32.7 C
Phnom Penh

TAG

Jacques PELLET

ស្ថានទូត​បារាំង​រៀបចំ​ពិព័រណ៍​រូបថត ៣​ខែ ដើម្បី​រំឭក​ខួប ៥០​ឆ្នាំ​នៃ​ការ​ធ្លាក់​ទីក្រុង​ភ្នំពេញ​ក្នុង​កណ្ដាប់ដៃ​ខ្មែរក្រហម

ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា និង​វិទ្យាស្ថាន​បារាំង បាន​រៀបចំ​កម្មវិធី​ពិព័រណ៍​រូបថត «ប្រឈមមុខ​នឹង​ខ្មែរក្រហម» ដែល​មាន​រយៈពេល ៣​ខែ ដើម្បី​រំឭក​ខួប ៥០​ឆ្នាំ​នៃ​ការ​ធ្លាក់​ទីក្រុង​ភ្នំពេញ​ក្នុង​កណ្ដាប់ដៃ​របស់​ពួក​ខ្មែរក្រហម។ នា​ល្ងាច​ថ្ងៃទី​៨ ខែ​ឧសភា ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​រៀបចំ​ពិធី​រម្លឹក​ខួប ៥០​ឆ្នាំ​នៃ​ការ​ដួល​រលំ​ទីក្រុង​ភ្នំពេញ។ ការ​តាំង​ពិព័រណ៍ នឹង​នាំ​អ្នក​ទស្សនា​ឲ្យ​ត្រឡប់​ទៅ​មើល​ការ​ផ្លាស់ប្ដូរ​ជា​ប្រវត្តិសាស្ត្រ ជាពិសេស​នៅ​ក្នុង​បរិវេណ​របស់​ស្ថានទូត​បារាំង ដែល​មាន​មនុស្ស​រាប់​រយ​នាក់​បាន​ភៀសខ្លួន​ជ្រក​កោន​នៅ​ពេល​ពួក​ខ្មែរក្រហម​ចូល​ដល់​ទីក្រុង​ភ្នំពេញ។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ បាន​រម្លឹក​ថា ត្រូវតែ​ចងចាំ​ព្រឹត្តិការណ៍​ទាំងនេះ គឺ​មិនមែន​មាន​ន័យ​ថា​ដើម្បី​ជាប់​ឃុំ​ក្នុង​អតីតកាល​នោះ​ទេ ប៉ុន្តែ​គឺ​ដើម្បី​កុំ​ឱ្យ​ភ្លេច​ប្រវត្តិសាស្ត្រ។ លោក​ថា...

បារាំង​ស្នើ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ជិតខាង

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង។ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា បាន​លើកឡើង​ក្នុង​កិច្ចពិភាក្សា​តុមូល​ដែល​ធ្វើឡើង​នៅ​ស្ថានទូត​បារាំង​ជាមួយ​អ្នក​សារព័ត៌មាន កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ថា លោក​មិន​ទាន់​បាន​ទទួល​ព័ត៌មាន​លម្អិត​អំពី​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេស​ជិតខាង​នៅឡើយ​ទេ​រហូត​ដល់​ពេលនេះ។ លោក​ថា បញ្ហា​ព្រំដែន គឺ​ត្រូវ​ដោះស្រាយ​តាម​ការ​ចរចា​រវាង​ប្រទេស​ពាក់ព័ន្ធ។ ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​គេ​មើល​ឃើញ​ថា កម្ពុជា​កំពុង​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិតខាង​ជាបន្តបន្ទាប់​ក្រោម​ការ​ដឹកនាំ​របស់​បក្ស​កាន់​អំណាច​ជាង ៤០​ឆ្នាំ​មក​នេះ ជាពិសេស​គឺ​ដែនសមុទ្រ​របស់​ខ្មែរ។ ជុំវិញ​បញ្ហា​នេះ...

បារាំង​រឭក​រដ្ឋាភិបាល​កម្ពុជា​ថា​ខ្លួន​កំពុង​តាមដាន​សំណុំរឿង​ឃាតកម្ម​លោក លិម គិមយ៉ា យ៉ាង​យកចិត្ត​ទុកដាក់

ឯកអគ្គរដ្ឋទូត​បារាំង ប្រាប់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដោយ​ចំ​មុខ​ថា រដ្ឋាភិបាល​បារាំង​កំពុង​តាមដាន​យ៉ាង​យកចិត្ត​ទុកដាក់​លើ​សំណុំរឿង​ឃាតកម្ម​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា។ ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៤ មករា នេះ​ថា កាលពី​ថ្ងៃទី​២៣ ខែ​មករា ឯកអគ្គរដ្ឋទូត​បារាំង លោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) បាន​ជួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ផ្ដោត​លើ​ទំនាក់ទំនង​រវាង​ប្រទេស​បារាំង...

លោក កឹម សុខា៖ ការ​តាមដាន​សំណុំរឿង​របស់​លោក​ជា​ការ​រួម​ចំណែក​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព និង​យុត្តិធម៌​នៅ​កម្ពុជា លោក កឹម សុខា លើកឡើង​ថា ការ​តាមដាន​លើ​សំណុំរឿង​របស់​លោក​ពី​សំណាក់​មជ្ឈដ្ឋាន​នានា គឺជា​ការ​ចូលរួម​ចំណែក​ដ៏​សំខាន់​នៃ​ដំណើរការ​យុត្តិធម៌​សង្គម និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​២០ ខែ​តុលា ឆ្នាំ​២០២២ ថា បន្ទាប់ពី​សវនាការ​របស់​លោក​ត្រូវ​បាន​បិទ​បញ្ចប់​ការ​សួរ​ដេញដោល និង​ដើម្បី​ឈាន​ទៅ​ធ្វើ​សេចក្ដី​សន្និដ្ឋាន​នៅ​ពេល​ខាងមុខ ដែល​មាន​សាធារណមតិ​ជាតិ និង​អន្តរជាតិ​បាន​តាមដាន និង​ចាប់អារម្មណ៍​អំពី​ការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក ពួកគេ​នៅតែ​មាន​ចម្ងល់​ពី​ការ​អូស​បន្លាយ​រឿង​ក្តី​នេះ​ដដែល។ លោក កឹម សុខា...

លោក កឹម សុខា៖ បារាំង​និង​សហភាព​អឺរ៉ុប​បញ្ជូន​អ្នក​ការទូត​មក​តាមដាន​សវនាការ​របស់​លោក

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា រដ្ឋាភិបាល​បារាំង និង​សហភាព​អឺរ៉ុប បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តាម​ឃ្លាំមើល​បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្នុង​នោះ​ក៏​បាន​បញ្ជូន​អ្នក​ការទូត​របស់​ខ្លួន​ឲ្យ​មក​តាមដាន​សវនាការ និង​សិទ្ធិ​សេរីភាព​របស់​លោក​ដែល​កំពុង​រង​ការ​រឹតត្បិត​សព្វថ្ងៃ​នេះ។ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​២២ ខែ​មេសា ថា លោក​បាន​ជួប​ពិភាក្សា​ជាមួយ​ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង លោក Jacques PELLET ដោយ​ពិភាក្សា​លើ​បញ្ហា​នីតិរដ្ឋ សិទ្ធិមនុស្ស និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ...

ទូត​បារាំង​បារម្ភ​ពី​សិទ្ធិមនុស្ស​នៅ​កម្ពុជា​បន្ទាប់ពី​រដ្ឋាភិបាល​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ

ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស បន្ទាប់ពី​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ (NIG) ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នៅពេល​ខាងមុខ​នេះ។ ការ​បង្ហាញ​ក្ដី​បារម្ភ​របស់​ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក Jacques PELLET ធ្វើឡើង​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក កើត រិទ្ធ កាលពី​ថ្ងៃ​ទី​៦ ខែ​មេសា ឆ្នាំ​២០២២។ ស្ថានទូត​បារាំង បាន​សរសេរ​លើ​ហ្វេសប៊ុក​កាលពី​ថ្ងៃ​ទី​៧ មេសា ថា ក្នុង​ជំនួប​ពិភាក្សា​នោះ​ក៏​បាន​លើកឡើង​ពី​គម្រោង​កំណែ​ទម្រង់​របស់​ក្រសួង​យុត្តិធម៌​នៅ​កម្ពុជា ក្នុង​នោះ​គម្រោង​បង្កើត​តុលាការ​ពាណិជ្ជកម្ម និង​ការងារ​ការ​អភិវឌ្ឍ​មជ្ឈត្តកម្ម​ពាណិជ្ជកម្ម ការ​ពន្លឿន​នីតិវិធី​តុលាការ ក្រុម​ការងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម...

លោក កឹម សុខា ថា​ប្រមុខ​ការទូត​ប្រទេស​លោកសេរី​ចង់​ឃើញ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា អះអាង​ថា តំណាង​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ពិត​ជា​ចង់​ឃើញ​កម្ពុជា​ស្ដារ​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ដោះលែង​រាល់​អ្នកទោស​មនសិការ​ទាំងឡាយ។ ការ​អះអាង​របស់​លោក កឹម សុខា ធ្វើឡើង​ក្រោយ​ពី​លោក​បាន​ជួប​ជាមួយ​ឯកអគ្គរដ្ឋទូត​បារាំង ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឆេក ឯកអគ្គរដ្ឋទូត​សហព័ន្ធ​អាល្លឺម៉ង់ និង​ឯកអគ្គរដ្ឋទូត​ស្តីទី នៃ​គណៈប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​នៅ​កម្ពុជា ផង​ដែរ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​សរសេរ​លើ​ទំព័រ Facebook របស់​លោក​នៅ​ថ្ងៃ​ទី​១២ ខែ​មករា...

Latest news

© 2021, ដេលី. All rights reserved.