នាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿង USS Abraham Lincoln អមដំណើរដោយនាវាពិឃាដជាច្រើនគ្រឿង បានទៅដល់តំបន់មជ្ឈិមបូព៌ាហើយ ជាការជួយពង្រឹងសមត្ថភាពប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីការពារកងកម្លាំងអាមេរិកាំង ឬក៏ចាត់វិធានការយោធាណាមួយវាយប្រហារលើរបបសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ដែលគេថាជាការសងសឹក ព្រោះកងសន្តិសុខអ៊ីរ៉ង់ វាយប្រហារសម្លាប់បាតុករយ៉ាងរង្គាល។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។
នាវាផ្ទុកយន្តហោះចម្បាំង USS Abraham Lincoln ដែលបានមកដល់តំបន់មជ្ឈិមបូព៌ានៅពេលនេះធ្វើតាមការបញ្ជារបស់លោក ត្រាំ...