28.4 C
Phnom Penh

TAG

អយុត្តិធម៌​សង្គម

អតីត​ប្រធាន​បក្ស​កម្លាំង​ជាតិ​សម្រេច​មិន​ប្ដឹង​ទាស់​ទៅ​ឧទ្ធរណ៍ ដោយសារ​អស់​ជំនឿ​លើ​តុលាការ​កម្ពុជា

អតីត​ប្រធាន​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែល​កំពុង​ជាប់​ឃុំ ច្រានចោល​សេចក្តី​សម្រេច​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ប៉ុន្តែ​បែរជា​បដិសេធ​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍ ដោយសារតែ​អស់​ជំនឿ​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​ប្រទេស​កម្ពុជា។ អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក ស៊ុន ចន្ធី បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ពី​ពន្ធនាគារ​កាលពី​ពេល​ថ្មីៗ​នេះ​ថា លោក​បាន​ស្គាល់​តុលាការ​នៅ​ប្រទេស​កម្ពុជា​គ្រប់​ជាន់ថ្នាក់​អស់​ហើយ តាំងពី​សាលាដំបូង​រហូត​ដល់​សាលា​កំពូល គឺជា​ស្ថាប័ន​គ្មាន​ឯករាជ្យ គ្មាន​យុត្តិធម៌ និង​ជា​ស្ថាប័ន​ដែល​ពោរពេញ​ដោយ​អំពើពុករលួយ ធ្វើ​តាម​តែ​បញ្ជា​អ្នក​មាន​អំណាច​តែប៉ុណ្ណោះ។ លោក ស៊ុន ចន្ធី លើកឡើង​ថា ការ​ចាប់​ខ្លួន​លោក​ដាក់​ពន្ធនាគារ​នៅ​ពេលនេះ គឺជា​ហេតុផល​នយោបាយ​សុទ្ធសាធ ដើម្បី​បង្ក្រាប​សំឡេង​ប្រឆាំង​ពិតប្រាកដ​នៅ​ប្រទេស​កម្ពុជា ព្រោះ​ការ​ដក​សិទ្ធិ​នយោបាយ​របស់​លោក​អស់​មួយ​ជីវិត​នៅ​ពេលនេះ គឺជា​ភស្តុតាង​បញ្ជាក់​យ៉ាង​ច្បាស់​ថា លោក ហ៊ុន...

ចលនា​មាតា​ធម្មជាតិ​ថា​ការ​បាត់បង់​សេរីភាព​របស់​សកម្មជន​បរិស្ថាន​បង្ហាញ​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា

អង្គការ​ចលនា​មាតា​ធម្មជាតិ អះអាង​ថា ការ​បាត់បង់​សិទ្ធិ​សេរីភាព​អស់​រយៈពេល ១០០​ថ្ងៃ​របស់​សកម្មជន​បរិស្ថាន​ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ពី​ការ​ស្លាប់​បាត់បង់​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា។ អង្គការ​ចលនា​មាតា​ធម្មជាតិ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ តុលា នេះ ដោយ​ភ្ជាប់​រូបថត​សកម្មជន​បរិស្ថាន​ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង ៥​នាក់​ថា ការ​ឈាន​ជើង​ចូល​ក្នុង​គុក​រហូត​ដល់​ទៅ​ពីរ​ដង​របស់​យុវជន​ចលនា​មាតា​ធម្មជាតិ មិនមែន​ជា​កំហុស​របស់​ពួកគេ ប៉ុន្តែ​ជា​កំហុស​ដ៏​ធំ​របស់​ក្បាលម៉ាស៊ីន​ដឹកនាំ​ដែល​ដាច់​ធម៌​មេត្តា ផ្ដាច់​សំឡេង​ពួកគេ​មិន​ឲ្យ​និយាយ​ពី​បរិស្ថាន​បន្ត​ទៀត​ប៉ុណ្ណោះ។ អង្គការ​ចលនា​មាតា​ធម្មជាតិ បញ្ជាក់​ថា ការ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ដោះលែង​សកម្មជន​ទាំង ៥​នាក់​នេះ មិនមែន​ជា​ការ​អង្វរករ​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ​ឡើយ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល​ប៉ុណ្ណោះ ត្បិត​រយៈពេល ១០០​ថ្ងៃ ចាប់តាំងពី​យុវជន​ការពារ​បរិស្ថាន​ត្រូវ​បាន​បិទ​សិទ្ធិ​សេរីភាព គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​បាន​ស្លាប់​ជា​លើក​ទី​ពីរ​រួច​ទៅ​ហើយ។ សាលាដំបូង​រាជធានី​ភ្នំពេញ...

លោក វន់ ពៅ ខកចិត្ត​ចំពោះ​តុលាការ​កំពូល​ដែល​កាត់​ឱ្យ​លោក​មាន​ទោស

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​កំពូល ដែល​បាន​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​លើ​រូបលោក ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក។ លោក វន់ ពៅ ចាត់ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ និង​តុលាការ​កំពូល នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា នេះ ថា​ជា​រឿង​អយុត្តិធម៌​សម្រាប់​លោក។ លោក​បាន​សរសេរ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា នៅ​ថ្ងៃទី​០៩ ខែ​កញ្ញា ការ​រំពឹង​ទុក​នឹង​ទទួល​បាន​យុត្តិធម៌​នោះ គឺ​មិន​ដូច​ការ​រំពឹង​ទុក​នោះ​ទេ។ លោក​ថា យុត្តិធម៌​សម្រាប់​លោក គឺ​នៅ​ឆ្ងាយ​ដូច​ជើងមេឃ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល បាន​អះអាង​ថា សេចក្ដី​សម្រេច​ផ្ដន្ទាទោស​លោក វន់...

អង្គការ​១៤២​ស្ថាប័ន​ទាមទារ​ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស

អង្គការ​សង្គម​ស៊ីវិល​ជាង ១០០​ស្ថាប័ន ទាមទារ​ឲ្យ​រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបាក់​ស្មារតី​អ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ធានា​ការ​លើក​កម្ពស់​សកម្មភាព​ការពារ​សិទ្ធិមនុស្ស ស្របតាម​រដ្ឋធម្មនុញ្ញ និង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដែល​កម្ពុជា​បាន​សន្យា​ជា​អន្តរជាតិ។ ការ​ទាមទារ​របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន ១៤២​ស្ថាប័ន បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល លោក និល ណុន កាលពី​ថ្ងៃទី​១៨ ខែ​វិច្ឆិកា កន្លងទៅ បាន​កាត់ទោស​ឲ្យ​មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អាដហុក ៣​រូប និង​អតីត​មន្ត្រី​អាដហុក ២​រូប​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៥​ឆ្នាំ​ដូច​សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ដែរ។ បុគ្គលិក និង​អតីត​បុគ្គលិក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប...

អ្នក​ឃ្លាំមើល៖ ភាព​អនាធិបតេយ្យ​នៃ​អំពើ​អយុត្តិធម៌​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​គ្មាន​សន្តិភាព

ក្រុម​អ្នក​ឃ្លាំមើល​សង្គម ព្រមាន​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​គ្មាន​សន្តិភាព ដោយសារតែ​ប្រទេស​ក្រីក្រ​មួយ​នេះ​ញាំញី​ទៅ​ដោយ​អំពើ​អយុត្តិធម៌ និង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ឃាតកម្ម​ជាច្រើន។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​៣ ខែ​តុលា ថា ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​បំផុត​ដែល​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បញ្ជី​ប្រផេះ និង​ជាប់​ចំណាត់ថ្នាក់​លេខ​៣ ដ៏​អាក្រក់​ក្នុង​ចំណោម​ប្រទេស​ដែល​លាង​លុយ​កខ្វក់ និង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ...

IDEA TALK៖ តើ​អយុត្តិធម៌​សង្គម​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ជីវភាព​រស់នៅ​ពលរដ្ឋ​ប្រចាំ​ថ្ងៃ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​១៧ ខែ​សីហា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អយុត្តិធម៌​សង្គម​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ជីវភាព​រស់នៅ​ពលរដ្ឋ​ប្រចាំ​ថ្ងៃ?»។

IDEA TALK៖ តើ​អយុត្តិធម៌​សង្គម​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​សព្វថ្ងៃ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​អយុត្តិធម៌​សង្គម​ជះ​ឥទ្ធិពល​បែប​ណា​ដល់​ប្រព័ន្ធ​ដឹកនាំ​រដ្ឋ​សព្វថ្ងៃ?»។

Latest news

© 2021, ដេលី. All rights reserved.