33 C
Phnom Penh

TAG

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD

ចលនា KMD ប្រកាស​ប្រារព្ធ​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្តីអំពី​បញ្ហា​កោះ​គុត​នៅ​ដើម​ខែ​មេសា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា ស្តីអំពី​បញ្ហា​កោះ​គុត/គជ់ នៅ​ដើម​ខែ​ក្រោយ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​យក​ករណី​នេះ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ក្នុង​ការ​ទាមទារ​យក​ទឹកដី​ខ្មែរ​ដែល​ប្រទេស​ថៃ បាន​រំលោភ​បំពាន យក​មក​គ្រប់គ្រង​វិញ។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ សហការ​ជាមួយ​បណ្ដាញ​យុវជន​សកល បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​គ្នា​មួយ​នៅ​ថ្ងៃទី​១៣ មីនា នេះ ស្ដីពី​ការ​ធ្វើ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ-កាណាដា នៅ​ទីក្រុង​ម៉ុងត្រេអាល់ ខេត្ត​កេបិច ប្រទេស​កាណាដា នៅ​ថ្ងៃទី​៥ ខែ​មេសា ឆ្នាំ​២០២៥ ខាងមុខ​នេះ។ សេចក្តី​ថ្លែងការណ៍​នេះ​លើកឡើង​ថា ការ​ចូលរួម​របស់​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ក្នុង​កម្មវិធី​សមាជ​នេះ ជា​ការ​បង្ហាញ​ពី​ស្មារតី​ជាតិ​និយម...

ចលនា KMD ប្រកាស​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ប្រកាស​ប្រារព្ធ​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត​ចលនា​នេះ​លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃទី​៣០ ខែ​មីនា ឆ្នាំ​២០២៥ ក្នុង​ទីក្រុង​ឡងប៊ិច (Long Beach) ដើម្បី​បង្ហាញ​ពី​សមិទ្ធផល​ការងារ​រយៈពេល ១​ឆ្នាំ​ដែល​ខ្លួន​សម្រេច​បាន។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ហៅ​កាត់​ថា KMD ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០២៥ នេះ​ថា ខ្លួន​នឹង​ប្រារព្ធ​ពិធី​ខួប ១​ឆ្នាំ​នៃ​ការ​បង្កើត KMD នៅ​ទីក្រុង​ឡងប៊ិច (Long Beach)...

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​យល់​ថា​ការ​បង្គាប់​ឱ្យ​លោក រ៉ុង ឈុន បង់​លុយ​១​សែន​ដុល្លារ​គឺ​ហួសហេតុ​ពេក

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) រិះគន់​ថា ការ​បង្គាប់​ឱ្យ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន បង់​លុយ ១​សែន​ដុល្លារ​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន គឺ​បង្ហាញ​ពី​អាវុធ​នៃ​ប្រព័ន្ធ​តុលាការ​ក្នុង​របៀបវារៈ​នយោបាយ​ដើម្បី​កម្ទេច​បក្ស​ប្រឆាំង។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៨ កុម្ភៈ នេះ​ថា រដ្ឋាភិបាល​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​ត្រកូល​ហ៊ុន កំពុង​ប្រើ​អំណាច​គ្រប​សង្កត់​ទៅ​លើ​ច្បាប់​ដោយ​រំលោភ​ទៅ​លើ​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ចំពោះ​មាត្រា​ដែល​បាន​ចែង​អំពី​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ក៏ដូចជា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ផង​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា ការ​ពិន័យ​របស់​តុលាការ​លើ​សំណុំរឿង​លោក រ៉ុង ឈុន គឺជា​ការ​អនុវត្ត​ខុស​នីតិវិធី​ច្បាប់​ទាំងស្រុង ចំពោះ​ការ​បញ្ចេញមតិ​របស់​លោក​អំពី​ព្រំដែន​ជាមួយ​វៀតណាម ដែល​បាន​រំលោភ​ទឹកដី​ខ្មែរ...

ចលនា KMD ណែនាំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្ដោត​សកម្មភាព​លើ​ការ​បោះឆ្នោត ជាជាង​ឈ្លោះ​ប្រកែក​គ្នា

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ណែនាំ​ឱ្យ​អ្នក​ប្រជាធិបតេយ្យ​ផ្ដោត​សកម្មភាព​ជា​អាទិភាព​សម្រាប់​ប្រទេស​កម្ពុជា ជុំវិញ​ការ​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី បើកចំហ អហិង្សា ត្រឹមត្រូវ និង​យុត្តិធម៌ ស្រប​តាម​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ជាជាង​ការ​ឈ្លោះ​ប្រកែក​គ្នា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​៨ កុម្ភៈ ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា KMD មាន​គោលដៅ​ជាក់លាក់​ក្នុង​ការ​ផ្លាស់ប្ដូរ​ស្ថានភាព​កម្ពុជា​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ សេរី​ពហុបក្ស ដែល​ពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​សិទ្ធិ​ស្វ័យ​សម្រេច​លើ​វាសនា​ជាតិ​របស់​ខ្លួន។ ប្រភព​ដដែល​លើកឡើង​ថា ដើម្បី​សម្រេច​គោលដៅ​ក្នុង​បុព្វហេតុ​ប្រយោជន៍​ពលរដ្ឋ និង​ប្រទេស​កម្ពុជា អ្នក​ប្រជាធិបតេយ្យ​គ្រប់​និន្នាការ​ត្រូវ​ប្រកាន់ខ្ជាប់ និង​បដិបត្តិ​យ៉ាង​ម៉ឺងម៉ាត់​នូវ​ជំហរ​ការពារ​យុត្តិធម៌ និង​ការ​ផ្សះផ្សា​បង្រួបបង្រួម​អ្នក​ប្រជាធិបតេយ្យ​ដោយ​សុចរិត...

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន​ក្រុម ប្រកាស​ប្រារព្ធ​សមាជ​ស្ដីពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា​នៅ​ថ្ងៃទី​២៣ កុម្ភៈ

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ជាច្រើន​ស្ថាប័ន ប្រកាស​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី-ញូវហ្សឺឡេន ស្តីអំពី​ដំណោះស្រាយ​បញ្ហា​កម្ពុជា ដែល​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស អំពើ​អយុត្តិធម៌​សង្គម ការ​បំផ្លាញ​ប្រជាធិបតេយ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​នៃ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្នុង​តំបន់ ស្ព្រីងវែល (Springvale)។ ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ចំនួន ៦​ស្ថាប័ន រួម​មាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ អង្គការ​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ និង​បណ្ដាញ​យុវជន​សកល ជាដើម បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃទី​៦ កុម្ភៈ នេះ ស្ដីពី​ការ​ប្រារព្ធ​កម្មវិធី​សមាជ​ពលរដ្ឋ​ខ្មែរ​អូស្ត្រាលី...

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក​ប្រារព្ធ​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​បញ្ហា​កោះ​គុត​នៅ​ថ្ងៃទី​១៩​មករា

ចលនា​ខ្មែរ​នៅ​ក្រៅ​ស្រុក សហការ​ជាមួយ​បក្ស​ប្រឆាំង កំណត់​យក​ថ្ងៃទី​១៩ ខែ​មករា ឆ្នាំ​២០២៥ ប្រារព្ធ​ពិធី​សមាជ​ពលរដ្ឋ​ខ្មែរ-អាមេរិកាំង​ស្ដីពី​បញ្ហា​កោះ​គុត នៅ​រដ្ឋ​ម៉ាហ្សាឈូសិត ដើម្បី​ប្រមូល​កម្លាំង​អ្នក​ចូលរួម​ឱ្យ​ជួយ​ជំរុញ​រដ្ឋាភិបាល​កម្ពុជា​ប្តឹង​ប្រទេស​ថៃ ទៅ​តុលាការ​អន្តរជាតិ។ គណៈកម្មាធិការ​សមាជ​នេះ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ​ទីក្រុង​ឡាអេ ដើម្បី​ទាមទារ​យក​ទឹកដី​របស់​ខ្លួន​ដែល​ថៃ បាន​រំលោភ​បំពាន​យក​មក​គ្រប់គ្រង​វិញ។ ក្រុម​នេះ​អះអាង​ថា ការ​ការពារ​កោះ​គុត គឺ​ដើម្បី​រក្សា​អធិបតេយ្យភាព​ជាតិ​របស់​កម្ពុជា ហើយ​ការ​ចូលរួម​សមាជ​នេះ គឺ​ក្នុង​បំណង​ប្រមូល​កម្លាំង​អ្នកគាំទ្រ​ឱ្យ​ជួយ​តវ៉ា​ទៅ​កាន់​របប​ក្រុង​ភ្នំពេញ ដើម្បី​ឱ្យ​លើក​យក​ករណី​កោះ​គុត​នេះ​ទៅ​តាំង​ជាមួយ​ថៃ នៅ​ចំពោះ​មុខ​តុលាការ​យុត្តិធម៌​អន្តរជាតិ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៧ មករា នេះ​ថា...

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ចេញ​មុខ​ស្នើ​ឱ្យ​រដ្ឋអំណាច​កម្ពុជា​ឈប់​ចោទ​លោក រ៉ុង ឈុន បន្ត​ទៀត

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ជំរុញ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ការ​ចោទប្រកាន់​លើ​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន ដើម្បី​ទទួល​បាន​ឱកាស​ធ្វើ​សកម្មភាព​ការពារ​សិទ្ធិ​សេរីភាព​ឡើងវិញ ព្រោះ​មន្ត្រី​បក្ស​ក្រៅ​រដ្ឋាភិបាល​រូប​នេះ​គឺជា​តួអង្គ​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​លើកស្ទួយ​សិទ្ធិ​សហជីព និង​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃទី​៧ មករា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៣ មករា នេះ​ថា ការ​បន្ត​ចោទប្រកាន់​លើ​លោក រ៉ុង ឈុន គឺ​កាន់តែ​ធ្វើ​ឲ្យ​មាន​ការ​រាំងស្ទះ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ការ​វិនិយោគទុន​ពី​បណ្តា​ប្រទេស​លោក​សេរី។ ប្រភព​ដដែល​អះអាង​ថា ប្រទេស​កម្ពុជា​មាន​គោលបំណង​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ​២០២៩ ដូច្នេះ​ការ​រក្សា​សហភាព​អឺរ៉ុប​ដែល​ជា​ទីផ្សារ​ធំ​ទី​ពីរ​បន្ទាប់ពី​សហរដ្ឋ​អាមេរិក គឺជា​រឿង​ដែល​ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​ជា​ចាំបាច់ ដ្បិត​សម្លៀកបំពាក់ ស្បែកជើង...

ចលនា KMD ប្ដេជ្ញា​តស៊ូ​ជាមួយ​ពលរដ្ឋ​ខ្មែរ​រហូត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ត្រូវ​បាន​ស្ដារ​ឡើងវិញ

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement For Democracy (KMD)) ប្ដេជ្ញា​តស៊ូ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​រហូត​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​គ្រប់​រូប​ត្រូវ​បាន​ស្ដារ​ឡើងវិញ​រួច​ផុត​ពី​របប​ជិះជាន់​របស់​គ្រួសារ​ត្រកូល​ហ៊ុន។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) ចេញ​សេចក្តី​ថ្លែងការណ៍​សម្រាប់​ខួប​លើក​ទី​៧៦ នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ នៅ​ថ្ងៃទី​១១ ធ្នូ នេះ​ថា សិទ្ធិមនុស្ស និង​សង្គម​ប្រជាធិបតេយ្យ​ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ គ្រាន់តែ​ជា​ការ​ចងចាំ​ដ៏​សែន​ឆ្ងាយ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប៉ុណ្ណោះ​ក្នុង​ពេលនេះ ដោយសារ​ការ​គាបសង្កត់​ដ៏​ឃោរឃៅ​ពី​របប​ដឹកនាំ​ត្រកូល​ហ៊ុន។ ប្រភព​ដដែល​លើកឡើង​ថា ការ​មិន​អើពើ​សិទ្ធិ​សេរីភាព​របស់​មនុស្ស និង​ច្បាប់​អន្តរជាតិ​ក្នុង​ការ​ការពារ​សិទ្ធិ​ជា​សកល បាន​គូស​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លក្ខណៈ​ផ្ដាច់ការ​នៃ​របប​ដឹកនាំ​របស់​គ្រួសារ​មួយ​នេះ ខណៈ​តុលាការ​ដែល​ត្រូវ​បាន​ប្រើ​ជំនួស​ឱ្យ​ការ​រក្សា​យុត្តិធម៌ ទៅ​ជា​អាវុធ​ដើម្បី​បម្រើ​ផល​ប្រយោជន៍​សម្រាប់​គ្រួសារ​ផ្ដាច់ការ​មួយ​នេះ​ដែរ។ KMD ថា​ដោយសារ​តុលាការ​ត្រូវ​បាន​ប្រើ​ជា​អាវុធ​សម្រាប់​ចាប់​អ្នក​រិះគន់​ដាក់​គុក​បែប​នេះ​ហើយ...

ចលនា KMD ចាត់ទុក​ទង្វើ​រដ្ឋាភិបាល​ថៃ​និង​រដ្ឋាភិបាល​កម្ពុជា​គឺជា​ដៃគូ​ដោះដូរ​ការ​គាបសង្កត់​ឆ្លងដែន

ចលនា​ប្រជាធិបតេយ្យ​ខ្មែរ (KMD) ចាត់ទុក​សកម្មភាព​រដ្ឋាភិបាល​ថៃ ដែល​បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ចាប់​ខ្លួន​ជនភៀសខ្លួន​នយោបាយ​ខ្មែរ​នៅ​ពេលនេះ គឺ​ជា​ដៃគូ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ដោះដូរ​ការ​គាបសង្កត់​ជនភៀសខ្លួន​នយោបាយ​នៅ​ក្នុង​តំបន់។ ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (Khmer Movement for Democracy) ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២៨ វិច្ឆិកា នេះ​ថា សកម្មភាព​នៃ​ការ​គាបសង្កត់​ឆ្លងដែន​ដែល​រដ្ឋាភិបាល​ថៃ បាន​សហការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា គឺជា​ទង្វើ​រំលោភ​បំពាន​យ៉ាង​ខ្លាំង​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ធ្វើ​ទារុណកម្ម​ដែល​ប្រទេស​ថៃ បាន​អនុម័ត​កាលពី​ឆ្នាំ​២០០៧ កន្លង​ទៅ។ KMD បញ្ជាក់​ថា សកម្មជន​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​កម្ពុជា ឱ្យ​រដ្ឋាភិបាល​ខ្មែរ​ដាក់​ទោស​ទាំងនោះ សុទ្ធតែ​ជា​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ក្នុង​ចំណោម​នោះ​ក៏​មាន​អ្នក​ធ្លាប់​ជាប់​ពន្ធនាគារ​កាលពី​អំឡុង​ឆ្នាំ​២០២១ ម្តង​រួច​មក​ហើយ​ក្រោម​ការ​គាបសង្កត់​របស់​រដ្ឋាភិបាល​ខ្មែរ។ ចលនា​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ...

ចលនា KMD ថា​ការ​ចាប់​ខ្លួន​ឪពុក​លោក ស៊ន តារា ជា​វិធី​បំបិទ​មាត់​អ្នក​នៅ​ក្រៅ​ស្រុក​មិន​ឱ្យ​បន្ត​រិះគន់​រដ្ឋាភិបាល​ត​ត្រកូល

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (Khmer Movement for Democracy) ចាត់ទុក​ការ​ចាប់​ខ្លួន​លោក សុខ ស៊ុនណារ៉េត ដែល​ត្រូវ​ជា​ឪពុក​សកម្មជន​បក្ស​ប្រឆាំង លោក ស៊ន តារា គឺជា​អំពើ​គាបសង្កត់​ឆ្លងដែន​ដើម្បី​បំបិទ​សំឡេង​អ្នក​រិះគន់​នៅ​ក្រៅ​ស្រុក។ ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ (KMD) បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២១ វិច្ឆិកា ថា របប​ក្រុង​ភ្នំពេញ​ដែល​កំពុង​ក្តោប​ក្តាប់​ដោយ​លោក ហ៊ុន សែន កំពុង​ប្រើ​លោក សុខ ស៊ុនណារ៉េត ជា​ចំណាប់ខ្មាំង​ដើម្បី​បំបិទ​ការ​រិះគន់​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ...

Latest news

© 2021, ដេលី. All rights reserved.