29.8 C
Phnom Penh

TAG

ហ៊ុន តូ

លោក ហេង សិទ្ធី អះអាង​ថា​អ្នកឧកញ៉ា ហ៊ុន តូ គំរាម​សម្លាប់ បើ​លោក​មិន​ព្រម​ប្រគល់​ទ្រព្យសម្បត្តិ​ទេ​នោះ

លោក ហេង សិទ្ធី ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ត្រកូល​ហ៊ុន អះអាង​ថា អ្នកឧកញ៉ា ហ៊ុន តូ បាន​គំរាម​សម្លាប់​រូបលោក បើ​លោក​មិន​ប្រគល់​ទ្រព្យសម្បត្តិ​ឱ្យ​គាត់​ទេ​នោះ ខណៈ​លោក ហ៊ុន តូ បាន​ប្រឌិត​រឿង​ចោទប្រកាន់​លោក​ថា​ជា​អ្នកជំនួញ​បោកប្រាស់​លើ​ជនជាតិ​ចិន ហើយ​លោក​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្តឹង​លោក ហ៊ុន តូ ទៅ​កាន់​តុលាការ​អន្តរជាតិ។ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៩ មករា នេះ​ថា អស់​រយៈពេល...

អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ប្តឹង​អ្នកឧកញ៉ា ហ៊ុន តូ ករណី​បោកប្រាស់​លុយ ៩​លាន​ដុល្លារ​និង​ប៉ុនប៉ង​ចាប់​ជំរិត

អ្នកជំនួញ​ជនជាតិ​ប៉េកាំង ប្តឹង​ក្មួយប្រុស​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ហ៊ុន តូ ទៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ ពី​បទ​រំលោភ​សេចក្តី​ទុកចិត្ត​ក្នុង​អំពើ​បោកប្រាស់​លុយ​ចំនួន ៩​លាន​ដុល្លារ​អាមេរិក និង​ប៉ុនប៉ង​ចាប់​ជំរិត។ អ្នកជំនួញ​ជនជាតិ​ចិន​ម្នាក់​ឈ្មោះ SUN RUIFENG ដែល​មាន​ដើមកំណើត​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន បាន​ដាក់​ពាក្យបណ្ដឹង​មួយ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃទី​៥ ខែ​មករា...

អតីត​អ្នកឧកញ៉ា​រង​ពាក្យបណ្ដឹង បន្ត​ស្នើ​នាយករដ្ឋមន្ត្រី​ខ្មែរ​ស៊ើបអង្កេត​មុខរបរ​ជីដូនមួយ​របស់​ខ្លួន

អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ចាត់​វិធានការ​ច្បាប់​លើ​សាច់ញាតិ​របស់​ខ្លួន​ដែល​បាន​ល្មើស​ច្បាប់ ប្រសិនបើ​ពួកគាត់​នៅតែ​ការពារ​បុគ្គល​ខុស​ច្បាប់​ដែល​មាន​ត្រកូល​ហ៊ុន នោះ​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​មាន​គ្រោះ​មហន្តរាយ​ធំ។ អគ្គនាយក​ក្រុមហ៊ុន Maritime Group អតីត​អ្នកឧកញ៉ា ហេង សិទ្ធី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៩ ធ្នូ នេះ​ថា ក្នុង​រង្វង់​សមាជិក​គ្រួសារ​ត្រកូល​ហ៊ុន​ពិតប្រាកដ​មិន​មាន​អ្នក​ប្រព្រឹត្ត​អាក្រក់​ទេ ចំណែកឯ​សមាជិក​ត្រកូល​ហ៊ុន​ដែល​ធ្លាប់​ប្រព្រឹត្ត​មិន​ល្អ​កាលពី​ក្មេង...

ស្តេច​គ្រញូង ទ្រី ភាព រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ជាមួយ​ជនជាតិ​ចិន​នៅ​សណ្ឋាគារ​និង​កាស៊ីណូ​ថ្មដា​ខេត្ត​ពោធិ៍សាត់

អ្នកឧកញ៉ា ទ្រី ភាព អគ្គនាយក​ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ធ្វើការ​ចោទប្រកាន់​ថា​ជា​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​ខ្មែរ ដោយ​ជ្រក​ក្រោម​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដើម្បី​ធ្វើការ​កាប់​បំផ្លាញ​ព្រៃឈើ​នាំ​ទៅ​ក្រៅ​ប្រទេស ត្រូវ​បាន​គេ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព ស្ថិត​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស MDS «ថ្មដា» មាន​បុគ្គលិក ១​ម៉ឺន​នាក់ ភាគច្រើន​ជា​ជនជាតិ​ចិន ជនជាតិ​ថៃ និង​ជនជាតិ​វៀតណាម កំពុង​រកស៊ី​ឧក្រិដ្ឋកម្ម​អនឡាញ​ខ្នាត​ធំ​ដោយ​គ្មាន​អាជ្ញាធរ​ហ៊ាន​ចុះ​បង្ក្រាប។ ស្តេច​គ្រញូង​ដែល​គេ​ស្គាល់​គ្រប់​គ្នា​ថា អ្នកឧកញ៉ា...

កម្ពុជា​ក្លាយ​ជា​កន្លែង​លាង​លុយ​កខ្វក់​របស់​ជនជាតិ​ចិន​តាមរយៈ​គោលការណ៍​រដ្ឋាភិបាល​កម្ពុជា

កម្ពុជា​បាន​ក្លាយ​ជា​ជម្រក​នៃ​ការ​លាង​លុយ​កខ្វក់​សម្រាប់​ឧក្រិដ្ឋជន​ចិន ក្រោម​ហេតុផល​មួយ​ចំនួន​នៃ​ការ​អនុវត្ត​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ទាក់ទាញ​ឲ្យ​បុគ្គល​មួយ​ចំនួន​ចង់​លាក់​ទ្រព្យសម្បត្តិ​របស់​ពួកគេ។ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត The Asia Financial នៅ​ថ្ងៃទី​៧ ខែ​តុលា ដែល​បាន​ដកស្រង់​សម្ដី​វិភាគ​របស់​អ្នកជំនាញ បាន​ឲ្យ​ដឹង​ថា កម្ពុជា​មិនមែន​ជា​ប្រទេស​ក្នុង​ផ្នែក​នៃ​ប្រព័ន្ធ​របាយការណ៍​ទូទៅ ឬ​ហៅ CRS ទេ។ ប្រព័ន្ធ CRS ជា​ក្របខ័ណ្ឌ​សកល​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍ (OECD) ដើម្បី​ជួយ​សម្រួល​ដល់​ការ​ផ្លាស់ប្ដូរ​ព័ត៌មាន​គណនី​ហិរញ្ញវត្ថុ​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​ជាមួយ​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​ភាព​ទាក់ទាញ​ពី​ជនជាតិ​ចិន ក្នុង​ការ​ប្រព្រឹត្ត​សកម្មភាព​លាង​លុយ​កខ្វក់។ នៅ​ក្នុង​សំណុំរឿង​លាង​លុយ​កខ្វក់​ដូច​គ្នា​នេះ រដ្ឋាភិបាល​សិង្ហបុរី ធ្លាប់​បាន​រក​ឃើញ​ជនជាតិ​ចិន មាន​សញ្ជាតិ​ខ្មែរ​ចំនួន...

ក្មួយប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ជាប់​ពាក់ព័ន្ធ​ជា​ថ្មី​នឹង​ការ​រកស៊ី​ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ជិត​៥០​ពាន់​លាន​ដុល្លារ

ដោយ៖ ខៀវ សុភា លោក ហ៊ុន តូ ដែល​ល្បី​ឈ្មោះ​ខាង​រកស៊ី​គ្រឿងញៀន​ឆ្លងដែន​ខុស​ច្បាប់ ត្រូវ​ជា​បងប្អូន​ជីដូនមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ជា​ក្មួយប្រុស​បង្កើត​ប្រធាន​គណបក្ស​កាន់​អំណាច​លោក ហ៊ុន សែន ត្រូវ​បាន​រក​ឃើញ​ជា​ថ្មី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រកស៊ី​ទីផ្សារ​អនឡាញ​ខ្មៅ​ងងឹត ឆបោក​រូបិយប័ណ្ណ​គ្រីបតូ​ក្នុង​តម្លៃ​ទឹកប្រាក់​រហូត​ដល់​ជាង ៤៩​ពាន់​លាន​ដុល្លារ​អាមេរិក ចាប់តាំងពី​ឆ្នាំ​២០២១ មក។ លោក ហ៊ុន តូ តាមរយៈ​ក្រុមហ៊ុន Huione Group របស់​លោក បាន​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​លក់...

អ្នក​ឃ្លាំមើល​ជំរុញ​លោក ហ៊ុន ម៉ាណែត លុប​បំបាត់​បនល្បែង​កាស៊ីណូ​ខុស​ច្បាប់​ឱ្យ​អស់​នៅ​ទូទាំង​ប្រទេស

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត លុប​បំបាត់​ឱ្យ​អស់​នូវ​បនល្បែង​ខុស​ច្បាប់​នៅ​ទូទាំង​ប្រទេស មិនមែន​ហាមឃាត់​មិន​ឱ្យ​មាន​បនល្បែង​កាស៊ីណូ​ត្រឹមតែ​នៅ​ខេត្ត​កែប និង​ខេត្ត​កំពត បែប​នេះ​ទេ ប្រសិនបើ​ចង់​ឱ្យ​ប្រទេស​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​នូវ​សន្តិសុខ និង​វិស័យ​ផ្សេងៗ ដូចជា​វិស័យ​ទេសចរណ៍ ជាដើម មែន​នោះ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៣ កក្កដា នេះ​ថា អ្នក​ដែល​នៅ​ពីក្រោយ​បនល្បែង​ស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា គឺ​សុទ្ធសឹងតែ​ជា​បក្ខពួក...

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​ស៊ើបអង្កេត​លោក ហ៊ុន តូ បន្ទាប់ពី​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ការ​បោកប្រាស់​តាម​អនឡាញ

អ្នក​សង្កេតការណ៍​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើបអង្កេត​លើ​លោក ហ៊ុន តូ បន្ទាប់​ពី​ក្រុមហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​បោកប្រាស់​តាម​បណ្ដាញ​អ៊ីនធឺណិត​ដ៏​ធំ​មួយ​ជា​លក្ខណៈ​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ កក្កដា នេះ​ថា ស្ថាប័ន​អន្តរជាតិ​តែង​មាន​របាយការណ៍​រឹងមាំ​មុន​នឹង​ពួកគេ​ចុះផ្សាយ ដូច្នេះ​នៅ​ពេល​ដែល​មាន​ការ​រក​ឃើញ​ថា​បុគ្គល​ណា​ម្នាក់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​ជា​លក្ខណៈ​អន្តរជាតិ រដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​បាន​ហ្មត់ចត់ ដើម្បី​រក្សា​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា។ លោក សេក សុជាតិ...

អង្គការ​តម្លាភាព​អូស្ត្រាលី​ព្រមាន​ថា​ច្បាប់​ថ្មី​នឹង​ចាត់​វិធានការ​លើ​ប្រភព​លុយ​ខ្មៅ​ដែល​ហូរ​ចូល​ពី​កម្ពុជា​និង​ប្រទេស​ផ្សេង​ទៀត

អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ព្រមាន​ថា ច្បាប់​ថ្មី​របស់​អូស្ត្រាលី មាន​គោលដៅ​ទប់ស្កាត់​ការ​ជួញដូរ​មនុស្ស ជួញដូរ​គ្រឿងញៀន អំពើពុករលួយ និង​ការ​លាង​លុយ​កខ្វក់​ដែល​កំពុង​ហូរ​ចូល​ក្នុង​ទីផ្សារ​អចលនទ្រព្យ​អូស្ត្រាលី ខណៈ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាមេរិក​ដែល​គួរ​ឱ្យ​សង្ស័យ​ពី​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​កន្លង​មក ក៏​មាន​ការ​ហូរ​ចេញពី​ប្រទេស​កម្ពុជា​ដែរ។ សារព័ត៌មាន ABC (Austria Broadcasting Corporation) ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី បាន​ចុះផ្សាយ​កាលពី​ថ្ងៃទី​៦ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ​ថា ក្នុង​មួយ​ឆ្នាំៗ​លុយ​កខ្វក់​រាប់​លាន​ដុល្លារ​អាច​ហូរ​ចេញពី​ប្រទេស​កម្ពុជា ចូល​ទៅ​កាន់​ប្រទេស​អូស្ត្រាលី ក្រោម​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​ប្រទេស​អូស្ត្រាលី ដែល​បាន​ធ្វើ​ឱ្យ​វិស័យ​អចលនទ្រព្យ​អូស្ត្រាលី​ក្លាយ​ជា​គោលដៅ​ទាក់ទាញ​ការ​លាង​លុយ​កខ្វក់​កាន់តែ​ច្រើន​ឡើងៗ។ សារព័ត៌មាន​ដដែល​បាន​លាតត្រដាង​អំពី​របាយការណ៍​របស់​អង្គការ​តម្លាភាព​អន្តរជាតិ​អូស្ត្រាលី ថា ក្នុង​រយៈពេល...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក នេត សាវឿន ស៊ើប​អង្កេត​លើ​សាច់ញាតិ​និង​មន្ត្រី​ធំៗ​ដើម្បី​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន

អ្នក​ឃ្លាំមើល​ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រឿងញៀន លោក នេត សាវឿន បើក​ការ​ស៊ើបអង្កេត​វះកាត់​សាច់ញាតិ និង​មន្ត្រី​ធំៗ​ដូចជា​ឧកញ៉ា ហ៊ុន តូ ឧកញ៉ា ហ៊ុន ជា និង​ឧកញ៉ា ម៉ុង ឫទ្ធី ទើប​អាច​ទប់ស្កាត់​បទល្មើស​នេះ​មាន​ប្រសិទ្ធភាព។ ការ​ជំរុញ​នេះ ធ្វើឡើង​បន្ទាប់ពី​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បង្ហាញ​របាយការណ៍​នៃ​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ចាប់ពី​ដើម​ឆ្នាំ​២០២៣ រហូត​មក​ដល់​បច្ចុប្បន្ន​បាន​ជាង ៤​ពាន់​ករណី ក្នុង​នោះ​មាន​សារធាតុ​ញៀន​ជាង ២​តោន និង​សារធាតុ​គីមី​ផ្សំ​ប្រមាណ ៩០០​គីឡូក្រាម ដោយ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​នាក់...

Latest news

© 2021, ដេលី. All rights reserved.