29 C
Phnom Penh

TAG

អូស្ត្រាលី-អាស៊ាន

អាស៊ាន-អូស្ត្រាលី ទទូច​កុំ​ឲ្យ​ចាត់​វិធានការ​ជា​ឯកតោភាគី​ក្នុង​វិបត្តិ​សមុទ្រ​ចិន​ខាងត្បូង

ក្រុម​មេដឹកនាំ​នៃ​សមាគម​អាស៊ាន និង​នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ពុធ ទី​៦ មីនា នេះ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម ដោយ​ស្នើសុំ​ដល់​ប្រទេស​ក្នុង​សមាគម​អាស៊ាន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ត្រូវ​រួម​គ្នា​ប្រឆាំង​សកម្មភាព​ឯកតោភាគី​ដែល​ធ្វើ​សកម្មភាព​គ្របដណ្ដប់​វាតទី​កាន់កាប់​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង។ សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ក្រុម​ប្រទេស​អាស៊ាន និង​អូស្ត្រាលី បន្ត​តាមដាន​ជានិច្ច​នូវ​ស្ថានការណ៍​យោធា​កំពុង​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង។ ក្នុង​ន័យ​នេះ ត្រូវ​លើក​ទឹកចិត្ត​ដល់​ប្រទេស​ពាក់ព័ន្ធ​ត្រូវ​បញ្ចៀស​ការ​ធ្វើ​សកម្មភាព​បំពាន​ដែល​ជា​ការ​បង្ក​អសន្តិសុខ​ក្នុង​តំបន់។ សេចក្ដី​ថ្លែងការណ៍​រួម​ធ្វើឡើង​នៅ​ឯ​ជំនួប​កំពូល​ពិសេស​នៃ​មេដឹកនាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នៅ​ទីក្រុង Melbourne នៃ​ប្រទេស​អូស្ត្រាលី។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នា​ថ្ងៃ​ពុធ ទី​៦ ខែ​មីនា។ សេចក្ដី​ថ្លែងការណ៍​ដែល​គេ​ហៅ​ថា​សេចក្ដី​ថ្លែងការណ៍​ក្រុង...

ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​មួយ​ចំនួន​ថា​ចាញ់​បញ្ឆោត​ឱ្យ​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត ដោយ​មិន​ដឹង​ខ្លួន

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ដែល​កំពុង​រស់នៅ​លើ​ទឹកដី​ប្រទេស​អូស្ត្រាលី ទម្លាយ​ថា ការ​ជួបជុំ​នៃ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជាមួយ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី មុន​ពេល​គាត់​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ គឺជា​ការ​បោក​បញ្ឆោត​ពី​ក្រុម​មន្ត្រី​បក្ស​កាន់​អំណាច តាមរយៈ​ការ​ទៅ​ចូលរួម​ក្នុង​ពិធី​ជប់លៀង​មួយ​ដោយ​មិន​គិត​លុយ មិនមែន​ពួកគេ​ទៅ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ទេ។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​លោក សួន សុរីដា ប្រាប់​សារព័ត៌មាន The Cambodia Daily ក្នុង​កិច្ច​សម្ភាសន៍​ពិសេស​មួយ​នៅ​ថ្ងៃទី​៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ​ថា អ្នក​ដែល​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត...

អ្នក​ឃ្លាំមើល​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​ឡើយ

ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ការ​កៀរគរ​អ្នកគាំទ្រ​ក្នុង​ប្រទេស​អូស្ត្រាលី និង​ប្រទេស​ញូវហ្សេលែន ឱ្យ​ទៅ​ទទួល​លោក ហ៊ុន ម៉ាណែត ដែល​ទៅ​ចូលរួម​កិច្ចប្រជុំ​អូស្ត្រាលី-អាស៊ាន នៅ​ពេលនេះ បង្ហាញ​ថា​រដ្ឋាភិបាល​ថ្មី​នេះ​នឹង​មិន​ស្ដារ​ប្រជាធិបតេយ្យ មិន​គោរព​សិទ្ធិមនុស្ស​បាន​ឡើយ។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​៤ មីនា នេះ​ថា ការ​បាតុកម្ម​ទាមទារ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​អូស្ត្រាលី ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ស្ដារ​លទ្ធិប្រជាធិបតេយ្យ...

Latest news