង្ស​ត្រកូល គឺជា​របប​បំផ្លាញ​សង្គម​ជាតិ​រាប់​ជំនាន់​ទៅ​ថ្ងៃ​មុខ

អ្នកជំនាញ​នយោបាយ​ការទូត​អន្តរជាតិ សេង វណ្ណលី បាន​អះអាង​ថា សង្គម​ជាតិ​ណា​ដែល​ដឹកនាំ​តាម​បែប​សន្តតិវង្ស សង្គម​ជាតិ​នោះ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​បំផ្លិចបំផ្លាញ​ត​ជំនាន់ ព្រោះ​របប​ដឹកនាំ​ត​ត្រកូល​អាច​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​រង​នូវ​ការ​បំផ្លាញ​រាប់​ជំនាន់​ទៅ​ថ្ងៃ​មុខ។ អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា នៅ​ពេល​បុគ្គល ឬ​ក្រុម​ណា​មួយ​មាន​អំណាច​លើសលប់ ទំនោរ​នៃ​ការ​ប្រព្រឹត្ត និង​ការ​ការពារ​អំពើពុករលួយ​ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​របស់​ពួកគេ អាច​នឹង​កើតមាន​ខ្ពស់​ដោយ​ពិតប្រាកដ។ លោក​ថា អំណាច​តែងតែ​ដើរ​ទន្ទឹម​គ្នា​ជាមួយ​នឹង​អាជ្ញា ឥទ្ធិពល និង​ការ​គ្រប់គ្រង​មួយ​ដែល​នាំ​ឱ្យ​អ្នក​កាន់​អំណាច​ទទួល​អារម្មណ៍​ថា...

លោក សម រង្ស៊ី ហៅ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​ថា​ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចាត់ទុក​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​កញ្ជើ​ធ្លុះ ព្រោះ​ជា​រដ្ឋាភិបាល​ដែល​មិន​ចេះ​រៀបចំ​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន គឺ​ចេះ​តែ​បំផ្លាញ​ជាតិ​ឯង។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២៨ សីហា នេះ​ថា កាលពី​រៀបចំ​ព្រឹត្តិការណ៍​ស៊ីហ្គេម (Seagame) នា​អំឡុង​ខែ​ឧសភា ឆ្នាំ​២០២៣ រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន បាន​ចំណាយ​លុយ​ជាតិ​ជាង...

អ្នក​ឃ្លាំមើល​ចាត់ទុក​ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​ថា​ជា​ទង្វើ​របស់​ក្រុម​ឧទ្ទាម​រំលោភ​ច្បាប់

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា រដ្ឋាភិបាល​បាន​ចាត់ទុក​អ្នក​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ជា​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់ ខណៈ​ទង្វើ​រដ្ឋាភិបាល​ដែល​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​រិះគន់​លើ​គម្រោង​នេះ គឺជា​ទង្វើ​របស់​ឧទ្ទាម​រំលោភ​ច្បាប់​ដ៏​ព្រៃផ្សៃ។ អ្នក​ឃ្លាំមើល​សង្គម និង​នយោបាយ​លោក ស៊ឹង សែនករុណា លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​សីហា ថា ការ​គំរាមកំហែង​អ្នក​សម្ដែង​មតិ ការ​ចាប់​ខ្លួន​អ្នក​រិះគន់​ដាក់​គុក ការ​ជាន់ឈ្លី​លទ្ធិប្រជាធិបតេយ្យ ការ​រំលោភ​ច្បាប់ ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ និង​ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​បម្រើ​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា​សព្វថ្ងៃ​នេះ...

Latest news

© 2021, ដេលី. All rights reserved.