27.1 C
Phnom Penh

TAG

ហ៊ុន សែន

ក្រសួង​ការបរទេស​ថៃ បដិសេធ​ការ​ផ្សព្វផ្សាយ​អំពី​ផែនការ​សម្ងាត់​ធ្វើ​ឃាត​មេដឹកនាំ​កម្ពុជា

ក្រសួង​ការបរទេស​ថៃ បដិសេធ​ចំពោះ​ការ​ផ្សព្វផ្សាយ​ដែល​ចោទប្រកាន់​ថា​ប្រទេស​ថៃ កំពុង​រៀបចំ​ផែនការ​ធ្វើ​ឃាត​ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត។ សារព័ត៌មាន Fresh News ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​៥ សីហា នេះ​ថា ខ្លួន​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​ចារកម្ម​បរទេស​មួយ​ដែល​បាន​ឲ្យ​ការណ៍​ថា ថៃ​មាន​ផែនការ​ទម្លាក់​គ្រាប់បែក​ធ្វើ​ឃាត​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី លោក ហ៊ុន...

លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ថា​បំពាន​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​យ៉ាង​ធ្ងន់ធ្ងរ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​កងទ័ព​ថៃ ដែល​ចល័ត​ចូល​មក​ចាប់​ទាហាន​ខ្មែរ​ក្នុង​បន្ទាយ​នៃ​ទឹកដី​កម្ពុជា ក្រោយពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ចូល​ជាធរមាន គឺជា​ការ​បំពាន​លើ​កិច្ចព្រមព្រៀង​នេះ​យ៉ាង​ធ្ងន់ធ្ងរ ដែល​បាន​ហាមប្រាម​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​មិន​ឱ្យ​ធ្វើការ​ចល័ត​កងទ័ព និង​ហាម​បន្ថែម​កងទ័ព ជាដើម។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៤ សីហា នេះ​ថា កម្ពុជា​បាន​បន្ត​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​នូវ​បទ​ឈប់​បាញ់ និង​ពង្រឹង​កិច្ចការពារ​ខ្លួន​ប្រឆាំង​នឹង​ការ​រំលោភ​គ្រប់​រូបភាព​ពី​ភាគី​ម្ខាង​ទៀត។ យ៉ាងណាមិញ រឿង​ថា​រំលោភ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​ក្រោយ​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​ជួប​គ្នា​នៅ​រាជធានី​ប៊ុត្រាជ័យា ប្រទេស​ម៉ាឡេស៊ី គេ​មើល​ឃើញ​ពី​ក្រៅ​តំបន់​នេះ​ថា មិន​ដឹង​ជា​អ្នក​ណា​រំលោភ​មុន​នោះ​ទេ ពីព្រោះ​សុទ្ធតែ​ជា​រឿង​ចោទ​គ្នា​ទៅវិញ​ទៅមក...

លោក កឹម សុខា ត្រូវ​បាន​តុលាការ​អនុញ្ញាត​ឱ្យ​ចេញ​ក្រៅ​ផ្ទះ​ដើម្បី​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​តុលាការ​អនុញ្ញាត​ឲ្យ​ចេញ​ក្រៅ​គេហដ្ឋាន​ជា​លើកដំបូង​ដើម្បី​ឱ្យ​លោក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​វីរជន​ពលី​ការពារ​ទឹកដី​ក្នុង​សង្គ្រាម​ឈ្លានពាន​របស់​ថៃ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​ទាំងអស់​រួបរួម​គ្នា​កាន់តែ​រឹងមាំ ដើម្បី​ការពារ​ប្រទេស​ឲ្យ​បាន​គង់វង្ស​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ។ លោក កឹម សុខា បាន​លើកឡើង​នៅ​ក្នុង​ពិធីបុណ្យ​គោរព​វិញ្ញាណក្ខន្ធ​យោធិន​ពលី​នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៣១ កក្កដា នេះ​ថា ក្នុង​ពេលនេះ​គឺ​មិន​សំដៅ​ដល់​គណបក្ស​ណា​មួយ​ទេ គឺ​សំដៅ​ដល់​ជាតិ​ខ្មែរ​ទាំងអស់​គ្នា ព្រោះ​ពេល​មាន​ការ​ឈ្លានពាន​ពី​បរទេស ខ្មែរ​គ្រប់​រូប​ត្រូវតែ​រួម​សាមគ្គី​គ្នា​ការពារ​ទឹកដី​របស់​ខ្លួន។ លោក​ត្អូញត្អែរ​ថា ប្រទេស​កម្ពុជា​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​ឈ្លានពាន​រាប់​ទសវត្សរ៍​មក​ហើយ ប៉ុន្តែ​មិន​គួរ​ណា​ដល់​សម័យ​ទំនើប​បែប​នេះ​ហើយ ប្រទេស​ថៃ នៅតែ​បន្ត​ឈ្លានពាន​កម្ពុជា​ទៀត​នោះ​ទេ។ លោក កឹម សុខា...

លោក ហ៊ុន សែន អះអាង​ថា​សម្ដី​លោក ថាក់ស៊ីន គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា

ប្រធាន​ព្រឹទ្ធសភា​ប្រទេស​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា សម្ដី​លោក ថាក់ស៊ីន គឺ​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ការ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា​ពី​សំណាក់​កងទ័ព​ថៃ ខណៈ​នៅ​វេលា​ម៉ោង​ជាង ៦​ព្រឹក​ថ្ងៃទី​២៥ ខែ​កក្កដា ឆ្នាំ​២០២៥ កងទ័ព​កម្ពុជា-ថៃ នៅ​បន្ត​ប្រយុទ្ធ និង​បាញ់​ផ្លោង​ដាក់​គ្នា​នៅ​តាម​សមរភូមិ​ជួរមុខ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា លោក ថាក់ស៊ីន បង្ហោះ​សារ​ដែល​មាន​ចរិត​ប្រើប្រាស់​សង្គ្រាម​ដើម្បី​ប្រដៅ ហ៊ុន សែន។ សម្ដី​របស់​លោក...

នាយករដ្ឋមន្ត្រី​កម្ពុជា​ស្នើ​កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជាបន្ទាន់​ករណី​ថៃ​ឈ្លានពាន​កម្ពុជា

ក្នុង​លិខិត​ចំនួន​ពីរ​ទំព័រ​ពី​ប្រមុខ​រដ្ឋាភិបាល​ខ្មែរ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្នើ​លោក Asim Iftikhar Ahmad ប្រធាន​ប្តូរ​វេន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ កោះ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាបន្ទាន់ ដើម្បី​សុំ​ការ​ធ្វើ​អន្តរាគមន៍​បញ្ឈប់​ការ​ឈ្លានពាន​ពី​កងទ័ព​ថៃ មក​លើ​ដែន​អធិបតេយ្យ​ប្រទេស​កម្ពុជា។ ក្នុង​លិខិត​ផ្លូវការ​ចុះ​ថ្ងៃទី​២៤ កក្កដា នេះ លោក ហ៊ុន ម៉ាណែត ក៏​បាន​រាយការណ៍​អធិប្បាយ​រ៉ាយរ៉ាប់​អំពី​ចំណុច​ដែល​ថា​ថៃ ឈ្លានពាន​នោះ ដោយ​យោង​តាម​សន្ធិសញ្ញា​បារាំង-សៀម ហើយ​ស្នើ​ឲ្យ​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ផ្លាស់​វេន ជួយ​ចែកចាយ​លិខិត​ពី​រាជរដ្ឋាភិបាល ដល់​សមាជិក​ទាំងអស់​ផង​ដែរ។ លោក​បន្ត​ថា អរិភាព​ព្រំដែន​រវាង​កម្ពុជា-ថៃ...

មន្ត្រី​បក្ស​ជំទាស់​ចោទ​រដ្ឋអំណាច​ខ្មែរ​យកចិត្ត​ទុកដាក់​សាសន៍​យៀកណាម​ជាង​សាសន៍​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ចោទ​ថា​រដ្ឋាភិបាល​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន កំពុង​យកចិត្ត​ទុកដាក់​មើល​ថែ​ជនជាតិ​វៀតណាម ជាង​ជាតិ​សាសន៍​ខ្មែរ​ខ្លួនឯង ព្រោះ​មក​ទល់​នឹង​ពេលនេះ ជនជាតិ​វៀតណាម ទទួល​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ជិត ១​សែន​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ​ត្រូវ​ប្រឈម​នឹង​ការ​បាត់បង់​សញ្ជាតិ​ពី​កំណើត​ទៅ​វិញ។ លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ កក្កដា នេះ​ថា កាលពី​ឆ្នាំ​២០១៩ លោក ហ៊ុន សែន បាន​ផ្តល់​បណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​ជនអន្តោប្រវេសន៍​វៀតណាម ទាំង​ខុស​ច្បាប់ និង​ស្រប​ច្បាប់​ជិត...

ព្រះរាជា​ខ្មែរ​ប្រកាស​ឱ្យ​បង្កើត​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ​ពី​កំណើត​តាម​មេ​បក្ស​កាន់​អំណាច

នៅ​ទីបំផុត ព្រះមហាក្សត្រ​ខ្មែរ សម្តេច​ព្រះ​បរមនាថ សីហមុនី បាន​ឡាយព្រះហស្តលេខា​ប្រកាស​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ច្បាប់​ដក​សញ្ជាតិ​ខ្មែរ។ ព្រះរាជក្រម​ដែល​ប្រកាស​ឱ្យ​ប្រើ​ច្បាប់​ធម្មនុញ្ញ​ស្ដីពី​វិសោធនកម្ម​មាត្រា​៣៣ នៃ​រដ្ឋធម្មនុញ្ញ ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​តាំងពី​ថ្ងៃទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៥ មក ប៉ុន្តែ​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ត្រូវ​បាន​បញ្ចូល​ខ្លឹមសារ​បន្ថែម​ពី​លើ​មាត្រា​៣៣​ចាស់។ មាត្រា​១ នៃ​ព្រះរាជក្រម​នេះ បាន​ចែង​ថា មាត្រា​៣៣​ថ្មី មាន​សេចក្តី​ទាំងស្រុង ដូច​តទៅ ប្រជាពលរដ្ឋ​ខ្មែរ​មិន​អាច​ត្រូវ​បាន​និរទេស ឬ​ចាប់​បញ្ជូន​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ក្រៅ​ណា​មួយ​ឡើយ លើកលែងតែ​មាន​កិច្ចព្រមព្រៀង​ជាមួយ​គ្នា​ទៅវិញ​ទៅមក។ ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់នៅ​ឯ​បរទេស ត្រូវ​បាន​រដ្ឋ​គាំពារ។ ការ​ទទួល​សញ្ជាតិ​ខ្មែរ...

ខ្មែរ​នៅ​បរទេស​បកស្រាយ​រឿង​ក្បត់​ជាតិ៖ តើ​នរណា​ក្បត់? នរណា​មិន​ក្បត់? ក្បត់​របៀប​ដូចម្តេច?

អតីត​តំណាងរាស្ត្រ​អូស្ត្រាលី​ដើមកំណើត​ខ្មែរ​ប្រចាំ​រដ្ឋ​វិចតូរីយ៉ា លោក ហុង លីម បាន​ចោទ​ជា​សំណួរ​ទៅ​កាន់​លោក ហ៊ុន សែន ដោយ​សួរ​ថា បើ​លោក ហ៊ុន សែន ចាត់ទុក​ការ​ស្រឡាញ់​ពី​ពលរដ្ឋ​ថៃ នាំ​ឱ្យ​គាត់​ក្លាយ​ជា​ជន​ក្បត់​ជាតិ តើ​មេដឹកនាំ​វៀតណាម ដែល​ស្រឡាញ់​លោក ហ៊ុន សែន លើក​បន្តុប​ក្លាយ​ជា​ជន​ក្បត់​ជាតិ​វៀតណាម ឬ​យ៉ាងណា? លោក ហុង លីម សរសេរ​លើ​គណនី​ហ្វសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ កក្កដា នេះ...

ឧកញ៉ា លី យ៉ុងផាត់ មនុស្ស​ជំនិត​លោក ហ៊ុន សែន លក់​ដី​ខ្មែរ​ឱ្យ​ក្រុមហ៊ុន​ចិន​បើក​បនល្បែង​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ

រឿង​ឧកញ៉ា​ទុច្ចរិត​សមគំនិត​រកស៊ី​លួចលាក់​មួយ​បែប​ទៀត ក៏​ទាក់ទិន​នឹង​សមាជិក​បក្ស​ប្រជាជន​កម្ពុជា ដែរ។ មន្ត្រី​ផ្ទៃក្នុង​បក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ថា ឧកញ៉ា លី យ៉ុងផាត់ ដែល​មាន​រហស្សនាម​ថា ស្តេច​កោះកុង បាន​លួច​លក់​ដី​ខ្មែរ​ទៅ​ឱ្យ​ឧក្រិដ្ឋជន​ជនជាតិ​ចិន ៣​កន្លែង​ប្រមូល​លុយ​បាន​ជាង ៨​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក ដែល​លុយ​ទាំងនោះ​ភាគច្រើន​រក្សា​ទុក​នៅ​ក្នុង​ស្រុក​ថៃ។ មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​បក្ស​ប្រជាជន​កម្ពុជា ទម្លាយ​ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​សុវត្ថិភាព​ផ្ទាល់ខ្លួន នៅ​ថ្ងៃទី​១៧ កក្កដា នេះ​ថា ដី​មួយ​កន្លែង​ស្ថិត​នៅ​ច្រក​ចាំយាម ស្រុក​មណ្ឌលសីមា ក្នុង​ខេត្ត​កោះកុង...

នាយកដ្ឋាន​គយ​ខ្មែរ​បន្ត​ហាមប្រាម​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ

ភ្នាក់ងារ​គយ​ប្រទេស​កម្ពុជា ហាមប្រាម​ការ​នាំចូល​បន្លែ ផ្លែឈើ ប្រេងឥន្ធនៈ និង​ឧស្ម័ន​ឥន្ធនៈ​ពី​ប្រទេស​ថៃ ខណៈ​ទំនិញ​ផ្សេង​ទៀត​អាច​នាំចូល​បាន​ធម្មតា​តាម​មាត់ច្រក​ផ្លូវការ​នានា មាន​កំពង់ផែ​ជាដើម ដែល​មិនមែន​ជា​មាត់ច្រក​ព្រំដែន​គោក​ដែល​ត្រូវ​បាន​បិទ​ជា​ឯកតោភាគី​ដោយ​ក្រុម​យោធា​ថៃ នោះ។ មូលហេតុ​នាំ​ទៅ​ដល់​ការ​ហាមប្រាម​បែប​នេះ ធ្វើ​ឲ្យ​អ្នក​សង្កេតការណ៍​ខ្មែរ​មួយ​ចំនួន​មាន​ក្តី​មន្ទិល​សង្ស័យ ហេតុ​អ្វី​បិទ​តែ​ច្រក​ព្រំដែន​គោក? តាម​ប្រភព​ព័ត៌មាន​គួរ​ឲ្យ​ជឿ​យក​ជា​ការ​បាន ថា​មាន​ក្រុម​គ្រួសារ​មន្ត្រី​យោធា​ជាន់ខ្ពស់​នៃ​ក្រសួង​ការពារ​ជាតិ រកស៊ី​ដឹក​ទំនិញ​គេច​ពន្ធ​ពី​ស្រុក​ថៃ ទៅ​ស្រុក​ខ្មែរ កាត់​តាម​ខេត្ត​កោះកុង ដោយ​មិន​បាច់​ដឹក​តាម​ផ្លូវគោក។ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចេញ​សេចក្តី​ជូនដំណឹង​នៅ​ថ្ងៃទី​១៦ កក្កដា នេះ​ថា មុខទំនិញ​មាន​ប្រភព​ដើម​ពី​ប្រទេស​ថៃ ដែល​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​នាំចូល មាន​បន្លែ និង​ផ្លែឈើ...

Latest news

© 2021, ដេលី. All rights reserved.