32.5 C
Phnom Penh

TAG

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ KMD

ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ប្រកាស​ចូលរួម​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ ដើម្បី​ទាមទារ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

មន្ត្រី​ជាន់ខ្ពស់​នៃ​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ ប្រកាស​ចូលរួម​តស៊ូ​មតិ​ក្នុង​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សកល​លើក​ទី​៤ (Universal Predict Review (UPR)) ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មេសា ឬ​ដើម​ខែ​ឧសភា ឆ្នាំ​២០២៤ ខាងមុខ​នេះ​ក្នុង​ប្រទេស​ស្វីស។ អនុប្រធាន​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ លោក រ៉េត សម្បត្តិ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​១...

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​ជាមួយ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​បែប​គ្រួសារ​និយម

លោក សម រង្ស៊ី អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អ្នក​ស្នេហា​ជាតិ អ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ ចូលរួម​ជាមួយ​នឹង​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ ដើម្បី​ផ្លាស់ប្ដូរ​ការ​ដឹកនាំ​តាម​បែប​គ្រួសារ​និយម​នៅ​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​អំណាច​ដោយ​ពូជ​ពង់​វង្ស​ត្រកូល​នៃ​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លោក ហ៊ុន សែន សព្វថ្ងៃ​នេះ។ អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​នៅ​ថ្ងៃទី​២៦ ខែ​មីនា ឆ្នាំ​២០២៤ នេះ ក្រោយ​ពេល​លោក​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ចលនា​ប្រជាធិបតេយ្យ​ខ្មែរ​ក្នុង​ទឹកដី​សហរដ្ឋ​អាមេរិក​ថា ចលនា​នេះ​គឺជា​ក្តី​សង្ឃឹម​របស់​ពលរដ្ឋ​ខ្មែរ​គ្រប់​និន្នាការ​នយោបាយ​ទាំងអស់ ក្នុង​ការ​ចូលរួម​កសាង​កម្លាំង​ដើម្បី​សង្គ្រោះ​ប្រទេស​កម្ពុជា​ចេញ​ពី​កណ្ដាប់ដៃ​ត្រកូល​ហ៊ុន​ដែល​កំពុង​រង​នូវ​ការ​គាបសង្កត់​ជិះជាន់​សព្វថ្ងៃ​នេះ។ លោក សម រង្ស៊ី អះអាង​ថា ចលនា​ប្រជាធិបតេយ្យ​ខ្មែរ...

អ្នកស្រី មូរ សុខហួរ ប្រកាស​ជួបជុំ​អ្នក​ប្រជាធិបតេយ្យ​នៅ​ចុង​ខែ​មីនា ក្រោម​រូបភាព​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ

អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​ជួបជុំ​អ្នក​ប្រជាធិបតេយ្យ​ទូទាំង​ពិភពលោក​នៅ​ទីក្រុង​ឡងប៊ិច លើ​ទឹកដី​សហរដ្ឋ​អាមេរិក នៅ​ចុង​ខែ​មីនា ឆ្នាំ​២០២៤ ដើម្បី​ប្រកាស​ទទួល​ស្គាល់​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ​ជា​ផ្លូវការ ក្នុង​គោលបំណង​រួបរួម​ចលនា​ខ្មែរ​គ្រប់​និន្នាការ​នៅ​លើ​ពិភពលោក ឆ្ពោះ​ទៅ​រក​ការ​សង្គ្រោះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ឱ្យ​ចេញ​ផុត​ពី​ការ​គ្រប់គ្រង​តាម​បែប​គ្រួសារ​និយម។ អតីត​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ​ថា ពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន...

IDEA TALK៖ តើ​អ្វី​ទៅ​ជា​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ស្តីអំពី៖ «តើ​អ្វី​ទៅ​ជា​ចលនា​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ?»។

ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ ប្តូរ​ឈ្មោះ​ទៅជា វេទិកា​ពលរដ្ឋ

ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD) បាន​សម្រេច​ប្តូរ​ឈ្មោះ​របស់​ខ្លួន​ទៅជា «វេទិកា​ពលរដ្ឋ (People Forum)» បន្ទាប់ពី​ផ្លាស់ប្ដូរ​សមាសភាព​អ្នក​ដឹកនាំ។ អនុប្រធាន​វេទិកា​ពលរដ្ឋ (People Forum) ឬ​ហៅ​កាត់​ថា (វ.ព.រ) លោក ម៉ែន ណាត បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​១៥ ខែ​ឧសភា ឆ្នាំ​២០២២ ថា ក្រោយ​កិច្ចប្រជុំ​រួម ក្រុមប្រឹក្សាភិបាល និង​គណៈកម្មាធិការ​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ បាន​សម្រេច​ប្ដូរ​ឈ្មោះ​ជា​ផ្លូវការ​ពី «ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ...

PMD អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទម្លាក់​ចោល​បទ​ចោទ​ពី​លោក គឹម សុខ ដើម្បី​ឱ្យ​មាន​ការ​ប្រកួត​នយោបាយ​ស្មើ​មុខ

ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) អំពាវនាវ​ឱ្យ​តុលាការ និង​រដ្ឋាភិបាល​កម្ពុជា ទម្លាក់​ចោល​បទ​ចោទ​ទាំងអស់​លើ​អនុប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក គឹម សុខ ដើម្បី​បើក​ឱកាស​ឱ្យ​លោក​អាច​ចូលរួម​ប្រកួតប្រជែង​នយោបាយ​ដោយ​ស្មើ​មុខ​គ្នា ដោយ​សេរី និង​យុត្តិធម៌​លើ​ទីលាន​នយោបាយ​នៅ​កម្ពុជា។ ប្រធាន​ប្រតិបត្តិ​នៃ​ចលនា​ពលរដ្ឋ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (PMD) លោក ទូច វិបុល បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ នេះ ដោយ​ទទូច​ឲ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច​គួរតែ​ទម្លាក់​ចោល​បទ​ចោទ​ទាំង​អយុត្តិធម៌​លើ​លោក គឹម សុខ ដើម្បី​ឱ្យ​លោក​មាន​លទ្ធភាព​ពេញលេញ​ស្រប​តាម​ច្បាប់ ដើម្បី​ប្រកួតប្រជែង​ទល់​នឹង​លោក...

IDEA TALK៖ ការ​ប្តូរ​ឈ្មោះ​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) មក​ជា​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD)

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០២១ ស្តីអំពី៖ «ការ​ប្តូរ​ឈ្មោះ​របស់​ចលនា​និស្សិត​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (SMD) មក​ជា​ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ (PMD)»។

Latest news

© 2021, ដេលី. All rights reserved.