TAG
Bongbong Marcos
មេដឹកនាំថ្មីហ្វីលីពីនថាលោកមិនមែនជាមិត្តផងជាអាយ៉ងផងរបស់ចិនទេ និងប្រាប់ចិនឱ្យបញ្ឈប់ការឈ្លានពាន
ប្រធានាធិបតីថ្មីហ្វីលីពីន ដែលចិនគិតថាអាចក្លាយជាអាយ៉ងរបស់ខ្លួន បានថ្លែងប្រាប់ក្រុងប៉េកាំង ថា លោកមិនបណ្តោយឲ្យចិនជាន់ឈ្លីសិទ្ធិ និងបំពានដែនទឹកហ្វីលីពីននៅសមុទ្រចិនខាងត្បូងបានទៀតឡើយ។
នេះជាសារមួយដ៏ធ្ងន់របស់លោក Ferdinand Marcos Jr. អនាគតប្រធានាធិបតីថ្មីនៃសាធារណរដ្ឋហ្វលីពីន ដែលប្រាប់ទៅទីក្រុងប៉េកាំង ខណៈលោកថ្លែងក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុករបស់ប្រទេសនេះកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ឧសភា។
កាលពីថ្ងៃពុធ ទី២៥ ឧសភា សភានៃប្រទេសហ្វីលីពីន បានអនុម័តទទួលស្គាល់ជាផ្លូវការថា លោក Ferdinand Marcos Jr. បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី៩ ខែឧសភា...
កូនប្រុសអតីតជនផ្ដាច់ការឈ្នះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីហ្វីលីពីន
ការបោះឆ្នោតនៅប្រទេសហ្វីលីពីន ដែលមានទាំងការបោះឆ្នោតប្រធានាធិបតី អនុប្រធានាធិបតី សមាជិកព្រឹទ្ធសភា សមាជិកសភា និងអភិបាលខេត្តក្រុងនៅទូទាំងប្រទេស បានបិទបញ្ចប់ហើយ។
ការបោះឆ្នោតបានប្រព្រឹត្តទៅកាលពីថ្ងៃទី៩ ខែឧសភា ដោយប្រើពេលវេលាសឹងពេញមួយថ្ងៃ។ អ្វីជាការចាប់អារម្មណ៍ខ្លាំងការបោះឆ្នោតសម្រាប់ជ្រើសរើសតំណែងប្រធានាធិបតីថ្មីជំនួសលោក Rodrigo Duterte ដែលត្រូវចាកចេញពីតំណែងនៅក្រោមអាណត្តិរដ្ឋធម្មនុញ្ញដែលផ្ដល់ឱកាសឱ្យអ្នកនយោបាយហ្វីលីពីន កាន់អំណាចបានតែ ៦ឆ្នាំក្នុងមួយអាណត្តិតែប៉ុណ្ណោះ។
បណ្ដាញផ្សាយព័ត៌មាន BBC បានចុះផ្សាយថា បេក្ខជនសម្រាប់តំណែងប្រធានាធិបតីមាន ១០រូប ប៉ុន្តែមានតែ ៥រូបប៉ុណ្ណោះដែលលេចធ្លោជាងគេ។ ទោះជាបែបនេះក្តី ដល់ថ្ងៃលទ្ធផលបោះឆ្នោត គឺមានតែបេក្ខជន...