ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.7
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ឱម យ៉ិនទៀង
ព័ត៌មានជាតិ
ACU បញ្ជូនមន្ត្រីគយខេត្តកោះកុង ២នាក់ និងអ្នកពាក់ព័ន្ធសមគំនិត ២នាក់ទៀតទៅកាន់តុលាការ
ឌឹ ខេមបូឌា ដេលី
-
March 27, 2026
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូនមន្ត្រីគយខេត្តកោះកុង ២នាក់ និងអ្នកពាក់ព័ន្ធ ២នាក់ផ្សេងទៀត ទៅកាន់តុលាការ បន្ទាប់ពីរកឃើញថាអ្នកទាំងនោះបានប្រព្រឹត្តអំពើពុករលួយដែលល្បីខាងចាប់រថយន្តមិនរើសមុខនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានលើកឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៨ អាណត្តិទី៤ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ ថា មន្ត្រីគយខេត្តកោះកុង ២នាក់ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនទៅកាន់តុលាការ កាលពីថ្ងៃទី១៨...
ព័ត៌មានជាតិ
ACU បង្ហាញយុទ្ធសាស្ត្របីចំណុចដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយ ខណៈកម្ពុជាពោរពេញដោយបក្ខពួកនិយម
ឌឹ ខេមបូឌា ដេលី
-
March 20, 2026
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា អង្គភាពរបស់ខ្លួនបានកំណត់មុខព្រួញចំនួនបីសំខាន់ៗ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា ដើម្បីធ្វើឱ្យមនុស្សម្នាក់ៗប្រកាន់ផ្នត់គំនិតមិនហ៊ានប្រព្រឹត្តអំពើពុករលួយ។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង បានលើកឡើងក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពីគណនេយ្យភាព និងតម្លាភាពនៃប្រព័ន្ធគាំពារសង្គម នៅថ្ងៃទី១៩ ខែមីនា នេះថា មុខព្រួញទាំងបីនេះ រួមមាន ការងារអប់រំ ការបង្ការ និងទប់ស្កាត់កុំឱ្យមានកើតអំពើពុករលួយ និងការអនុវត្តច្បាប់បញ្ជូនទៅតុលាការ។ លោក ឱម យ៉ិនទៀង លើកឡើងថា...
ព័ត៌មានជាតិ
ការបន្តតែងតាំងកូនចៅនិងសាច់ញាតិឱ្យកាន់តំណែងសំខាន់ៗក្នុងស្ថាប័នរដ្ឋ នឹងធ្វើឱ្យយុវជន GenZ អស់ជំនឿលើរដ្ឋាភិបាល
ឌឹ ខេមបូឌា ដេលី
-
February 20, 2026
អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ថាការដឹកនាំតាមប្រព័ន្ធគ្រួសារនិយមតាមរយៈការតែងតាំងកូនចៅ និងសាច់សាលោហិតរបស់អ្នកមានអំណាចឱ្យកាន់តំណែងសំខាន់ៗនៅកម្ពុជា ដោយគ្មានការប្រកួតប្រជែងជាសាធារណៈ គឺជាឧបសគ្គដ៏ធំធេងដែលរាំងស្ទះដល់ដំណើរការអភិវឌ្ឍជាតិ និងបំផ្លាញអនាគតយុវជនខ្មែរ។ លោក សេង វណ្ណលី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៨ កុម្ភៈ ថា និន្នាការនេះមិនត្រឹមតែបង្កើតឱ្យមានវិសមភាពសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យយុវជនដែលមានសមត្ថភាពពិតប្រាកដ បាក់ទឹកចិត្ត និងអស់ជំនឿចិត្តលើរដ្ឋាភិបាលបច្ចុប្បន្នកាន់តែខ្លាំងថែមទៀត។ លោកបន្តថា ការខ្វះយន្តការប្រកួតប្រជែងប្រកបដោយតម្លាភាព បានធ្វើឱ្យប្រព័ន្ធអភិបាលកិច្ចចុះខ្សោយ និងបង្កើតឱ្យមានស្ថាប័នរដ្ឋដែលខ្វះប្រសិទ្ធភាព ដោយសារការសម្រេចចិត្តផ្អែកលើភក្ដីភាពនៃក្រុមគ្រួសារ ជាជាងគុណាធិបតេយ្យ និងវិជ្ជាជីវៈរបស់មន្ត្រីក្នុងជួររដ្ឋាភិបាល។ យោងតាមវចនានុក្រមខ្មែរ...
ព័ត៌មានជាតិ
អំពើពុករលួយនៅកម្ពុជានៅតែដដែល ទោះបីមានអង្គភាពប្រឆាំងអំពើពុករលួយរយៈពេល២០ឆ្នាំហើយក៏ដោយ
ឌឹ ខេមបូឌា ដេលី
-
February 7, 2026
ក្នុងសង្គមខ្មែរសព្វថ្ងៃ ប្រជាពលរដ្ឋសាមញ្ញមើលឃើញ ដឹងច្បាស់ថា អាជ្ញាធរបង្ក្រាបអំពើពុករលួយតែទៅលើអ្នកតូចតាច គ្មានខ្នងបង្អែកមាំតែប៉ុណ្ណោះ ដោយហៅថាចាប់តែត្រីតូចៗ រីឯត្រីធំមិនហ៊ានប៉ះសោះឡើយ។ អ្នកឃ្លាំមើលចាត់ទុកអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជាស្ថាប័នបម្រើផលប្រយោជន៍ និងអំណាចឱ្យគ្រួសារ និងមេបក្សកាន់អំណាច លោក ហ៊ុន សែន ព្រោះពួកគេរៀបចំរចនាសម្ព័ន្ធដឹកនាំតែបក្ខពួកខ្លួនឯង ដើម្បីឃ្លាំមើលមន្ត្រីរាជការគ្រប់ស្ថាប័ន ទាំងនៅក្នុងបក្ស និងក្រៅបក្សរហូតមក។ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក ស៊ឹង សែនករុណា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៥ កុម្ភៈ...
ព័ត៌មានជាតិ
លោក ឱម យ៉ិនទៀង ជំរុញឱ្យប្រទេសសមាជិកអាស៊ានបន្តរួមគ្នាប្រឆាំងអំពើពុករលួយនៅប្រទេសរបស់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
August 17, 2023
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ជំរុញឱ្យប្រទេសដែលជាសមាជិកអាស៊ាន បន្តធ្វើការរួមគ្នាដើម្បីប្រឆាំងអំពើពុករលួយនៅតាមបណ្ដាប្រទេសរបស់ខ្លួន។ យ៉ាងណាក៏ដោយ ប្រទេសកម្ពុជាសព្វថ្ងៃនេះនៅតែបន្តជាប់លេខរៀងអាក្រក់ដដែល ដែលមានអំពើពុករលួយធ្ងន់ធ្ងរជាងគេបំផុតក្នុងចំណោមប្រទេសដែលជាសមាជិកអាស៊ានទាំង ១០ លើកលែងតែប្រទេសភូមា។ ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង និងជាប្រធានស្ថាប័នប្រឆាំងអំពើពុករលួយអាស៊ាន បានលើកឡើងនៅក្នុងកិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន-ផេក (ASEAN-PAC) នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នេះថា ជាការពិតណាស់ តំបន់អាស៊ានក៏ដូចជាពិភពលោកទាំងមូលដែរដែលតម្រូវឱ្យមានកិច្ចសហការ និងការជួយគ្នាទៅវិញទៅមកពីបណ្តាប្រទេសជាមិត្ត និងជាបងប្អូន។ លោក ឱម យ៉ិនទៀង...
ព័ត៌មានជាតិ
TI៖ ការប្រកាសទ្រព្យសម្បត្តិមន្ត្រីរាជការតែចំពោះបុគ្គលសាមី គឺគ្មានភាពសុក្រឹត
ឌឹ ខេមបូឌា ដេលី
-
January 7, 2023
អង្គការតម្លាភាពកម្ពុជា (TI) ថាការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់មន្ត្រីដែលធ្វើឡើងចំពោះតែបុគ្គលសាមីដែលមិនតម្រូវឲ្យក្រុមគ្រួសាររបស់ពួកគេប្រកាសទ្រព្យសម្បត្តិ ជាហេតុធ្វើឱ្យការប្រកាសគ្មានភាពសុក្រឹត។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៥ មករា នេះថា កន្លងមកមន្ត្រីជាប់កាតព្វកិច្ចក្នុងការប្រកាសទ្រព្យសម្បត្តិ និងបំណុល ធ្វើឡើងបានល្អប្រសើរទៅតាមច្បាប់ដែលបានកំណត់ ទោះបីមានការយឺតយ៉ាវតិចតួច ប៉ុន្តែនៅតែអាចកែសម្រួលបាន ដើម្បីឱ្យកិច្ចការនេះប្រព្រឹត្តទៅមានប្រសិទ្ធភាព។ នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះត្អូញត្អែរថា ផ្អែកទៅតាមច្បាប់ប្រឆាំងអំពើពុករលួយ ការប្រកាសទ្រព្យសម្បត្តិនេះ គឺត្រូវធ្វើឡើងជាសម្ងាត់ដែលជាហេតុធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ព័ត៌មានអំពីទ្រព្យសម្បត្តិ...
ច្បាប់
តុលាការដោះលែងអតីតស្នងការរងខេត្តកណ្តាលភ្លាមៗក្រោយឃើញដីកាមិនឱ្យចាប់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
June 14, 2022
តុលាការបានដោះលែងអតីតស្នងការរងខេត្តកណ្តាល លោក ស្រេង សុខា ភ្លាមៗវិញបន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាបង្គាប់ឱ្យបញ្ឈប់ការតាមចាប់ខ្លួន។ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ សមត្ថកិច្ចខេត្តកណ្ដាល បានចាប់ខ្លួនលោក ស្រេង សុខា ហៅ ទ្រី មកដាក់ពន្ធនាគារ ប៉ុន្តែការចាប់ខ្លួនយកទៅពន្ធនាគារខេត្តកណ្តាល បានមួយភ្លែត ហើយលោកក៏ត្រូវបានសមត្ថកិច្ចដោះលែងវិញ បន្ទាប់ពីសាលាឧទ្ធរណ៍បានចេញដីកាបង្គាប់ឱ្យបញ្ឈប់ការតាមចាប់ខ្លួន។ លោក ស្រេង សុខា ត្រូវចៅក្រមសាលាដំបូងខេត្តកណ្ដាល បានសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារជាង ១ឆ្នាំកាលថ្ងៃទី២៩ ខែវិច្ឆិកា...
ព័ត៌មានជាតិ
សង្គមស៊ីវិលចង់ឲ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យនិងបំណុលជាសាធារណៈ
ខេមបូឌា ដេលី
-
February 3, 2022
ក្រុមមន្ត្រីសង្គមស៊ីវិលស្នើឱ្យមន្ត្រីរដ្ឋាភិបាលប្រកាសទ្រព្យ និងបំណុលរបស់មន្ត្រីតាមក្រសួង-ស្ថាប័នជាសាធារណៈ ដោយពុំចាំបាច់ប្រកាសនៅតែក្នុងអង្គភាពប្រឆាំងអំពើពុករលួយតែមួយនោះទេ បន្ទាប់ពីក្រសួងមួយចំនួនបានរកឃើញថា មានមន្ត្រីជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ ថ្លែងថា ការប្រកាសទ្រព្យ និងបំណុលរបស់ក្រសួង-ស្ថាប័នជាតិជាសាធារណៈ គឺជារឿងមួយល្អ ដើម្បីកាត់បន្ថយអំពើពុករលួយ ដោយសារផ្ទៀងផ្ទាត់ស្ថានភាពនៃការងារទៅនឹងប្រាក់ចំណូលរបស់បុគ្គលក្នុងស្ថាប័ន។ លោកថា លោកចង់ឱ្យព័ត៌មាននៃការមានទ្រព្យរបស់មន្ត្រីដែលត្រូវប្រកាស គឺត្រូវបានដឹងឮជាសាធារណៈ ហើយពលរដ្ឋគេអាចប៉ាន់ប្រមាណមើលថា ឋានៈរបស់មន្ត្រីទាំងនោះស័ក្តិសមនឹងមានទ្រព្យប៉ុណ្ណឹងដែរទេ។ បើមានទ្រព្យច្រើន ហើយមិនអាចពន្យល់បាន គឺជាទ្រព្យមួយដែលកើតពីអំពើពុករលួយ។ លោកថា ការប្រកាសបែបនេះ គឺប្រសើរជាងការប្រកាសដាក់ក្នុងស្រោមសំបុត្រ...
ច្បាប់
តុលាការចេញដីកាឱ្យចាប់ខ្លួនអតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា
ខេមបូឌា ដេលី
-
December 29, 2021
សាលាដំបូងខេត្តកណ្តាល បានចេញដីកាបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនអតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី ក្រោយពីតុលាការបានកាត់ទោសដាក់ពន្ធនាគារជាង ១ឆ្នាំ ពីបទប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ ក្នុងដីកាចេញដោយចៅក្រមជំនុំជម្រះ លោក រស់ ផុនចាន់និមល ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានបង្គាប់ទៅសមត្ថកិច្ចឱ្យចាប់អតីតស្នងការនគរបាលខេត្តកណ្តាល លោក ស្រេង សុខា ហៅ ទ្រី យកមកដាក់ពន្ធនាគារ។ ដីកាបង្គាប់នេះ...
ព័ត៌មានជាតិ
សង្គមស៊ីវិលរិះគន់ចំណាត់ការរបស់ ACU ថាមិនសូវមានប្រសិទ្ធភាពនិងយឺតយ៉ាវ
ឌឹ ខេមបូឌា ដេលី
-
December 29, 2021
អង្គការមិនមែនរដ្ឋាភិបាល រិះគន់ចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា ACU ថាប្រតិបត្តិការងារហាក់មិនសូវមានប្រសិទ្ធភាព និងមានភាពយឺតយ៉ាវចំពោះចំណាត់ការរឿងក្តី ជាពិសេសទាក់ទងនឹងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ប្រតិកម្មរបស់សង្គមស៊ីវិលដែលឃ្លាំមើលពីចំណាត់ថ្នាក់នៃអំពើពុករលួយនៅកម្ពុជាពេលនេះ ធ្វើឡើងនៅបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរាយការណ៍កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ទៅក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ទាក់ទិនចំណាត់ការរបស់ខ្លួន។ តាមរយៈបទបង្ហាញនោះ លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា លោក ស៊ុំ សុជាតិ ដែលមានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ត្រីផ្កាយ១ និងជាស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានកាន់កាប់...
1
2
Page 1 of 2
Latest news
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
ជនបរទេសធ្វើបាតុកម្មឲ្យសកម្មជនខ្មែរ នៃអង្គការ មាតាធម្មជាតិប្រាំនាក់ នៅក្រុងប៉ារីស
July 12, 2026
ប្រមុខរាជរដ្ឋាភិបាល ប្តេជ្ញាអភិរក្សប្រាសាទ ព្រះវិហារ
July 12, 2026
© 2021,
ដេលី
. All rights reserved.