26.3 C
Phnom Penh

TAG

អន្តោប្រវេសន៍

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ជាង ២​ម៉ឺន​នាក់ នឹង​ត្រូវ​បណ្តេញ​ចេញពី​សហរដ្ឋ​អាមេរិក

ពលរដ្ឋ​នៃ​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន​នាក់ ដែល​ក្នុង​នោះ​មាន​ពលរដ្ឋ​ខ្មែរ​គ្មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​ជិត ២០០០​នាក់ ត្រូវ​កត់ត្រា​ទុក​ក្នុង​បញ្ជី​ដែល​នឹង​ត្រូវ​ចាប់​ខ្លួន​បញ្ជូន​ចេញពី​សហរដ្ឋ​អាមេរិក ឱ្យ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ ក្រសួង​អន្តោប្រវេសន៍ និង​គយ​របស់​សហរដ្ឋ​អាមេរិក (U.S. Immigration and Customs Enforcement (ICE)) បាន​ចេញ​របាយការណ៍​របស់​ខ្លួន​ក្រោយ​វិធានការ​ប្រធានាធិបតី​ថ្មី​របស់​អាមេរិក​ថា សហរដ្ឋ​អាមេរិក​នឹង​ចាប់​បញ្ជូន​ពលរដ្ឋ​ខុស​ច្បាប់​ដែល​រស់នៅ​លើ​ទឹកដី​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅ​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ទាំង ១០ របស់​ពួកគេ​វិញ ដែល​គិត​ជា​សរុប​មាន​ចំនួន​ជាង ២​ម៉ឺន ៥​ពាន់​នាក់ (២៥១៦៨​នាក់)។ ប្រភព​ដដែល​បង្ហាញ​ថា ក្នុង​ចំណោម​ប្រទេស​ទាំង...

ជនបរទេស​៥៧​នាក់​រត់​ចេញពី​កាស៊ីណូ​អូស្មាច់​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ដោយ​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច​ការងារ

ស្នងការ​ខេត្ត​ឧត្ដរមានជ័យ អះអាង​ថា ករណី​ជនជាតិ​ប៉ាគីស្ថាន និង​ណេប៉ាល់ ចំនួន ៥៧​នាក់ បាន​នាំគ្នា​រត់​ចេញពី​កាស៊ីណូ​អូស្មាច់​រីសត របស់​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​ស្រុក​សំរោង ខេត្ត​ឧត្ដរមានជ័យ ប្រដាប់​ដោយ​ដំបង​ឈើ ឆ្ពោះ​ទៅ​ផ្លូវ​ភ្លោះ​នៃ​ផ្លូវ​ច្រក​អន្តរជាតិ​អូស្មាច់ ដោយសារតែ​ពួកគេ​បារម្ភ​ពី​ការ​កេងប្រវ័ញ្ច​ការងារ និង​មិន​បើក​ប្រាក់ខែ​ឱ្យ​ពួកគេ។ អ្នក​នាំពាក្យ និង​ក្រុម​ការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្ដរមានជ័យ បាន​ចេញ​សេចក្តី​បំភ្លឺ​ព័ត៌មាន​កាលពី​ថ្ងៃទី​៧ ខែ​មករា ថា មូលហេតុ​ដែល​ជនជាតិ​ប៉ាគីស្ថាន ៥៣​នាក់ និង​ណេប៉ាល់ ៤​នាក់...

IDEA TALK៖ តើ​អ្វី​នៅ​ពីក្រោយ​ភាព​អន់ថយ​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៨ ខែ​តុលា ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​អ្វី​នៅ​ពីក្រោយ​ភាព​អន់ថយ​នៃ​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា?»។

អ្នកជំនាញ៖ បើ​រដ្ឋអំណាច​ដោះស្រាយ​រឿង​ជនអន្តោប្រវេសន៍​ខុស​ច្បាប់ បញ្ហា​តំបន់​ត្រីកោណ​ក៏​ចប់​ដែរ

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លើកឡើង​ថា បើ​រដ្ឋាភិបាល​មាន​ឧត្ដមគតិ​ស្នេហា​ជាតិ​ពិតប្រាកដ​ក្នុង​ការ​រឹត​បន្តឹង​ច្បាប់​អន្តោប្រវេសន៍​លើ​ជនជាតិ​វៀតណាម ដែល​រស់នៅ​ដោយ​ខុស​ច្បាប់​លើ​ទឹកដី​ខ្មែរ​សព្វថ្ងៃ​នេះ​ឲ្យ​ម៉ឺងម៉ាត់ នោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) កម្ពុជា ឡាវ និង​វៀតណាម ក៏​អាច​បញ្ឈប់​បាន​ដែរ។ អ្នកជំនាញ​ការទូត​អន្តរជាតិ​លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​១៤ សីហា នេះ​ថា បើ​រដ្ឋាភិបាល​ខ្មែរ​ទទួលស្គាល់​ថា​កម្ពុជា​មាន​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ និង​ចាត់​វិធានការ​រឹត​បន្តឹង​ឲ្យ​ម៉ឺងម៉ាត់ នោះ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ (CLV DTA) កម្ពុជា ឡាវ...

រដ្ឋអំណាច​កម្ពុជា​បណ្តេញ​ជនជាតិ​យៀកណាម​ខុស​ច្បាប់ ២៨​នាក់​ទៅ​ស្រុក​វិញ​តាម​ច្រក​បាវិត

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បណ្តេញ​ជនជាតិ​វៀតណាម ចំនួន ២៨​នាក់ ក្នុង​នោះ​ស្រី ៦​នាក់​ចេញពី​ប្រទេស​កម្ពុជា តាម​ប៉ុស្តិ៍​នគរបាល​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់ គ្មាន​លិខិត​ឆ្លងដែន និង​កាន់កាប់​ល្បែង​អនឡាញ។ យោង​តាម​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃទី​១២ សីហា នេះ ជនជាតិ​វៀតណាម សរុប​ចំនួន ២៨​នាក់ ត្រូវ​បញ្ជូន​ចេញពី​កម្ពុជា កាលពី​ថ្ងៃទី​៩ ខែ​សីហា តាម​ប៉ុស្តិ៍ន​គរបាល​ច្រក​ព្រំដែន​អន្តរជាតិ​បាវិត ខេត្ត​ស្វាយរៀង។ ប្រភព​ដដែល​អះអាង​ថា ការ​បណ្តេញ​ជនជាតិ​វៀតណាម ទាំងនោះ គឺ​ពាក់ព័ន្ធ​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់...

ពលរដ្ឋ​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​លើ​ពលរដ្ឋ​វៀតណាម មុន​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ក្នុង​គម្រោង CLV

ពលរដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​ជាច្រើន អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​បណ្តេញ​ពលរដ្ឋ​វៀតណាម​ខុស​ច្បាប់​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​ពលរដ្ឋ​ខ្មែរ​ទុកចិត្ត​ជា​មុន​សិន មុន​នឹង​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ចូល​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​រួម​គ្នា​ជាមួយ​ប្រទេស​វៀតណាម។ ពលរដ្ឋ​តាម​បណ្តា​ខេត្ត​ជាច្រើន ដូចជា​ខេត្ត​ពោធិ៍សាត់ ខេត្ត​បាត់ដំបង ខេត្ត​សៀមរាប និង​រាជធានី​ភ្នំពេញ ជាដើម ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​មិន​មាន​ទំនុក​ចិត្ត​លើ​រដ្ឋាភិបាល​ដែល​កំពុង​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថា​នឹង​អាច​រក្សា​ទឹកដី​របស់​ខ្លួន​ពី​ការ​ចង់​បាន​របស់​វៀតណាម ជុំវិញ​ការ​ដាក់​បញ្ចូល​ខេត្ត​ខ្មែរ ដើម្បី​អភិវឌ្ឍន៍​រួម​គ្នា​ក្នុង​តំបន់​ត្រីកោណ​ជាមួយ​វៀតណាម នោះ​ទេ។ ប្រភព​ដដែល​លើកឡើង​ថា សព្វថ្ងៃ​នេះ...

ច្បាប់​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន​តម្រូវ​ឱ្យ​បញ្ជូន​ជន​ភៀសខ្លួន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ទៅ​ប្រទេស​ដើម​វិញ

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី​របស់​ជប៉ុន តម្រូវ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន ចាប់​បញ្ជូន​ជន​ភៀសខ្លួន​សម្ភាស​ធ្លាក់​លើក​ទី​២ ដែល​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ ត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ​វិញ ខណៈ​ការ​ស្នាក់នៅ​រង់ចាំ​លទ្ធផល​ក្នុង​ប្រទេស​ជប៉ុន ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ថែម​ទៀត។ សារព័ត៌មាន NIKKEI ASIA របស់​ប្រទេស​ជប៉ុន បាន​ចេញ​ផ្សាយ​អត្ថបទ​មួយ​កាលពី​ថ្ងៃទី​១០ ខែ​មិថុនា ឆ្នាំ​២០២៤ ថា រដ្ឋាភិបាល​ជប៉ុន សម្រេច​ឲ្យ​ប្រើប្រាស់​នូវ​ច្បាប់​អន្តោប្រវេសន៍ និង​ច្បាប់​ទទួលស្គាល់​ជន​ភៀសខ្លួន​ថ្មី​ដែល​បាន​កំណត់​ថា ចំពោះ​ជន​ណា​ដែល​សម្ភាស​ធ្លាក់​លើក​ទី​២ ដោយសារ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់ នឹង​ត្រូវ​រដ្ឋាភិបាល​ចាប់​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ជា​កំហិត។ ប្រភព​ដដែល​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន អះអាង​ថា ច្បាប់​ដែល​បាន​ធ្វើ​វិសោធនកម្ម​នេះ នឹង​សម្រួល​ដល់​ដំណើរការ​ពិនិត្យ​ជន​ភៀសខ្លួន​របស់​ប្រទេស​ជប៉ុន...

លោក ស សុខា សម្រេច​កំណត់​តួនាទី​នាយ​និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​និង​ច្រក​ទ្វារ​អន្តរជាតិ​ជិត​៤០០​នាក់​ក្នុង​ម្នាក់ៗ​ត្រឹម​៤​ឆ្នាំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា សម្រេច​កំណត់​អាណត្តិ​តួនាទី នាយ និង​នាយរង​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​ច្រក​ទ្វារ​អន្តរជាតិ​សរុប​ជិត ៣០​ច្រក (២៧​ច្រក) ចំនួន​ជិត ៤០០​នាក់ (៣៦៥​នាក់) នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ត្រឹម ៤​ឆ្នាំ​ប៉ុណ្ណោះ​ក្នុង​ម្នាក់ៗ បន្ទាប់ពី​មន្ត្រី​ច្រក​ទ្វារ​តាម​ព្រំដែន​អន្តរជាតិ​មួយ​ចំនួន​លេច​ធ្លាយ​រឿង​អាស្រូវ​អំពើពុករលួយ​កាលពី​ពេល​ថ្មីៗ​នេះ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស សុខា បាន​ចេញ​សេចក្តី​ប្រកាស​មួយ​កាលពី​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៤ មករា...

IDEA TALK៖ ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៣ ខែ​កក្កដា ឆ្នាំ​២០២៣ ស្តីអំពី៖ «ហេតុ​អ្វី​ការ​ឃោសនា​ខាង​បក្ស​កាន់​អំណាច​មិន​និយាយ​អំពី​បញ្ហា​ព្រំដែន និង​អន្តោប្រវេសន៍?»។

ជនជាតិ​ជប៉ុន​១៩​នាក់​ត្រូវ​បាន​បណ្ដេញ​ចេញពី​កម្ពុជា​ពាក់ព័ន្ធ​លួច​ស្នាក់នៅ​ធ្វើការ​ខុស​ច្បាប់

អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បណ្តេញ​ជនជាតិ​ជប៉ុន ១៩​នាក់​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់​ប្រទេស​កម្ពុជា និង​ហាមឃាត់​ជនជាតិ​ជប៉ុន​ទាំងនោះ​មិន​ឲ្យ​ចូល​កម្ពុជា​រយៈពេល ៣​ឆ្នាំ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចុះ​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ បាន​ឲ្យ​ដឹង​ថា ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​ត្រូវ​បាន​បណ្តេញ​ចេញ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន។ ប្រភព​ដដែល​ថា​ការ​បណ្ដេញ​ជនជាតិ​ជប៉ុន​ទាំងនោះ​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​លួច​ស្នាក់នៅ​ធ្វើ​ការងារ​ខុស​ច្បាប់។ ក្រៅពី​បណ្ដេញ​ចេញ​ហើយ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ហាមឃាត់​ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​មិន​ឲ្យ​ចូល​កម្ពុជា​រយៈពេល ៣​ឆ្នាំ។ បើ​តាម​អ្នក​នាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​ថា បុរស​ជនជាតិ​ជប៉ុន​ទាំង ១៩​នាក់​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ បន្ទាប់ពី​ទទួល​បាន​បណ្តឹង​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាលពី​ចុង​ខែ​មករា ឆ្នាំ​២០២៣ កន្លងមក...

Latest news

© 2021, ដេលី. All rights reserved.