TAG
Benjamin Netanyahu
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលធ្លាក់ពីតំណែងសច្ចាផ្តួលរដ្ឋាភិបាលថ្មីនៅពេលឆាប់ៗនេះ ខណៈព្រមានអំពីអសន្តិសុខជាតិ
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ដែលធ្លាក់ពីតំណែង លោក Benjamin Netanyahu បានសច្ចាថា លោកនឹងផ្តួលរដ្ឋាភិបាលថ្មីវិញបន្ទាប់ពីអតីតមេដឹកនាំអ៊ីស្រាអែល ដែលកាន់អំណាចបាន ១២ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីអំណាចដោយរដ្ឋាភិបាលចម្រុះមាន ៨គណបក្សក្នុងការបោះឆ្នោតទម្លាក់រូបលោកក្នុងរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា។
ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយដោយធ្វើសេចក្ដីរាយការណ៍របស់ខ្លួនថា លោក Netanyahu បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងកិច្ចប្រជុំនៃក្រុមមន្ត្រីរបស់លោក ដែលលោកបានកោះប្រជុំជាលើកដំបូងក្នុងនាមជាមេដឹកនាំថ្មីនៃក្រុមគណបក្សប្រឆាំងអង្គុយជួរក្រោយនៅក្នុងរដ្ឋសភា។
សមាជិកសភាបានផ្តល់ទំនុកចិត្តកាលពីថ្ងៃអាទិត្យ ទី១៣ ខែមិថុនា ដល់ក្រុមចម្រុះរបស់លោក Naftali Bennett...