26.9 C
Phnom Penh

TAG

ហ៊ុន សែន

លោក ហ៊ុន សែន អះអាង​ថា​ទំនាក់ទំនង​គ្រួសារ ថាក់ស៊ីន និង​លោក ត្រូវ​បាន​បំផ្លាញ​ដោយ​ពាក្យ​គ្មាន​វិជ្ជាជីវៈ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន អះអាង​ថា មនោសញ្ចេតនា ៣០​ឆ្នាំ​រវាង​គ្រួសារ​លោក និង​គ្រួសារ​លោក ថាក់ស៊ីន ត្រូវ​បាន​បំផ្លាញ​ដោយសារ​ការ​ប្រមាថ​រូបលោក និង​នាយករដ្ឋមន្ត្រី​កម្ពុជា ថា​គ្មាន​វិជ្ជាជីវៈ ក្រោយពី​បែកធ្លាយ​សារ​សំឡេង​សន្ទនា​ជា​លក្ខណៈ​ឯកជន​រវាង​អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រី​ថៃ និង​លោក។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃទី​២០ មិថុនា នេះ​ថា នៅ​ពេល​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ត្រី​ថៃ នៅ​កម្ពុជា...

លោក ហ៊ុន សែន ព្រមាន​ថា​កម្ពុជា​មិន​ឱ្យ​អ្នក​ណា​ម្នាក់​ឈ្លានពាន​ទឹកដី​មួយ​មិល្លីម៉ែត្រ​បាន​ឡើយ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា ជំហរ​របស់​កម្ពុជា​មិន​ចង់បាន​ដី​របស់​អ្នក​ណា​ម្នាក់​សូម្បី​មួយ​មិល្លីម៉ែត្រ ប៉ុន្តែ​កម្ពុជា​ការពារ​ដាច់ខាត​មិន​ឲ្យ​អ្នក​ណា​ឈ្លានពាន​ទឹកដី​កម្ពុជា​មួយ​មិល្លីម៉ែត្រ​ដូច​គ្នា​ដែរ។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​១៨ មិថុនា នេះ ដោយ​អំពាវនាវ​ឱ្យ​យុវជន​កម្ពុជា​រួបរួម​សាមគ្គី និង​ប្ដេជ្ញាចិត្ត​ដាច់ខាត ចូលរួម​ធ្វើ​ជា​ខឿន​ការពារ​ជាតិ និង​ប្រជាជន​ខ្មែរ​នៅ​គ្រប់​កាលៈទេសៈ ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​ជាតិ​ខ្មែរ​ទាំងមូល។ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​ដែល​មកពី​គ្រប់​ទិសទី​ក្នុង​ការ​សម្ដែង​ទឹកចិត្ត និង​គាំទ្រ​ដល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន និង​ផ្តល់​ជា​កម្លាំង​ចិត្ត​ដល់​វីរយុទ្ធជន​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន...

នាយករដ្ឋមន្ត្រី​ថៃ សុំ​ឱ្យ​លោក ហ៊ុន សែន ជួយ​សម្រួល​បញ្ហា​ព្រំដែន ព្រោះ​ខ្លាច​ក្រុម​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា លើកឡើង​ថា សារ​សំឡេង​ឆ្លើយឆ្លង​រវាង​នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ជាមួយ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន គឺជា​ការ​ស្នើសុំ​ជំនួយ​ពី​មេដឹកនាំ​កម្ពុជា ក្នុង​ការ​សម្រួល​បញ្ហា​ព្រំដែន ព្រោះ​ខ្លាច​ក្រុម​យោធា​ថៃ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ខ្លួន​ពី​អំណាច។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៨ មិថុនា នេះ​ថា...

លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​នឹង​នាយករដ្ឋមន្ត្រី​ថៃ ដែល​ថា​មេដឹកនាំ​កម្ពុជា​ធ្វើការ​គ្មាន​ជំនាញ

នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត ប្រតិកម្ម​ទៅ​នាយករដ្ឋមន្ត្រី ថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ ថា​ពេល​មេដឹកនាំ​ខ្មែរ​មិន​តបត ខាង​ថៃ តាម​ជាន់ តែ​ពេល​កម្ពុជា​ឆ្លើយ​បក​ទៅវិញ បែរជា​ចោទ​កម្ពុជា​ថា​ធ្វើការ​គ្មាន​ជំនាញ ទាំង​ដែល​ថៃ លាប​ពណ៌ និង​គំរាម​កម្ពុជា​ជាបន្តបន្ទាប់​ឥត​ឈប់​ឈរ។ លោក ហ៊ុន ម៉ាណែត លើកឡើង​នៅ​ក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៥ នេះ​ថា...

ក្រសួង​អប់រំ​ត្រៀម​ខ្លួន​ទទួល​និស្សិត​ខ្មែរ​វិល​ពី​ប្រទេស​ថៃ មក​សិក្សា​នៅ​កម្ពុជា​វិញ បើ​មាន​ករណី​ប្រមាថ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​សម្របសម្រួល​ដល់​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ក្នុង​ប្រទេស​ថៃ ឲ្យ​វិល​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា​វិញ ក្នុង​ករណី​ពួកគេ​រង​ការ​ប្រមាថ ស្រប​ពេល​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ កាន់តែ​តានតឹង។ អ្នក​នាំពាក្យ​ក្រសួង​អប់រំ លោកស្រី ឃួន វិច្ឆិកា បាន​ថ្លែង​ថា ក្រោយពី​ការ​ប្រកាស​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា ប្រាប់​ឱ្យ​និស្សិត​ខ្មែរ​នៅ​ថៃ ឱ្យ​មក​កម្ពុជា​វិញ បើ​មិន​អាច​ទ្រាំ​បាន ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ទទួល​និស្សិត​ខ្មែរ​ត្រឡប់​មកពី​ប្រទេស​ថៃ វិញ។ លោកស្រី...

លោក ហ៊ុន សែន៖ កម្ពុជា​នឹង​បិទ​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ថៃ បើ​កងទ័ព​ថៃ មិន​បើក​ព្រំដែន​ដូច​ដើម​វិញ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​ទុក​ពេល ២៤​ម៉ោង​ឲ្យ​ទាហាន​ថៃ បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ បើសិន​យោធា​ថៃ មិន​ព្រម​បើក​ច្រក​ព្រំដែន​ជាមួយ​កម្ពុជា​ឲ្យ​ដូច​មុន​ថ្ងៃទី​៧ ខែ​មិថុនា នោះ​ទេ កម្ពុជា​នឹង​បិទ​ខ្ទប់​ការ​នាំចូល​បន្លែ​ផ្លែឈើ​ពី​ថៃ ទាំងអស់​នៅ​ថ្ងៃទី​១៧ មិថុនា នេះ។ ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន បាន​ថ្លែង​ថា នៅ​ពេល​ថៃ បិទ​ព្រំដែន​ជាមួយ​កម្ពុជា​នា​ពេល​ថ្មីៗ​នេះ គឺ​ទាហាន​ថៃ...

តើ​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ​របស់​ខ្លួន?

ដោយ ខៀវ សុភា មាន​ពាក្យ​ជាច្រើន​តែង​ចោទប្រកាន់​លើ​ព្រះពុទ្ធ​សាសនា ថា ព្រះពុទ្ធ​សាសនា​ធ្វើ​ឱ្យ​មនុស្ស​ទន់​ខ្សោយ ពុទ្ធសាសនា​ធ្វើ​ឱ្យ​មនុស្ស​ក្រ ឬ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា ធ្វើ​ឲ្យ​មនុស្ស​ខ្ជិល ជាដើម។ ដើម្បី​ឆ្លើយ​នឹង​ពាក្យ​ចោទប្រកាន់​ទាំងនេះ ពលរដ្ឋ​ខ្មែរ​ត្រូវ​ស្វែងយល់​ឱ្យ​បាន​ស៊ីជម្រៅ​ជា​មុន​សិន​ថា តើ​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធ​សាសនា និង​សង្គម​ជាតិ​របស់​ខ្លួន? កញ្ញា ខៀវ សុភា សូម​ជូន​សេចក្តី​រាយការណ៍​បែប​ស៊ីជម្រៅ​មួយ​ដោយ​ផ្ដោត​ទៅ​លើ​ទស្សនទាន​នានា​ជុំវិញ​កិច្ច​បដិបត្តិ​របស់​ព្រះសង្ឃ និង​មេដឹកនាំ​ខ្មែរ​ក្នុង​សង្គម​បច្ចុប្បន្ន។ ចាប់តាំងពី​ឆ្នាំ​១៩៩៣ មក ព្រះពុទ្ធ​សាសនា​ត្រូវ​បាន​ប្រជាជន​ខ្មែរ​គោរព​ប្រតិបត្តិ​ជា​ផ្លូវការ​ឡើងវិញ បន្ទាប់ពី​ត្រូវ​បាន​កំណត់​ជា​បាវចនា​របស់​ជាតិ​ក្នុង​មាត្រា​៤ នៃ​រដ្ឋធម្មនុញ្ញ គឺ ជាតិ...

លោក ហ៊ុន សែន បញ្ជា​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​ទិញ​ទំនិញ​ថៃ បើ​ថៃ​នៅតែ​មិន​ព្រម​បើក​ច្រក​ព្រំដែន​ឡើង​វិញ

លោក ហ៊ុន សែន ដែល​កំពុង​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា បញ្ជា​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឈប់​ទិញ​ទំនិញ​ថៃ គ្រប់​ប្រភេទ បើ​ថៃ នៅតែ​មិន​ព្រម​បើក​ច្រក​ព្រំដែន​ដែល​ពួកគេ​បាន​បិទ​ជា​ឯកតោភាគី​នោះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៣ មិថុនា នេះ​ថា បើ​ថៃ នៅតែ​មិន​ព្រម​បើក​ព្រំដែន កម្ពុជា​ត្រូវតែ​អនុវត្ត​នូវ​វិធានការ​ឆ្លើយតប​ទៅ​ភាគី​ថៃ វិញ​ជាបន្ទាន់ ដូចជា ឈប់​ទិញ​ទំនិញ​របស់​ថៃ ជំនួស​ដោយ​ការ​ប្រើ​ទំនិញ​ក្នុង​ស្រុក...

បុរស​ខ្លាំង​កម្ពុជា​លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តាមោក ១០០​ហិកតា​ឱ្យ​ឧកញ៉ា ហ៊ុន តូ ជា​ក្មួយប្រុស​របស់​លោក

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សម្រេច​កាត់​ឆ្វៀល​ផ្ទៃដី​បឹង​តាមោក ១០០​ហិកតា ឱ្យ​ឧកញ៉ា ហ៊ុន តូ ជា​ថ្នូរ​នឹង​ការ​ផ្តល់​លុយ​ចំនួន ៥០​លាន​ដុល្លារ​អាមេរិក​សម្រាប់​សាងសង់​ក្រសួង​មហាផ្ទៃ។ សារព័ត៌មាន The Cambodia Daily បាន​ទទួល​លិខិត​មួយ​នៅ​ថ្ងៃទី​១៣ មិថុនា នេះ ដែល​ចេញ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃទី​៣១ ខែ​សីហា ឆ្នាំ​២០២១ ស្ដីពី​ការ​ផ្តល់​ដី​ទំហំ ១០០​ហិកតា ស្ថិត​ក្នុង​សង្កាត់​ពញាពន់...

ឧក្រិដ្ឋជន​ឆបោក​តាម​អ៊ីនធឺណិត ៥​នាក់ សារភាព​ក្នុង​តុលាការ​អាមេរិកាំង​អំពី​បណ្ដាញ​បោកប្រាស់​ស្រុក​ខ្មែរ

សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ចន្ទ ទី​៩ ខែ​មិថុនា ឲ្យ​ដឹង​ថា បុរស ៥​នាក់​ថែមទៀត​បាន​សារភាព​កំហុស​ក្នុង​តុលាការ​អាមេរិកាំង អំពី​បទ​រកស៊ី​ទុច្ចរិត បោកប្រាស់​តាម​អ៊ីនធឺណិត ផ្ទេរ​ប្រាក់​ចេញ​ពី​សហរដ្ឋ​អាមេរិក​តាម​ធនាគារ​សម្បក​ឈ្មោះ Daltec Bank នៅ​ប្រទេស​បាហាម៉ាស អាមេរិក​កណ្តាល ចំនួន​ជិត ៣៧​លាន​ដុល្លារ។ ជនរងគ្រោះ​ភាគច្រើន​ជា​ពលរដ្ឋ​អាមេរិកាំង ប៉ុន្តែ​របរ​ឧក្រិដ្ឋ​នេះ​មាន​ជាប់​ទាក់ទង​នឹង​ប្រទេស​កម្ពុជា។ តាម​សេចក្តី​បញ្ជាក់​អំពី​សកម្មភាព​ពី​ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក ជន​ទុច្ចរិត​មាន​ឈ្មោះ Joseph Wong អាយុ ៣៣​ឆ្នាំ នៅ​ក្រុង Alhambra...

Latest news

© 2021, ដេលី. All rights reserved.