29.2 C
Phnom Penh

TAG

Naga World

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍​រាប់​សិប​នាក់​ប្រមូលផ្ដុំ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ដើម្បី​លើក​ទឹកចិត្ត​កញ្ញា ឈឹម ស៊ីថរ ក្នុង​ថ្ងៃ​ខួប​១​ឆ្នាំ​នៃ​ការ​ជាប់​ពន្ធនាគារ​ទាំង​អយុត្តិធម៌

អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​រាប់​សិប​នាក់ ប្រមូលផ្ដុំ​គ្នា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃស ដើម្បី​លើក​ទឹកចិត្ត​ដល់​កញ្ញា ឈឹម ស៊ីថរ ក្នុង​ថ្ងៃ​ខួបកំណើត​របស់​កញ្ញា​ផង និង​ខួប ១​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​លើក​ទី​២ ទាំង​អយុត្តិធម៌​ដោយ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ។ អតីត​បុគ្គលិក​ណាហ្គា​វើលដ៍ និង​សហជីព​ប្រមាណ​ជា ៥០​នាក់ នៅ​ថ្ងៃទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ ប្រមូលផ្ដុំ​គ្នា​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ឬ​ពន្ធនាគារ​ព្រៃស ដោយ​ការ​ថ្លែង​សារ និង​បង្ហោះ​ប៉េងប៉ោង...

សង្គម​ស៊ីវិល​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ​និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា

អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ​ក្នុង​ស្រុក សម្ដែង​ការ​ព្រួយបារម្ភ​អំពី​ការ​ធ្លាក់​ចុះ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ និង​សេរីភាព​របស់​សហជីព​ក្នុង​វិស័យ​ការងារ​នៅ​កម្ពុជា បន្ទាប់ពី​មាន​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជាច្រើន​ករណី​ពី​សំណាក់​ថៅកែ​រោងចក្រ និង​ក្រុមហ៊ុន​លើ​កម្មករ​និយោជិត​សព្វថ្ងៃ​នេះ។ អ្នក​គ្រប់គ្រង​ផ្នែក​សិទ្ធិ​ការងារ​របស់​អង្គការ​សង់ត្រាល់ លោក ឃុន ថារ៉ូ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៩ ធ្នូ នេះ​ថា ក្នុង​រយៈពេល ៣​ឆ្នាំ​ចុងក្រោយ​នេះ សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា សិទ្ធិ និង​សេរីភាព​របស់​កម្មករ​មាន​ការ​រំលោភ​បំពាន​គួរ​ឱ្យ​កត់សម្គាល់ ក្នុង​នោះ​ក៏​មាន​ការ​វាយប្រហារ​យ៉ាង​ខ្លាំង​ទៅលើ​ក្រុម​ចលនា​សហជីព​ឯករាជ្យ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​វិស័យ​ការងារ​ផង​ដែរ។ ជាក់ស្តែង សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍...

សហជីព​អំពាវនាវ​ឱ្យ​បុគ្គលិក​ណាហ្គា​វើលដ៍​ដោះស្រាយ​វិវាទ​ការងារ​ដើម្បី​ជា​បុណ្យ​កុសល​បញ្ជូន​ឱ្យ​ថៅកែ​ដែល​ទើប​ទទួល​អនិច្ចកម្ម

សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អំពាវនាវ​ឱ្យ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​នៅ​មាន​ជីវិត​ទាំងអស់ ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​សហជីព ដើម្បី​បាន​ជា​បុណ្យ​កុសល​បញ្ជូន​ទៅ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​លោក CHEN LIP KEONG ដែល​ទើប​ទទួល​មរណភាព​កាលពី​ពេល​ថ្មីៗ​នេះ។ សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បាន​ចេញ​លិខិត​រំលែក​ទុក្ខ​មួយ​កាលពី​ថ្ងៃទី​១១ ខែ​ធ្នូ ឆ្នាំ​២០២៣ នេះ​ដោយ​លើកឡើង​ថា នៅ​ពេល​ដែល​លោក CHEN LIP KEONG លាចាក​លោក​នេះ​ទៅ គាត់​មិន​អាច​យក​អ្វី​ទៅ​ជាមួយ​បាន​ទេ ក្រៅតែ​ពី​បុណ្យ​កុសល​ដែល​គាត់​ធ្លាប់​បាន​ប្រព្រឹត្ត និង​ការ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ ដូច្នេះ​បុគ្គលិក​ដែល​កំពុង​នៅ​រស់​ផ្សេង​ទៀត គួរ​តែ​នាំគ្នា​ដោះស្រាយ​វិវាទ​ការងារ​ជូន​កម្មករ​និយោជិត​ដែល​ខ្លួន​ធ្លាប់​បាន​រំលោភបំពាន​សិទ្ធិ​ការងារ​ដោយ​ការ​បញ្ឈប់​កម្មករ​និយោជិត​ទាំង​អយុត្តិធម៌​កន្លង​មក ដើម្បី​បាន​ជា​កុសល​ផល​បុណ្យ​ជូន​ដល់​វិញ្ញាណក្ខន្ឋ​របស់​លោក CHEN...

ក្រុម​កូដករ​ណាហ្គា​វើលដ៍​ចោទ​ក្រសួង​ស្ថាប័ន​ចំនួន​៥ ស្ថិត​ក្រោម​បង្គាប់​ថៅកែ​បនល្បែង​កាស៊ីណូ​ណាហ្គា​វើលដ៍

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចោទ​ក្រសួង​ស្ថាប័ន​ចំនួន ៥ កំពុង​ស្ថិត​ក្រោម​ការ​បង្គាប់​បញ្ជា​របស់​ថៅកែ​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ទើប​ពួកគេ​មិន​ចេញ​មុខ​ដោះស្រាយ​វិវាទ​កម្មករ​ជាមួយ​ក្រុមហ៊ុន​មួយ​នេះ បើ​ទោះបីជា​ថៅកែ​ណាហ្គា​វើលដ៍​បាន​រំលោភ​បំពាន​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ​ដោយ​ខុស​ច្បាប់​របស់​ប្រទេស​កម្ពុជា​ក៏ដោយ។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រាប់​សិប​នាក់ កាលពី​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បនល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​រៀបចំ​ឱ្យ​មាន​អ្នក​ឈរ​ពាក់​មុខ​តំណាង​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ និង​កាន់​ខ្សែ ដែល​ពួកគេ​បាន​ចង​ទៅ​អ្នក​ផ្សេង​ទៀត ដែល​ចង​បដា​ពាក់​នឹង​ក ដែល​សរសេរ​អក្សរ​ថា «ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សាលា​រាជធានី​ភ្នំពេញ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តុលាការ​ក្រុង​ភ្នំពេញ...

ក្រុមហ៊ុន​ណាហ្គា​បិទ​ទ្វារ​រារាំង​មិន​ឱ្យ​បុគ្គលិក ៤​នាក់​ចូល​ធ្វើការ​វិញ​បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​ពួកគេ​ទាំង​បង្ខំ

ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ព្យាយាម​បិទ​ទ្វារ​ក្នុង​បំណង​រារាំង​មិន​ឱ្យ​បុគ្គលិក​ចំនួន ៤​នាក់​ចូល​ធ្វើ​ការងារ​វិញ​នៅ​ថ្ងៃ​អង្គារ នេះ បន្ទាប់ពី​ក្រុមហ៊ុន​បញ្ឈប់​អ្នក​ទាំងនោះ​ពី​ការងារ​ទាំង​បង្ខំ កាលពី​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ កន្លង​ទៅ។ បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចំនួន ៤​នាក់ គឺ​កញ្ញា សៀក កញ្ញា កញ្ញា ទួន យូរី កញ្ញា ជឹម រដ្ឋា និង​កញ្ញា ប៉ុន ស្រីចិន្តា នៅ​ថ្ងៃទី​៥ ខែ​ធ្នូ...

ក្រុម​កូដករ​ណាហ្គា​ខកចិត្ត​ដែល​ឧទ្ធរណ៍​តម្កល់​សាលក្រម​ផ្ដន្ទាទោស​របស់​សាលាដំបូង​លើ​សំណុំ​រឿង​កញ្ញា ឈឹម ស៊ីថរ និង​សមាជិក

ក្រុម​កូដករ​បង្ហាញ​ការ​សោកស្ដាយ និង​ចាត់ទុក​ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍​ភ្នំពេញ ដែល​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ផ្ដន្ទាទោស​លើ​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ និង​សមាជិក​ផ្សេង​ទៀត ថា​ជា​រឿង​អយុត្តិធម៌។ ការ​លើកឡើង​របស់​កូដករ​នេះ បន្ទាប់ពី​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ ខែ​តុលា បាន​បើក​សវនាការ​បណ្ដឹង​ជំទាស់​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០២៣។ ក្រោយ​ពី​បើក​សវនាការ​ពេញ​មួយ​ព្រឹក តុលាការ​ក៏​ប្រកាស​សាលដីកា​នា​រសៀល​ថ្ងៃ​ដដែល​នេះ ដោយ​សម្រេច​តម្កល់​សេចក្តី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ផ្ដន្ទាទោស​អតីត និង​បច្ចុប្បន្ន​ជា​ថ្នាក់​ដឹកនាំ និង​សមាជិក​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ តំណាង​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ អ្នកស្រី ឈឹម សុខន ប្រាប់​អ្នក​សារព័ត៌មាន​បន្ទាប់ពី​ស្ដាប់​តុលាការ​ប្រកាស​សាលដីកា​ថា...

កូដករ​ណាហ្គា​វើលដ៍​បន្ត​ទទូច​ទៅ​រដ្ឋាភិបាល​ឱ្យ​ជួយ​ពន្លឿន​ដោះស្រាយ​និង​រក​យុត្តិធម៌​ឱ្យ​កម្មករ​ខ្មែរ

កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ បន្ត​ទទូច​ទៅ​ក្រសួង​ការងារ និង​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​ពន្លឿន​ដំណោះស្រាយ និង​រក​យុត្តិធម៌ ហើយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មករ​ខ្មែរ​មាន​ការងារ​ធ្វើ ដើម្បី​ពួកគេ​មាន​លទ្ធភាព​ទៅ​ជួបជុំ​ធ្វើ​បុណ្យ​នៅ​រដូវ​ភ្ជុំបិណ្ឌ​ដូច​គេ​ដូច​ឯង។ ការ​បន្ត​ទទូច​របស់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​០១ ខែ​តុលា ឆ្នាំ​២០២៣ នៅ​ចំ​ថ្ងៃ​កាន់​បិណ្ឌ​ទី​២ នៃ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ។ យោង​តាម​ហ្វេសប៊ុក Labor Rights Supported Union - LRSU ដោយ​លើកឡើង​ថា ថ្ងៃ​កាន់​បិណ្ឌ​ទី​២ នេះ ពួកគេ​បាន​ធ្វើ​ចង្ហាន់ ហើយ​តាម​ស្រាក់​របស់​ពួកគេ​មាន​បិទ​អក្សរ​ដោះលែង​កញ្ញា ឈឹម...

ក្រុម​កូដករ​ណាហ្គា​បន្ត​ធ្វើ​កូដកម្ម​សុំ​ដំណោះស្រាយ​ពី​នាយករដ្ឋមន្ត្រី​ថ្មី​និង​រដ្ឋមន្ត្រី​ការងារ​ថ្មី

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ជាង ២០​នាក់ បន្ត​ចេញ​ធ្វើ​កូដកម្ម​ដោយ​ស្នើសុំ​ឱ្យ​នាយករដ្ឋមន្ត្រី​ថ្មី​របស់​កម្ពុជា និង​រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ជួយ​ដោះស្រាយ​វិវាទ​ការងារ​របស់​ពួកគេ​ជាមួយ​ក្រុមហ៊ុន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍ ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ ដើម្បី​បញ្ចប់​បញ្ហា។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កាលពី​ថ្ងៃទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​មុខ​ក្រុមហ៊ុន​បន​ល្បែង​ស៊ីសង​ណាហ្គា​វើលដ៍​២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ដោយ​ឈរ​លើក​បដា​ដែល​មាន​ភ្ជាប់​រូបថត​នាយករដ្ឋមន្ត្រី​ថ្មី រូបថត​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​រូបថត​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​ទាមទារ​ឱ្យ​ពួកគេ​ជួយ​ដោះស្រាយ​វិវាទ​ការងារ​ដែល​បាន​អូស​បន្លាយ​ដោយ​គ្មាន​ដំណោះស្រាយ​អស់​រយៈពេល​ជិត ២​ឆ្នាំ​កន្លងមក។ ក្រុម​កូដករ​ទាំងនេះ ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ចេញ​មុខ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ឲ្យ​ពួកគេ...

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​វើលដ៍​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​សម្រាប់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​កើតឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​សង្គម​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មាន​បញ្ហា​បន្ត​កន្ទុយ​គ្នា មិនមែន​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ថា​ជំងឺ​សង្គម​ទាំងនោះ​នឹង​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​ត្រូវ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​ពី​វិបត្តិ​សង្គម​ទាំងនេះ​ផង​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា វិវាទ​ការងារ​នៃ​ក្រុម​ណាហ្គា​វើលដ៍​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​ជាង...

ក្រុម​កូដករ​ណាហ្គា​បន្ត​ចេញ​ទាមទារ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ និង​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ប្រមាណ​ជា ២០​នាក់ បន្ត​ចេញ​ទាមទារ​ឲ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ចេញ​មុខ​ដោះស្រាយ​វិវាទ ដើម្បី​ឲ្យ​ពួកគេ​បាន​ចូល​ធ្វើ​ការងារ​វិញ និង​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មេដឹកនាំ​សហជីព កញ្ញា ឈឹម ស៊ីថរ ដែល​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ទាំង​អយុត្តិធម៌​សព្វថ្ងៃ​នេះ​ផង​ដែរ។ ក្រុម​កូដករ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​នៅ​តស៊ូ​ដើម្បី​រក​យុត្តិធម៌ នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​អហិង្សា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ជា​ថ្មី​ទៀត ដោយ​លើក​បដា​មាន​រូប​កញ្ញា ឈឹម ស៊ីថរ ជាដើម ឈរ​បង្ហាញ​ការ​ទាមទារ​ទៅ​កាន់​ថៅកែ​ក្រុមហ៊ុន​ឱ្យ​ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ ដើម្បី​បញ្ចប់​បញ្ហា​នេះ ជាជាង​ទុក​បណ្តែតបណ្តោយ​ឱ្យ​នៅ​រ៉ាំរ៉ៃ​បន្ត​ទៀត។ ការ​ចេញ​ធ្វើ​កូដកម្ម​អហិង្សា​នេះ...

Latest news

© 2021, ដេលី. All rights reserved.