សារព័ត៌មានបរទេសនៅប្រទេសសេរី បានចុះផ្សាយអំពីសិទ្ធិសេរីភាពពលរដ្ឋនៅប្រទេសកម្ពុជា ថាកាន់តែរួញតូចចង្អៀតទៅៗ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជំនួសឪពុក ហើយលោក ហ៊ុន សែន ជាឪពុកវិញ ក៏នៅតែមានឥទ្ធិពលពីក្រោយខ្នងកូនហាក់បីដូចជាចាំតែញាក់ខ្សែដូច្នោះដែរ។
សារព័ត៌មាន Japan Times បានស្រង់ផ្សាយបន្តពីកាសែត The New York Times នៅថ្ងៃទី២៤ ខែធ្នូ នេះថា មកទល់នឹងឆ្នាំទៅ ពលរដ្ឋខ្មែរបានរស់ឃើញតែមេដឹកនាំម្នាក់រាប់សិបឆ្នាំ...