27 C
Phnom Penh

TAG

ហ៊ុន ម៉ាណែត

លោក ហ៊ុន ម៉ាណែត៖ ការ​តែងតាំង​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​គឺ​ដើម្បី​ឱ្យ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ

នាយករដ្ឋមន្ត្រី​បន្ត​អំណាច​ពី​ឪពុក​គឺ​លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ការ​តែងតាំង​ប្អូនប្រុស​បង្កើត​របស់​លោក គឺ​លោក ហ៊ុន ម៉ានី ជា​ឧបនាយករដ្ឋមន្ត្រី​បន្ថែម​ពី​លើ​មុខតំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ គឺ​ដើម្បី​ឱ្យ​មាន​ទម្ងន់​ក្នុង​ការ​បំពេញ​ការងារ​លើ​ការ​កែទម្រង់​រដ្ឋបាល​សាធារណៈ​ប៉ុណ្ណោះ មិនមែន​ដោយសារ​លោក ហ៊ុន ម៉ានី ជា​ប្អូន​បង្កើត​របស់​លោក​នោះ​ទេ។ នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ជ័យលាភី​អង្គភាព​ផ្ដល់​សេវា​សាធារណៈ​គំរូ​ក្នុង​វិស័យ​អប់រំ និង​សុខាភិបាល នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ការ​ដំឡើង​ឋានៈ​លោក ហ៊ុន...

លោក ហ៊ុន ម៉ាណែត ព្យាករ​ថា​ចុង​ឆ្នាំ​២០៤០ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន ខណៈ​អាណត្តិ​ទី​១​នេះ​ជា​ឆ្នាំ​ធ្វើ​កំណែ​ទម្រង់

នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ព្យាករ​ថា តាមរយៈ​នៃ​ការ​កំណត់​យក​ការទូត​សេដ្ឋកិច្ច​ជា​គោល​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ទី​៧ នេះ កម្ពុជា​នឹង​ក្លាយ​ជា​ប្រទេស​អ្នក​មាន​នៅ​ចុង​ឆ្នាំ​២០៤០ ប្រសិនបើ​កម្ពុជា​អាច​កែទម្រង់​ប្រព័ន្ធ​រដ្ឋបាល និង​ប្រព័ន្ធ​ការងារ​ដែល​ជា​មូលដ្ឋានគ្រឹះ​របស់​ខ្លួន​បាន​រឹងមាំ​ក្នុង​អាណត្តិ​ទី​១ នេះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ កាលពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ថា គោល​នយោបាយ​បញ្ចកោណ គឺ​មាន​កំណត់​រយៈពេល ២៥​ឆ្នាំ ដែល​ស្មើ​នឹង ២​អាណត្តិ ដូច្នេះ​ក្នុង​អាណត្តិ​ទី​១ ដែល​មាន​រយៈពេល...

លោក ហ៊ុន ម៉ាណែត ថា​កម្ពុជា​មិន​ស្វាគមន៍​អ្នក​វិនិយោគ​បរទេស​ដែល​ចង់​វិនិយោគ​ដាំ​កញ្ឆា​ទេ

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ផ្ញើ​សារ​ទៅ​កាន់​អ្នក​វិនិយោគ​បរទេស​ដែល​មាន​បំណង​ចង់​វិនិយោគ​ដាំ​កញ្ឆា​នៅ​ក្នុង​ប្រទេស​កម្ពុជា ថា កម្ពុជា​មិន​ស្វាគមន៍​នោះ​ទេ ហើយ​ក៏​មិន​ឲ្យ​មាន​ការ​សម្របសម្រួល ឬ​កែ​ច្បាប់​ចំពោះ​ការ​ដាំ​ដំណាំ​កញ្ឆា​នោះ​ដែរ។ ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នៅ​សណ្ឋាគារ សុខា​ភ្នំពេញ លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​សូម​ជូន​សារ​ទៅ​អ្នក​ចង់​វិនិយោគ ជាពិសេស​អ្នក​នៅ​ក្រៅ​ប្រទេស ដែល​ចង់​ដាក់​ទុន​វិនិយោគ​រកស៊ី​ដាំ​កញ្ឆា​នៅ​កម្ពុជា កុំ​ចំណាយ​ពេលវេលា​ជិះ​យន្តហោះ​មក​អី...

លោក ហ៊ុន ម៉ាណែត ថា​មន្ត្រី​រាជការ​នឹង​ត្រូវ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ បើ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​ណា​មួយ​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន គឺ​ត្រូវតែ​បណ្ដេញ​ចេញពី​ក្របខ័ណ្ឌ​ដោយ​គ្មាន​ករណី​លើកលែង​ជាដាច់ខាត។ ថ្លែង​នៅ​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២៣ និង​លើក​ទិសដៅ​ឆ្នាំ​២០២៤ របស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ផ្សព្វផ្សាយ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុស​ច្បាប់​លើក​ទី​៩ នា​រសៀល​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា រដ្ឋាភិបាល​នឹង​មាន​ការ​រៀបចំ​ការ​ធ្វើ​តេស្ដ​គ្រឿងញៀន​ទៅ​លើ​មន្ត្រី​រាជការ​ទាំងអស់ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ហើយ​បើ​រក​ឃើញ​ថា​មន្ត្រី​រូប​ណា​បាន​ប្រើប្រាស់ និង​ប្រព្រឹត្ត​បទល្មើស​ពាក់ព័ន្ធ​គ្រឿងញៀន...

ក្រុម​សង្កេតការណ៍៖ សមិទ្ធផល​ប្រវត្តិសាស្ត្រ​បុព្វបុរស​ខ្មែរ​ដែល​ត្រកូល​ហ៊ុន​ប្រឹង​កាឡៃ នឹង​ក្លាយ​ជា​សំរាម​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា

អ្នក​សង្កេតការណ៍​អះអាង​ថា ការ​ប្តូរ​ឈ្មោះ​មូលដ្ឋាន​ជើងទឹក​រាម​ជា​ការ​ចាប់ផ្តើម​របស់​លោក ហ៊ុន ម៉ាណែត ក្នុង​ការ​កាឡៃ​ប្រវត្តិសាស្ត្រ​នៃ​សមិទ្ធផល​របស់​បុព្វបុរស​ខ្មែរ​មក​ជា​សមិទ្ធផល​ផ្ទាល់ខ្លួន នឹង​ក្លាយ​ជា​សំរាម​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ពលរដ្ឋ​ខ្មែរ​ចារ​ទុក​ត​ជំនាន់​ទៅ​ថ្ងៃ​មុខ។ អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត កំពុង​រៀន​កាឡៃ​ប្រវត្តិសាស្ត្រ​តាម​លោក ហ៊ុន សែន ដើម្បី​លុប​សមិទ្ធផល​នៃ​ប្រវត្តិសាស្ត្រ​ចាស់ៗ យក​មក​ធ្វើជា​សមិទ្ធផល​របស់​ខ្លួន...

ក្រុម​ឃ្លាំមើល​ព្រមាន​ថា កម្ពុជា​អាច​នឹង​ធ្លាក់​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត​ផ្ដាច់ការ​សម័យ​ទំនើប

ក្រុម​អ្នក​ឃ្លាំមើល​ព្រមាន​ថា ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​នៅ​ជុំវិញ​ពិភពលោក រួម​ទាំង​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ស្រុក មិន​ងើប​ឡើង​តស៊ូ​រើ​បម្រះ​ស្វែងរក​សេរីភាព​តាម​ច្បាប់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ នោះ​កម្ពុជា​នឹង​ធ្លាក់​ទៅ​ក្នុង​ការ​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ​កុម្មុយនីស្ត​បែប​ទំនើប​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជាមិនខាន។ ប្រភព​ដដែល​បញ្ជាក់​ថា ពេល​នោះ​វាសនា​របស់​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខុសពី​វាសនា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​របប​កុម្មុយនីស្ត​ដទៃ​ទៀត​ដែរ ដូចជា ប្រទេស​កូរ៉េខាងជើង និង​របប ប៉ុល ពត ជាដើម គឺជា​ជីវិត​ដែល​សុំ​អ្នក​មាន​អំណាច​រស់ មិនមែន​រស់​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ​ទេ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨...

លោក ហ៊ុន ម៉ាណែត ព្រមាន​ដាក់​គុក​និង​បណ្ដេញ​ជនបរទេស​ណា​ថត​សម្ដែង​រឿង​ចាប់​ជំរិត​មិន​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត

នាយករដ្ឋមន្ត្រី​ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ជនបរទេស​ទាំងឡាយ​ណា​ដែល​យក​ប្រទេស​កម្ពុជា​ជា​កន្លែង​ថត​សម្ដែង​រឿង​ចាប់​ជំរិត ដើម្បី​ទទួល​បាន​អ្នក​ទស្សនា​ច្រើន​លើ​បណ្ដាញ​សង្គម គឺ​ត្រូវ​អនុវត្ត​ទោស​ឲ្យ​ជាប់​ពន្ធនាគារ និង​បណ្ដេញ​ចេញពី​កម្ពុជា ហើយ​លែង​ឱ្យ​ចូល​កម្ពុជា​អស់​មួយ​ជីវិត។ ថ្លែង​នៅ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ (ចាក់អង្រែ​ក្រោម-ព្រែកប្រា) នៅ​ថ្ងៃទី​១៩ ខែ​កុម្ភៈ នេះ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ជនជាតិ​ចិន​តៃវ៉ាន់ ២​នាក់​ដែល​បាន​ថត​វីដេអូ​សម្ដែង​អំពី​ការ​ចាប់​ជំរិត បង្ហោះ​លើ​បណ្ដាញ​សង្គម​នោះ បាន​សារភាព​ថា ពួកគេ​បាន​ផ្ញើ​វីដេអូ​អំពី​ការ​ថត Live នោះ​ឱ្យ​ទៅ​ប្រពន្ធ​របស់​ពួកគេ​នៅ​តៃវ៉ាន់...

នាយករដ្ឋមន្ត្រី​ថ្មី​ជា​កូន​កាត់​ឆ្វៀល​ដី​គម្រប​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះសីហនុ​ចែក​គ្នា​ដូច​នាយករដ្ឋមន្ត្រី​ចាស់​ជា​ឪពុក​ដែរ

ក្រោយ​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី​ជិត ១០០​ថ្ងៃ (៨៧​ថ្ងៃ) បន្ត​ពី​ឪពុក លោក ហ៊ុន ម៉ាណែត ចុះហត្ថលេខា​កាត់​ឆ្វៀល​ដី​ចេញពី​គម្រប​ព្រៃឈើ​ឆ្នាំ​២០០២ ជា​លើកដំបូង​ក្នុង​ខេត្ត​ព្រះសីហនុ ជាង ៣០​ហិកតា (៣១​ហិកតា ២​អា ៥៣​សង់ទីអា) ឱ្យ​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ឡូ សុគន្ធ។ នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​លោក ហ៊ុន ម៉ាណែត ចេញ​អនុក្រឹត្យ​កាលពី​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ដែល​ទើប​នឹង​បែកធ្លាយ​នៅ​ពេលនេះ បាន​សម្រេច​កាត់​ឆ្វៀល​ដី​ក្នុង​ភូមិ​គគីរ...

លោក សម រង្ស៊ី ជំរុញ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​ឪពុក​ដាក់​គុក​ជុំវិញ​ការ​អនុញ្ញាត​ឱ្យ​បើក​បនល្បែង​ស៊ីសង

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ជំរុញ​ឱ្យ​នាយករដ្ឋមន្ត្រី​បន្ត​ពូជ​ថ្មី​របស់​កម្ពុជា​លោក ហ៊ុន ម៉ាណែត ចាប់​ខ្លួន​លោក ហ៊ុន សែន ដែល​ជា​ឪពុក​ដាក់​គុក ប្រសិនបើ​គាត់​ពិត​ជា​មាន​បំណង​ពិតប្រាកដ​ក្នុង​ការ​អនុវត្ត​វិធានការ​ច្បាប់​បិទ​បនល្បែង​ស៊ីសង​នៅ​ទូទាំង​ប្រទេស​ពិតប្រាកដ​មែន​នោះ ព្រោះ​ថា​បនល្បែង​ទាំងអស់​នោះ​បាន​កើតឡើង​ដោយសារ​លោក ហ៊ុន សែន ជា​អ្នក​បើក​ដៃ​ឲ្យ​រកស៊ី​នា​ពេល​កន្លង​មក។ អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៥ ខែ​កុម្ភៈ ថា ការ​អនុញ្ញាត​ឱ្យ​បើក និង​ការ​ប្រកាស​បិទ​បនល្បែង​គ្រប់​ប្រភេទ​ទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេលនេះ គ្រាន់តែ​ជា​ល្បិចកល​កេង​ចំណេញ​នយោបាយ​របស់​ឪពុក និង​កូន​នៃ​ត្រកូល​ហ៊ុន​តែប៉ុណ្ណោះ...

លោក អ៊ុំ សំអាន ថា​គ្រួសារ​ត្រកូល​ហ៊ុន​កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្ដោប​ក្ដាប់​កម្ពុជា​ផ្ដាច់មុខ

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​កើត​ចេញពី​ការ​បោះឆ្នោត​ក្លែងក្លាយ​បន្ត​អំណាច​ពី​ឪពុក​លោក ហ៊ុន ម៉ាណែត កំពុង​រៀបចំ​ការ​គ្រប់គ្រង​អំណាច​ជា​ប្រព័ន្ធ​ក្នុង​រង្វង់​គ្រួសារ​របស់​ខ្លួន​ឱ្យ​កាន់តែ​ចាក់​ជ្រៅ និង​មាន​អំណាច​កាន់តែ​រឹងមាំ​បន្ថែម​ទៀត​ក្នុង​ការ​ក្តោប​ក្តាប់​ទឹកដី​ខ្មែរ​ដោយ​ផ្ដាច់មុខ។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៦ កុម្ភៈ នេះ​ថា លោក ហ៊ុន ម៉ាណែត ដែល​ជា​បង​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ជា​នាយករដ្ឋមន្ត្រី និង​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​អនុប្រធាន​បក្ស ចំណែក​លោក ហ៊ុន ម៉ានិត ជា​ប្អូន​ត្រូវ​បាន​តែងតាំង​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា។ រីឯ​លោក...

Latest news