26.5 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​ឃ្លាំមើល​រិះគន់​លោក ហ៊ុន សែន ថា​ប្រើ​ទូរទស្សន៍​បក្ខពួក​ឃោសនា​រៃអង្គាស​ថវិកា​ជួយ​កងទ័ព

អ្នក​ឃ្លាំមើល​សង្គម លើកឡើង​ថា មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ឆ្លៀត​ឱកាស​ប្រើ​មូលនិធិ​ទូរទស្សន៍ ស៊ីធីអិន (CTN) របស់​អ្នកឧកញ៉ា គិត ម៉េង ដើម្បី​បន្លប់​ព្រឹត្តិការណ៍​ដែល​គាត់​ប្រកាស​ដក​កងទ័ព​ចេញពី​ទីតាំង​ផ្ទុះ​អាវុធ​នៅ​តំបន់​មុំ​បី។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មិថុនា នេះ​ថា ការ​ប្រកាស​ធ្វើ​មូលនិធិ​ជួយ​កងទ័ព​ដែល​កំពុង​ឈរជើង​នៅ​តំបន់​ព្រំដែន...

ពិនិត្យ​ពិច័យ​ព័ត៌មាន​រឿង​ជម្លោះ​ព្រំដែន​តាម​ភាសិត​ខ្មែរ​ថា ទះ​ដៃ​ម្ខាង​មិន​ឮ ឬ​កាក់​មួយ​មាន​ពីរ​ខាង

ពលរដ្ឋ​ខ្មែរ​សឹងតែ​គ្រប់​រូប​ដែល​មាន​ដើមកំណើត​ពី​មាតុភូមិ​កម្ពុជា រមែងតែងតែ​មាន​ចិត្ត​មាន​ថ្លើម​រំជើប​រំជួល ក្តៅ​ក្រហាយ ឈឺឆ្អាល​រឿង​ទឹកដី បើ​មាន​បរទេស​ឈ្លានពាន រំលោភ​បំពារបំពាន​អធិបតេយ្យ​ជាតិ និង​បូរណភាព​ដែនដី​ខ្មែរ​ដែល​អន្តរជាតិ​ទទួលស្គាល់ មិន​ថា​បរទេស​ខាងលិច ខាងកើត ឬ​ខាងជើង​ឡើយ។ វិវាទ​រឿង​ព្រំដែន​រវាង​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ នា​ពេលនេះ មិន​ខុស​ពី​ពេល​មុនៗ​ទេ ពលរដ្ឋ​ខ្មែរ​មាន​ស្មារតី​ស្នេហា​ជាតិ ជាតិ​និយម តែងតែ​សម្ដែង​កំហឹង បង្ហាញ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​ប្រឆាំង​នឹង​បច្ចាមិត្ត​ឈ្លានពាន។ អ្នក​ខ្លះ​ស្ម័គ្រចិត្ត​លះបង់​អាជីព​របស់​ខ្លួន​មួយ​រយៈ ទៅ​ចូល​បម្រើ​ជាតិ ទៅ​ច្បាំង​នឹង​ទ័ព​ថៃ នៅ​ឯ​ទីតាំង​ជម្លោះ​ជាយដែន។ សមាជិក​បក្ស​ដែល​ថា​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច ក៏​ជួយ​បន្ទរ​ពី​ក្រៅ​គាំទ្រ​រាជរដ្ឋាភិបាល​ដែល​ខ្លួន​ធ្លាប់​ចោទ​ថា​ផ្ដាច់ការ រំលោភ​សិទ្ធិ​សេរីភាព​មនុស្ស...

លោក ហ៊ុន សែន ស្នើ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​ដក​កងទ័ព បើ​មិន​បាន​គប់គិត​គ្នា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ចាត់ទុក​ទង្វើ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​អំពី​ការ​ដក​ទ័ព​កម្ពុជា​នៅ​តំបន់​មុំ​៣ ជា​អំពើ​ក្បត់​ជាតិ ដែល​គប់គិត​ជាមួយ​ប្រទេស​ថៃ ឈ្លានពាន​ទឹកដី​ខ្មែរ ដោយ​លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថៃ ចាប់​បញ្ជូន​ខ្លួន​សកម្មជន​រូប​នោះ​ទៅ​កម្ពុជា​វិញ ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវច្បាប់។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១០ មិថុនា នេះ​ថា ប្រសិនបើ​អាជ្ញាធរ​ថៃ មិន​បាន​គប់គិត​ជាមួយ​សកម្មជន​បក្ស​ប្រឆាំង​ដែល​សម្ដែង​សកម្មភាព​ដក​ទ័ព​ដើម្បី​ចំអក​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទេ អាជ្ញាធរ​ថៃ គួរតែ​ក្លាហាន​ចាប់​ជន​នេះ​បញ្ជូន​ឲ្យ​អាជ្ញាធរ​កម្ពុជា ដើម្បី​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់។ លោក ហ៊ុន សែន...

ក្រសួង​ការពារ​ជាតិ​កម្ពុជា​ប្រកាស​ថា​កម្ពុជា​មិន​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី​នោះ​ឡើយ

ក្រសួង​ការពារ​ជាតិ​កម្ពុជា បដិសេធ​ពី​ការ​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន និង​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទទួលយក​ព័ត៌មាន​ពី​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ ពី​រដ្ឋាភិបាល ជាជាង​ទទួល​ព័ត៌មាន​ពី​ប្រភព​មិន​ច្បាស់លាស់។ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​ពុំ​បាន​ដក​កងទ័ព​ចេញពី​តំបន់​មុំ​បី ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​ខ្លួន​នោះ​ឡើយ ដែល​កងទ័ព​កម្ពុជា​បាន​ឈរជើង​កាន់កាប់​តាំងពី​យូរ​មក​ហើយ​នោះ។ ប្រភព​ដដែល​អះអាង​ថា រាល់​ការ​រៀបចំ​កម្លាំង​របស់​កងទ័ព រាប់​ទាំង​ការ​ឈរជើង ការ​ពង្រាយ ការ​កែសម្រួល និង​ការ​ចល័ត​កម្លាំង គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា​ទាំងអស់​ក្នុង​គោលដៅ​ត្រៀម​ខ្លួន​ការពារ​បូរណភាព​ទឹកដី​ជានិច្ច។ ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា កងទ័ព​កម្ពុជា​គាំទ្រ​ដល់​ការ​ខិតខំ​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី ប៉ុន្តែ​ក៏​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដែរ ដើម្បី​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ប្រឆាំង​រាល់​ការ​ប៉ុនប៉ង​ឈ្លានពាន​នានា។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន...

អ្នក​តាមដាន​អំពី​មេដឹកនាំ​ខ្មែរ​មើល​ឃើញ​ថា​លោក ហ៊ុន សែន និង​កូនៗ​របស់​គាត់​ជា​មនុស្ស​មិន​គោរព​សិទ្ធិ​ស្ត្រី

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ត្រូវ​បាន​គេ​ដឹង​ថា​ជា​មេដឹកនាំ​ដែល​មិន​ឲ្យ​តម្លៃ​លើ​ស្ត្រី បើ​ទោះបីជា​គាត់​បង្ហាញ​ពី​ការ​គាំទ្រ​ពី​ការ​លើកកម្ពស់​ស្ត្រី​ក៏ដោយ។ កាលពី​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ លោក ហ៊ុន សែន បាន​សរសេរ​ក្នុង​ប្រអប់​បញ្ចេញមតិ​នៃ​ទំព័រ​ហ្វេសប៊ុក​របស់​អតីត​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ដោយ​តប​ទៅ​នឹង​ស្តេតធឺស​របស់​លោក ខៀវ កាញារីទ្ធ ដែល​បាន​សរសេរ​រៀបរាប់​ពី​ភរិយា​របស់​គាត់​ដែល​រង់ចាំ​ប្តី​ចេញ​ប្រជុំ​សមាជ ព្រោះ​ខ្លាច​ប្តី​ទៅ​ហួស​ផ្ទះ​ថា លោក ខៀវ កាញារីទ្ធ...

តើ​កាកបាទក្រហម​កម្ពុជា​ទទួល​អំណោយ​សប្បុរស​ដោយ​កុសលកម្ម ឬ​អកុសលកម្មបថ?

នៅ​ក្នុង​រាជាណាចក្រ​អច្ឆរិយ​ខ្មែរ មាន​បនល្បែង​ស៊ីសង កាស៊ីណូ ដែល​ភាសា​អ៊ីតាលី​ប្រែ​ថា កូន​ផ្ទះ​តូចៗ​តាម​ស្រុកស្រែ ចំនួន​ជិត ១៥០ ទីប្រជុំជន​លេង​ល្បែង​ស៊ីសង មក​ទល់​ខែ​មីនា ឆ្នាំ​២០២៥។ ក្នុង​ចំនួន​នេះ ប្រមាណ ១០០​កាស៊ីណូ សង់​នៅ​តាម​ខេត្ត​ជាប់​ឆ្នេរសមុទ្រ ៤៨​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​មួយ​ចំនួន​សេសសល់ នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​យៀកណាម។ តាម​ការ​សិក្សា​ស្រាវជ្រាវ​ពី​កងកម្លាំង​សន្តិសុខ​សាធារណៈ​អាមេរិកាំង​នៃ​ក្រសួង​យុត្តិធម៌ តាមរយៈ​កិច្ច​សម្ភាសន៍​ជាមួយ​អ្នកទោស​ទាក់ទង​នឹង​ល្បែង​ស៊ីសង គេ​រក​ឃើញ​ថា ទីណា​មាន​កាស៊ីណូ​បើក​ល្បែង​ស៊ីសង​ក្នុង​រយៈពេល​បី​ឆ្នាំ បរិមាណ​ឧក្រិដ្ឋកម្ម​កើន​ឡើង​ពីរ​ទៅ​បី​ដង​នៅ​ទីនោះ។ ជំទាវ ប៊ុន រ៉ានី ភរិយា​លោក...

លោក ហ៊ុន សែន ជំរុញ​វៀតណាម​ពន្លឿន​បោះ​បង្គោល​ព្រំដែន​នៅ​សល់ ខណៈ​មន្ត្រី​បក្ស​ប្រឆាំង​ថា​នឹង​បាត់​ដី​បន្ត​ទៀត

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ជំរុញ​ឱ្យ​មាន​ការ​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​ដែល​នៅ​សេសសល់ ១៦% ឲ្យ​បាន​ឆាប់​នា​ពេល​ខាងមុខ។ លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​ជាមួយ​អនុរដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​វៀតណាម លោក ង្វៀន តិនគឿង (Nguyen Tan Cuong) នៅ​ថ្ងៃទី​៤ ខែ​មិថុនា ជុំវិញ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​មន្ត្រី​ជាន់ខ្ពស់​វៀតណាម នៅ​ប្រទេស​កម្ពុជា ក្នុង​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ...

លោក ហ៊ុន សែន ប្រកាស​សង់​អន្តេវាសិកដ្ឋាន​និស្សិត​ស្រី​ក្រីក្រ​លើ​ផ្ទៃដី ២​ហិកតា​ជា​ដី​របស់​អ្នកស្រី ហ៊ុន ម៉ាណា

លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​នឹង​កសាង​អន្តេវាសិកដ្ឋាន​សម្រាប់​និស្សិត​ស្រី​ក្នុង​គ្រួសារ​ក្រីក្រ​មកពី​បណ្តា​ខេត្ត​នានា ដែល​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ ដោយ​សាងសង់​លើ​ផ្ទៃដី ២​ហិកតា ជា​ដី​កូនស្រី​របស់​លោក គឺ​អ្នកស្រី ហ៊ុន ម៉ាណា។ នៅ​ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​ទៅ​ប្រតិភូ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ថា បន្ទាប់ពី​ការ​ពិភាក្សា​ជាមួយ​ភរិយា និង​កូនស្រី​របស់​លោក គឺ​លោក​សម្រេច​យក​ដី...

អង្គ​សមាជ​អនុម័ត​ជា​ឯកច្ឆន្ទ​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ ICJ

អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ បាន​បើក​សមាជ​ជា​លើកដំបូង​ដោយ​បាន​សម្រេច​ជា​ឯកច្ឆន្ទ គឺ ១៨២​សំឡេង​គាំទ្រ​លោក ហ៊ុន ម៉ាណែត ប្ដឹង​ថៃ ពី​បញ្ហា​ព្រំដែន​ទៅ​តុលាការ​អន្តរជាតិ (ICJ)។ លោក ហ៊ុន ម៉ាណែត ថ្លែង​នៅ​ក្នុង​អង្គ​សមាជ​រដ្ឋសភា និង​ព្រឹទ្ធសភា​លើកដំបូង​នៅ​ថ្ងៃទី​២ មិថុនា នេះ​ថា ទោះ​ភាគី​ថៃ មិន​ព្រម​ឡើង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក៏ដោយ ក៏​កម្ពុជា​នឹង​ប្តឹង​ករណី​នៅ​តំបន់​មុំ​បី ករណី​ប្រាសាទ​តាមាន់ធំ...

បុរស​ខ្លាំង​កម្ពុជា​បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​ចង់បាន​គឺ​ស្ថានការណ៍​នៅ​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បញ្ជាក់​ថា អ្វី​ដែល​កម្ពុជា​ចង់បាន គឺ​ស្ថានការណ៍​នៅ​តាម​ព្រំដែន​វិលត្រឡប់​ទៅ​សភាព​ដើម​វិញ ប៉ុន្តែ​កម្ពុជា​ក៏​បាន​ត្រៀម​សំណាញ់​មេឃ​រួច​ជា​ស្រេច​ដែរ ដើម្បី​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​បរទេស​ជិតខាង។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ថ្លែង​សារ​ពិសេស​ពាក់ព័ន្ធ​រឿង​ព្រំដែន​កម្ពុជា-ថៃ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ​ថា សព្វាវុធ និង​កងទ័ព​ដែល​បញ្ជូន​ទៅ​កាន់​ព្រំដែន មិនមែន​ដើម្បី​ទៅ​ធ្វើ​សង្គ្រាម​ទេ ប៉ុន្តែ​គឺជា​ការ​ត្រៀម​បម្រុង​ទុក​សម្រាប់​យថាហេតុ​អាក្រក់​ណា​មួយ​ដែល​ភាគី​ថៃ បំពាន​តែប៉ុណ្ណោះ ព្រោះ​នេះ​គឺជា​សិទ្ធិ​ការពារ​ខ្លួន​របស់​កម្ពុជា។ លោក...

Latest news

© 2021, ដេលី. All rights reserved.