26.6 C
Phnom Penh

TAG

វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky)

លោក ហ្សេឡេនស្គី ថា​លោក ពូទីន គ្មាន​ចេតនា​បញ្ចប់​សង្គ្រាម​ទេ​ខណៈ​បាញ់​មីស៊ីល​ផ្លោង​បាលិស្ទីក​លើ​ក្រុង​គៀវ

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី អំពាវនាវ​ដល់​ដៃគូ​លោកខាងលិច ឱ្យ​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​ប្រទេស​រុស្ស៊ី បន្ទាប់ពី​ការ​វាយប្រហារ​ដោយ​មីស៊ីល​ផ្លោង​បាលិស្ទីក ballistic និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ពេញ​មួយ​យប់ ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​ម្នាក់ រង​របួស ៤​នាក់ និង​បាន​បង្ក​ឱ្យ​រដ្ឋធានី​គៀវ (Kyiv) ឆេះ​ច្រើន​កន្លែង។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Kyiv Independent នៃ​ប្រទេស​អ៊ុយក្រែន កាលពី​ល្ងាច​ថ្ងៃទី​១២ កុម្ភៈ។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មន្ត្រី​អ៊ុយក្រែន​បាន​និយាយ​ថា កងទ័ព​រុស្ស៊ី បាន​បើក​ការ​វាយប្រហារ​ពេញ​មួយ​យប់​កាលពី​យប់​ថ្ងៃ​អង្គារ រហូត​ទៀបភ្លឺ​ចូល​ដល់​ថ្ងៃទី​ពុធ...

លោក ពូទីន ថា​ការ​ចរចា​រក​សន្តិភាព​ធ្វើ​ទៅ​បាន ប៉ុន្តែ​មិនមែន​ជាមួយ​លោក ហ្សេឡេនស្គី នោះ​ទេ

សារព័ត៌មាន The Moscow Times ផ្សាយ​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បង្ហាញ​ជំហរ​ចង់​ចរចា​ជាមួយ​មេដឹកនាំ​ប្រទេស​អ៊ុយក្រែន ដែល​លោក ពូទីន ថា​អាច​ទៅ​រួច ប៉ុន្តែ​មិនមែន​ជាមួយ​ប្រធានាធិបតី​លោក វូឡូឌីមៀ ហ្សេឡេនស្គី នោះ​ទេ។ លោក ពូទីន បាន​ថ្លែង​ដូចនេះ​ជាមួយ​នឹង​អ្នក​សារព័ត៌មាន​នៃ​ក្រុម​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី Pavel Zarubin កាលពី​ថ្ងៃ​អង្គារ ទី​២៨ មករា។ លោក...

នាយករដ្ឋមន្ត្រី​ស្លូវ៉ាគី ដែល​ប្រឈម​ការ​ទាញ​ទម្លាក់​ពី​អំណាច ចោទ​បក្ស​ប្រឆាំង​ថា​មាន​ផែនការ​ធ្វើ​រដ្ឋប្រហារ

នៅ​ក្នុង​ប្រទេស​សាធារណរដ្ឋ​ស្លូវ៉ាគី បក្ស​ប្រឆាំង​កំពុងតែ​ប្រមូល​ប្រជាជន​ធ្វើ​បាតុកម្ម​គាបសង្កត់​លោក​នាយករដ្ឋមន្ត្រី Robert Fico ចុះ​ចេញពី​តំណែង ពីព្រោះ​លោក​មាន​ទំនោរ​ខ្លាំង​ជាមួយ​របប​ក្រុង​មូស្គូ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក វ៉្លាឌីមៀ ពូទីន ដែល​បស្ចិម​ប្រទេស​ហៅថា​ជា​កំពូល​ជន​ផ្ដាច់ការ​នៅ​រុស្ស៊ី។ ឥឡូវ​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​ស្លូវ៉ាគី ដែល​មាន​ព្រំដែន​ជាប់​ប្រទេស​អ៊ុយក្រែន កំពុងតែ​ផុយ​ស្រួយ​យ៉ាង​ខ្លាំង ព្រោះតែ​ប្រជាជន និង​បក្ស​នយោបាយ​នៃ​ក្រុម​ប្រឆាំង បាន​ដាក់​ចេញ​នូវ​ផែនការ​ទាញ​ទម្លាក់​លោក Robert Fico ស្រប​ពេល​សមាជិក​សភា​បក្ស​ប្រឆាំង​គាបសង្កត់​ឱ្យ​មាន​ការ​បោះឆ្នោត​ពី​សមាជិក​សភា ទម្លាក់​មេដឹកនាំ​ប្រទេស​ស្លូវ៉ាគី រូប​នេះ​ពី​តំណែង។ លោក​នាយករដ្ឋមន្ត្រី Robert Fico ដែល​បាន​ទៅ​ជួប​លោក ពូទីន...

មេដឹកនាំ​ក្នុង​ពិភពលោក​ជូនពរ​ពលរដ្ឋ​និង​មនុស្ស​ជាតិ មាន​ន័យ​ស្រដៀងៗ​គ្នា​ក្នុង​ឆ្នាំ​ថ្មី​ឆ្នាំ​សកល

ឆ្នាំ​ថ្មី​ឆ្នាំ​២០២៥ បាន​ចូល​មក​ដល់​ហើយ ជាមួយ​នឹង​ក្ដី​រំពឹង​ថា ពិភពលោក​នឹង​មាន​សន្តិភាព មាន​ការ​យោគយល់​អធ្យាស្រ័យ​នឹង​គ្នា ប៉ុន្តែ​សារ​ពី​មេដឹកនាំ​ខ្លះ​ក៏​រំលឹក​ពី​ការ​ព្រមាន​ទៅ​លើ​គូប្រជែង​របស់​ខ្លួន​ដែរ។ ក្នុង​នោះ គេ​សង្កេត​ឃើញ​សារ​លិខិត​របស់​ប្រធានាធិបតី​ចិន លោក ស៊ី ជីនពីង បាន​ចេញ​ទំព័រ​មុខ​មុន​គេ​នៃ​បណ្ដាញ​ផ្សាយ​ព័ត៌មាន​អន្តរជាតិ​ធំៗ​ដែល​ដាក់​ចំណងជើង​ថា លោក ស៊ី ជីនពីង បាន​ប្ដេជ្ញា​លើក​កម្ពស់​សន្តិភាព​ពិភពលោក។ សារ​លិខិត​របស់​លោក ស៊ី នា​ឱកាស​អបអរ​ឆ្នាំ​ថ្មី​ឆ្នាំ​សកល​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃទី​១ ខែ​មករា...

លោក ហ្សេឡេនស្គី ជំរុញ​ឱ្យ​ជួយ​រំដោះ​ដែនដី​គ្រីមៀរ​មក​វិញ​ដោយ​ដំណោះស្រាយ​ការទូត

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ទទួលស្គាល់​ថា​មាន​តែ​តាមរយៈ​ការទូត​ប៉ុណ្ណោះ​ទើប​អាច​យក​បាន​វិញ​នូវ​ជ្រោយ​ឧបទ្វីប​គ្រីមៀរ ដែល​ត្រូវ​បាន​រុស្ស៊ី កាត់​យក​កាលពី​ឆ្នាំ​២០១៤ ឱ្យ​មក​ស្ថិត​ក្រោម​អធិបតេយ្យ​របស់​អ៊ុយក្រែន វិញ​បាន។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Kyiv Independent នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២១ ខែ​វិច្ឆិកា ឆ្នាំ​២០២៤។ ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​សហរដ្ឋ​អាមេរិក Fox News ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​២០ វិច្ឆិកា លោក ហ្សេឡេនស្គី បាន​និយាយ​ថា...

លោក ពូទីន ត្រៀម​ខ្លួន​ជួប​លោក ត្រាំ ដែល​សន្យា​ថា​បញ្ចប់​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី​រុស្ស៊ី កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​៧ ខែ​វិច្ឆិកា បាន​អបអរ​សាទរ​ជ័យជម្នះ​លោក ដូណាល់ ត្រាំ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ហើយ​ថា​ក្រុង​មូស្គូ ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​កិច្ចសន្ទនា​ជាមួយ​ប្រធានាធិបតី​ជាប់​ឆ្នោត​ពី​គណបក្ស​សាធារណរដ្ឋ។ ជាមួយ​នឹង​ការ​កោតសរសើរ​លោក ត្រាំ ដែល​បាន​បង្ហាញ​ភាព​ក្លាហាន​នៅ​ពេល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​ម្នាក់​ប៉ុនប៉ង​ធ្វើ​ឃាត លោក ពូទីន ថ្លែង​ថា រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​សន្ទនា​ជាមួយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ដែល​ទើប​ជាប់​ឆ្នោត​រូប​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera នៅ​ថ្ងៃ​សុក្រ ទី​៨ វិច្ឆិកា។ ក្នុង​ការ​កត់សម្គាល់​ជា​សាធារណៈ​លើកដំបូង​ចាប់តាំងពី​ជ័យជម្នះ​របស់​លោក...

លោក ហ្សេឡេនស្គី សច្ចា​ថា​អ៊ុយក្រែន​ត្រូវតែ​មាន​នុយក្លេអ៊ែរ បើ​ណាតូ​មិន​យក​អ៊ុយក្រែន​ជា​សមាជិក

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ទទូច​សាជាថ្មី​ម្ដង​ទៀត​ថា ប្រទេស​លោក​ពិត​ជា​ចង់​ក្លាយ​ជា​សមាជិក​ណាតូ​នៅ​ពេលនេះ ហើយ​បើ​មិន​ដូច្នេះ​ទេ គឺ​អ៊ុយក្រែន ត្រូវតែ​ជា​ប្រទេស​មាន​អាវុធ​នុយក្លេអ៊ែរ។ យោង​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ប្រទេស​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ថ្លែង​ដូចនេះ​បន្ទាប់ពី​ក្រុម​ប្រទេស​ណាតូ នៅតែ​រួញរា​មិន​ទទួលយក​អ៊ុយក្រែន ជា​សមាជិក​របស់​ខ្លួន។ លោក​ប្រធានាធិបតី​អ៊ុយក្រែន បាន​សុំ​សហរដ្ឋ​អាមេរិក និង​ប្រទេស​ណាតូ ឱ្យ​អ៊ុយក្រែន មាន​អាវុធ​នុយក្លេអ៊ែរ ព្រោះ​លោក​បារម្ភ​ថា​រុស្ស៊ី អាច​នឹង​ប្រើ​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ​អ៊ុយក្រែន ដែល​លោក​ថា​មាន​អាវុធ​នេះ​គ្រាន់​ជា​ការ​ទប់ទល់​នឹង​រុស្ស៊ី។ ប្រទេស​អ៊ុយក្រែន ធ្លាប់​មាន​អាវុធ​នុយក្លេអ៊ែរ​នៅ​ក្នុង​សម័យ​សហភាព​សូវៀត និង​ក្រោយ​សូវៀត ដួល​រលំ​នៅ​ឆ្នាំ​១៩៩១...

ផែនការ​ឈ្នះ​សង្គ្រាម​របស់​លោក ហ្សេឡេនស្គី ទាញ​ណាតូ​និង​អាមេរិក​បង្កើន​កម្លាំង​ឱ្យ​ឈ្នះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី

កាលពី​ថ្ងៃ​ពុធ ទី​១៦ តុលា លោក​ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀរ ហ្សេឡេនស្គី បាន​ចូល​ទៅ​ធ្វើ​បទ​បង្ហាញ​ផែនការ​យក​ឈ្នះ​សង្គ្រាម​របស់​លោក ទៅ​កាន់​សមាជិក​សភា​អ៊ុយក្រែន ដែល​ក្នុង​នោះ​ក៏​មាន​មេទ័ព​កំពូល​ផង​ដែរ។ ផែនការ​សន្តិភាព​ដើម្បី​ឈ្នះ​សង្គ្រាម​របស់​លោក ហ្សេឡេនស្គី មាន​ប្រាំ​ចំណុច ដែល​លោក​អះអាង​ថា​បាន​ទទួល​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​របស់​អ៊ុយក្រែន ហើយ​វា​អាច​ឈាន​ទៅ​រក​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​ឆ្នាំ​២០២៥។ ផែនការ​សន្តិភាព​ដែល​លោក ហ្សេឡេនស្គី ដែល​អះអាង​ថា​អាច​នឹង​បញ្ចប់​សង្គ្រាម​នៅ​យ៉ាង​យូរ​ក្នុង​ឆ្នាំ​២០២៥ មាន ៥​ចំណុច៖ ការ​អញ្ជើញ​អ៊ុយក្រែន ឱ្យ​ចូលរួម​ជាមួយ​សម្ព័ន្ធ​យោធា​ណាតូ។ ការ​ពង្រឹង​ការ​ការពារ​របស់​អ៊ុយក្រែន ប្រឆាំង​នឹង​កងកម្លាំង​រុស្ស៊ី រួម​ទាំង​ការ​បើក​សិទ្ធិ​ពី​សម្ព័ន្ធមិត្ត​ឱ្យ​អ៊ុយក្រែន ប្រើប្រាស់​អាវុធ​រយៈ​ចម្ងាយ​ឆ្ងាយ​វាយប្រហារ​ទៅ​លើ​ទឹកដី​រុស្ស៊ី និង​ការ​បន្ត​ប្រតិបត្តិការ​យោធា​របស់​អ៊ុយក្រែន នៅ​លើ​ទឹកដី​រុស្ស៊ី ដើម្បី​ទប់ស្កាត់​ការ​បង្កើត​តំបន់​ការពារ​យោធា​របស់​រុស្ស៊ី...

ប្រធានាធិបតី​អ៊ុយក្រែន​ស្នើសុំ​មេដឹកនាំ​ពិភពលោក​ឈរ​ជាមួយ​អ៊ុយក្រែន ខណៈ​លោក ពូទីន គំរាម​ប្រើ​អាវុធ​នុយក្លេអ៊ែរ

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដោយ​ទទូច​ទៅ​មេដឹកនាំ​ពិភពលោក​ត្រូវ​ឈរ​ជាមួយ​ប្រជាជន​អ៊ុយក្រែន ក្នុង​បុព្វហេតុ​ដើម្បី​ប្រឆាំង​សង្គ្រាម​របស់​រុស្ស៊ី។ លោក ហ្សេឡេនស្គី បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​កាលពី​ថ្ងៃ​ពុធ ទី​២៥ កញ្ញា។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​បណ្ដាញ​ផ្សាយ​ព័ត៌មាន The Guardian នៅ​ថ្ងៃទី​២៦ កញ្ញា នេះ។ ប្រធានាធិបតី​អ៊ុយក្រែន បាន​លើកឡើង​ថា ការ​ចរចា​ដើម្បី​សន្តិភាព​សម្រាប់​អ៊ុយក្រែន គឺជា​ការ​ចាំបាច់ តែ​គេ​មិន​ត្រូវ​ស្ងប់ស្ងាត់​គ្មាន​ចលនា​ណា​មួយ​ដាក់​ទៅ​លើ​លោក ពូទីន នោះ​ទេ។ លោក​ទទូច​ថា...

ប្រធានាធិបតី​អ៊ុយក្រែន​អះអាង​ថា​សង្គ្រាម​រុស្ស៊ី​នៅ​លើ​ទឹកដី​អ៊ុយក្រែន កាន់តែ​កៀក​ទៅ​រក​ការ​បិទ​បញ្ចប់

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​ហើយ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ចូលរួម​មហាសន្និបាត​នៃ​អង្គការ​សហប្រជាជាតិ ដើម្បី​ពន្យល់​ពី​ផែនការ​របស់​ទីក្រុង​គៀវ ដើម្បី​បញ្ចប់​សង្គ្រាម​ដែល​កំពុង​កើត​មាន​ជាង ២​ឆ្នាំ​កន្លះ​មក​នេះ ទៅ​កាន់​មេដឹកនាំ​ពិភពលោក ជាពិសេស​មេដឹកនាំ​សហរដ្ឋ​អាមេរិក។ បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters លោក ហ្សេឡេនស្គី បាន​ទៅ​ដល់​សហរដ្ឋ​អាមេរិក​កាលពី​ថ្ងៃទី​២២ ខែ​កញ្ញា។ តាម​ប្រភព​ព័ត៌មាន Reuters លោក ហ្សេឡេនស្គី នឹង​ត្រូវ​ធ្វើ​បទបង្ហាញ​ពី​ផែនការ​មួយ​ដែល​លោក​ហៅថា «ផែនការ​ជ័យជម្នះ» ទៅ​កាន់​លោក​ប្រធានាធិបតី ចូ បៃដិន រួម​ទាំង​បេក្ខជន​ប្រធានាធិបតី​ទាំង​ពីរ...

Latest news

© 2021, ដេលី. All rights reserved.