25.7 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

រដ្ឋាភិបាល​ថៃ ច្រានចោល​ការ​ចោទ​ពី​លោក ហ៊ុន ម៉ាណែត ថា​ថៃ​រំលោភ​យក​ដី​ខ្មែរ ដោយ​ថា​ដី​ទាំងនោះ​ជា​ដី​របស់​គេ​ពី​មុន

រដ្ឋាភិបាល​ប្រទេស​ថៃ ច្រានចោល​ការ​ចោទប្រកាន់​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ថា​យោធា​ថៃ កំពុង​កាន់កាប់​ចូល​ជ្រៅ​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ដោយ​ពន្យល់​ថា ការ​រក្សា​កងកម្លាំង និង​ការ​ដាក់​កុងតឺន័រ និង​លួស​បន្លា​នៅ​តំបន់​មាន​ជម្លោះ គឺជា​វិធានការ​សន្តិសុខ​បណ្ដោះអាសន្ន​ស្រប​តាម​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ជា​សិទ្ធិ​ការពារ​ខ្លួន យោង​តាម​ច្បាប់​អន្តរជាតិ​តែប៉ុណ្ណោះ។ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ ឧត្ដមសេនីយ៍ទោ វិនថៃ សុវ៉ារី នៅ​ថ្ងៃទី​១៩ កុម្ភៈ នេះ ដែល​ឆ្លើយតប​វិញ​ថា ដី​មាន​ជម្លោះ​ដែល​យោធា​ថៃ...

នាយករដ្ឋមន្ត្រី​ខ្មែរ​ប្រាប់​ពិភពលោក​ថា​យោធា​ថៃ រំលោភ​កាន់កាប់​ដី​ខ្មែរ ខណៈ​ភាគី​ថៃ ថា​ជា​ព័ត៌មាន​បំភាន់​ទៅវិញ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រាប់​ពិភពលោក​មុន​ពេល​ចូលរួម​កិច្ចប្រជុំ​លើកដំបូង​នៃ «ក្រុម​អភិបាល​សន្តិភាព» (Board of Peace) នៅ​ឯ​វិទ្យាស្ថាន​សន្តិភាព រដ្ឋធានី​វ៉ាស៊ីនតុន សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ចោទ​ថា កងកម្លាំង​យោធា​ថៃ កំពុង​បន្ត​ចូល​កាន់កាប់​ទឹកដី​ប្រទេស​កម្ពុជា​យ៉ាង​ជ្រៅ ទោះបីជា​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​ជួយ​ផ្សះផ្សា​ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​អន្តរជាតិ រ៉យទ័រ...

ថៃ កំពុង​តាមដាន​នយោបាយ​ការទូត​អន្តរជាតិ​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព

ក្រសួង​ការបរទេស​ថៃ កំពុង​ដាក់​ភ្នែក​តាមដាន​យ៉ាង​ដិតដល់​លើ​សកម្មភាព​ការទូត​អន្តរជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិភាព និង​សំណើសុំ​ឯកសារ​ព្រំដែន​ពី​ប្រទេស​បារាំង ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ។ កាសែត​ថៃ The Nation ស្រង់​សម្ដី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ លោក ភួង កេតកែវ ថា​ក្រសួង​ការបរទេស​ថៃ កំពុង​តាមដាន​យ៉ាង​ជិតដិត​លើ​សកម្មភាព​អន្តរជាតិ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ជាពិសេស​ការ​ខិតខំ​លើក​យក​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ទៅ​ពិភាក្សា​នៅ​លើ​វេទិកា​អន្តរជាតិ។ ប្រភព​ដដែល​អះអាង​ថា ថៃ​កំពុង​ពិនិត្យ​លើ​សំណើ​កម្ពុជា ដែល​បាន​ស្នើ​ទៅ​ប្រធានាធិបតី​បារាំង លោក...

អ្នក​ឃ្លាំមើល​ពោល​ថា រាជរដ្ឋាភិបាល​និយាយ​ដដែលៗ​រឿង​ថៃ​ឈ្លានពាន តែ​មិន​ឃើញ​ធ្វើ​អ្វី​សោះ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៣ កុម្ភៈ ថា ដើម្បី​ទទួល​បាន​លទ្ធផល​ថ្មី មេដឹកនាំ​កម្ពុជា​ត្រូវតែ​ឆ្លាតវៃ​ជាង​ពេលនេះ ប្រឹងប្រែង​ខ្លាំង​ជាង​នេះ និង​រឹងមាំ​ជាង​នេះ ដើម្បី​ទប់ស្កាត់​ការ​ពង្រីក​អំពើ​រំលោភ​បំពាន​ពី​ប្រទេស​ថៃឡង់ដ៍ និង​ទាមទារ​ឲ្យ​ថៃ ដក​កងទ័ព​ចេញពី​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា ដោយ​ឥត​លក្ខខណ្ឌ។ លោក​បន្ត​ថា អំពើ និង​ទង្វើ​រាជរដ្ឋាភិបាល​ខ្មែរ​ក្នុង​ការ​ប្រឆាំង​តវ៉ា គឺ​ដូចជា​ងាប់​ក្រឡា ច្រំដែលៗ គ្មាន​អ្វី​ប្លែក។...

ជនបរទេស​រាប់​ពាន់​នាក់​នាំគ្នា​ចេញពី​មណ្ឌល​ឆបោក​ប្រញាប់​ចូល​រាជធានី​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​រៀងៗ​ខ្លួន

មាន​សេចក្តី​រាយការណ៍​ក្នុង​សារព័ត៌មាន​បរទេស​ជាច្រើន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​កុម្ភៈ នេះ និយាយ​ថា​ជនរងគ្រោះ​រាប់​ពាន់​នាក់​បាន​នាំគ្នា​ប្រញាប់ប្រញាល់​ចាកចេញ​ពី​មណ្ឌល​ឆបោក​អូស្មាច់ ខេត្ត​ឧត្ដរមានជ័យ សំដៅ​សម្រុក​ចូល​ទៅ​រាជធានី​ភ្នំពេញ ដើម្បី​ស្វែងរក​ជំនួយ​ពី​ស្ថានទូត​រៀងៗ​ខ្លួន ឬ​អង្គការ​មនុស្សធម៌​នានា ដើម្បី​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ទស្សនាវដី្ត The Diplomat សរសេរ​ថា ចំនួន​មនុស្ស​ដែល​អាជ្ញាធរ​ខ្មែរ​បាន​បង្ក្រាប ឬ​ជួយ​សង្គ្រោះ​មក​ទល់​ពេលនេះ​មាន​ប្រមាណ​តែ ២០% នៃ​ចំនួន​រាប់​សែន​នាក់​ធ្វើការ​ក្នុង​មុខរបរ​ឧក្រិដ្ឋ​នេះ។ រដ្ឋអំណាច​ចិន បាន​ប្រកាស​អំពី​ការ​លើកលែង​ទោស​ដល់​ថ្ងៃទី​១៥ ខែ​កុម្ភៈ ដល់​នរណា​ចេញ​មុខ​សារភាព បើ​ពុំ​ដូច្នោះ​ទេ អាជ្ញាធរ​ចិន នឹង​ប្រើ​វិធី​កណ្ដាប់ដៃ​ដែក​ផ្ដន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជនល្មើស។ មាន​ខ្លះ​គ្មាន​ជម្រក...

នាយករដ្ឋមន្ត្រី​ខ្មែរ​ទាត់ចោល​មិន​ទទួលស្គាល់​ការ​កែប្រែ​ខ្សែ​ព្រំដែន​ថ្មី​ដោយ​ខុស​ច្បាប់​ពី​ភាគី​ថៃ

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រកាស​ទាត់​ចោល​ទាំងស្រុង​នូវ​ការ​កែប្រែ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​កាន់កាប់​ទឹកដី​ដោយ​ខុស​ច្បាប់​អន្តរជាតិ​ពី​ភាគី​ថៃ ពីព្រោះ​ព្រំដែន​កម្ពុជា-ថៃ គឺជា​ព្រំដែន​អន្តរជាតិ​រវាង​រដ្ឋ និង​រដ្ឋ ដែល​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់​អន្តរជាតិ និង​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ។ លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​សិស្ស​ជាប់​និទ្ទេស A នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ​ថា ប្រទេស​កម្ពុជា ប្រកាន់​ជំហរ​ដាច់ខាត​ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ដោយ​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដែល​ប្រទេស​កម្ពុជា​មាន ស្រប​តាម​ច្បាប់​អន្តរជាតិ។ នាយករដ្ឋមន្ត្រី​ខ្មែរ​រូប​នេះ អះអាង​ថា...

នាយករដ្ឋមន្ត្រី​ខ្មែរ​សរសេរ​សំបុត្រ​ទៅ​សុំ​មេដឹកនាំ​បារាំង ឱ្យ​ជួយ​ផ្ដល់​ឯកសារ​រឿង​ព្រំដែន​ជាមួយ​ប្រទេស​ថៃ

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បង្ហាញ​ឯកភាព​នឹង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​ស្នើសុំ​កិច្ចសហប្រតិបត្តិការ និង​ជំនួយ​បច្ចេកទេស​ពី​រដ្ឋាភិបាល​បារាំង ព្រោះ​សំណើ​នេះ​គឺជា​វិធានការ​ដ៏​ត្រឹមត្រូវ និង​ត្រូវ​ចំ​គោលដៅ​ពិតប្រាកដ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ដែល​ប្រទេស​កម្ពុជា ចោទ​ថា​កំពុង​ឈ្លានពាន​ទឹកដី​ខ្មែរ​ដោយ​ខុស​ច្បាប់​ក្នុង​ពេលនេះ។ លោក ម៉ែន ណាត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៥ កុម្ភៈ នេះ​ថា សំណើ​សុំ​កិច្ចសហការ​នេះ គឺជា​រឿង​ដែល​ប្រទេស​កម្ពុជា ត្រូវតែ​ធ្វើ​ចាំបាច់​បំផុត ព្រោះ​ប្រទេស​បារាំង ធ្លាប់​ធ្វើ​ជា​អ្នក​អាណាព្យាបាល​ផង ជា​អាណានិគម​ផង​លើ​ប្រទេស​កម្ពុជា...

លោក ឆាំង យុ អះអាង​ថា​ភាគី​ថៃ បន្ទច់បង្អាក់​ដល់​កិច្ចការទូត​ករណី​ដែល​ប្ដឹង​មេដឹកនាំ​កំពូល​កម្ពុជា

នាយក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ អះអាង​ថា ការ​ដាក់​ពាក្យបណ្ដឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​កាន់​តុលាការ​ក្នុង​ស្រុក ស្រប​ពេល​ដែល​ការ​ចរចា​ការទូត​កំពុង​ប្រព្រឹត្ត​ឡើង គឺជា​ទង្វើ​មិន​ថ្លៃថ្នូរ ហើយ​អាច​ត្រឹមតែ​បង្ក​ការ​បន្ទច់បង្អាក់​ដល់​កិច្ចការទូត​តែប៉ុណ្ណោះ។ លោក ឆាំង យុ បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថា ការ​ដាក់​ពាក្យបណ្ដឹង​រដ្ឋប្បវេណី​ដោយ​មន្ត្រី​ជាន់ខ្ពស់​ថៃ ប្រឆាំង​នឹង​មន្ត្រី​កម្ពុជា​នៅ​ក្នុង​តុលាការ​ក្នុង​ស្រុក​របស់​ថៃ ស្រប​ពេល​ដែល​ប្រទេស​ថៃ និង​ប្រទេស​កម្ពុជា...

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​អូស្ត្រាលី សង្ស័យ​ការ​បញ្ជូន​លោក ចេន ហ្ស៊ី ទៅ​ចិន ថា​បិទបាំង​ការ​ស៊ើបអង្កេត​របស់​តុលាការ

ក្រុម​អ្នក​តស៊ូ​មតិ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​អូស្ត្រាលី ដាក់​ការ​សង្ស័យ​លើ​ករណី​បញ្ជូន​ខ្លួន​លោក ចេន ហ្ស៊ី ដោយ​មិន​ឆ្លង​ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា ថា​ជា​ការ​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​បក្ស​កុម្មុយនីស្ត​ចិន ដែល​ផ្តល់​បុព្វសិទ្ធិ​ពិសេស​ដល់​ជនជាតិ​ចិន នៅ​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា (CAT) បាន​ចេញ​លិខិត​វិភាគ​មួយ​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា ការ​បញ្ជូន​លោក ចេន ហ្ស៊ី (Chen Zhi) ចេញពី​ប្រទេស​កម្ពុជា ដោយ​បង្ខំ និង​ប្រញាប់ប្រញាល់​ដោយ​មិន​ឆ្លង​នីតិវិធី​ច្បាប់​របស់​កម្ពុជា គឺជា​វិធី​តែ​មួយ​គត់​ដើម្បី​បិទបាំង​ការ​ស៊ើបអង្កេត​របស់​តុលាការ ដែល​អាច​នឹង​នាំ​ឱ្យ​រក​ការពិត​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​បក្ស​កាន់​អំណាច...

អ្នក​ឃ្លាំមើល​ព្រមាន​ថា​ការ​ចាត់ចែង​អំណាច​បែប​គ្រួសារ​និយម កំពុង​បង្ក​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​តំណែង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​សង្គម​អះអាង​ថា ការ​រៀបចំ​អំណាច​បែប​គ្រួសារ​និយម​របស់​គណបក្ស​ប្រជាជន​កម្ពុជា កំពុង​បង្ក​ជា​ឧបសគ្គ​ធ្ងន់ធ្ងរ​ដល់​ស្វ័យភាព​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត ដែល​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​អាច​នឹង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កុម្ភៈ នេះ​ថា នៅ​ពេល​ដែល​លោក ហ៊ុន សែន មិន​អាច​បន្ត​ធ្វើ​ជា​បង្គោល​គ្រឹះ​បាន​ទៀត​នោះ វាសនា​របស់​លោក ហ៊ុន ម៉ាណែត និង​ប្រទេស​ជាតិ...

Latest news

© 2021, ដេលី. All rights reserved.