39.4 C
Phnom Penh

TAG

សមាគម​ធាងត្នោត

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ

អង្គការ​សមាគម​ធាងត្នោត អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​អនុវត្ត​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន តាម​រយៈ​សន្និបាត​ទិវា​ទីក្រុង​ពិភពលោក ដើម្បី​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព ក្នុង​គោលបំណង​លើក​កម្ពស់​ការ​រស់នៅ​របស់​ពលរដ្ឋ​ក្នុង​ទីក្រុង និង​ស្វែងរក​វិធី​កែលំអ​ទីក្រុង​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​នា​ថ្ងៃ​អនាគត។ អង្គការ​សមាគម​ធាងត្នោត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ដើម្បី​ចូលរួម​ទិវា​ទីក្រុង​ពិភពលោក កាលពី​ថ្ងៃ​អង្គារ ទី​៣១ តុលា ថា ប្រទេស​កម្ពុជា​បាន​ទទួល​យក​នូវ​របៀបវារៈ​ចំនួន ១៧ ក្នុង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន ក្នុង​គោលបំណង​អភិវឌ្ឍ​ទីក្រុង​ប្រកប​ដោយ​និរន្តរភាព។ ប្រភព​ដដែល​បន្ថែម​ថា ការ​អភិវឌ្ឍ​ទីក្រុង និង​សហគមន៍​ប្រកប​ដោយ​និរន្តរភាព គឺជា​គោលការណ៍​មួយ​ដ៏​សំខាន់​ក្នុង​ចំណោម​គោលការណ៍​ផ្សេង​ទៀត​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​នោះ។ អង្គការ​សមាគម​ខាងលើ​លើកឡើង​ថា ដើម្បី​ឆ្លើយតប​ទៅ​នឹង​របៀបវារៈ​ដែល​ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​ចិត្ត​សម្រាប់​ទិវា​ទីក្រុង​ពិភពលោក ឆ្នាំ​២០២៣ នេះ...

លោក ហ៊ុន សែន បន្ត​កាត់​ឆ្វៀល​ដី​រដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​ជិត​៨០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ធ្វើ​ជា​កម្មសិទ្ធិ

មេដឹកនាំ​ខ្មែរ​ក្រាញ​អំណាច​ដែល​ល្បីល្បាញ​ខាង​លក់​ដី​រដ្ឋ និង​បំផ្លាញ​ព្រៃឈើ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ឆ្វៀល​ដី​សាធារណៈ​របស់​រដ្ឋ​ក្នុង​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ជិត ៨០០​ហិកតារ​ឱ្យ​ទៅ​ក្រុមហ៊ុន​ឯកជន​ឈ្មោះ C99 International Investment (Cambodia) Co.,Ltd សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​ជា​សណ្ឋាគារ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ធ្វើ​ជា​កម្មសិទ្ធិ។ លោក ហ៊ុន សែន ដែល​ជាប់​ឈ្មោះ​ជា​មេដឹកនាំ​រំលោភ​ដី​រដ្ឋ​ឱ្យ​ទៅ​បក្ខពួក និង​សាច់ញាតិ​ខ្លួនឯង បាន​ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​២៣ ខែ​មិថុនា ឆ្នាំ​២០២៣...

បឹង​តាមោក​នៅ​សល់​ផ្ទៃ​បឹង​ប្រមាណ ២៣% បន្ទាប់ពី​រដ្ឋាភិបាល​ពុះ​ច្រៀក​ចំនួន​៧០​លើក​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន​និង​អ្នក​មាន​អំណាច

ផ្ទៃដី​បឹង​តាមោក ឬ​បឹង​កប់ស្រូវ ដែល​មាន​ទំហំ​សរុប​ជាង ៣​ពាន់​ហិកតារ (៣២៣៩,៧​ហិកតារ) ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចិញ្ច្រាំ ពុះ​ច្រៀក និង​កាត់​ឱ្យ​ក្រុមហ៊ុន ស្ថាប័ន និង​បុគ្គល​ឯកជន​ចំនួន ៧០​លើក អស់​ជាង ២​ពាន់​ហិកតារ (២៣៦៩,៨៩១៣​ហិកតារ) ដែល​ធ្វើ​ឱ្យ​បឹង​ដ៏​ធំ​មួយ​នេះ​នៅ​សល់​ផ្ទៃដី​ត្រឹមតែ​ប្រមាណ​ជា ២៣​ភាគរយ​ទៀត​ប៉ុណ្ណោះ។ អង្គការ​សមាគម​ធាងត្នោត បាន​ចេញ​របាយការណ៍​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ​២០២៣ នេះ​ថា គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០២៣ បឹង​តាមោក ឬ​បឹង​កប់ស្រូវ...

ដី​បឹងតាមោក​ជិត ៦៥% ត្រូវ​រដ្ឋាភិបាល​កាត់​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​លើក

អង្គការ​សមាគម​ធាងត្នោត រក​ឃើញ​ថា ផ្ទៃ​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ជិត ៦៥% ត្រូវ​បាន​រដ្ឋាភិបាល​កាត់​ប្រគល់​ទៅ​ឱ្យ​ឧកញ៉ា ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​រដ្ឋ​ចំនួន ៤៣​ដង ដើម្បី​ធ្វើជា​កម្មសិទ្ធិ​ដែល​ធ្វើ​ឱ្យ​ទំហំ​ផ្ទៃ​បឹងតាមោក​មួយ​នេះ​នៅ​សល់​តែ​ជាង ១​ពាន់​ហិកតារ​ប៉ុណ្ណោះ។ របាយការណ៍​មួយ​របស់​អង្គការ​សមាគម​ធាងត្នោត ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ នេះ ឲ្យ​ដឹង​ថា គិត​ត្រឹម​ខែ​ធ្នូ ឆ្នាំ​២០២១...

Latest news