26.7 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​បង្ក្រាប​សកម្មភាព​តវ៉ា​រឿង​ទឹកដី ជា​ចេតនា​បំពេញ​បំណង​បរទេស​ឈ្លានពាន

អ្នក​ឃ្លាំមើល​លើកឡើង​ថា វិធានការ​បង្ក្រាប​សកម្មជន​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​តវ៉ា​រឿង​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង គឺជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក ហ៊ុន សែន លួងលោម​បរទេស​ឈ្លានពាន​ឱ្យ​ជួយ​គាំទ្រ​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៀត​ទៅ​ថ្ងៃ​មុខ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មេសា នេះ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ចរន្ត​តវ៉ា​រឿង​ទឹកដី​របស់​បក្ស​ប្រឆាំង​បង្ហាញ​ទៅ​កាន់​បរទេស​ឈ្លានពាន​ទឹកដី​ខ្មែរ​ឱ្យ​ឃើញ​ថា...

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​នឹង​លាលែង​តំណែង បើ​ប្រទេស​កម្ពុជា​ទាំងមូល​គ្មាន​ការ​អភិវឌ្ឍ​នោះ

បន្ទាប់ពី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) រឿង​ដី​សម្បទាន​សេដ្ឋកិច្ច ១០០​ឆ្នាំ រឿង​កោះត្រល់ រឿង​កោះគុត/គជ់ រឿង​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី រឿង​កំពង់ផែ​នាវាចរណ៍​ខ្មែរ ដែល​ចិន គ្រប់គ្រង​នៅ​រាម ជាដើម បាន​ពុះកញ្ជ្រោល​ជ្រួល​ច្របល់​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ជំទាស់ និង​សកម្មជន​ខ្មែរ​ស្នេហា​ប្រជាធិបតេយ្យ អធិបតេយ្យ ឯករាជ្យ​ជាតិ មួយ​រយៈ​កាល ហើយ​ស្ងាត់​ជ្រងំ​ទៅវិញ ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី...

នាយករដ្ឋមន្ត្រី​ថៃ ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ក្រោយ​បំពេញ​ទស្សនកិច្ច​នៅ​រាជាណាចក្រ​កម្ពុជា

បន្ទាប់ពី​ជំនួប​ទ្វេភាគី​ក្នុង​ខួប ៧៥​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​នៃ​រាជាណាចក្រ​កម្ពុជា និង​រាជាណាចក្រ​ថៃឡង់ដ៍ រវាង​ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​ដោយ​មិត្តភាព​រួសរាយ​កក់ក្តៅ ញញឹមញញែម នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បាន​ត្រឡប់​ទៅ​កាន់​មាតុភូមិ​វិញ​ដោយ​នាំ​ជាប់​ទៅ​ជាមួយ​នូវ​កិច្ចព្រមព្រៀង​ចំនួន ៧ ដែល​សារព័ត៌មាន​ថៃ ផ្សាយ​ថា​ជា​ជោគជ័យ​នៃ​កិច្ចប្រឹងប្រែង​ការទូត​ពី​អ្នកស្រី​សម្រាប់​ពលរដ្ឋ​ថៃ។ ពេល​វិល​ទៅ​ដល់​រាជធានី​បាងកក នា​រសៀល​ថ្ងៃទី​២៤ ខែ​មេសា អ្នកស្រី​នាយករដ្ឋមន្ត្រី​ត្រូវ​គ្រូពេទ្យ​បញ្ជា​ឲ្យ​ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​វេលា​ម៉ោង ៩​យប់​ថ្ងៃ​ដដែល​នោះ។ អ្នក​ជំនិត​នឹង​អ្នកស្រី អធិប្បាយ​ថា អ្នកស្រី​នាយករដ្ឋមន្ត្រី​ថៃ ប្រឹង​ធ្វើ​ការងារ​ពេក​រហូត​ដល់​ហត់ហេវ អស់​កម្លាំង ដែល​ត្រូវការ​ការ​ពិនិត្យ​សុខភាព​ភ្លាមៗ។ កាសែត​ថៃ Thai...

មេដឹកនាំ​ប្រទេស​ពីរ​មក​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា តើ​គេ​ជជែក​រឿង​អ្វី​ខ្លះ?

មេដឹកនាំ​ចិន ទៅ​ដល់​រាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែ​មេសា ដើម្បី​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ។ ចំណែក​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បំពេញ​ទស្សនកិច្ច​នៅ​រាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២៣ ដល់​ថ្ងៃទី​២៤ ខែ​មេសា។ ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដូចជា​មិន​បាន​ដឹង​ច្រើន​ប៉ុន្មាន​ទេ​អំពី​អ្វី​ដែល​មេដឹកនាំ​ខ្មែរ និង​មេដឹកនាំ​បរទេស​បាន​ជជែក​ពិភាក្សា​គ្នា​ក្នុង​ទស្សនកិច្ច​ផ្លូវការ​ផ្លូវរដ្ឋ​ទាំង​ពីរ​លើក​នោះ​ទេ។ យោង​តាម​ការ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​បរទេស មាន​ដូចជា Al Jazeera, Yahoo News, Stimson Center ជាដើម គួជៀ ជូស្ហ៊ី...

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​ប្រទេស​ថៃ ដែល​ទប់ស្កាត់​អ្នក​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា

លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​យក​គំរូ​តាម​ប្រទេស​ថៃ ដោយ​មិន​អនុញ្ញាត​ឱ្យ​ជន​ណា​ម្នាក់​ប្រើប្រាស់​ទឹកដី​ខ្មែរ​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​ថៃ នោះ​ឡើយ ពីព្រោះ​ថៃ ក៏​អនុវត្ត​គោលនយោបាយ​មិន​ឱ្យ​មាន​ការ​ប្រើប្រាស់​ទឹកដី​ថៃ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ធ្វើ​សកម្មភាព​បង្ក​គ្រោះថ្នាក់​ដល់​កម្ពុជា​ដែរ។ ក្នុង​ជំនួប​រវាង​លោក ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នៅ​ថ្ងៃទី​២៣ មេសា នេះ បាន​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ៧ ដែល​ពាក់ព័ន្ធ​នឹង​កិច្ចសហការ​រវាង​កម្ពុជា-ថៃ លើ​វិស័យ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​សំខាន់ៗ​មួយ​ចំនួន។ ក្រោយ​ពិធី​ចុះហត្ថលេខា...

លោក ហ៊ុន សែន អះអាង​ថា​ពលរដ្ឋ​ខ្មែរ​មិន​ខ្វល់​ពី​រឿង​អាមេរិក​ដំឡើង​ពន្ធ​លើ​កម្ពុជា​នោះ​ទេ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ បាន​ស្តែង​ឱ្យ​ឃើញ​ថា​ពួកគេ​មិន​បាន​ខ្វល់​ពី​រឿង​អាមេរិក​ដំឡើង​ពន្ធ​លើ​កម្ពុជា​ឡើយ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចាត់ទុក​សម្ដី​លោក ហ៊ុន សែន ថា​ជា​ចេតនា​បំភាន់​ការពិត។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មាន​កត្តា​សំខាន់​ចំនួន​៤ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​ទៅ ក្នុង​នោះ​រួម​មាន កត្តា​សុខ​សន្តិភាព កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​បាន​ល្អ កត្តា​មធ្យោបាយ​ធ្វើ​ដំណើរ...

នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាន់​ជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ជាតិ គឺ​ចាប់​យក​ទាំង​អាមេរិក​និង​ចិន

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចោល​អាមេរិក​ចាប់​យក​ចិន ហើយ​ក៏​មិន​ចោល​ចិន​ចាប់​យក​អាមេរិក​ដែរ គឺ​កម្ពុជា​ប្រកាន់​គោលជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​សម្ពោធ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត នៅ​ថ្ងៃ​ចន្ទ នេះ​ថា គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ប្រកាន់​យក​ឯករាជភាព ធ្វើ​មិត្ត​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​ឡើយ ដូច្នេះ​កម្ពុជា​នឹង​មិន​ចោល​អាមេរិក ស្រវា​ចិន ឬ​ចោល​ចិន ស្រវា​អាមេរិក​ឡើយ។ កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​មួយ​ដើម្បី​ប្រឆាំង ឬ​បង្ក​បញ្ហា​ជាមួយ​ប្រទេស​ណា​ឡើយ។...

មេដឹកនាំ​ចិន​កុម្មុយនីស្ត​ធ្វើ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ស្រុក​ខ្មែរ​ចំ​ខួប​៥០​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ​បក្ស​កុម្មុយនីស្ត

គួជៀ ជូស្ហ៊ី (Guojia Zhuxi) ឬ​ប្រធាន ស៊ី ជីនពីង មេដឹកនាំ​ចិន​កុម្មុយនីស្ត នឹង​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​ប្រទេស​កម្ពុជា ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​១៨ ខែ​មេសា ចំ​ថ្ងៃ​ខួប ៥០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​អំណាច​ដោយ​ចលនា​ទ័ព​ព្រៃ​ខ្មែរក្រហម តប​តាម​ការ​អញ្ជើញ​ពី​ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​នៅ​ប្រទេស​សមាជិក​អាស៊ាន វៀតណាម និង​ម៉ាឡេស៊ី។ យោង​តាម​ការ​ផ្សាយ​ពី​ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា ចុះ​ថ្ងៃទី​១១ ខែ​មេសា សេចក្តី​ប្រកាស​បាន​ឲ្យ​ដឹង​ថា...

ពន្ធ​អាហរ័ណ-នីហរ័ណ​អាមេរិក​លើ​ប្រទេស​ជុំវិញ​ពិភពលោក កំពុង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ផលិតកម្ម​វិលមុខ

រឿង​ដំឡើង​ពន្ធ មិន​ដំឡើង​ពន្ធ ពន្យារ​ពេល​ដំឡើង​ពន្ធ​ទំនិញ​នាំចូល-នាំចេញ ហៅថា អាហរ័ណ-នីហរ័ណ​ដោយ​រដ្ឋការ​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ធ្វើ​ឲ្យ​អ្នកវិភាគ​សេដ្ឋកិច្ច អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​ផលិតកម្ម ម្ចាស់​ហាង​ទំនិញ​លក់ដុំ-លក់រាយ កសិករ​ទីផ្សារ​សន្និធិ ឬ​ផ្សារ​ហ៊ុន និង​ផ្សារ​ឥណទេយ្យ​ប័ណ្ណ​ស្ទើរតែ​ទូទាំង​សកលលោក ជ្រួលច្របល់ វិលមុខ ហើយ​អធិប្បាយ​ខុសៗ​គ្នា។ រឿង​ពន្ធ​លើ​ប្រទេស​កម្ពុជា ក៏​វិលមុខ​ដែរ។ អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា រាជរដ្ឋាភិបាល​គួរតែ​ដឹង​អំពី​បំណង​របស់​សហរដ្ឋ​អាមេរិក ដែល​មិនមែន​ត្រឹមតែ​ភាព​ស្មើ​គ្នា​នៃ​ជញ្ជីង​ពាណិជ្ជកម្ម​ជុំវិញ​ការ​កំណត់​ពន្ធ​របស់​ខ្លួន​លើ​ប្រទេស​កម្ពុជា​នោះ​ទេ ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​រស់នៅ​ខេត្ត​ភាគ​ឦសាន​វិនិយោគ​នៅ​ក្នុង​ខេត្ត​របស់​ខ្លួន

លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អ្នក​វិនិយោគ​ក្នុង​ស្រុក ធ្វើការ​វិនិយោគ​នៅ​តាម​បណ្តា​ខេត្ត​ភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ដូចជា​ខេត្ត​ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី ជាពិសេស​អ្នក​វិនិយោគ​នៅ​ក្នុង​ខេត្ត​ទាំងនោះ​តែម្តង។ លោក ហ៊ុន ម៉ាណែត នៅ​ថ្ងៃទី​៩ មេសា នេះ សម្រេច​ប្រកាស​អនុវត្ត​ជា​ផ្លូវការ​នូវ «កម្មវិធី​ជំរុញ​ការ​វិនិយោគ​ក្នុង​ខេត្ត​ទាំង ៤ នៅ​ភាគ​ឦសាន» ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ចង់បាន​របស់​ពលរដ្ឋ ដោយ​ផ្ដោត​លើ​វិស័យ​កសិកម្ម កសិឧស្សាហកម្ម និង​ទេសចរណ៍។ លោក​អះអាង​ថា ការ​ជំរុញ​ការ​កសាង​ខឿន​ការពារ​ជាតិ​របស់​ប្រជាជន...

Latest news

© 2021, ដេលី. All rights reserved.