35 C
Phnom Penh

TAG

អ៊ុំ សំអាន

មន្ត្រី​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន ម៉ាណែត ថា​មាន​ចរិត​ផ្ដាច់ការ​មិន​ខុស​ពី​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​រិះគន់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ត្រៀម​ឡើង​កាន់​អំណាច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ថា ពិត​ជា​មាន​ចរិត​ផ្ដាច់ការ​មិន​ខុស​ពី​ឪពុក ដោយសារ​មិនទាន់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្រប​ច្បាប់​ផង បាន​ប្រើ​អំណាច​បញ្ជា​ឱ្យ​កម្លាំង​ក្រោម​បង្គាប់​ចាប់​ចង​ពលរដ្ឋ​ដែល​មាន​ជំងឺ​សរសៃប្រសាទ​ដែល​បាន​រិះគន់​លើ​ខ្លួន។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​៣១ កក្កដា ថា មិនទាន់​បាន​កាន់​អំណាច​ពេញដៃ​ផង ចាប់ផ្តើម​ផ្ដាច់ការ​បណ្តើរៗ​ហើយ ចុះ​ទម្រាំ​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​នៅ​ចុង​ខែ​សីហា នេះ​ទៀត តើ​កូនប្រុស​ច្បង​ស្នង​មរតក​អំណាច​បន្ត​ពូជ​នេះ នឹង​ចាប់​ឃុំ​ខ្លួន​ពលរដ្ឋ និង​មន្ត្រី​បក្ស​ប្រឆាំង​ប៉ុន្មាន​នាក់​ទៀត​យក​ទៅ​ដាក់​គុក។ លោក អ៊ុំ សំអាន លើកឡើង​ថា ស្លឹកឈើ​ពិត​ជា​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់​មែន ឪពុក​ផ្ដាច់ការ...

លោក អ៊ុំ សំអាន ពន្យល់​ពី​មូលហេតុ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថា​ការ​ដែល​លោក ហ៊ុន សែន គំរាម​រំលាយ​របប​រាជា​និយម​អាស្រ័យ​ធម្មនុញ្ញ ឬ​ផ្តួល​រំលំ​រាជបល្ល័ង្គ ដោយសារតែ​សម្តេច​ព្រះ​នរោត្តម សីហនុ ជំទាស់​មិន​ឱ្យ​មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប​មួយ​នេះ​ប្រើប្រាស់​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​កំណត់​ទឹកដី​ខុស​ច្បាប់​ដែល​គាត់​បាន​ចុះហត្ថលេខា​ជាមួយ​វៀតណាម បន្ត​ទៀត។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២០ កក្កដា...

តុលាការ​ចេញ​ដីកា​ឱ្យ​ចាប់​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​ពីរ​នាក់​ចោទ​បង្ក​ចលាចល​ដល់​ការ​បោះឆ្នោត

សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​ចាប់​ខ្លួន​មន្ត្រី​ជាន់ខ្ពស់​បក្ស​ភ្លើង​ទៀន ២​នាក់ គឺ​អ្នកស្រី វង រុន្នី ប្រធាន​ចលនា​ស្ត្រី​ថ្នាក់​ជាតិ​របស់​បក្ស​នេះ និង​លោក អេង ស្រូយ ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ខេត្ត​ត្បូងឃ្មុំ ដែល​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​បង្ក​ចលាចល​ដល់​ការ​បោះឆ្នោត។ តុលាការ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣ បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន​លោក អេង ស្រូយ និង​អ្នកស្រី វង រុន្នី ដោយ​ចោទប្រកាន់​ពី​បទ ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម គឺ​បង្ក​ចលាចល​ដល់​ការ​បោះឆ្នោត​តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ...

អ្នកវិភាគ៖ ការ​ផ្ដល់​ងារ​ឧកញ៉ា​និង​អ្នកឧកញ៉ា​គ្រួសារ​អ្នក​ជំនួញ​ធំៗ​គឺ​ដើម្បី​ជួយ​លោក ហ៊ុន ម៉ាណែត ក្ដោប​អំណាច​ផ្ដាច់ការ​បន្ត​ទៀត

អ្នកវិភាគ និង​មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា ការ​ផ្ដល់​ងារ «ឧកញ៉ា» និង «អ្នកឧកញ៉ា» ដល់​ភរិយា និង​កូនប្រុស​អ្នក​ជំនួញ​ល្បីៗ​នៅ​កម្ពុជា ដោយសារ​ពួកគេ​ជួយ​រក និង​ផ្ដល់​លុយ​ទៅ​គ្រួសារ​ហ៊ុន និង​ជួយ​លោក ហ៊ុន ម៉ាណែត ក្ដោប​អំណាច​ផ្ដាច់ការ​បន្ត​ទៀត ទោះបី​លុយ​ពួកគេ​យក​ជួយ​ត្រកូល​ហ៊ុន​បាន​មកពី​កាប់​ព្រៃឈើ និង​ប្លន់​ដី​រាស្ត្រ ជាដើម។ ការ​លើកឡើង​នេះ បន្ទាប់ពី​ការ​ផ្ដល់​ងារ​ជា «ឧកញ៉ា និង​អ្នកឧកញ៉ា» បាន​កើតឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​នៅ​កម្ពុជា បើ​ទោះបី​អ្នក​ទទួល​ងារ​ជា «ឧកញ៉ា»...

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក​ថា​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម

ក្រុម​បញ្ញវន្ត​ខ្មែរ​នៅ​ក្រៅ​ស្រុក អះអាង​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​បាត់បង់​អធិបតេយ្យ​ជាតិ​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម​ធ្ងន់ធ្ងរ ដោយសារតែ​មេដឹកនាំ​ប្រទេស​នេះ គឺ​លោក ហ៊ុន សែន បាន​ប្រើ​អំណាច​គាបសង្កត់​ឱ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​ទទូច​យក​នូវ​មហិច្ឆតា​ឈ្លានពាន​របស់​វៀតណាម ដែល​ប៉ុនប៉ង​រំលោភ​យក​ទឹកដី​ខ្មែរ​ដោយ​គំរាម​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​ប្រឆាំង​តវ៉ា​នឹង​ល្បិចកល​កាត់​ទឹកដី​ខ្មែរ​ឱ្យ​បរទេស​ឈ្លានពាន​នេះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១៣ កក្កដា ថា លោក...

លោក អ៊ុំ សំអាន៖ កោះត្រល់​ទើប​តែ​នឹង​បាត់បង់​ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន នៅ​ឆ្នាំ​១៩៨២

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ចោទ​ថា កោះត្រល់​ទើប​តែ​នឹង​បាត់បង់​នៅ​ឆ្នាំ​១៩៨២ ក្រោម​ការ​ចុះហត្ថលេខា​របស់​លោក ហ៊ុន សែន ជាមួយ​រដ្ឋាភិបាល​វៀតណាម ដែល​គាត់​ធ្វើ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា តាម​សន្ធិសញ្ញា​ខុស​ច្បាប់​មួយ​ចំនួន។ មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២៩ មិថុនា នេះ​ថា តាមរយៈ​ផែនទី​ដែល​ដាក់​តាំង​នៅ​ផ្ទះ​របស់​មេ​កម្មាភិបាល​ខ្មែរក្រហម ឈ្មោះ តា ម៉ុក នៅ​ក្នុង​ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​បង្ហាញ​ថា កោះត្រល់​គឺ​នៅ​តែ​ជា​របស់​ខ្មែរ​នៅឡើយ​នា​សម័យ​នោះ។ លោក អ៊ុំ សំអាន...

លោក ហ៊ុន សែន៖ បើ​គិត​តែ​ជេរ​វៀតណាម​ដូច​ក្រុម​ជ្រុល​និយម ពេល​នេះ​កម្ពុជា​នឹង​គ្មាន​វត្តមាន​រោងចក្រ​វៀតណាម​ទេ

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន លើកឡើង​ថា ដោយសារតែ​នយោបាយ​សន្តិភាព​របស់​កម្ពុជា​ស្រប​គ្នា​ទៅ​នឹង​នយោបាយ​សន្តិភាព​របស់​វៀតណាម បាន​ធ្វើ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។ លោក ហ៊ុន សែន ដែល​ត្រូវ​បាន​កងទ័ព​វៀតណាម​លើក​បន្តុប​ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​របស់​កម្ពុជា បាន​លើកឡើង​ក្នុង​ពិធី​ជួប​ជាមួយ​កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន (MANHATTAN) ក្រុង​បាវិត ខេត្ត​ស្វាយរៀង កាលពី​ថ្ងៃទី​២៥ ខែ​មិថុនា ឆ្នាំ​២០២៣ នេះ​ថា គោល​នយោបាយ​របស់​រដ្ឋាភិបាល​កម្ពុជា គឺ​ព្យាយាម​ប្រែ​ក្លាយ​តំបន់​អតីត​សមរភូមិ​ឲ្យ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ និង​មាន​ទីផ្សារ​នៅ​គ្រប់​ទីកន្លែង។ នាយករដ្ឋមន្ត្រី​ខ្មែរ​ដែល​នៅ​ក្រោម​បង្គាប់​វៀតណាម លោក ហ៊ុន...

លោក ហ៊ុន សែន បដិសេធ​ថា​បក្ស​ប្រជាជន​មិន​នៅ​ពីក្រោយ គ.ជ.ប និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឡើយ

មេដឹកនាំ​ក្រាញ​អំណាច​នៅ​កម្ពុជា លោក ហ៊ុន សែន បដិសេធ​ថា​គណបក្ស​ប្រជាជន​កម្ពុជា និង​រាជរដ្ឋាភិបាល​របស់​លោក គ្មាន​អ្វី​ជាប់​ពាក់ព័ន្ធ​នឹង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នោះ​ឡើយ។ លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​ដាក់​សម្ពោធ​ស្ពាន​អាកាស​ឫស្សីកែវ នៅ​ថ្ងៃទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​មាន​ច្បាប់​ទម្លាប់ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​គឺជា​គូ​ប្រកួត​មួយ​គ្មាន​ចំណង​ទាក់ទង​អ្វី​ជាមួយ​នឹង​ការ​សម្រេច​របស់ គ.ជ.ប ឬ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជាដាច់ខាត។ បុរស​ខ្លាំង​រូប​នេះ​អះអាង​ថា រាជរដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ និង​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​ទៅ​ត្រួតត្រា​លើ​ស្ថាប័ន​ធម្មនុញ្ញ​ដែល​មាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ​បាន​ឡើយ។ លោក...

លោក អ៊ុំ សំអាន ថា​ការ​ប្រកាស​របស់​នាយករដ្ឋមន្ត្រី​ថៃ គឺ​ផ្ទុយ​ស្រឡះ​ពី​នាយករដ្ឋមន្ត្រី​ខ្មែរ

អតីត​តំណាងរាស្ត្រ​របស់​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​លើកឡើង​ថា ការ​ប្រកាស​ធានា​នូវ​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​របស់​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ទៅ​ឱ្យ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត គឺជា​គំរូ​ល្អ​មួយ​សម្រាប់​នយោបាយ​ប្រទេស​ថៃ ដែល​ខុស​ពី​មេដឹកនាំ​ខ្មែរ​លោក ហ៊ុន សែន ដែល​ក្រាញ​អំណាច និង​កំពុង​រៀបចំ​ផែនការ​ផ្ទេរ​អំណាច​ទៅ​ឲ្យ​កូន​ខ្លួនឯង​ថែម​ទៀត​នោះ។ លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៥ ឧសភា នេះ​ថា ប្រសិនបើ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា ចង់​ក្រាញ​អំណាច​ដូច​លោក ហ៊ុន សែន...

លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ

មន្ត្រី​ជាន់ខ្ពស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​របស់​ខ្លួន​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​បម្រើ​ជន​ក្បត់​ជាតិ​កាត់​ទឹកដី​ខ្មែរ​ឲ្យ​បរទេស​ឈ្លានពាន គឺ​លោក ហ៊ុន សែន ជាដាច់ខាត ទោះ​ជាតិ​នេះ ឬ​ជាតិ​ក្រោយ។ អតីត​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៣ ឧសភា ថា លោក​បាន​តាំងចិត្ត​រួច​ហើយ​ថា​នឹង​មិន​ចុះចូល​ជាមួយ​អ្នក​ដែល​ធ្លាប់​ចាប់​ឃុំ​ខ្លួន​លោក​ទាំង​អយុត្តិធម៌​ដាច់ខាត ព្រោះ​លោក​មិនមែន​មនុស្ស​ដែល​លក់​ឧត្តមគតិ​បម្រើ​ជន​ក្បត់​ជាតិ​ផ្ដាច់ការ​ដូចជា​លោក ហ៊ុន សែន ដើម្បី​តែ​លាភសក្ការៈ និង​បុណ្យ​ស័ក្តិ...

Latest news