26.1 C
Phnom Penh

TAG

Freedom House

Freedom House៖ កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស

អង្គការ Freedom House ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ក្នុង​ពិភពលោក បាន​ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២៤ ដោយ​រក​ឃើញ​ថា កម្ពុជា​បន្ត​ជាប់​ចំណាត់ថ្នាក់​ជា​ប្រទេស​មិន​សេរី ដោយសារ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​ឯក​បក្ស ហើយ​រដ្ឋាភិបាល​បាន​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង បណ្តេញ​សារព័ត៌មាន​ឯករាជ្យ​ក្រោម​ហេតុផល​នយោបាយ។ យោង​តាម​របាយការណ៍​របស់​អង្គការ Freedom House បាន​ចេញ​ផ្សាយ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា សេរីភាព​ជា​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ដុនដាប គឺ​ទទួល​បាន​ពិន្ទុ ២៣/១០០។ ការ​បន្ត​ផ្តល់​ពិន្ទុ​ដល់​កម្ពុជា​ថា​ជា​ប្រទេស​មិន​សេរី ក៏​ព្រោះតែ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​កម្ពុជា​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន...

កម្ពុជា​ធ្លាក់​ក្បែរ​បាត​តារាង​ជាមួយ​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ​ខាង​គាបសង្កត់​សេរីភាព​នយោបាយ​របស់​ពលរដ្ឋ

នៅ​ឆ្នាំ​២០២៤ នេះ កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៨ ក្នុង​ចំណោម​ប្រទេស​ទាំង​១១ ក្នុង​តំបន់​អាស៊ាន ជា​ប្រទេស​ល្បីល្បាញ​ខាង​ការ​គាបសង្កត់​សេរីភាព​នយោបាយ សេរីភាព​បញ្ចេញមតិ សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ។ សកម្មជន​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡងប៊ិច លោក មួង ណារ៉េត បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​២១ កក្កដា នេះ​ថា ក្នុង​ប្រទេស​អាស៊ាន​ទាំង​១១ ពិន្ទុ​ខាង​សិទ្ធិ​នយោបាយ និង​សេរីភាព​ពលរដ្ឋ​ក្នុង​ការ​រួច​ផុត​ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​រដ្ឋាភិបាល កម្ពុជា​បាន​ដាំ​ក្បាល​ចុះ​ទៅ​នៅ​ក្បែរ​នឹង​ក្រុម​ប្រទេស​ដែល​ល្បី​ខាង​ការ​ដឹកនាំ​ផ្ដាច់ការ​ទៅវិញ។ លោក មួង ណារ៉េត លើកឡើង​ថា ក្នុង​នាម​ជា​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ កម្ពុជា​គ្មាន​ចំណាត់ថ្នាក់​ល្អ​ដាក់​នឹង​គេ​ទាល់តែសោះ...

Freedom House៖ អំពើពុករលួយ​រីក​លូតលាស់​ខ្លាំង​ក្រោយ​ការ​កើន​ឡើង​នៃ​របប​ផ្ដាច់ការ​ទំនើប​២០​ឆ្នាំ​ចុង​ក្រោយ

អង្គការ​ឃ្លាំមើល​សេរីភាព​ក្នុង​ពិភពលោក Freedom House លើកឡើង​ថា ក្នុង​រយៈពេល ២​ទសវត្សរ៍​ចុងក្រោយ​នេះ របប​ផ្ដាច់ការ​ទំនើប​បាន​កើន​ឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​ជា​កត្តា​ធ្វើ​ឱ្យ​មាន​ការ​រីក​លូតលាស់​អំពើពុករលួយ​កាន់តែ​ខ្លាំង​ដែល​កើត​ចេញពី​ការ​ប្រព្រឹត្ត​របស់​រដ្ឋាភិបាល​នៃ​របប​នេះ​ដោយ​ផ្ទាល់ ដើម្បី​កេង​ប្រវ័ញ្ច​ទ្រព្យសម្បត្តិ​ជាតិ និង​ផល​ប្រយោជន៍​របស់​ពលរដ្ឋ​ខ្លួនឯង។ Freedom House បាន​ចេញ​ផ្សាយ​របាយការណ៍​របស់​ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​ថា ប្រទេស​ដែល​កំពុង​អនុវត្ត​របប​ផ្ដាច់ការ​សម័យ​ថ្មី​បាន​បំបិទ​សំឡេង​ក្រុម​ប្រឆាំង បំផ្លាញ​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ដើម្បី​ពង្រីក​អំណាច​របស់​ខ្លួន ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ការ​ប្រព្រឹត្ត​អំពើពុករលួយ​ក៏​បាន​រីកសាយ​ភាយ​ដែរ​ក្នុង​រដ្ឋាភិបាល​នេះ ជាពិសេស​អំពើពុករលួយ​នេះ​កំពុង​ពង្រីក​ខ្លួន​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍ និង​ប្រទេស​ដែល​មាន​យន្តការ​ប្រឆាំង​អំពើពុករលួយ​ទន់​ខ្សោយ។ ប្រភព​ដដែល​អះអាង​ថា មន្ត្រី​បរទេស​ដែល​ប្រព្រឹត្ត​អំពើពុករលួយ​តែង​កេង​ប្រវ័ញ្ច​ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​សហរដ្ឋ​អាមេរិក តាមរយៈ​នៃ​ការ​លួច​យក​មូលនិធិ​នានា និង​តាមរយៈ​ទីផ្សារ​ដែល​ផ្តល់​ដោយ​សហរដ្ឋ​អាមេរិក និង​ពី​ភាព​ចន្លោះ​ប្រហោង​នៃ​ច្បាប់​របស់​រដ្ឋ​អាមេរិក​សព្វថ្ងៃ​នេះ។ ជាង​នេះ​ទៀត...

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក​ដាក់​ពិន្ទុ​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ចេញ​ផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដីពី «សិទ្ធិ​នយោបាយ និង​សេរីភាព​ជនស៊ីវិល» ថា​កម្ពុជា​ជា​ប្រទេស​ដែល​គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ចំណោម​ប្រទេស​អាស៊ាន​ចំនួន​៥ ផ្សេង​ទៀត។ ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​២០២១ ដែល​ចេញ​ផ្សាយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២២ របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ក៏​បាន​វាយតម្លៃ​ប្រទេស​សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ស្ថិត​ក្នុង​ចំណោម​ប្រទេស​មាន​សេរីភាព​ខ្លះ (Partly Freedom) ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ Freedom House បាន​ឲ្យ​ចំណាត់ថ្នាក់​ទីម័រខាងកើត...

Latest news

© 2021, ដេលី. All rights reserved.