26.5 C
Phnom Penh

TAG

ហ៊ុន សែន

អ្នក​ឃ្លាំមើល​សង្គម៖ កម្ពុជា​គ្រប់គ្រង​ដោយ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ

អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា បើ​ប្រទេស​កម្ពុជា​នៅតែ​បន្ត​គ្រប់គ្រង​ដោយ​គ្រួសារ​ត្រកូល​ហ៊ុន គ្មាន​ទេ​យុត្តិធម៌​សម្រាប់​ជនរងគ្រោះ ដែល​ជា​សកម្មជន​បរិស្ថាន អ្នកវិភាគ​ឯករាជ្យ និង​អ្នក​នយោបាយ ជាដើម បន្ទាប់ពី​កូនប្រុស​លោក លិម គិមយ៉ា កំពុង​ស្វះស្វែងរក​យុត្តិធម៌​ជូន​ឪពុក​របស់​ខ្លួន​គ្រប់​ទីកន្លែង។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌ មាន The Cambodia Daily នៅ​ថ្ងៃទី​៥ ឧសភា នេះ​ថា ការ​ស្វះស្វែងរក​យុត្តិធម៌​ឱ្យ​លោក លិម...

លោក ហ៊ុន សែន ធ្វើ​ទស្សនកិច្ច​នៅ​ឥណ្ឌូនេស៊ី និង​ទីម័រឡេស្តេ ក្នុង​សប្តាហ៍​នេះ

ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ឥណ្ឌូនេស៊ី និង​បន្ត​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទីម័រឡេស្តេ ដែល​ចាប់ផ្តើម​ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ តប​តាម​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​នៃ​ប្រទេស​ទាំង​ពីរ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ព្រឹទ្ធសភា​កម្ពុជា បាន​ឲ្យ​ដឹង​ថា លោក ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឥណ្ឌូនេស៊ី ចាប់ផ្តើម​ពី​ថ្ងៃទី​៥-៧ ខែ​ឧសភា ឆ្នាំ​២០២៥ និង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទីម័រឡេស្តេ ចាប់ពី​ថ្ងៃទី​៧-៩ ខែ​ឧសភា ឆ្នាំ​២០២៥។ ក្រសួង​ការបរទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា...

មេធាវី៖ ការ​ចាប់​ខ្លួន​លោក ហេង សិទ្ធី ដោយសារ​ដឹង​អំពី​ផែនការ​បង្កើត​បក្ស​នយោបាយ​ប្រឆាំង​ត្រកូល​ហ៊ុន

អត្ថបទដោយ តាំង សារ៉ាដា អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ធ្លាប់​វាយប្រហារ​មន្ត្រី​ជាន់ខ្ពស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​រឿង​អំពើពុករលួយ រកស៊ី​ជាមួយ​ឧក្រិដ្ឋជន បើក​ល្បែង​អនឡាញ​ខុស​ច្បាប់ និង​ការ​ជួញដូរ​មនុស្ស​តាម​អនឡាញ​នោះ បាន​អះអាង​ពី​ពន្ធនាគារ​ក្នុង​ប្រទេស​រុស្ស៊ី ថា គណបក្ស​កាន់​អំណាច​ខ្លាច​លោក​កៀងគរ​យុវជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ព្រមទាំង​ចងសម្ព័ន្ធភាព​ជាមួយ​ប្រទេស​មហាអំណាច​ធំៗ ដូចជា រុស្ស៊ី ជប៉ុន អាមេរិក និង​ចិន ដើម្បី​ប្រឆាំង​នឹង​រដ្ឋាភិបាល​គ្រួសារ​ផ្ដាច់ការ​នៅ​កម្ពុជា។ មេធាវី​របស់​អតីត​អ្នកឧកញ៉ា ហេង សិទ្ធី អះអាង​ថា គណបក្ស​កាន់​អំណាច​ស្នើសុំ​ឲ្យ​រុស្ស៊ី...

លោក ហ៊ុន ម៉ាណែត សន្យា​ថា​នឹង​កំណត់​គោលដៅ​បង្កើន​ការងារ​ឱ្យ​ពលរដ្ឋ​ក្រោម​ម្លប់​សន្តិភាព

ខណៈ​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ​មើល​ឃើញ​ភាព​ស្រុត​ចុះ​ខាង​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ពលរដ្ឋ​ខ្មែរ​បាត់បង់​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​រិះគន់​គោលការណ៍​នយោបាយ​ជាតិ​មិន​បាន មិន​អាច​គេច​ផុត​ពី​ការ​តាម​ចាប់​ពលរដ្ឋ​ដាក់​គុក សាធារណជន​ខ្មែរ​ឧស្សាហ៍​ឮ​តែ​ពាក្យពេចន៍​ផ្គាប់ផ្គុន​លើក​បញ្ជោរ​ទៅវិញ​ទៅមក​រវាង​កូន និង​ឪពុក កូន​សរសើរ​គោលនយោបាយ​ដឹកនាំ​ឪពុក ឪពុក​សរសើរ​គោលនយោបាយ​យុវជន​ឈាម​ថ្មី​ដែល​រក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កម្ពុជា​មិន​ត្រឹម​តែ​មាន​គោលដៅ​ទាក់ទាញ​ទុន​វិនិយោគ​មក​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​មាន​មហិច្ឆតា​បង្កើត​ឱ្យ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ដើម្បី​ជា​ប្រយោជន៍​រួម​ដល់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករ​និយោជិត​ក្រោម​ម្លប់​ដ៏​ត្រជាក់​នៃ​សន្តិភាព។ នេះ​ជា​អំនួត​ខុស​ការពិត​យ៉ាង​សន្ធឹកសន្ធាប់ ព្រោះ​ថា​សន្តិភាព​គេ​មិន​សំដៅ​តែ​ទៅ​លើ​អវត្តមាន​នៃ​ចម្បាំង​រាំងជល់​បង្ហូរ​ឈាម​គ្នា​មួយ​មុខ​ប៉ុណ្ណោះ​ទេ។ សន្តិភាព​បែប​នេះ​ជា​សន្តិភាព​ក្នុង​គំនាប ហើយ​ពលរដ្ឋ​ខ្មែរ​ពេញ​កម្លាំង​ទៅ​ធ្វើការ​ស្រុក​ក្រៅ​ជិត ៣​លាន​នាក់។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​លិខិត​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៩...

លោក ហ៊ុន សែន ថា​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​ឆ្ងាយ​ទេ​ក្នុង​ស្ថានភាព​សង្គ្រាម​ពាណិជ្ជកម្ម

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា កម្ពុជា-វៀតណាម សម្រេច​ពឹង​គ្នា​ទៅវិញ​ទៅមក​តាមរយៈ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម ព្រោះ​កម្ពុជា​មិន​គួរ​សម្លឹង​មើល​ទីផ្សារ​នៅ​ឆ្ងាយ​ទេ ក្នុង​ស្ថានភាព​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្សារភ្ជាប់​នឹង​ភូមិសាស្ត្រ​នយោបាយ​របស់​មហាអំណាច​ចិន និង​សហរដ្ឋ​អាមេរិក​ក្នុង​ពេលនេះ។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន ក្រោយពី​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​វៀតណាម លោក ផាម មីញជីញ (PHAM Minh Chinh) នៅ​ថ្ងៃទី​៣០ មេសា នេះ​ថា...

អ្នក​ឃ្លាំមើល​សង្គម​ថា​ការ​បង្ក្រាប​សកម្មភាព​តវ៉ា​រឿង​ទឹកដី ជា​ចេតនា​បំពេញ​បំណង​បរទេស​ឈ្លានពាន

អ្នក​ឃ្លាំមើល​លើកឡើង​ថា វិធានការ​បង្ក្រាប​សកម្មជន​នយោបាយ និង​មន្ត្រី​បក្ស​ប្រឆាំង​ដែល​តវ៉ា​រឿង​ទឹកដី​ជាមួយ​ប្រទេស​ជិតខាង គឺជា​យុទ្ធសាស្ត្រ​នយោបាយ​របស់​លោក ហ៊ុន សែន លួងលោម​បរទេស​ឈ្លានពាន​ឱ្យ​ជួយ​គាំទ្រ​អំណាច​ត្រកូល​ហ៊ុន​បន្ត​ទៀត​ទៅ​ថ្ងៃ​មុខ។ សកម្មជន​ក្នុង​សហគមន៍​ខ្មែរ​នៅ​ទីក្រុង​ឡងប៊ិច លោក សារ៉ូ សូវិជ័យ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៨ មេសា នេះ​ថា លោក ហ៊ុន សែន កំពុង​ប្រើ​ចរន្ត​តវ៉ា​រឿង​ទឹកដី​របស់​បក្ស​ប្រឆាំង​បង្ហាញ​ទៅ​កាន់​បរទេស​ឈ្លានពាន​ទឹកដី​ខ្មែរ​ឱ្យ​ឃើញ​ថា...

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​នឹង​លាលែង​តំណែង បើ​ប្រទេស​កម្ពុជា​ទាំងមូល​គ្មាន​ការ​អភិវឌ្ឍ​នោះ

បន្ទាប់ពី​រឿង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ (CLV-DTA) រឿង​ដី​សម្បទាន​សេដ្ឋកិច្ច ១០០​ឆ្នាំ រឿង​កោះត្រល់ រឿង​កោះគុត/គជ់ រឿង​ប្រាសាទ​តាមាន់ ប្រាសាទ​តាក្របី រឿង​កំពង់ផែ​នាវាចរណ៍​ខ្មែរ ដែល​ចិន គ្រប់គ្រង​នៅ​រាម ជាដើម បាន​ពុះកញ្ជ្រោល​ជ្រួល​ច្របល់​ក្នុង​មជ្ឈដ្ឋាន​អ្នក​នយោបាយ​ជំទាស់ និង​សកម្មជន​ខ្មែរ​ស្នេហា​ប្រជាធិបតេយ្យ អធិបតេយ្យ ឯករាជ្យ​ជាតិ មួយ​រយៈ​កាល ហើយ​ស្ងាត់​ជ្រងំ​ទៅវិញ ប្រមុខ​រាជរដ្ឋាភិបាល​បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត អះអាង​ថា លោក​នឹង​ចុះ​ចេញពី​តំណែង​នាយករដ្ឋមន្ត្រី...

អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន លើក​យក​បញ្ហា​អធិបតេយ្យ​ជាតិ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ស្នើ​ឱ្យ​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន លើក​យក​បញ្ហា​អធិបតេយ្យ​ជាតិ​ទៅ​ពិភាក្សា​ជាមួយ​មេដឹកនាំ​វៀតណាម ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​ខួប​អនុស្សាវរីយ៍​បង្រួបបង្រួម​ជាតិ​របស់​វៀតណាម នៅ​ថ្ងៃទី​៣០ ខែ​មេសា។ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ក្នុង​ប្រទេស​ន័រវែស លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៨ មេសា នេះ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក ហ៊ុន សែន គួរតែ​មាន​ភាព​ក្លាហាន​បញ្ជាក់​ជំហរ​ទៅ​កាន់​មេដឹកនាំ​វៀតណាម...

គណៈកម្មការ​ទន្លេមេគង្គ​ទាមទារ​ឱ្យ​កម្ពុជា​ផ្ដល់​សេចក្តី​រាយការណ៍ «លម្អិត» ពី​គម្រោង​ព្រែកជីក​ហ្វូណន

គណៈកម្មការ​ទន្លេមេគង្គ ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា​ផ្តល់​សេចក្តី​រាយការណ៍​លម្អិត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន ឲ្យ​ឆាប់​រហ័ស ពីព្រោះ​មក​ទល់​នឹង​ពេលនេះ រាជរដ្ឋាភិបាល​ក្រុង​ភ្នំពេញ​មិន​ទាន់​បាន​ផ្ដល់​សេចក្តី​រាយការណ៍​នៃ​ការ​សិក្សា​លម្អិត​អំពី​គម្រោង​ព្រែកជីក​ហ្វូណន​នៅឡើយ​ទេ។ ប្រទេស​ក្នុង​គណៈកម្មការ​ទន្លេមេគង្គ​មាន​បួន​ប្រទេស គឺ​រាជាណាចក្រ​កម្ពុជា រាជាណាចក្រ​ថៃឡង់ដ៍ សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​លាវ និង​សាធារណរដ្ឋ​សង្គម​និយម​យៀកណាម ដោយ​ចែក​ជា​ស្ថាប័ន​គ្រប់គ្រង​អចិន្ត្រៃយ៍​បី​ផ្នែក គឺ៖ ក្រុមប្រឹក្សា​ទន្លេមេគង្គ គណៈកម្មាធិការ​ចម្រុះ​ទន្លេមេគង្គ និង​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ។ ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃទី​២៣ មេសា បាន​ស្រង់​ប្រភព​ពី​គណៈកម្មការ​ទន្លេមេគង្គ ដោយ​អះអាង​ថា គិត​ចាប់តាំងពី​គម្រោង​ព្រែកជីក​ហ្វូណន​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​មក គឺ​មាន​តែ​ព័ត៌មាន​មូលដ្ឋាន​ប៉ុណ្ណោះ​ដែល​លេខាធិការដ្ឋាន​គណៈកម្មការ​ទន្លេមេគង្គ​ទទួល​បាន​ពី​ភាគី​ប្រទេស​កម្ពុជា។ ប្រភព​ដដែល​បាន​អះអាង​ថា សេចក្តី​រាយការណ៍​សិក្សា​លម្អិត​សំខាន់​សម្រាប់​វាយតម្លៃ ប៉ាន់ប្រមាណ​ថា តើ​គម្រោង​ព្រែកជីក​ហ្វូណន​អាច​បំពាន​ដល់​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ដែរ​ឬ​ទេ។ ការ​ទាមទារ​ចង់បាន​សេចក្តី​រាយការណ៍​សិក្សា​លម្អិត​ពី​ខាង​គណៈកម្មការ​ទន្លេមេគង្គ​ទាក់ទង​នឹង​គម្រោង​ព្រែកជីក​ហ្វូណន ធ្វើឡើង​បន្ទាប់ពី​គម្រោង​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ខ្នាត​ធំ​នៅ​ប្រទេស​កម្ពុជា ចុះហត្ថលេខា​ជា​ផ្លូវការ​តែ​រវាង​ភាគី​ខ្មែរ...

លោក ហ៊ុន សែន អះអាង​ថា​ពលរដ្ឋ​ខ្មែរ​មិន​ខ្វល់​ពី​រឿង​អាមេរិក​ដំឡើង​ពន្ធ​លើ​កម្ពុជា​នោះ​ទេ

ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន លើកឡើង​ថា ភាព​សប្បាយ​រីករាយ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​អំឡុង​ពេល​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ បាន​ស្តែង​ឱ្យ​ឃើញ​ថា​ពួកគេ​មិន​បាន​ខ្វល់​ពី​រឿង​អាមេរិក​ដំឡើង​ពន្ធ​លើ​កម្ពុជា​ឡើយ ប៉ុន្តែ​អ្នក​ឃ្លាំមើល​ចាត់ទុក​សម្ដី​លោក ហ៊ុន សែន ថា​ជា​ចេតនា​បំភាន់​ការពិត។ មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​កិច្ចប្រជុំ​ព្រឹទ្ធសភា​នៅ​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០២៥ នេះ​ថា មាន​កត្តា​សំខាន់​ចំនួន​៤ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​មាន​ភាព​សប្បាយ​រីករាយ​នៅ​ក្នុង​ឱកាស​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​ទៅ ក្នុង​នោះ​រួម​មាន កត្តា​សុខ​សន្តិភាព កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់​បាន​ល្អ កត្តា​មធ្យោបាយ​ធ្វើ​ដំណើរ...

Latest news

© 2021, ដេលី. All rights reserved.