28.4 C
Phnom Penh

TAG

ស៊ុន ចាន់ថុល

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​បរទេស​ថា ថៃ​មិន​ត្រូវ​បំពាន​ខ្មែរ​ដោយ​យក​លេស​មជ្ឈមណ្ឌល​ឆបោក​ឡើយ

មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា អំពើ​ឆបោក​អនឡាញ​មិន​គួរ​ត្រូវ​បាន​យក​មក​ធ្វើ​ជា​លេស ដើម្បី​ឈ្លានពាន​ទឹកដី​ប្រទេស​កម្ពុជា​ឡើយ។ សារព័ត៌មាន​អាមេរិក Bloomberg នៅ​ថ្ងៃទី​៩ មករា នេះ បាន​ចេញ​ផ្សាយ​សម្ដី​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោក ស៊ុន ចាន់ថុល ក្នុង​កិច្ចសម្ភាសន៍​កាលពី​ថ្ងៃទី​៨ ខែ​មករា ថា បើ​កម្ពុជា​មាន​មជ្ឈមណ្ឌល​ឆបោក​អនឡាញ នោះ​ត្រូវតែ​ជា​កាតព្វកិច្ច​រាជរដ្ឋាភិបាល​កម្ពុជា​ជា​អ្នក​ដោះស្រាយ មិនមែន​ជា​កាតព្វកិច្ច​ប្រទេស​ទី​៣ មក​តាំងខ្លួន​ជា​អ្នក​ដោះស្រាយ​ឡើយ។ លោក ស៊ុន ចាន់ថុល អះអាង​ថា...

រដ្ឋាភិបាល​កម្ពុជា​រំពឹង​ការ​ចរចា​រឿង​ពន្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​នឹង​បាន​ផល​ល្អ ព្រោះ​គោរព​បទ​ឈប់​បាញ់

រាជរដ្ឋាភិបាលរំពឹងការចរចារឿងពន្ធជាមួយស.រ.អានឹងបានផលល្អ ព្រោះគោរពបទឈប់បាញ់គ្នា រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា បាន​បញ្ជូន​គណៈប្រតិភូ​ចរចា​រឿង​ពន្ធ​ជំនួញ​ជាមួយ​សហរដ្ឋ​អាមេរិក ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ទៅ​ជួប​ចរចា​ជាមួយ​មន្ត្រី​អាមេរិកាំង តាំងពី​មន្ត្រី​ក្នុង​រដ្ឋការ​ប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) ដល់​សមាជិក​សភា​តំណាងរាស្ត្រ​ខាង​បក្ស​កាន់​អំណាច​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន។ តាម​ព័ត៌មាន​ផ្សាយ​កាលពី​ថ្ងៃ​ចន្ទ ទី​២៤ ខែ​វិច្ឆិកា សេដ្ឋវិទូ ឡ វិចិត្រ ប្រាប់​អ្នកកាសែត​ក្នុង​ស្រុក​ថា ប្រទេស​កម្ពុជា គួរ​នឹង​ទទួល​បាន​លទ្ធផល​ប្រសើរ​ជាង​គ្រា​ដែល​រដ្ឋការ​ក្រុង​វ៉ាស៊ីនតុន បញ្ចុះ​អត្រា​ពន្ធ​នាំចូល​ត្រឹម...

ចិន​ប្រកាស​បន្ត​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ការ​ពង្រីក​ទីផ្សារ​បន្ថែម​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង បន្ត​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន ដែល​មាន​ប្រវែង ១៨០​គីឡូម៉ែត្រ។ ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​ថ្លែង​កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ខណៈ​លោក​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រី​ការបរទេស​ចិន ថា ចិន​បន្ត​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ គម្រោង​កែលម្អ​ផ្លូវជាតិ​លេខ​៣ តភ្ជាប់​ពី​ខេត្ត​កំពត-វាលរេញ និង​ការ​ពង្រីក​ទីផ្សារ​បន្ថែម​តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី។ លោក​អះអាង​ថា...

មន្ត្រី​បក្ស​ប្រឆាំង​បារម្ភ​ថា​អត្រា​ពន្ធ ៣៦% នឹង​ជំរុញ​វិបត្តិ​អត់​ការងារ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​កើន​ឡើង

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ព្រមាន​ថា អត្រា​ពន្ធ ៣៦% នឹង​ជំរុញ​ឱ្យ​មាន​វិបត្តិ​អត់​ការងារ​នៅ​កម្ពុជា​កាន់តែ​កើន​ឡើង ខណៈ​ពលករ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ដែល​ត្រូវ​វិលត្រឡប់​ចូល​ប្រទេស​កម្ពុជា​វិញ​ដោយសារ​ជម្លោះ​ព្រំដែន ក៏​កាន់តែ​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត។ អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក មុត ចន្ថា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៩ កក្កដា នេះ​ថា រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​នឹង​ត្រូវ​ប្រឈម​ហានិភ័យ​យ៉ាង​ខ្លាំង​នៅ​ពេល​អត្រា​ពន្ធ​បដិការ ឬ​ពន្ធ​ពាណិជ្ជ ៣៦% លើ​កម្ពុជា ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​០១ ខែ​សីហា ខាងមុខ​នេះ។ លោក មុត ចន្ថា ចាត់ទុក​អត្រា​ពន្ធ ៣៦%...

អ្នកជំនាញ​ពន្ធដារ​ថា​អត្រា​ពន្ធគយ​អាមេរិក ៣៦% ជា​ញញួរ​សង្កត់​កម្ពុជា​ឱ្យ​ស្ថិត​ក្រោម​ការ​នាំចេញ​របស់​វៀតណាម

អ្នកជំនាញ​ខាង​ពន្ធដារ មើល​ឃើញ​ថា អត្រា​ពន្ធ​គយ​របស់​អាមេរិក ៣៦% ដាក់​មក​លើ​កម្ពុជា​ជា​ថ្មី​នេះ គឺជា​ញញួរ​វាយ​បំបែក​គម្រោង​ព្រែកជីក​ហ្វូណន ដែល​ជា​ជំនួយ​របស់​ចិន ឱ្យ​បែក​ខ្ចាត់ខ្ចាយ ហើយ​ក៏​ជា​ញញួរ​វាយ​បំបាក់​កម្ពុជា ឱ្យ​ស្ថិត​ក្រោម​ការ​នាំចេញ​របស់​វៀតណាម ផង​ដែរ។ អ្នកជំនាញ​ខាង​ពន្ធដារ លោក ផេង បូរិទ្ធិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា ក្នុង​កម្រិត​ពន្ធ​ដែល​អាមេរិក​ដាក់​មក​លើ​កម្ពុជា ៣៦% និង​ដាក់​លើ​វៀតណាម...

លោក ដូណាល់ ត្រាំ ព្រមាន​ថា​អាមេរិក​នឹង​មិន​បន្ត​ព្យួរ​ការ​អនុវត្ត​ពន្ធ​លើស​ពី ១០​ថ្ងៃ​ទៀត​ឡើយ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ព្រមាន​ទៅ​កាន់​ប្រទេស​ដែល​ជាប់​ពន្ធ​បដិការ​របស់​អាមេរិក នៅ​ថ្ងៃទី​៣០ មិថុនា នេះ​ថា អាមេរិក​មិន​មាន​គម្រោង​បន្ត​ព្យួរ​ការ​អនុវត្ត​ពន្ធ​លើ​ប្រទេស​ទាំងនោះ​ឱ្យ​លើស​ពី ១០​ថ្ងៃ​ទៀត​ឡើយ ប្រសិនបើ​ពួកគេ​មិន​មាន​កិច្ចព្រមព្រៀង​ណា​មួយ​ជាមួយ​នឹង​អាមេរិក។ សារព័ត៌មាន​អន្តរជាតិ AP ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៣០ ខែ​មិថុនា នេះ​ថា អាមេរិក​នឹង​ជូនដំណឹង​ដល់​បណ្ដា​ប្រទេស​ដែល​ជាប់​ពន្ធ​ជាមួយ​អាមេរិក អំពី​ពេលវេលា​នៃ​ការ​ព្យួរ​ពន្ធ​ដែល​នឹង​ត្រូវ​ផុត​កំណត់​នៅ​ថ្ងៃទី​៩ ខែ​កក្កដា ឆ្នាំ​២០២៥ ខាងមុខ​នេះ បន្ទាប់ពី​ត្រូវ​បាន​ពន្យារ​ការ​អនុវត្ត​អស់​រយៈពេល ៩០​ថ្ងៃ​មក​នោះ។ ប្រភព​ដដែល អះអាង​ថា លិខិត​ជូនដំណឹង​របស់​សហរដ្ឋ​អាមេរិក...

លោក ស៊ុន ចាន់ថុល សង្ឃឹម​ជោគជ័យ​ការ​ចរចា​ពន្ធ​ជាមួយ​អាមេរិក​លើក​ទី​៣ ខណៈ​សង្គម​ស៊ីវិល​ថា​ត្រូវ​រក្សា​គោលការណ៍​អព្យាក្រឹត្យ

អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល អះអាង​ថា ការ​ចរចា​រឿង​អត្រា​ពន្ធ​ទៅវិញ​ទៅមក ដែល​សព្វថ្ងៃ​រដ្ឋាភិបាល​ហៅថា​ពន្ធ​បដិការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ជុំ​ទី​៣ នា​ពេល​ខាង​មុខ នឹង​ទទួល​បាន​ជោគជ័យ បន្ទាប់ពី​ការ​ចរចា​ជុំ​ទី​២ កន្លង​ទៅ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជាច្រើន ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែ​រក្សា​ឱ្យ​បាន​នូវ​គោលការណ៍​អព្យាក្រឹត្យ។ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ភាគី​ខ្មែរ​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា បាន​បញ្ជូន​ឯកសារ​ចុងក្រោយ​ទៅ​ការិយាល័យ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​រួច​ហើយ និង​ដោយ​រំពឹង​ថា ភាគី​អាមេរិកាំង​នឹង​ពិនិត្យ​ឯកសារ​ទាំងនោះ។ ឯកសារ​ដែល​ប្រទេស​កម្ពុជា...

លោក ស៊ុន ចាន់ថុល៖ កម្ពុជា​ចុះបញ្ជី​វិនិយោគ​ជិត ៣០០​គម្រោង កើន​ឡើង​ជាង ១០០​គម្រោង​ក្នុង​រយៈពេល ៥​ខែ​ឆ្នាំ​២០២៥

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា​រយៈពេល ៥​ខែ​ក្នុង​ឆ្នាំ​២០២៥ នេះ ការ​ចុះបញ្ជី​វិនិយោគ​មាន​ចំនួន​ជិត ៣០០​គម្រោង (២៩០​គម្រោង) កើន​ឡើង​ជាង ១០០​គម្រោង (១៣៧​គម្រោង) ស្មើ​នឹង ៩០% បើ​ធៀប​នឹង​ឆ្នាំ​២០២៤ ខណៈ​គម្រោង​វិនិយោគ​ចិន មាន​ចំនួន​ជាង ៦០% (៦២,២៧%)។ អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បង្ហាញ​របាយការណ៍​វិនិយោគ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា គិត​ចាប់ពី​ខែ​មករា...

គណៈប្រតិភូ​ខ្មែរ​ទៅ​ចរចា​រឿង​ពន្ធ​ទំនិញ​នៅ​អាមេរិក ចប់​កិច្ចប្រជុំ​លើក​ទី​១ និង​រង់ចាំ​កិច្ចប្រជុំ​លើក​ទី​២

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ការ​ចរចា​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក ជាពិសេស​ការ​ស្នើសុំ​បញ្ចុះ​អត្រា​ពន្ធ ៤៩% នឹង​ត្រូវ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ចរចា​លើក​ទី​២ ក្នុង​សប្តាហ៍​ទី​១ នៅ​ដើម​ខែ​ក្រោយ។ គណៈប្រតិភូ​ខ្មែរ​ដឹកនាំ​ដោយ​ឧបនាយករដ្ឋមន្ត្រី លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល និង​ឯកអគ្គរាជទូត​ថ្មី លោក កុយ គួង។ ក្នុង​វគ្គ​ទី​មួយ​នៃ​កិច្ចប្រជុំ ភាគី​ទាំង​ពីរ​មិន​បាន​និយាយ​អំពី​រឿង​ពន្ធ ៤៩%...

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​នឹង​ចរចា​ជាមួយ​អាមេរិក​លើ​ការ​កំណត់​ពន្ធ ៤៩% នៅ​ពាក់កណ្តាល​ខែ​ឧសភា

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ក្រុម​ការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី កម្ពុជា-អាមេរិក នឹង​ចូលរួម​កិច្ចប្រជុំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន សម្រាប់​ការ​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដើម្បី​ឈាន​ទៅ​រក​ការ​ស្នើសុំ​បញ្ចុះ​ពន្ធគយ ៤៩% របស់​អាមេរិក​លើ​កម្ពុជា នៅ​ពាក់កណ្តាល​ខែ​ឧសភា នេះ។ អង្គភាព​អ្នក​នាំពាក្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២ ខែ​ឧសភា នេះ​ថា អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល និង​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និម្មល បាន​ជួប​ប្រជុំ​ជាមួយ​អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក...

Latest news

© 2021, ដេលី. All rights reserved.