36.1 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា​សេដ្ឋកិច្ច​ជាតិ​មិន​អាច​ប្រកួត​នឹង​ប្រទេស​ជិតខាង​បាន​ទេ បើ​រដ្ឋ​មិន​ជួយ​ឯកជន

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​អាច​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ជិតខាង ឬ​ប្រទេស​ដទៃ​បាន​ទេ បើ​រដ្ឋ​មិន​ផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​ឯកជន​ប្រកប​ដោយ​ប្រសិទ្ធភាព។ ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ របស់​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា គ្រាន់តែ​តម្លៃ​សេវា​រដ្ឋ​ខ្ពស់​ជាង​ប្រទេស​ដទៃ រួម​ទាំង​មាន​ភាព​ស្មុគស្មាញ​ជាច្រើន​ទៀត​នោះ គឺ​មាន​ន័យ​ថា​ប្រទេស​កម្ពុជា​មិន​អាច​ប្រកួតប្រជែង​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ទាំងនោះ​រួច​បាត់​ទៅ​ហើយ។ លោក ហ៊ុន ម៉ាណែត លើកឡើង​បន្ត​ថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​វះកាត់ តម្រឹម...

នាយករដ្ឋមន្ត្រី​កូន​អះអាង​ថា​មិន​រៀបចំ​រដ្ឋាភិបាល​បែប​កាត់បន្ថយ​មន្ត្រី​ដូច​ស.រ.អា និង​យៀកណាម​ទេ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អះអាង​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​បាន​អនុវត្ត​អភិក្រម ឬ​ការ​រឹត​បន្តឹង​ពង្រឹង ជាជាង​ពង្រីក និង​រៀបចំ​ផ្ទះ​ឱ្យ​រៀបរយ​នៅ​តាម​ក្រសួង-ស្ថាប័ន​រាជរដ្ឋាភិបាល ដោយ​មិន​បង្រួម​ក្រសួង​ស្ថាប័ន ឬ​កាត់បន្ថយ​មន្ត្រី​ដូច​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​វៀតណាម ឡើយ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ នៃ​ក្រសួង​មុខងារ​សាធារណៈ នៅ​ថ្ងៃទី​២០ ខែ​មីនា នេះ លោក ហ៊ុន ម៉ាណែត បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស​កម្ពុជា​មិន​កាត់​មន្ត្រី និង​បង្រួម​ក្រសួង​ស្ថាប័ន​ដូចជា​សហរដ្ឋ​អាមេរិក និង​វៀតណាម...

អ្នក​ឃ្លាំមើល​ថា​កូនៗ​លោក ហ៊ុន សែន ជា​គ្រាប់ពេជ្រ​មែន​ឬ​អត់ គឺ​មាន​តែ​ម្ចាស់​ខ្លួន​ទេ​ទើប​បញ្ជាក់​បាន

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា កូនៗ​របស់​លោក ហ៊ុន សែន ជា​គ្រាប់ពេជ្រ​មែន ឬ​មិនមែន គឺ​វា​អាស្រ័យ​ទៅ​លើ​សមត្ថភាព​ផ្ទាល់​របស់​ម្ចាស់​ខ្លួន​ប៉ុណ្ណោះ​ដែល​អាច​បញ្ជាក់​បាន។ ការ​អះអាង​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់ពី​លោក ហ៊ុន សែន បាន​អួត​ជា​សាធារណៈ​ថា កូនៗ​របស់​គាត់​សុទ្ធតែ​ជា​គ្រាប់ពេជ្រ​សម្រាប់​ប្រទេស​កម្ពុជា។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ក្នុង​នាម​ជា​ឪពុក​ដែល​ចង់​លើក​តម្កើង​កូន​ខ្លួនឯង​មិនមែន​ជា​រឿង​ខុស​ឆ្គង​អ្វី​នោះ​ទេ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន​សម្រាប់​ស្មារតី​ការពារ​ទឹកដី

ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី អំពាវនាវ​ឱ្យ​មេដឹកនាំ​ខ្មែរ​យក​គំរូ​តាម​មេដឹកនាំ​អ៊ុយក្រែន លោក Volodymyr Zelenskyy ចំពោះ​ស្មារតី​ការពារ​ទឹកដី​ជាតិ​របស់​ខ្លួន ព្រោះ​កម្ពុជា​មាន​កិច្ចសន្យា​ផ្លូវច្បាប់​ពេញលេញ​ក្នុង​ការ​ស្នើ​ឱ្យ​អន្តរជាតិ​ជួយ​អន្តរាគមន៍​នូវ​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ លោក ស៊ឹង សែនករុណា បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៤ មីនា នេះ​ថា ប្រទេស​កម្ពុជា​មាន​សត្រូវ​ឈ្លានពាន​ទាំង​ខាង​លិច និង​ខាង​កើត ព្រោះតែ​កម្ពុជា​មាន​មេដឹកនាំ​ខ្សោយ ប៉ុន្តែ​កម្ពុជា​មាន​ខែល​ការពារ គឺ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ខណៈ​ប្រទេស​ដែល​កំពុង​ឈ្លានពាន​កម្ពុជា​ក៏​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា បញ្ហា​រំលោភ​ទឹកដី​នៅ​ព្រំដែន​ខ្មែរ​ភាគ​ខាង​កើត គ្មាន​ពលរដ្ឋ​ខ្មែរ​ណា​ហ៊ាន​រិះគន់​ទេ...

រដ្ឋមន្ត្រី​មហាផ្ទៃ​ថា​បើ​គ្មាន​ការ​គប់គិត​ពី​មន្ត្រី​អនុវត្ត​ច្បាប់​ទេ បញ្ហា​គ្រឿងញៀន​ខុស​ច្បាប់​ក៏​មិន​រីក​ធំ​ដែរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា ព្រមាន​ចាត់​វិធានការ​វះកាត់​សាច់​ស្អុយ ប្រសិនបើ​រក​ឃើញ​មន្ត្រី​សមត្ថកិច្ច​ណា​មួយ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់ ហើយ​ថា​បើ​មិន​មាន​ការ​ពាក់ព័ន្ធ​នឹង​មន្ត្រី​អនុវត្ត​ច្បាប់​មួយ​ចំនួន​ទេ បញ្ហា​នេះ​ក៏​មិន​រីក​ធំ​ដូច​សព្វថ្ងៃ​នេះ​ដែរ។ លោក ស សុខា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មីនា នេះ​ដោយ​លើកឡើង​នូវ​បទបញ្ជា​ព្រមាន​ផ្ទាល់​ទៅ​កាន់​មន្ត្រី​នគរបាល​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​១០ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មីនា ថា មន្ត្រី​ដែល​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន ត្រូវតែ​ប្រញាប់​ដក​ខ្លួន​ជាបន្ទាន់ បើ​មិន​ចង់​ក្លាយ​ជា​សាច់​ស្អុយ។ លោក ស សុខា អះអាង​ថា ចាប់​ពី​ពេលនេះ​ទៅ រាជរដ្ឋាភិបាល...

លោក ហ៊ុន ម៉ាណែត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​ឱ្យ​លោក​បន្ត​ធ្វើការ​រៀងរាល់ ៥​ឆ្នាំ​ម្តង

លោក ហ៊ុន ម៉ាណែត ឆ្លើយតប​ឌឺដង​ទៅ​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ដែល​តែង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក ដោយ​ប្តូរ​មក​វិញ​នូវ​ការ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ធ្វើ​ការងារ​បន្ត​ទៀត។ នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន វ៉ាន់ដា ព្រឹក​ថ្ងៃទី​១១ ខែ​មីនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន ម៉ាណែត ជំរុញ​ឲ្យ​ពលរដ្ឋ​ក្រោក​ឈរ​ឡើង​ទៅ​បោះឆ្នោត​នៅ​រៀងរាល់ ៥​ឆ្នាំ​ម្តង ខណៈ​មាន​ពលរដ្ឋ​ជាង ៨០% បាន​បោះឆ្នោត​ផ្តល់​លទ្ធភាព​ឲ្យ​រដ្ឋាភិបាល​របស់​លោក​ធ្វើការ​បន្ត។ លោក​ថា នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ គេ​ទុក​ឱកាស​ឲ្យ​រដ្ឋាភិបាល​ធ្វើការ មិនមែន​បបួល​គ្នា​ទៅ​ទម្លាក់​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​បោះឆ្នោត​បាន...

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​និយាយ​អំពី​រឿង​ធនធាន​មនុស្ស ក្រោយពី​ឪពុក​ដឹកនាំ​ប្រទេស​ប្រមាណ​៤០​ឆ្នាំ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើង​ថា ប្រទេស​មួយ​អាច​ខ្លាំង​ទៅ​បាន លុះត្រា​តែ​មាន​មូលធន​មនុស្ស​ខ្លាំង ហើយ​ផ្ទុយទៅវិញ បើ​ប្រទេស​មួយ​មាន​ការ​ផ្លាស់ប្ដូរ​របប​គ្រប់គ្រង​ឥត​ឈប់​ឈរ ប្រទេស​នោះ​នឹង​មិន​អាច​កសាង​ធនធាន​មនុស្ស​ឡើយ។ អ្នក​ស្តាប់​លោក ហ៊ុន ម៉ាណែត និយាយ​ត្រង់​ចំណុច​នេះ មាន​ការ​ភ្ញាក់ព្រើត ព្រោះ​ថា​លោក​រៀន​នៅ​បស្ចិម​ប្រទេស បាន​សញ្ញាបត្រ​យក​មក​បង្អួត​កូន​ខ្មែរ​ឯទៀត មុន​នឹង​ឡើង​ជា​នាយករដ្ឋមន្ត្រី​ដែល​ឪពុក​រៀបចំ​ឲ្យ​ត​ត្រកូល។ សហរដ្ឋ​អាមេរិក​ដែល​លោក​ទៅ​រៀន បោះឆ្នោត​ដូរ​ប្រធានាធិបតី ៤​ឆ្នាំ​ម្តង ហើយ​បេក្ខជន​ម្នាក់​ឈរឈ្មោះ​ធ្វើ​ប្រធានាធិបតី​បាន​តែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ។ សមាជិក​រដ្ឋសភា រើស​ក្នុង​ការ​បោះឆ្នោត ២​ឆ្នាំ​ម្តង ឥត​មាន​កំណត់​អាណត្តិ ហើយ​សមាជិក​ព្រឹទ្ធសភា...

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រកាស​ដដែលៗ​ថា​ប្រទេស​កម្ពុជា​ប្រកាន់​អព្យាក្រឹតភាព​មិន​ចូល​បក្ស​សម្ព័ន្ធ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ប្ដេជ្ញា​ថា​នឹង​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ អព្យាក្រឹត​ជា​អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ដោយ​ផ្អែកលើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន និង​ផល​ប្រយោជន៍​ស្នូល​សម្រាប់​ជាតិ។ ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ នៅ​ថ្ងៃទី​១០ មីនា នេះ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​ការ​លើកឡើង​ពី​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដែល​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៤ នៃ​ក្រសួង​ការបរទេស កាលពី​ថ្ងៃទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ប្រទេស​កម្ពុជា​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​ការបរទេស​ឯករាជ្យ...

ក្រោយពី​បាន​ទៅ​លេង​ភ្នំ​ខ្នងផ្សារ នាយករដ្ឋមន្ត្រី​បញ្ជា​ឱ្យ​អភិរក្ស​ជា​ឧទ្យាន​ជាតិ​សម្រាប់​ទេសចរណ៍

នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ក្រសួង​បរិស្ថាន និង​ក្រសួង​ទេសចរណ៍ សហការ​គ្នា​អភិរក្ស និង​ថែរក្សា​តំបន់​ទេសចរណ៍​ខ្នងផ្សារ និង​ខ្នងសំពៅ នៃ​ឧទ្យាន​ជាតិ​ភ្នំក្រវាញ សម្រាប់​ផល​ប្រយោជន៍​សាធារណៈ និង​សហគមន៍​ក្នុង​តំបន់។ នាយករដ្ឋមន្ត្រី​ខ្មែរ​លោក ហ៊ុន ម៉ាណែត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ មីនា នេះ​ថា ការ​ជំរុញ​ទេសចរណ៍​ធម្មជាតិ​នៅ​តំបន់​ភ្នំ​ខ្នងផ្សារ និង​ខ្នងសំពៅ ឱ្យ​កាន់តែ​ប្រសើរ​ឡើង គឺជា​ការ​ជួយ​បង្កើន​សមត្ថភាព​របស់​សហគមន៍​ក្នុង​ការ​ផ្ដល់​សេវា​ទេសចរណ៍ និង​ជា​ការ​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ លោក ហ៊ុន ម៉ាណែត...

នាយករដ្ឋមន្ត្រី​ខ្មែរ​ចង់​ស្នើ​ឱ្យ​ដាក់ «សង្ក្រាន្ត» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​ឱ្យ​បាន​ឆាប់ៗ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ថ្លែង​ថា ប្រទេស​កម្ពុជា​គ្រោង​ស្នើ​អង្គការ​យូណេស្កូ​ដាក់ «សង្ក្រាន្ត» ក្នុង​បញ្ជី​បេតិកភណ្ឌ​អរូបី​ពិភពលោក​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ ព្រោះ​សង្ក្រាន្ត​មិនមែន​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ​ប្រទេស​ណា​មួយ​ឡើយ។ មាន​ពលរដ្ឋ​ខ្មែរ​បញ្ចេញមតិ​ថា បើ​មិនមែន​ជា​កម្មសិទ្ធិ​របស់​ខ្មែរ​តែ​ម្នាក់​ឯង ចាំបាច់​អ្វី​ត្រូវ​ទៅ​សុំ​ចុះបញ្ជី​ជា​បេតិកភណ្ឌ​ពិភពលោក? បើ​ធ្វើ​ដូច្នោះ ចូលឆ្នាំ​ថ្មី​ជាតិ​សាសន៍​ដទៃ ក៏​អាច​ទៅ​សុំ​ចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក​ដែរ។ គួរតែ​ប្រទេស​ឥណ្ឌា នេប៉ាល់ ឬ​សិរីលង្កា ស្នើ​ទើប​សមរម្យ។ នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣​មីនា លើក​ទី​២៧...

Latest news

© 2021, ដេលី. All rights reserved.