26.1 C
Phnom Penh

TAG

ស៊ុន ចាន់ថុល

មន្ត្រី​រាជរដ្ឋាភិបាល​ខ្មែរ​ពោល​លើក​តម្កើង​ជំនួយ​ចិន​ក្នុង​ចេតនា​បន្តុះបង្អាប់​អាមេរិក​ហាក់ដូចជា​មិន​បាន​អាន​ឯកសារ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចាត់ទុក​សម្ដី​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ដែល​និយាយ​លើក​តម្កើង​ជំនួយ​ចិន ក្នុង​ចេតនា​បន្តុះបង្អាប់​អាមេរិក ជា​សម្ដី​បំផ្លាញ​ផល​ប្រយោជន៍​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ មេសា នេះ​ថា កន្លង​មក សហរដ្ឋ​អាមេរិក​បាន​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​ប្រទេស​កម្ពុជា​ដើម្បី​ឱ្យ​ប្រទេស​មួយ​នេះ​មាន​លទ្ធភាព​ក្នុង​ការ​នាំចេញ​សម្រាប់​សេដ្ឋកិច្ច​ជាតិ​របស់​ខ្លួន ដូច្នេះ​ហើយ​បាន​ជា​ចិន ចាប់​យក​ប្រទេស​កម្ពុជា​ជា​ឈ្មួញ​កណ្តាល​សម្រាប់​នាំចេញ​ទំនិញ​ពាក់កណ្តាល​សម្រេច​របស់​ពួកគេ។ លោក​ថា បើ​សហរដ្ឋ​អាមេរិក​មិន​បើក​ឱ្យ​ប្រទេស​កម្ពុជា​នាំ​ទំនិញ​ទៅ​កាន់​ទីផ្សារ​របស់​ពួកគេ​ទេ...

ត្រីមាស​ទី​១ ឆ្នាំ​២០២៥ កម្ពុជា​អនុម័ត​គម្រោង​វិនិយោគ​ជិត ២០០​គម្រោង ខណៈ​គម្រោង​របស់​អាមេរិក​មាន ០,១៨%

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បង្ហាញ​ថា ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២៥ នេះ កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​ជិត ២០០​គម្រោង (១៧២​គម្រោង) ដែល​មាន​ទុន​វិនិយោគ​សរុប​ប្រមាណ ២,៥​ពាន់​លាន​ដុល្លារ​អាមេរិក ដែល​គ្រោង​នឹង​បង្កើត​ការងារ​ប្រមាណ​ជិត ១២​ម៉ឺន​កន្លែង ខណៈ​គម្រោង​ជាង ៥៦% (៥៦,២៣%) គឺជា​គម្រោង​វិនិយោគ​របស់​ចិន។ អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល បាន​បង្ហាញ​របាយការណ៍​ស្ដីពី​គម្រោង​វិនិយោគ​ឆ្នាំ​២០២៥ សម្រាប់​កម្ពុជា​នៅ​ថ្ងៃទី​០៩ មេសា នេះ​ថា...

ស្ថានទូត​ចិន​អះអាង​ថា​រដ្ឋាភិបាល​ចិន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​នោះ​ទេ

ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា អះអាង​ថា រដ្ឋាភិបាល​របស់​ខ្លួន​នឹង​មិន​ដក​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​របស់​កម្ពុជា​ទេ ក្រោយពី​សារព័ត៌មាន​បរទេស​មួយ​ចំនួន​បាន​ធ្វើ​សេចក្តី​រាយការណ៍​ថា រដ្ឋាភិបាល​ចិន​គ្មាន​ភាព​ច្បាស់លាស់​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​កម្ពុជា។ សារព័ត៌មាន South China Morning Post នៅ​ថ្ងៃទី​២៩ មករា បាន​ឱ្យ​ដឹង​ថា ចិន​កំពុង​គន្លាស់​ខ្លួន​ចេញពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​របស់​រដ្ឋាភិបាល​កម្ពុជា។ សារព័ត៌មាន​ដដែល​បាន​អះអាង​ថា ចិន​គ្មាន​ភាព​ច្បាស់លាស់ និង​គ្មាន​ការ​ប្ដេជ្ញាចិត្ត​ចំពោះ​ការ​ផ្តល់​ថវិកា​វិនិយោគ​សម្រាប់​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ និង​ថា​ភាព​ស្រពិចស្រពិល​របស់​ចិន នេះ នឹង​អាច​ធ្វើ​ឱ្យ​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងមូល​បរាជ័យ និង​ឈាន​ទៅ​រង្គោះរង្គើ​ដល់​ទំនាក់ទំនង​កម្ពុជា-ចិន។ ក្រោយពី​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ខាងលើ ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​នោះ ដោយ​ចាត់ទុក​ការ​ចុះផ្សាយ​ព័ត៌មាន​នោះ​ជា​រឿង​អត់​ប្រយោជន៍ យក​ជា​ការ​មិន​បាន។...

អាមេរិក​មិន​ដាក់​ទុន​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រាជរដ្ឋាភិបាល​និង​អាជីវករ​ធំៗ​ទៅ​វិញ

អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក លើកឡើង​ថា រដ្ឋាភិបាល​ថ្មី​ដែល​ដឹកនាំ​ដោយ​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន មិន​ត្រឹមតែ​ទទួល​បាន​ការ​វិនិយោគ​ក្នុង​កម្រិត​ទាប​បំផុត​ពី​សហរដ្ឋ​អាមេរិក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ទទួល​រង​នូវ​ទណ្ឌកម្ម​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​យ៉ាង​ដំណំ​ថែម​ទៀត។ អ្នក​នាំពាក្យ​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លោក មួង ណារ៉េត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១១ តុលា នេះ​ថា នាយករដ្ឋមន្ត្រី​កម្ពុជា​ដែល​ស្នង​តំណែង​បន្ត​ពី​ឪពុក គឺ​លោក ហ៊ុន ម៉ាណែត ទើប​តែ​ដឹកនាំ​ប្រទេស​បាន​ជាង​មួយ​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​ទណ្ឌកម្ម​ពី​អាមេរិក​លើ​មន្ត្រី​ជាន់ខ្ពស់​របស់​ខ្លួន​គឺ​ឧកញ៉ា លី យ៉ុងផាត់ យ៉ាង​ដំណំ ខណៈ​ការ​វិនិយោគ​របស់​អាមេរិក​នៅ​កម្ពុជា​មាន​ចំនួន​ទាប​ខ្លាំង​រហូត​គ្មាន​លេខ​ដាក់​ក្នុង​តារាង។ លោក មួង ណារ៉េត លើកឡើង​ថា...

លោក ស៊ុន ចាន់ថុល ប្រាប់​ពលរដ្ឋ​កុំ​ឱ្យ​ជឿ​ការ​ញុះញង់​ពាក់ព័ន្ធ​សំណង​ផល​ប៉ះពាល់​ពី​ព្រែកជីក​ហ្វូណន

អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​មាន​លំនៅឋាន​ប្រមាណ​ជិត ១៦០០​ខ្នង (១៥៨៥​ខ្នង) និង​ដី​ទំហំ​ជិត ១៥០​ហិកតា (១៤៩,៥​ហិកតា) ព្រមទាំង​ដី​ស្រែ​ចម្ការ​ទំហំ ២៩០០​ហិកតា​នោះ សូម​កុំ​ឱ្យ​ជឿ​តាម​ពាក្យ​ញុះញង់​ដែល​ថា​រដ្ឋាភិបាល​នឹង​យក​ដីធ្លី​របស់​ពលរដ្ឋ​ដោយ​មិន​បង់​សំណង ព្រោះ​ក្រុម​ការងារ​កំពុង​រៀបចំ​ពង្រាង និង​នីតិវិធី​ដើម្បី​ដោះស្រាយ​ជូន​ពលរដ្ឋ​ហើយ។ លោក ស៊ុន ចាន់ថុល បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា សូម​ពលរដ្ឋ​ទាំងអស់​កុំ​ជឿ និង​បង់​ប្រាក់​ឱ្យ​ជន​ទុច្ចរិត​ជា​ថ្នូរ​នឹង​ទទួល​បាន​ការងារ​ជា​អ្នក​បើក​គ្រឿងចក្រ​ក្នុង​គម្រោង​ព្រែកជីក​នេះ ព្រោះ​សកម្មភាព​ជីក​ព្រែក​មិន​ទាន់​ចាប់ផ្តើម​នៅឡើយ​នោះ​ទេ។ លោក​ថា...

លោក ស៊ុន ចាន់ថុល អះអាង​ថា​រដ្ឋ​នឹង​ផ្ដល់​សំណង​តាម​តម្លៃ​ទីផ្សារ​ដល់​អ្នក​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន

អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ស្នើ​ឱ្យ​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​ព្រែកជីក​ហ្វូណន ដែល​មាន​លំនៅឋាន​ប្រមាណ ១៥៨៥​ខ្នង និង​ដី ១៤៩,៥​ហិកតា ព្រមទាំង​ដី​ស្រែ​ចម្ការ ២៩០០​ហិកតា​នោះ មេត្តា​យោគយល់​ដើម្បី​ការ​អភិវឌ្ឍ​រួម​របស់​ជាតិ ដោយ​សន្យា​ថា រដ្ឋ​នឹង​ផ្ដល់​សំណង​យ៉ាង​យកចិត្ត​ទុកដាក់​ទៅ​តាម​តម្លៃ​ទីផ្សារ​ជាក់ស្តែង។ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​តម្រាយ​ផ្លូវទឹក​នៃ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ កាលពី​ថ្ងៃទី​២៦ ខែ​សីហា លោក ស៊ុន ចាន់ថុល បាន​ស្នើ​ទៅ​ពលរដ្ឋ​កុំ​ឱ្យ​មាន​ការ​ព្រួយបារម្ភ​លើ​សំណង​នៃ​ផល​ប៉ះពាល់ ខណៈ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កំពុង​ចុះ​ទៅ​សិក្សា​បន្ថែម​ពី​ផល​ប៉ះពាល់​របស់​ពលរដ្ឋ​យ៉ាង​យកចិត្ត​ទុកដាក់។ លោក...

លោក ស៊ុន ចាន់ថុល ជំរុញ​ឱ្យ​ក្រុមហ៊ុន​របស់​ចិន​អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​ឱ្យ​បាន​ឆាប់

អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល ជំរុញ​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​របស់​ចិន (CRBC) អនុវត្ត​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​ឱ្យ​បាន​ឆាប់ បន្ទាប់ពី​ក្រុមហ៊ុន​នេះ​បាន​សិក្សា​អស់​រយៈពេល​ជិត ១​ឆ្នាំ​កន្លង​មក ខណៈ​គម្រោង​នេះ​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្តៅ​គគុក។ លោក ស៊ុន ចាន់ថុល លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​របស់​ចិន នៅ​ថ្ងៃទី​២៨ ឧសភា នេះ​ថា កម្ពុជា​បាន​ធ្វើ​ការ​សិក្សា​យ៉ាង​លម្អិត​គ្រប់​ជ្រុងជ្រោយ​រួចរាល់​ហើយ​លើ​គម្រោង​ព្រែកជីក​មួយ​នេះ ដោយ​ចំណាយ​ពេល​អស់​ប្រមាណ​ជា ២៦​ខែ ដែល​មាន​ការ​ចូលរួម​ពី​ជំនាញការ​បច្ចេកទេស​ជាន់ខ្ពស់​ជិត ៥០​នាក់ (៤៨​នាក់)។ ប្រភព​ដដែល​អះអាង​ថា...

រាជរដ្ឋាភិបាល​ថា​នឹង​ចាប់ផ្តើម​សាងសង់​ព្រែកជីក​ហ្វូណន​ដោយ​ក្រុមហ៊ុន​ចិន​នា​ពាក់កណ្តាល​ឆ្នាំ​២០២៤

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា អះអាង​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ឬ ព្រែកជីក​ហ្វូណន​តេជោ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​អំឡុង​ខែ​មិថុនា ឬ​ខែ​កក្កដា ឆ្នាំ​២០២៤ នេះ ខណៈ​រាជរដ្ឋាភិបាល​កំពុង​ចរចា​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចិន China Road and Bridge Corporation (CRBC) ឬ​សាជីវកម្ម​ថ្នល់ និង​ស្ពាន​ចិន ដើម្បី​ឈាន​ទៅ​រក​ការ​បើក​ការដ្ឋាន​សាងសង់​លើ​គម្រោង​នេះ​ឱ្យ​បាន​ឆាប់​តាម​ការ​គ្រោងទុក។ អនុប្រធាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ស៊ុន...

ក្រសួង​សាធារណការ​កំណត់​ការ​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៤

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​គ្រោង​រៀបចំ​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​ជា​ផ្លូវការ​នៅ​ចុង​ឆ្នាំ​២០២៤ ខាងមុខ​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ប្រគល់​គម្រោង​នេះ​ឱ្យ​ក្រុមហ៊ុន​ចិន សិក្សា​ក្រោម​កិច្ច​សហប្រតិបត្តិការ Build, Operate and Transfer (BOT) អស់​រយៈពេល​ជាច្រើន​ខែ​មក។ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក ប៉េង ពោធិ៍នា បាន​អះអាង​កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២៤ នេះ​ថា គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារកម្ម​ទន្លេបាសាក់ ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា...

មន្ត្រី​ជាន់ខ្ពស់​ម្នាក់​រិះគន់​ថា​ត្រឹម​កំណាត់​ផ្លូវជាតិ ២០KM ចាំបាច់​រង់ចាំ​ខ្ចី​លុយ​ពី​ចិន​មក​សាងសង់​ដែរ ហើយ​មិន​សម​ចំណាយ​ដល់ ៧០​លាន​ដុល្លារ​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា​មួយ​រូប ផ្តាំ​ផ្ញើ​ទៅ​អតីត​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា លោក ស៊ុន ចាន់ថុល ថា ដើម្បី​កសាង​កំណាត់​ផ្លូវជាតិ​ប្រវែង ២០​គីឡូម៉ែត្រ​ចាប់ពី​ខេត្ត​កំពត ទៅ​ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មិន​ចាំបាច់​ចំណាយ​ថវិកា​ដល់ ៧០​លាន​ដុល្លារ​អាមេរិក​ទេ គឺ​ចំណាយ​ត្រឹមតែ​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​រូប​ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​នៅ​ថ្ងៃទី​៩ វិច្ឆិកា នេះ​ថា កំណាត់​ផ្លូវជាតិ​ប្រវែង...

Latest news

© 2021, ដេលី. All rights reserved.