27.1 C
Phnom Penh

TAG

ហ៊ុន សែន

មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​លោក ហ៊ុន ម៉ាណែត ពន្យល់​ពលរដ្ឋ​អំពី​មូលហេតុ​ទាហាន​ថៃ ជីក​លេណដ្ឋាន​នៅ​ប្រាសាទ​តាមាន់ធំ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ឆ្លើយ​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស ថា​តើ​ហេតុ​អ្វី​រដ្ឋាភិបាល​ខ្មែរ​អនុញ្ញាត​ឱ្យ​ទាហាន​ថៃ ជីក​លេណដ្ឋាន (ត្រង់សេ) នៅ​ប្រាសាទ​តាមាន់ធំ ដោយ​គ្មាន​ការ​ហាមឃាត់។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា ប្រាសាទ​តាមាន់ធំ​ជា​កម្មសិទ្ធិ​របស់​ខ្មែរ ខណៈ​រដ្ឋាភិបាល​ក៏​អះអាង​ថា​ខ្លួន​បាន​ប្តឹង​ករណី​ប្រាសាទ​តាមាន់ធំ នេះ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែរ ប៉ុន្តែ​ហេតុ​អ្វី​ទាហាន​ថៃ បែរជា​មក​ជីក​ត្រង់សេ​នៅ​ជើង​ប្រាសាទ​តាមាន់ធំ...

សំឡេង​សន្ទនា​ឯកជន​ដែល​លោក ហ៊ុន សែន ទម្លាយ​ជា​សាធារណៈ ក្លាយ​ជា​បញ្ហា​រវាង​ប្រទេស​និង​ប្រទេស

នាយក​ខុទ្ទកាល័យ​ប្រធាន​បក្ស​ប្រឆាំង ព្រមាន​ថា បើ​អគ្គព្រះរាជអាជ្ញា​ថៃ សម្រេច​ចោទប្រកាន់​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន នោះ​ប៉ូលិស​ថៃ ក៏​នឹង​ស្នើ​ប៉ូលិស​អន្តរជាតិ​អាំងទែរប៉ូល ឱ្យ​ចេញ​និវេទន៍​ក្រហម​តាម​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​កាន់​អំណាច​ខ្មែរ​រូប​នេះ​ដែរ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៥ កក្កដា នេះ​ថា ប៉ូលិស​ប្រឆាំង​បទឧក្រិដ្ឋ​បច្ចេកវិទ្យា​នៃ​ប្រទេស​ថៃ បាន​បើក​ការ​ស៊ើបអង្កេត​លើ​បណ្តឹង​ពាក់ព័ន្ធ​នឹង​ការ​បែកធ្លាយ​ខ្សែអាត់​សំឡេង​រវាង​នាយករដ្ឋមន្ត្រី​ថៃ ដែល​ត្រូវ​បាន​ព្យួរ​តំណែង គឺ​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ បន្ទាប់ពី​មាន​ពាក្យ​ប្តឹង​ពី​គណបក្ស​ភឿថៃ។ លោក មុត...

មន្ត្រី​បក្ស​ប្រឆាំង​ជំរុញ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ប៉ុន្តែ​មិន​ត្រូវ​ដក​សញ្ជាតិ​ពី​ជនជាតិ​ឯង​នោះ​ទេ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង បង្ហាញ​ឯកភាព​លើ​ការ​ធ្វើ​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ក្នុង​ការ​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ដទៃ​ដែល​ក្បត់​ជាតិ​ខ្មែរ ដើម្បី​ធានា​ដល់​ការ​ការពារ​តម្លៃ​ជនជាតិ​ខ្មែរ និង​សញ្ជាតិ​ខ្មែរ ប៉ុន្តែ​លោក​មិន​ឯកភាព​នឹង​ការ​ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ខ្មែរ​ឡើយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ​ថា ក្នុង​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ បាន​ចែង​ត្រឹមតែ​ការ​ផ្តល់​សញ្ជាតិ​ខ្មែរ​ដល់​ជនជាតិ​ដទៃ​ប៉ុណ្ណោះ ប៉ុន្តែ​មាត្រា​នេះ​មិន​បាន​ចែង​ពី​ការ​ដក​សញ្ជាតិ​ខ្មែរ​ពី​ជនជាតិ​ទាំងនោះ​ឡើយ នៅ​ពេល​ដែល​ពួកគេ​ប្រព្រឹត្ត​ខុស​ច្បាប់។ លោក ហ៊ីង...

លោក ហ៊ុន សែន បង្ហើប​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​គឺ​សំដៅ​លើ​ខ្មែរ​មួយ​ក្រុម​ដែល​កំពុង​គប់គិត​ជាមួយ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បង្ហើប​ថា មាន​ខ្មែរ​មួយ​ក្រុម​កំពុង​គប់គិត​គ្នា​ជាមួយ​ថៃ គ្រោង​បង្កើត​កម្លាំង​វាយប្រហារ​កម្ពុជា ដូច្នេះ​បុគ្គល​ទាំងនោះ​កំពុង​ប្រព្រឹត្ត​អំពើ​ក្បត់​ជាតិ ហើយ​ពួកគេ​ក៏​ជា​គោលដៅ​នៃ​ច្បាប់​ដក​សញ្ជាតិ​នេះ​ដែរ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ពិនិត្យ​លើ​សេចក្ដី​ស្នើ​ច្បាប់​រដ្ឋធម្មនុញ្ញ ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ពាក់ព័ន្ធ​នឹង​ការ​ដក​សញ្ជាតិ​ខ្មែរ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ​ថា ការ​បញ្ចេញមតិ​ជំទាស់​ជាមួយ​រាជរដ្ឋាភិបាល ឬ​អ្នក​នយោបាយ​ប្រឆាំង​ជាមួយ​នឹង​បក្ស​កាន់​អំណាច មិនមែន​ជា​ទោស​ក្បត់​ជាតិ​ដែល​ត្រូវ​បារម្ភ​រឿង​ច្បាប់​ដក​សញ្ជាតិ​នេះ​ទេ។ លោក ហ៊ុន សែន លើកឡើង​ថា...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បំបែក​សម្បុក​ឧក្រិដ្ឋជន​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​ពួកគេ​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​រដ្ឋាភិបាល​កម្ពុជា​អាច​អនុវត្ត​វិធានការ​ច្បាប់​បំបែក​សម្បុក​ក្រុម​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ដែល​កំពុង​សម្ងំ​លាក់​ខ្លួន​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព នោះ​ក្រុម​ឧក្រិដ្ឋជន​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក៏​មិន​ហ៊ាន​ឆ្លង​ចូល​មក​កម្ពុជា​បន្ត​ទៀត​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៤ កក្កដា នេះ​ថា ការ​ទទួលស្គាល់ ឬ​មិន​ទទួលស្គាល់​របស់​មេដឹកនាំ​ពិភពលោក និង​មេដឹកនាំ​អាស៊ាន​ពី​ឧក្រិដ្ឋជន​ឆបោក និង​លាង​លុយ​កខ្វក់​ក្នុង​ប្រទេស​ថៃ គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ។ លោក​បន្ត​ថា បញ្ហា​គឺ​នៅ​ត្រង់​ថា តើ​កម្ពុជា​អាច​អនុវត្ត​ច្បាប់​ចាប់​ខ្លួន​ឧក្រិដ្ឋជន​ដែល​ហៀរហូរ​មកពី​ប្រទេស​ថៃ ឱ្យ​អស់​ពី​ទឹកដី​របស់​ខ្លួន​បាន​ដែរ​ឬ​ក៏​អត់​ប៉ុណ្ណោះ ដែល​នេះ​ទើប​ជា​រឿង​សំខាន់​សម្រាប់​កម្ពុជា​ត្រូវ​ធ្វើ។ លោក...

ស្ថាប័ន​រដ្ឋ​កំពូលៗ​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត

នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ នេះ សមាជិក​រដ្ឋសភា​នៃ​បក្ស​កាន់​អំណាច ១២៥​រូប បាន​លើក​ដៃ​ព្រមៗ​គ្នា​អនុម័ត​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ កែប្រែ​ទៅ​ជា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ ក្រោយពី​ទទួល​បញ្ជា​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​ត្រឹមតែ ១៤​ថ្ងៃ​ប៉ុណ្ណោះ។ មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​ការពារ​សញ្ជាតិ​ពី​កំណើត​របស់​ពលរដ្ឋ​ខ្មែរ ត្រូវ​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា សម្រេច​កម្ទេច​ចោល​ជា​ឯកច្ឆន្ទ​នៅ​ថ្ងៃទី​១១ កក្កដា នេះ ដោយ​ជំនួស​មក​វិញ​ដោយ​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​វិញ។ ជុំវិញ​ការ​អនុម័ត​លើ​មាត្រា​ច្បាប់​នេះ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត...

អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ថា​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ

មិន​ត្រឹមតែ​ប៉ុណ្ណឹង​ទេ ការ​ធ្វើ​ច្បាប់​ដក​ហូត​សញ្ជាតិ​ខ្មែរ​ពី​កំណើត ពោល​គឺ​ជន​កើត​លើ​ទឹកដី​ខ្មែរ ជា​ការ​បំពាន​ច្បាប់​អន្តរជាតិ តាម​ការ​ពន្យល់​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International ពីព្រោះ​វា​បង្ក​ឲ្យ​មាន​មនុស្ស​លោក​គ្មាន​អត្តសញ្ញាណ​ភាព​ជា​ជាតិ​សាសន៍​ណា​មួយ​ពិតប្រាកដ គ្មាន​ទឹកដី​រស់នៅ (stateless) គ្មាន​សិទ្ធិ​រស់នៅ សិទ្ធិ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត សិទ្ធិ​ទទួល​បាន​ការ​ព្យាបាល​សុខភាព សិទ្ធិ​ចុះឈ្មោះ​កូនចៅ រៀន​សូត្រ សិទ្ធិ​ទទួល​បាន​ប្រយោជន៍​សាធារណៈ​ដូច​ជាតិ​សាសន៍​ដទៃ ពោល​គឺជា​អំពើ​ប្រកាន់​ជាតិ​សាសន៍​លើ​ជាតិ​សាសន៍​ខ្មែរ។ គេ​រក​ឃើញ​ថា អំពើ និង​ទង្វើ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​យក​រាជាធិបតេយ្យ​ជា​ខែល បំពាន​មាត្រា​១៥ នៃ​សេចក្តី​ប្រកាស​សកល​ស្តីអំពី​សិទ្ធិមនុស្ស អនុសញ្ញា​ឆ្នាំ​១៩៦១ ស្តីអំពី​ការ​កាត់បន្ថយ​ភាព​គ្មាន​ទឹកដី​រស់នៅ​ជា​មនុស្ស​ជាតិ...

អ្នក​ឃ្លាំមើល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​អំពើ​ឧក្រិដ្ឋកម្ម​អនឡាញ​និង​សម្អាត​ប្រាក់​ដើម្បី​មុខមាត់​ជាតិ

អ្នក​ឃ្លាំមើល​សង្គម ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ពិចារណា​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​រឿង​ឧក្រិដ្ឋកម្ម​អនឡាញ និង​បទល្មើស​សម្អាត​ប្រាក់ ដើម្បី​កុំ​ឱ្យ​ភាគី​ថៃ មាន​លេស​បំពុល​ទម្លាក់​កំហុស​រឿង​នេះ​លើ​កម្ពុជា​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍ​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ កក្កដា នេះ​ថា ប្រសិនបើ​កម្ពុជា​មិន​បង្ហាញ​វិធានការ​ជាក់លាក់​ណា​មួយ​ទេ នោះ​ថៃ អាច​ប្រើ​ឱកាស​នេះ​ផ្សព្វផ្សាយ​អំពើ​ឧក្រិដ្ឋកម្ម​ទាំងនេះ​ទៅ​កាន់​មជ្ឈដ្ឋាន​អន្តរជាតិ ថា​កម្ពុជា​គឺជា​ទីតាំង​លាក់​ទុក​ក្រុម​ឧក្រិដ្ឋជន​អនឡាញ។ លោក សេក សុជាតិ លើកឡើង​ថា កម្ពុជា​អាច​បើក​ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​លើ​មន្ត្រី​របស់​ខ្លួន...

លោក ហ៊ុន សែន ចំអក​ឱ្យ​ថៃ រឿង​ចំណាត់ការ​ស៊ើបអង្កេត​លើ​ឧកញ៉ា កុក អាន ពាក់ព័ន្ធ​ឧក្រិដ្ឋកម្ម​ឆបោក​និង​លាង​លុយ​កខ្វក់

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ថា បើ​ថៃ ទាមទារ​ស៊ើបអង្កេត​លើ​ឧកញ៉ា កុក អាន ដោយសារ​គាត់​ជា​មនុស្ស​ជិតស្និទ្ធ​ជាមួយ​រូបលោក តុលាការ​ថៃ ក៏​គួរ​បើក​ការ​ស៊ើបអង្កេត​លើ​អតីត​នាយករដ្ឋមន្ត្រី​ថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ព្រោះ​លោក ថាក់ស៊ីន ក៏​ជា​មនុស្ស​ស្និទ្ធ​បំផុត​ជាមួយ​លោក​ដែរ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​០៨ កក្កដា ដោយ​ចាត់ទុក​ចំណាត់ការ​របស់​អាជ្ញាធរ​ថៃ...

អ្នក​ឃ្លាំមើល​ប្រាប់​ជនរងគ្រោះ​ថា​របប​ដឹកនាំ​ដោយ​ត្រកូល​ហ៊ុន​មិន​អាច​ផ្ដល់​យុត្តិធម៌​បាន​ឡើយ

អ្នក​ឃ្លាំមើល​សង្គម ប្រាប់​ជនរងគ្រោះ​ឱ្យ​ឈប់​រង់ចាំ​យុត្តិធម៌​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន​បន្ត​ទៀត ព្រោះ​របប​មួយ​នេះ​មិន​អាច​ផ្តល់​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ និង​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​បាន​ឡើយ។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៨ កក្កដា នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន នឹង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​បាន​ទេ ជាពិសេស​ជនរងគ្រោះ​ដែល​ត្រូវ​បាន​សម្លាប់​ដោយ​អំពើ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ព្រោះ​រដ្ឋាភិបាល​មួយ​នេះ​ក៏​ជាប់​ពាក់ព័ន្ធ ឬ​អាច​នៅ​ពីក្រោយ​នៃ​អំពើ​ឧក្រិដ្ឋ​នេះ​ដែរ។ លោក ម៉ែន ណាត លើកឡើង​ថា បើ​ជនរងគ្រោះ​ចង់បាន​យុត្តិធម៌ លុះត្រាតែ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គ្រួសារ​និយម​មួយ​នេះ​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋាភិបាល​កើត​ចេញពី​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​តាមរយៈ​នៃ​ការ​បោះឆ្នោត​ដោយ​ពិតប្រាកដ...

Latest news

© 2021, ដេលី. All rights reserved.