27 C
Phnom Penh

TAG

ហ៊ុន តូ

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់...

អ្នកឧកញ៉ា ហ៊ុន តូ ឈរ​ឈ្មោះ​បង្កើត​ក្រុមហ៊ុន​ជាច្រើន​ជាមួយ​ជនជាតិ​ចិន​ជាប់​ពាក់ព័ន្ធ​បណ្ដាញ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​និង​លាង​លុយ​កខ្វក់

អត្ថបទ​ដោយ៖ លោក តាំង សារ៉ាដា ក្មួយប្រុស​ជា​អ្នក​លេង និង​ល្បី​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន រឿង​បើក​ក្រុមហ៊ុន​ឆបោក និង​ជួញដូរ​មនុស្ស​របស់​មេដឹកនាំ​ផ្ដាច់ការ​កម្ពុជា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ។ បុរស​រូប​នេះ ដំបូង​ឡើយ​ឈរឈ្មោះ​វិនិយោគ​ជាមួយ​តែ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ប៉ុណ្ណោះ ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៨ មក លោក ហ៊ុន តូ ត្រូវ​បាន​គេ​ដឹង​ថា បាន​ចាប់ផ្តើម​ដៃគូ​វិនិយោគ​ជាមួយ​វិនិយោគទុន​ជនជាតិ​ចិន ចង​គ្នា​ជា​បណ្ដាញ​ពី​ក្រុមហ៊ុន​មួយ​ទៅ​ក្រុមហ៊ុន ដែល​មាន​លក្ខណៈ​ជា​យុទ្ធសាស្ត្រ​ពីងពាង​ក្នុង​បំណង​លាង​លុយ​កខ្វក់​ខ្នាត​ធំ។ បុរស​ម្នាក់​ដែល​ល្បីល្បាញ​ខាង​អាក្រក់ និង​ល្បីល្បាញ​ខាង​មាន​ឈ្មោះ​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ដែល​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន...

គ្រួសារ​លោក ហ៊ុន សែន ត្រូវ​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​នៅ​តាម​ក្លឹប​រាត្រី

អត្ថបទ​ដោយ៖ តាំង សារ៉ាដា ក្រុម​គ្រួសារ​របស់​បុរស​ខ្លាំង​ក្រាញ​អំណាច​នៅ​កម្ពុជា​លោក ហ៊ុន សែន ត្រូវ​បាន​គេ​រក​ឃើញ​ថា​ជា​អ្នក​នៅ​ពីក្រោយ​នៃ​ការ​ចរាចរ​គ្រឿងញៀន​ដ៏​ធំ​បំផុត​នៅ​កម្ពុជា ដែល​កំពុង​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​នៅ​តាម​ក្លឹប​រាត្រី រង្គសាល ហាង​ខារ៉ាអូខេ និង​ផ្ទះសំណាក់ ហើយ​អ្នក​ដែល​ចែកចាយ​ធំ គឺជា​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន ដែល​អាច​និយាយ​ភាសា​ខ្មែរ​បាន​ប៉ៃឡាំៗ​តាមរយៈ​បណ្ដាញ​សង្គម​តេឡេក្រាម ដោយ​គ្មាន​សមត្ថកិច្ច​ទទួល​បន្ទុក​បង្ក្រាប​គ្រឿងញៀន​ណា​ម្នាក់ ឬ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ណា​មួយ​ហ៊ាន​ប៉ះពាល់​ឡើយ ដោយសារតែ​ពួកគេ​ខ្លាច​អំណាច​របស់​លោក ហ៊ុន សែន។ បើ​ត្រឹមតែ​ស្តាប់​អំពី​ការ​អះអាង​របស់​លោក ហ៊ុន សែន អំពី​ការ​ប្រកាស​ការពារ​សន្តិភាព និង​ការ​អួតអាង​អំពី​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់​លោក​នោះ ប្រាកដ​ជា​ធ្វើ​ឱ្យ​គេ​មាន​ការ​ភាន់ច្រឡំ​ថា...

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អំពើ​ជួញដូរ​និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​នៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ចាត់​វិធានការ​ច្បាប់​ដោយ​ស្មើ​ភាព និង​ម៉ឺងម៉ាត់ និង​គ្មាន​ការ​លើកលែង ដើម្បី​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង និង​បុគ្គល​ដែល​ពាក់ព័ន្ធ​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​ដែល​កំពុង​កើតមាន​យ៉ាង​ផុសផុល​នៅ​កម្ពុជា​សព្វថ្ងៃ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​ផ្លូវការ​មួយ កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ស្រាវជ្រាវ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់។ ក្នុង​នោះ ចំពោះ​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ពិតប្រាកដ ឬ​ការ​ជួញដូរ​កម្លាំង​ពលកម្ម ឬ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​ត្រូវ​ពន្លាត​ការ​ស្រាវជ្រាវ​ដើម្បី​សំដៅ​ទៅ​រក​បទល្មើស​សម្អាត​ប្រាក់​បន្ថែម​ទៀត។ ប្រភព​ដដែល ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ត្រួតពិនិត្យ...

អាជ្ញាធរ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​៧៤​ករណី​និង​សង្គ្រោះ​បាន​ជាង​៦០០​នាក់​រយៈពេល​៧​ខែ​ឆ្នាំ​២០២២

អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លើកឡើង​ថា ក្នុង​រយៈពេល ៧​ខែ​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​បាន ៧៤​ករណី និង​ជួយ​សង្គ្រោះ​មនុស្ស​បាន​ជាង ៦០០​នាក់។ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ អ្នកស្រី ជូ ប៊ុនអេង បាន​លើកឡើង​ក្រោយ​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ព្រួយបារម្ភ​របស់​អង្គការ​សហប្រជាជាតិ ចំពោះ​ការ​កើនឡើង​នូវ​បញ្ហា​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​រវាង​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស និង​តំណាង​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​២២ ខែ​សីហា ឆ្នាំ​២០២២ ថា រយៈពេល ៧​ខែ​ក្នុង​ឆ្នាំ​២០២២ នេះ អាជ្ញាធរ​កម្ពុជា​បាន​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ត្រឹមតែ ៧៤​ករណី​ប៉ុណ្ណោះ។ មន្ត្រី​ជំនាញ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​រូប​នេះ​លើកឡើង​ថា...

កាសែត​អូស្ត្រាលី៖ ឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​ការ​គំរាម​សម្លាប់​ភរិយា​បណ្ឌិត កែម ឡី

សារព័ត៌មាន The Australian កាលពី​ដើម​សប្តាហ៍​នេះ បាន​ចុះផ្សាយ​ថា ក្មួយប្រុស​របស់​លោក ហ៊ុន សែន គឺ​ឧកញ៉ា ហ៊ុន តូ ដែល​មាន​ទ្រព្យ​ដ៏​មហាសាល​ក្នុង​ទីក្រុង Melboume ហើយ​ត្រូវ​បាន​ចោទប្រកាន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​រឿង​គ្រឿងញៀន និង​ក្រុម​លាង​លុយ​ក្នុង​ប្រទេស​អូស្ត្រាលី សង្ស័យ​ថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​គំរាម​សម្លាប់​លោកស្រី ប៊ូ រចនា ភរិយា​របស់​បណ្ឌិត កែម ឡី។ នៅ​ក្នុង​បទសម្ភាសន៍​ឆ្នាំ​២០១៨ ជាមួយ ABC ឧកញ៉ា...

ឧកញ៉ា ហ៊ុន តូ ត្រូវ​គេ​សង្ស័យ​ជា​ថ្មី​ថា​ពាក់ព័ន្ធ​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយប្រុស​របស់​បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន ដែល​ល្បី​ខាង​អាក្រក់ៗ និង​ជា​អគ្គនាយក​ក្រុមហ៊ុន L.H.R ASEAN Investment CO. LTD ដែល​ចូលចិត្ត​ជិះ​រថយន្ត​ម៉ាក Lamborghini ហើយ​កន្លងមក​ជាប់​សង្ស័យ​ពី​បទ​រត់ពន្ធ​គ្រឿងញៀន និង​ការ​លាង​លុយ​កខ្វក់​នៅ​ប្រទេស​អូស្ត្រាលី នោះ ត្រូវ​បាន​សង្ស័យ​ជា​ថ្មី​ថា​មាន​ទំនាក់ទំនង​នឹង​ប្រតិបត្តិការ​ជួញដូរ​មនុស្ស​ដ៏​ធំ​នៅ​កម្ពុជា ដែល​គ្រប់គ្រង​ដោយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន។ សារព័ត៌មាន The Australian ដែល​បាន​ចេញ​ផ្សាយ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ...

តើ​លោក ហ៊ុន ណេង ជា​នរណា?

លោក ហ៊ុន ណេង គឺជា​មន្ត្រី​ជើងចាស់​មួយ​រូប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​ជួយ​ជ្រោមជ្រែង​ដើម្បី​បាន​គ្រប់គ្រង​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ដោយ​រដ្ឋាភិបាល​វៀតណាម។ លោក​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា កន្លងទៅ។ ក្រោយ​មរណភាព តើ​លោក ហ៊ុន ណេង បាន​បន្សល់​ទុក​នូវ​ប្រវត្តិ​ផ្ទាល់ខ្លួន ឬ​ប្រវត្តិ​គ្រួសារ​យ៉ាង​ដូចម្តេច? លោក ហ៊ុន ណេង ជា​បងប្រុស​បង្កើត​របស់​លោក ហ៊ុន សែន បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​ទី​៥ ខែ​ឧសភា ឆ្នាំ​២០២២ ក្នុង​ជន្មាយុ ៧៣​ឆ្នាំ។...

Latest news