29.6 C
Phnom Penh

TAG

ឥណ្ឌូនេស៊ី

ប្រធានាធិបតី​ថ្មី​ឥណ្ឌូនេស៊ី​អំពាវនាវ​សុំ​ឱ្យ​អ្នក​នយោបាយ​រួបរួម​គ្នា​ដើម្បី​ឥណ្ឌូនេស៊ី​ខ្លាំង

កាលពី​ថ្ងៃ​ពុធ ទី​២៤ មេសា គណៈកម្មការ​បោះឆ្នោត​របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ប្រកាស​ថា លោក Prabowo Subianto គឺជា​ប្រធានាធិបតី​ជាប់​ឆ្នោត។ ការ​ប្រកាស​របស់​ស្ថាប័ន​បោះឆ្នោត​នៃ​ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍ ធ្វើ​ឡើង​បន្ទាប់ពី​តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​នេះ​បាន​ច្រានចោល​ការ​ចោទ​ទាំងឡាយ​របស់​បេក្ខជន​ពីរ​រូប​ដែល​ចាញ់​ឆ្នោត ហើយ​ដាក់​ពាក្យបណ្ដឹង​ឱ្យ​សើរើ​លទ្ធផល​បោះឆ្នោត​ក្រោម​ការ​សង្ស័យ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​រាប់​សន្លឹកឆ្នោត។ ប្រទេស​ឥណ្ឌូនេស៊ី បាន​ធ្វើការ​បោះឆ្នោត​ប្រធានាធិបតី​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ដែល​មាន​ប្រជាជន​មាន​សិទ្ធិ​បោះឆ្នោត ២០៤​លាន​នាក់​ក្នុង​ចំនួន​សរុប​ជាង ២៧៧​លាន​នាក់។ ប្រទេស​ដ៏​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​នេះ ត្រូវ​បាន​គេ​រាប់​ថា​ជា​ជើងឯក​មួយ​ដែល​ប្រកាន់​យក​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ស្អាតស្អំ​ជាងគេ។ ឋានៈ​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​ក្នុង​អាណត្តិ​របស់​ប្រធានាធិបតី Joko Widodo លោក Prabowo ប្ដេជ្ញា​ដឹកនាំ​ប្រទេស​ឥណ្ឌូនេស៊ី ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ...

ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ប្រាប់​ទៅ​របប​សឹក​ភូមា​ថា​ត្រូវ​វិល​ទៅ​រក​ប្រជាធិបតេយ្យ​វិញ

ប្រធានាធិបតី​ឥណ្ឌូនេស៊ី សម្រេច​បញ្ជូន​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ម្នាក់​ឱ្យ​ដឹកនាំ​ប្រតិភូ​ទៅ​ប្រទេស​ភូមា ដោយ​ប្រាប់​ផ្ទាល់​ទៅ​មេដឹកនាំ​របប​សឹក​ថា ឆ្នាំ​២០២៣ នេះ ត្រូវតែ​ផ្ទេរ​អំណាច​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​តាម​គន្លង​ប្រជាធិបតេយ្យ​ឡើងវិញ។ នេះ​បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Channel News Asia នៃ​ប្រទេស​សិង្ហបុរី ដែល​បាន​ផ្សាយ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២៣ នេះ។ ឥណ្ឌូនេស៊ី​បញ្ជូន​ឧត្តមសេនីយ៍​ទៅ​ប្រទេស​ភូមា នៅ​ថ្ងៃទី​១ កុម្ភៈ នេះ ចំ​ពេល​ខួប ២​ឆ្នាំ​ដែល​ពួក​យោធា​បាន​ធ្វើ​រដ្ឋប្រហារ​នៅ​ថ្ងៃទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២១ ដែល​ជា​ព្រឹត្តិការណ៍​ប្លន់​អំណាច​ពី​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ដឹកនាំ​ដោយ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ នៃ​ក្រុម​អ្នក​ប្រជាធិបតេយ្យ​របស់​អ្នកស្រី អ៊ុងសាន...

ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី​ព្រមាន​ថា​នឹង​មិន​បណ្ដោយ​ឱ្យ​របប​សឹក​ភូមា​បង្ក​អសន្តិសុខ​ក្នុង​តំបន់​ឡើយ

ឥណ្ឌូនេស៊ី គឺជា​ប្រទេស​ដ៏​ធំ​ជាងគេ ហើយ​ក៏​មាន​ឥទ្ធិពល​ជាងគេ​នៅ​ក្នុង​សមាគម​អាស៊ាន។ ប្រទេស​នេះ​ប្រកាន់​ប្រព័ន្ធ​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ពិតប្រាកដ គឺ​មិន​ក្លែងក្លាយ​ដូច​កម្ពុជា​នោះ​ទេ។ នៅ​ពេល​នេះ រដ្ឋមន្ត្រី​ការបរទេស​ឥណ្ឌូនេស៊ី អ្នកស្រី រ៉េតនូ ម៉ាស៊ូឌី បាន​បញ្ជូន​សារ​បន្ទាន់​ភ្លាម​ទៅ​មេដឹកនាំ​របប​សឹក​ភូមា ថា ឆ្នាំ​២០២៣ នេះ ឥណ្ឌូនេស៊ី​គឺជា​ប្រធាន​អាស៊ាន ពិត​ណាស់​ឋានៈ​ជា​ប្រធាន​មិន​ចង់​ឃើញ​ប្រទេស​ណា​មួយ​ក្នុង​តំបន់​ធ្វើ​ឲ្យ​មាន​បញ្ហា​អសន្តិសុខ និង​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​តំបន់​នោះ​ទេ។ អ្នកស្រី​បញ្ជាក់​ថា ឥណ្ឌូនេស៊ី​នឹង​មិន​បណ្ដោយ​ឲ្យ​ពួក​យោធា​ធ្វើ​ឲ្យ​សមាគម​អាស៊ាន​ទាំងមូល​បាក់​មុខមាត់ និង​ជួប​វិបត្តិ​ដោយសារតែ​ការ​មិន​អាច​រក​ច្រក​ចេញ​ពី​វិបត្តិ​ក្រោម​រដ្ឋប្រហារ​របស់​ពួក​យោធា​នោះ​ទេ។ យ៉ាងណាក៏ដោយ ក្រសួង​ការបរទេស​ភូមា បាន​ប្រតិកម្ម​វិញ​ថា សូម​អាស៊ាន​កុំ​ពាក់ព័ន្ធ​នឹង​កម្លាំង​ភេរវកម្ម​ឲ្យ​សោះ ព្រោះ​វា​ជា​កម្លាំង​ខុស​ច្បាប់។ របប​សឹក​ភូមា​ចាត់ទុក​ក្រុម​ប្រឆាំង​នឹង​ខ្លួន​ថា​ជា​ក្រុម​ភេរវកម្ម។ សារ​លិខិត​ក្រសួង​ការបរទេស​នៃ​របប​សឹក​ភូមា បាន​ទទូច​ថា...

ចិន​ប្រាប់​ឥណ្ឌូនេស៊ី ឱ្យ​បញ្ឈប់​ការ​ខួង​យក​ឧស្ម័ន​នៅ​សមុទ្រ​ចិន​ខាងត្បូង ប៉ុន្តែ​ឥណ្ឌូនេស៊ី​បដិសេធ

ចិន បាន​ប្រាប់​រដ្ឋាភិបាល​ឥណ្ឌូនេស៊ី ជា​ផ្លូវការ​ឱ្យ​បញ្ឈប់​សកម្មភាព​ការ​ខួង​រក​ឧស្ម័ន​របស់​ក្រុមហ៊ុន​ថាមពល Harbor Energy នៅ​ឯនាយ​សមុទ្រ​ចិន​ខាងត្បូង ក្នុង​ដែនទឹក​ដែល​ចិន​ចាត់ទុក​ថា​ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។ នេះ​បើ​យោង​តាម​គេហទំព័រ​សារព័ត៌មាន Energy Voice។ យោង​តាម​លិខិត​មួយ​របស់​អ្នក​ការទូត​ចិន ដែល​បញ្ជូន​ទៅ​ក្រសួង​ការបរទេស​ឥណ្ឌូនេស៊ី គឺ​ក្រុង​ប៉េកាំង បាន​ប្រាប់​ឥណ្ឌូនេស៊ី ឱ្យ​បញ្ឈប់​ការ​ខួង​រក​ឧស្ម័ន​របស់​ក្រុមហ៊ុន Harbor Energy និង​ដៃគូ​មកពី​ប្រទេស​រុស្ស៊ី ឈ្មោះ Zaru-bezhneft ព្រោះ​ស្ថិតនៅ​ក្នុង​ដែនទឹក​របស់​ចិន។ នេះ​បើ​យោង​តាម​លោក Muhammad Farhan ប្រធាន​គណៈកម្មាធិការ​សន្តិសុខ​នៃ​រដ្ឋសភា​ឥណ្ឌូនេស៊ី។ លោក...

Latest news