30 C
Phnom Penh

TAG

អ៊ុំ សំអាន

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល​បំណង​ធ្វើ​ឃាត

សកម្មជន​សង្គម​លោក នី ណាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ជិះ​ម៉ូតូ​បុក​ពី​ក្រោយ​ឱ្យ​ដួល ហើយ​នាំគ្នា​ចុះ​មក​វាយ​នឹង​ដំបង​ដែក​ត្រង់​ក្បាល និង​កន្លែង​ផ្សេង​ទៀត​បណ្តាល​ឱ្យ​ចេញ​ឈាម​ស្រោច​លើ​ដងខ្លួន ក្នុង​បំណង​ធ្វើ​ឃាត​រូបលោក នៅ​ថ្ងៃទី​១២ ខែ​កញ្ញា នេះ ហើយ​ស្ថានភាព​របស់​លោក​នៅ​ពេលនេះ​កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់​នៅឡើយ។ ភរិយា​របស់​លោក នី ណាក់ សរសេរ​លើ​គណនី​ហ្វេសប៊ុក​ឈ្មោះ IMAN-KH ដែល​ជា​គណនី​ហ្វេសប៊ុក​របស់​លោក នី ណាក់ ផ្ទាល់​នៅ​ថ្ងៃទី​១២ កញ្ញា នេះ​ថា នៅ​រសៀល​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣...

សមាជិក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មាន​ចំនួន​លើស​រដ្ឋាភិបាល​ចាស់​ជិត​១​ពាន់​នាក់

សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី​លើក​បន្តុប​លោក ហ៊ុន ម៉ាណែត បាន​កើន​ឡើង​ដល់​ជាង ១៥០០​នាក់​ហើយ (១៥៤៦​នាក់) ដោយ​គិត​ត្រឹមតែ​ឋានៈ​ចាប់ពី​អនុរដ្ឋលេខាធិការ​ឡើង​ទៅ​ដល់​នាយករដ្ឋមន្ត្រី ហើយ​ចំនួន​នេះ​កើន​លើស​សមាជិក​រដ្ឋាភិបាល​ចាស់​ជិត ១​ពាន់​នាក់។ កម្ពុជា​មាន​ចំនួន​ប្រជាជន​ប្រមាណ ១៧​លាន​នាក់ ប៉ុន្តែ​ការ​តែងតាំង​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ទី​៧ សម្រាប់​ដឹកនាំ​ប្រទេស ត្រូវ​គេ​មើល​ឃើញ​ថា​មាន​ទំហំ​ច្រើន​លើសលប់ ក្នុង​នោះ​មាន​នាយករដ្ឋមន្ត្រី​ម្នាក់ ឧបនាយករដ្ឋមន្ត្រី ១០​នាក់ ទេសរដ្ឋមន្ត្រី ២១​នាក់ រដ្ឋមន្ត្រី ៣០​នាក់ មន្ត្រី​ខុទ្ទកាល័យ ២៤​នាក់ ក្រុម​អ្នក​ពិធីការ​នាយករដ្ឋមន្ត្រី...

នាយករដ្ឋមន្ត្រី​ថ្មី​ព្រមាន​មន្ត្រី​មិន​ឱ្យ​យក​អំណាច​ទីប្រឹក្សា​ឬ​ជំនួយការ​ទៅ​ប្រើ​ពី​លើ​មុខតំណែង​ជា​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន

នាយករដ្ឋមន្ត្រី​ត​ពូជ លោក ហ៊ុន ម៉ាណែត ព្រមាន​ថា ទីប្រឹក្សា ឬ​ជំនួយការ​ទាំងអស់​មិន​អាច​ប្រើប្រាស់​នូវ​បុព្វសិទ្ធិ ឬ​សិទ្ធិ​អំណាច​របស់​ខ្លួន​ក្នុង​នាម​ជា​ទីប្រឹក្សា ឬ​ជា​ជំនួយការ​ពី​លើ​មុខតំណែង​ដែល​ជា​មន្ត្រី​រាជការ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​បាន​ឡើយ។ ប្រមុខ​រដ្ឋ​ស្តីទី​លោក សាយ ឈុំ បាន​ចុះហត្ថលេខា​លើ​ព្រះរាជក្រឹត្យ​ស្ដីពី​គោលការណ៍​សម្រាប់​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ កាលពី​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០២៣ តាម​ការ​ស្នើសុំ​របស់​នាយករដ្ឋមន្ត្រី​ថ្មី​ថា ព្រះរាជក្រឹត្យ​នេះ​បាន​កំណត់​ពី​គោលការណ៍ លក្ខខណ្ឌ និង​បែបបទ​សម្រាប់​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​នៅ​ក្នុង​អង្គការ​នីតិប្រតិបត្តិ ក្នុង​គោលបំណង​ពង្រឹង​គោលការណ៍​ឋានានុក្រម​រដ្ឋបាល​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​របស់​ទីប្រឹក្សា និង​ជំនួយការ​ដែល​ត្រូវ​បាន​តែងតាំង​សម្រាប់​អាណត្តិ​ថ្មី​នេះ។ ព្រះរាជក្រឹត្យ​នេះ កំណត់​ថា...

នាយករដ្ឋមន្ត្រី​ថ្មី​បញ្ជា​ឱ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​បែងចែក​ភារកិច្ច​ដល់​រដ្ឋលេខាធិការ​និង​អនុរដ្ឋលេខាធិការ​ឲ្យ​រួចរាល់​នៅ​សប្តាហ៍​ក្រោយ

នាយករដ្ឋមន្ត្រី​ថ្មី​ដែល​មហាជន​ចាត់ទុក​ថា​ឡើង​កាន់​អំណាច​តាម​បែប​ត​ពូជ​របស់​កម្ពុជា គឺ​លោក​ហ៊ុន ម៉ាណែត បាន​បញ្ជា​ឱ្យ​មន្ត្រី​តាម​ក្រសួង​ស្ថាប័ន​បែងចែក​ភារកិច្ច​ដល់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ​ដែល​ទើបតែ​​ត្រូវ​បាន​តែងតាំង ឲ្យ​រួចរាល់​នៅ​សប្តាហ៍​ក្រោយ ដើម្បី​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព។ លោក ហ៊ុន ម៉ាណែត បាន​ចេញ​ខ្សែអាត់​សំឡេង​កាលពី​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ដោយ​បញ្ជា​ឲ្យ​ក្រសួង និង​រដ្ឋលេខាធិការដ្ឋាន​ទាំងអស់​បែងចែក​ការងារ​ឱ្យ​បាន​ឆាប់​ទៅ​ដល់​រដ្ឋលេខាធិការ និង​អនុរដ្ឋលេខាធិការ ដើម្បី​ធានា​និរន្តរភាព និង​ប្រសិទ្ធភាព​ការងារ​លើ​ការ​ដឹកនាំ និង​ការ​អនុវត្ត​ការងារ​របស់​ក្រសួង​ស្ថាប័ន​នានា។ លោក ហ៊ុន ម៉ាណែត លើកឡើង​ថា ក្នុង​ការ​កំណត់​ការ​បែងចែក​ភារកិច្ច​ត្រូវតែ​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​រវាង​ការ​ដឹកនាំ​ខាង​នយោបាយ និង​ការ​ដឹកនាំ​ខាង​បច្ចេកទេស...

ក្បាល​រាជរដ្ឋាភិបាល​កម្ពុជា​កាន់តែ​ប៉ោង​ធំ​ឡើងៗ​រៀង​រាល់​ថ្ងៃ

ខណៈ​ព្រះមហាក្សត្រ​ប្រើ​អំណាច​ព្រះអង្គ​មាន​ឡាយ​ព្រះហស្តលេខា​លើ​រាជក្រឹត្យ​តែងតាំង​មន្ត្រី​ក្នុង​រដ្ឋាភិបាល​យ៉ាង​មមាញឹក អ្នក​សង្កេតការណ៍​មើល​ឃើញ​ថា ក្បាលម៉ាស៊ីន​ថ្មី​នៃ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ទើប​ចាប់ផ្តើម កំពុងតែ​រីក​ប៉ោង​កាន់តែ​ធំ​ឡើងៗ​ដែល​មិនទាន់​អាច​កំណត់​បាន ដោយសារតែ​ការ​តែងតាំង​ទីប្រឹក្សា និង​ជំនួយការ​បាន​កើន​ឡើង​ដល់​ជាង ១​ពាន់​នាក់។ ព្រះមហាក្សត្រ​ខ្មែរ ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​កាលពី​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២៣ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៩ សីហា មាន​ចំនួន ៤១៥​នាក់ ហើយ​នៅ​ថ្ងៃ​ដដែល​នោះ ព្រះអង្គ​ក៏​បាន​ចេញ​ព្រះរាជក្រឹត្យ​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា និង​ជំនួយការ​ដល់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ចំនួន ៩៧​នាក់​ថែម​ទៀត។ លើស​ពី​នេះ ព្រះអង្គ​ក៏​បាន​ផ្តល់​ឋានៈ​ជា​ទីប្រឹក្សា​ដល់​ក្រសួង​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា...

មន្ត្រី​បក្ស​ប្រឆាំង​ថា​សមាជិក​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​នឹង​កើន​ឡើង​ដល់​ប្រមាណ​១​ម៉ឺន​នាក់

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន អះអាង​ថា សមាជិក​រាជរដ្ឋាភិបាល​ថ្មី បើ​គិត​ទាំង​ទីប្រឹក្សា និង​ជំនួយការ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​សរុប​ទាំងអស់​មិន​តិច​ជាង ១​ម៉ឺន​នាក់​នោះ​ទេ បន្ទាប់ពី​រដ្ឋាភិបាល​បាន​តែងតាំង​សមាជិក​រួច​ហើយ​មាន​ចំនួន​ជាង ២​ពាន់​នាក់។ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០២៣ នេះ​ថា សមាជិក​រាជរដ្ឋាភិបាល​ថ្មី​នេះ បើ​គិត​ទាំង​ទីប្រឹក្សា និង​ជំនួយការ ព្រមទាំង​មន្ត្រី​ជាន់ខ្ពស់​សរុប​ទាំងអស់​មិន​តិច​ជាង ១​ម៉ឺន​នាក់​នោះ​ទេ ព្រោះ​ថា​បើ​គិត​ចំនួន​សមាជិក​រដ្ឋាភិបាល​ដែល​តែងតាំង​រួច​មាន​ចំនួន​ជាង ២​ពាន់​នាក់​ទៅ​ហើយ​នោះ។ លោក...

លោក អ៊ុំ សំអាន ថា​កម្ពុជា​ធ្លាក់​ចូល​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង អះអាង​ថា ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​គ្រប់គ្រង​ផ្ដាច់មុខ​នៃ​គ្រួសារ​និយម​របស់​ត្រកូល​ហ៊ុន​ថែម​មួយ​កម្រិត​ទៀត ក្រោយ​ការ​ផ្ទេរ​អំណាច​ពី​លោក ហ៊ុន សែន ទៅ​លោក ហ៊ុន ម៉ាណែត និង​ការ​រៀបចំ​តែងតាំង​សាច់ញាតិ​ខ្លួនឯង​ឱ្យ​ចូល​ទៅ​កាន់​តួនាទី​កាន់តែ​ខ្ពស់ ដោយ​កម្ចាត់​អ្នក​ដទៃ​ឱ្យ​ចេញ​ផុត​ពី​តួនាទី​សំខាន់ៗ​ក្នុង​ជួរ​រដ្ឋាភិបាល​នៅ​ពេលនេះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៤ សីហា នេះ​ថា ខ្លឹមសារ​ដែល​ចែង​នៅ​ក្នុង​សេចក្តី​សម្រេច​បែងចែក​តួនាទី​សម្រាប់​រដ្ឋាភិបាល​អាណត្តិ​ថ្មី បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​តួនាទី​របស់​ឧបនាយករដ្ឋមន្ត្រី​ទី​១ លោក នេត សាវឿន ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ស្តីទី​ជំនួស​លោក ហ៊ុន ម៉ាណែត...

អ្នកវិភាគ​ថា​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កើត​មក​ក្បាល​ធំ ហើយ​បង្កើត​បក្ខពួក​ហែក​កម្ពុជា​ចែក​គ្នា​ស៊ី

តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត កើត​មក​ក្បាល​ធំ ដោយ​បក្ខពួក​ហែក​កម្ពុជា​ចែក​គ្នា​ស៊ី និង​ឲ្យ​ពលរដ្ឋ​ចិញ្ចឹម។ លោក​បន្ត​ថា លោក ហ៊ុន ម៉ាណែត ឡើង​កាន់​តំណែង​ភ្លាម តែងតាំង​ទីប្រឹក្សា​រដ្ឋាភិបាល និង​ទីប្រឹក្សា​អម​ក្រសួង​ប្រមាណ ២​ពាន់​នាក់​ភ្លាម។ លោក អ៊ុំ សំអាន អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧ ដែល​ដឹកនាំ​ដោយ​លោក ហ៊ុន ម៉ាណែត ជា​រដ្ឋាភិបាល​ក្បាល​ធំ...

មន្ត្រី​បក្ស​ប្រឆាំង​ថា​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​គ្រប់គ្រង​ស្ថាប័ន​កំពូលៗ​បី​ដើម្បី​រក្សា​អំណាច​ត្រកូល​ហ៊ុន​ឱ្យ​រឹងមាំ​ទៅ​ថ្ងៃ​មុខ

មន្ត្រី​បក្ស​ប្រឆាំង​មួយ​រូប​អះអាង​ថា លោក ហ៊ុន សែន កំពុង​រៀបចំ​ពូជ​អម្បូរ​របស់​គាត់ និង​ពូជ​អម្បូរ​មន្ត្រី​ជាន់ខ្ពស់​បក្ស​កាន់​អំណាច ឱ្យ​កាន់​តំណែង​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ក្នុង​បំណង​រក្សា​អំណាច​ត្រកូល​ហ៊ុន​ឱ្យ​រឹងមាំ ដើម្បី​ឈាន​ទៅ​រក​ការ​គ្រប់គ្រង​ស្ថាប័ន​សំខាន់ៗ​ទាំង​បី​របស់​ជាតិ គឺ​ស្ថាប័ន​រដ្ឋសភា ស្ថាប័ន​ព្រឹទ្ធសភា និង​ស្ថាប័ន​រាជរដ្ឋាភិបាល។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៩ សីហា ថា មុន​នឹង​បើក​កិច្ចប្រជុំ​សភា​ពេញ​អង្គ​ដើម្បី​រៀបចំ​បង្កើត​ក្បាលម៉ាស៊ីន​របស់​រដ្ឋសភា និង​ក្បាលម៉ាស៊ីន​របស់​រដ្ឋាភិបាល លោក ហ៊ុន សែន បាន​រៀបចំ​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​កាន់​អំណាច​ដែល​ជា​សេណារីយ៉ូ​របស់​គាត់​ឱ្យ​កាន់​តំណែង​កំពូលៗ​ក្នុង​ជួរ​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ​សំខាន់ៗ​យ៉ាង​តក់ក្រហល់ ដើម្បី​ទប់ស្កាត់​អំណាច​មន្ត្រី​ជាន់ខ្ពស់​ក្នុង​បក្ស​របស់​ខ្លួន​ផ្សេង​ទៀត...

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថា​តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ជា​ផែនការ​ប្រមូល​លុយ​របស់​លោក ហ៊ុន សែន

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ត្អូញត្អែរ​ថា បោះឆ្នោត​រួច​ភ្លាម តម្លៃ​ប្រេងឥន្ធនៈ​ឡើង​ថ្លៃ​ភ្លែត ដែល​នេះ​បង្ហាញ​ថា​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន កំពុង​រៀប​ផែនការ​ប្រមូល​លុយ​ត្រឡប់​មក​វិញ​ដែល​ពួកគេ​បាន​ចំណាយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​សម្រាប់​ធ្វើ​យុទ្ធនាការ​បោះឆ្នោត និង​ការ​រៀបចំ​កីឡា​ស៊ីហ្គេម​ដែល​មិន​យក​លុយ​ពី​កីឡាករ​បរទេស​នៅ​មុន​ការ​បោះឆ្នោត​នោះ។ តំណាងរាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២ សីហា នេះ​ថា តម្លៃ​ប្រេងឥន្ធនៈ​នៅ​បណ្តា​ប្រទេស​មួយ​ចំនួន​នៅ​លើ​ពិភពលោក ជាពិសេស​នៅ​សហរដ្ឋ​អាមេរិក មុន​បោះឆ្នោត និង​ក្រោយ​ការ​បោះឆ្នោត​នៅ​កម្ពុជា គឺ​នៅ​ឋិតឋេរ​ដដែល មិន​ឡើង​ថ្លៃ​នោះ​ទេ ប៉ុន្តែ​ចម្លែក​អី​តែ​ស្រុក​ខ្មែរ អី​ក៏​ចៃដន្យ​ម្ល៉េះ មុន​បោះឆ្នោត​មិន​ឡើង​ថ្លៃ​ទេ តែ​គ្រាន់តែ​បោះឆ្នោត​រួច​ភ្លាម​ស្រាប់តែ​ឡើង​ថ្លៃ​ភ្លែត​តែម្តង។ លោក...

Latest news