TAG
អាមេរិក-ចិន
ចិនផ្ដល់ជំនួយភ្លាមៗទៅឱ្យរបបតាលីបង់ ខណៈអាមេរិកនិងសម្ពន្ធមិត្តមិនទាន់ទទួលស្គាល់របបនេះនៅឡើយ
កាលពីថ្ងៃអង្គារ ទី៧ ខែកញ្ញា ពួកតាលីបង់ដែលឈ្នះសង្គ្រាមនៅអាហ្វហ្គានីស្ថាន បានបង្កើតរដ្ឋាភិបាលរបស់ខ្លួនដើម្បីដឹកនាំប្រទេស និងដើម្បីឲ្យសហគមន៍អន្តរជាតិទទួលស្គាល់របបរបស់ខ្លួន។
ប៉ុន្តែពិភពលោកមើលទៅពុំមានការភ្ញាក់ផ្អើលនោះទេចំពោះរដ្ឋាភិបាលថ្មីអាហ្វហ្គានីស្ថាន ដែលបង្កើតឡើងដោយពួកតាលីបង់ លើកលែងតែទីក្រុងប៉េកាំងមួយប៉ុណ្ណោះដែលប្រកាសគាំទ្ររដ្ឋាភិបាលមួយនេះជាមួយនឹងការផ្ដល់ជំនួយផ្សេងៗមានទាំងស្បៀងអាហារ ថ្នាំពេទ្យ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ និងការផ្គត់ផ្គង់ទឹកស្អាតសរុបទៅជាង ៣០លានដុល្លារអាមេរិក។
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី អះអាងថា ចិនបានសម្រេចបញ្ជូនជំនួយជាបន្ទាន់ទៅឱ្យរបបរដ្ឋាភិបាលតាលីបង់។ លោក វ៉ាង យី ប្រកាសថា ក្នុងជំនួយនោះគឺចិនបានផ្ដល់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួន ៣លានដូស។...
ក្រុមតស៊ូមតិ៖ ដំណើរទស្សនកិច្ចរបស់មន្ត្រីចិនគឺដើម្បីបង្ហាញថាចិននៅតែអាចធ្វើមិត្តល្អជាមួយសម្ពន្ធមិត្តរបស់អាមេរិក
ក្រុមបញ្ញវន្តខ្មែរនៅឯនាយសមុទ្រ លើកឡើងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន ទៅកាន់ប្រទេសទាំង៤ ក្នុងតំបន់អាស៊ី គឺដើម្បីបង្ហាញពិភពលោកថា ចិននៅតែអាចធ្វើជាមិត្តល្អទាំងការទូត និងការបង្កើនទំហំពាណិជ្ជកម្មជាមួយបណ្តាប្រទេសដែលជាសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៨ កញ្ញា ថា ដំណើរទស្សនកិច្ចរបស់មន្ត្រីចិននៅពេលនេះ គឺដើម្បីស្ទាបស្ទង់ទំនោរប្រទេសក្នុងតំបន់អាស៊ី ជាពិសេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលជាសម្ពន្ធមិត្តរបស់អាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក...
បទវិភាគ៖ ទស្សនកិច្ចរបស់អនុប្រធានាធិបតីអាមេរិកបញ្ជូនសារប្រាប់មេដឹកនាំអាស៊ានថាអាមេរិកយកចិត្តទុកដាក់ខ្លាំងបញ្ហាអាស៊ាន
អនុប្រធានាធិបតីអាមេរិក អ្នកស្រី Kamala Harris ដែលបានជ្រើសរើសប្រទេសពីរក្នុងតំបន់អាស៊ានមកធ្វើទស្សនកិច្ច គឺមើលទៅជាសម្ពន្ធមិត្តលេចធ្លោជាងគេក្នុងចំណោមសមាជិកអាស៊ាន ១០ប្រទេស។
ប្រទេសពីរនេះ គឺសិង្ហបុរី និងវៀតណាម។ ប្រទេសទាំងពីរនេះត្រូវបានចាត់ទុកថាជាសម្ពន្ធភាពស្លាប់រស់របស់សហរដ្ឋអាមេរិកទៅថ្ងៃអនាគតដែលខ្វះពុំបានក្នុងការជួយពង្រឹងសន្តិសុខអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ នេះជាទស្សនកិច្ចដំបូងរបស់អនុប្រធានាធិបតីអាមេរិករូបនេះ ដែលមកដល់អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យ ទី២២ ខែសីហា។
ទស្សនកិច្ចរបស់អ្នកស្រី Kamala Harris កំពុងតែសម្លឹង និងតាមដានដោយសមាជិកអាស៊ានទាំងអស់ ជាពិសេសបន្ទាប់ពីការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលអាមេរិកគាំទ្រ។ ប្រទេសក្នុងសមាគមនេះអាចនឹងចង់ដឹងថា តើថ្នាក់ដឹកនាំអាមេរិកជាន់ខ្ពស់រូបនេះមកជាន់ទឹកដីអាស៊ី អាចធានា និងប្ដេជ្ញាអ្វីខ្លះដល់សហគមន៍មួយនេះទៅថ្ងៃខាងមុខដែលវាមិនដូចនឹងអាហ្វហ្គានីស្ថាន។
សិង្ហបុរី...
អាមេរិកនិងឥណ្ឌាព្រួតគ្នាវាយប្រហារចិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
តំណាងបេសកកម្មប្រទេសចិន នៅអង្គការសហប្រជាជាតិ បានព្យាយាមបកស្រាយរកត្រូវរបស់ខ្លួននៅក្រោមការព្រួតគ្នាវាយប្រហារធ្ងន់ៗពីសំណាក់រដ្ឋមន្ត្រីការបរទេសអាមេរិក និងនាយករដ្ឋមន្ត្រីឥណ្ឌា នូវអ្វីដែលចោទចិនថាជារដ្ឋដ៏ធំមួយបង្កការអុកឡុករំលោភច្បាប់សមុទ្រអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយថា កិច្ចប្រជុំនៃក្រុមប្រឹក្សាសន្តិសុខនៅអង្គការសហប្រជាជាតិ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៩ សីហា ហាក់មានភាពតានតឹងជាខ្លាំង ដែលជាការវាយប្រហារទៅលើប្រទេសចិន ព្រមៗគ្នាតែម្ដងពាក់ព័ន្ធនឹងមហិច្ឆតារបស់ចិនក្នុងការវាតទីកាន់កាប់សមុទ្រចិនខាងត្បូង ដោយរំលោភដែនទឹកប្រទេសជិតខាង និងបំពានច្បាប់អន្តរជាតិទៀត ដែលក្រុងវ៉ាស៊ីនតោន និងក្រុងញូដែលី ចោទចិនថាជាអ្នកធ្វើឱ្យពិភពលោកនឹងជួបគ្រោះមហន្តរាយធ្ងន់ធ្ងរ។
លោករដ្ឋមន្ត្រីការបរទេសអាមេរិក Antony Blinken បានព្រមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ជម្លោះនេះគឺប្រាកដណាស់នឹងធ្វើឱ្យពិភពលោកជួបផលវិបាក ទាំងសន្តិសុខ និងមុខជំនួញពាណិជ្ជកម្មសមុទ្រ...
អាល្លឺម៉ង់បញ្ចេញនាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង ខណៈនាវាអង់គ្លេសនិងអាមេរិកកំពុងរង់ចាំ
សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចាប់ផ្ដើមបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូង នៅថ្ងៃទី៣ កក្កដា ខណៈនាវាចម្បាំងរបស់អង់គ្លេស និងអាមេរិក រង់ចាំនៅទីនោះដើម្បីធ្វើសមយុទ្ធរួមគ្នា។
ក្នុងអំឡុងប៉ុន្មានខែចុងក្រោយនេះ សមុទ្រចិនខាងត្បូងបានក្លាយទៅជាទីលានកម្ដៅសាច់ដុំនៃកងកម្លាំងទ័ពជើងទឹកមហាអំណាចធំៗនៅលើពិភពលោក។ សហរដ្ឋអាមេរិកបានសម្រេចបញ្ជូននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងទៅកាន់ទីនោះ គឺរយៈពេលពីរឆ្នាំមកហើយ។
ស្របពេលជាមួយគ្នានេះ ចិនដែលកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយនឹងការពង្រាយនាវាផ្ទុកយន្តហោះ និងនាវាចម្បាំងរបស់ខ្លួនរាប់សិបគ្រឿងនៅទីនោះ ខណៈមហាអំណាចអង់គ្លេសបានបញ្ជូននាវាផ្ទុកយន្តហោះ HMS អមដោយនាវាពិឃាតចំនួន ១៨គ្រឿង គឺកំពុងស្ថិតនៅទីនោះជាស្រេចហើយដែរ ក្នុងការធ្វើសមយុទ្ធជាមួយនឹងក្រុមនាវាទី៧ របស់សហរដ្ឋអាមេរិក។
ក្នុងស្ថានភាពដែលកំពុងតានតឹងស្រាប់ហើយនេះ ស្រាប់តែប្រទេសដែលមានថាមពលខ្លាំងនៅអឺរ៉ុបមួយទៀត គឺអាល្លឺម៉ង់ បានបញ្ជូននាវាពិឃាតដ៏ទំនើបរបស់ខ្លួនទៅកាន់សមុទ្រចិនខាងត្បូងនៅថ្ងៃនេះ ដែលមើលទៅគឺជាការរៀបចំកម្លាំងសម្ពន្ធភាពជាមួយនឹងអាមេរិក...
វិភាគ៖ រដ្ឋមន្ត្រីការពារជាតិអាមេរិកជាន់ដីអាស៊ានពង្រឹងកម្លាំងសម្ពន្ធភាពទប់ទល់អំណាចវាតទីរបស់ចិន
ក្នុងរដ្ឋការរបស់លោក ដូណាល់ ត្រាំ អាស៊ានត្រូវគេមើលឃើញថា ហាក់នៅឆ្ងាយពីអាមេរិក ដែលរដ្ឋការនេះពុំសូវលើកកម្លាំងប្រជាធិបតេយ្យនៅអាស៊ានច្រើននោះទេ។ តែដល់ឆ្នាំទី៤ រដ្ឋការលោក ដូណាល់ ត្រាំ គិតច្រើនទាំងការពង្រឹងកម្លាំងប្រជាធិបតេយ្យ និងវិស័យសន្តិសុខតំបន់ ខណៈប្រទេសមហាយក្សចិន ពង្រីកមាឌកាន់តែធំឡើងគ្របដណ្ដប់លើអាស៊ាន។
ចូលមកដល់រដ្ឋការលោក ចូ បៃដិន ក៏បានចាប់ផ្ដើមបើកភ្នែកសម្លឹងមើលអាស៊ានឡើងវិញក្នុងការប្ដូរយុទ្ធសាស្ត្រដោយងាកមកផ្ដោតលើតំបន់អាស៊ាន ដើម្បីប្រមូលផ្ដុំកម្លាំងសម្ពន្ធភាពរាំងខ្ទប់ការកើនឡើងឥទ្ធិពលរបស់ចិន ដែលគេហៅថាការវាតទី។
ស្របពេលនេះ រដ្ឋការលោក បៃដិន បានបញ្ជូនមន្ត្រីអាមេរិកកំពូលៗមកបំពេញទស្សនកិច្ចនៅតំបន់អាស៊ីដោយនាំមកនូវរបៀបវារៈតែមួយប៉ុណ្ណោះ គឺប្រមូលកម្លាំងសម្ពន្ធភាពរាំងខ្ទប់ឥទ្ធិពលចិន ក្នុងតំបន់។
ក្នុងសប្ដាហ៍នេះ...
IDEA TALK៖ គោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាស្របពេលចិនកំពុងមានឥទ្ធិពលខ្លាំងលើលោក លោក ហ៊ុន សែន
កម្មវិធី Idea Talk សម្រាប់រាត្រីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្តីអំពី៖ «គោលនយោបាយរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកម្ពុជាស្របពេលចិនកំពុងមានឥទ្ធិពលខ្លាំងលើលោក លោក ហ៊ុន សែន»។
ទស្សនៈ៖ ប្រជាជនអាស៊ីអាគ្នេយ៍រីករាយការមកដល់វ៉ាក់សាំងរបស់សហរដ្ឋអាមេរិកដើម្បីបង្ការជំងឺកូវីដ-១៩
នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានប្រទេសចំនួន១០ គឺមានប្រជាជនជាង ៦៧៥លាននាក់។ តំបន់នេះធ្លាក់ក្នុងការរាតត្បាតនៃជំងឺកូវីដ-១៩ យ៉ាងធ្ងន់ធ្ងរនៅដំណាក់កាលចុងក្រោយនេះ។
គិតត្រឹមថ្ងៃទី២៦ កក្កដា ចំនួនអ្នកឆ្លងជំងឺកូវីដ-19 នៅក្នុងប្រទេសសមាជិកអាស៊ានបានកើនឡើងជិត ៧លាននាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ១៣ម៉ឺន ៣៧៤១នាក់។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដលើពិភពលោក ហៅថា Worldometer។ ក្នុងចំណោមនេះ គឺប្រទេសឥណ្ឌូនេស៊ី ដែលមានប្រជាជនជាង ២៧៦លាននាក់ នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មក...
អង់គ្លេសប្រកាសពង្រាយនាវាចម្បាំងពីរគ្រឿងនៅសមុទ្រអាស៊ីទប់ទល់នឹងការវាតទីរបស់ចិន
មហាអំណាចជើងទឹកដែលត្រូវបានគេស្គាល់ថាជាចក្រភពអង់គ្លេស នៅពេលនេះបានប្រកាសថាខ្លួននឹងដាក់ពង្រាយនាវាចម្បាំងចំនួន ២គ្រឿងដាក់ជាអចិន្ត្រៃយ៍នៅក្នុងដែនទឹកអាស៊ី គឺនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។
ការប្រកាសនេះ ធ្វើឡើងខណៈនាវាដឹកយន្តហោះ HMS Queen Elisabeth នឹងមកដល់សមុទ្រប្រទេសជប៉ុន ក្នុងខែកញ្ញា នេះហើយ ក្នុងនោះនាវាចម្បាំងចំនួន ២គ្រឿងរបស់ប្រទេសមហាអំណាចនេះដែលនឹងពង្រាយនៅសមុទ្រអាស៊ី នឹងមកដល់ទន្ទឹមគ្នា។
រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន ធ្លាប់បានទទូចដល់បណ្តាប្រទេសនៅអឺរ៉ុប ឱ្យមានការចូលរួមផ្នែកយោធាកាន់តែសកម្មនៅអាស៊ីប៉ាស៊ីហ្វិក។ រដ្ឋមន្ត្រីការពារជាតិជប៉ុនរូបនេះ គឺលោក Nobuo Kishi។ លោកបានអំពាវនាវដល់សហភាពអឺរ៉ុប ឱ្យពង្រឹងការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលលោកថា...
រដ្ឋការលោក ចូ បៃដិន ចាប់ផ្ដើមផ្ដោតលើភូមិសាស្ត្រនយោបាយអាស៊ីអាគ្នេយ៍ហើយ
គិតមកដល់ថ្ងៃទី២១ ខែកក្កដា លោក ចូ បៃដិន បានដឹកនាំសហរដ្ឋអាមេរិករយៈពេល ៦ខែមកហើយ។ ៦ខែដំបូងនេះ មានរឿងរ៉ាវជាច្រើនកើតឡើងក្នុងពិភពលោក ក្នុងនោះរឿងរ៉ាវលើទឹកដីអាស៊ីអាគ្នេយ៍ ក៏ត្រូវបានគេចាំមើលថាតើលោក បៃដិន មានគោលនយោបាយអភិបាលកិច្ចសកលដូចម្ដេច ជាពិសេសបញ្ហាភូមិសាស្ត្រនយោបាយនៅអាស៊ីអាគ្នេយ៍។
សេចក្ដីអស់សង្ឃឹមនៃប្រជាជនប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនដែលមិនអាចរើខ្លួនរួចពីប្រព័ន្ធដឹកនាំផ្ដាច់ការ បានញាំញីប្រជាធិបតេយ្យនៅក្នុងតំបន់នេះ។ យ៉ាងហោចណាស់ប្រទេសពីរនៅក្នុងតំបន់នេះ លើកលែងតែប្រទេសវៀតណាម និងឡាវដែលប្រកាន់របបសង្គមនិយមទៅហើយ។
ប្រទេសពីរនេះមានប្រទេសភូមា ដែលកំពុងធ្លាក់ក្នុងរបបរដ្ឋប្រហារ ហើយកម្ពុជាកំពុងស្ថិតក្នុងប្រព័ន្ធសភានិយមមានបក្សតែមួយប៉ុណ្ណោះ ដោយបក្សប្រឆាំងដ៏ធំរបស់រាជាណាចក្រនេះ ត្រូវបានវាយកម្ទេចដោយប្រព័ន្ធតុលាការដែលត្រូវមើលឃើញថាជាឧបករណ៍របស់បក្សកាន់អំណាច។
សភាកម្ពុជា ក៏មិនខុសពីប្រទេសវៀតណាម និងឡាវនោះដែរ...