25.9 C
Phnom Penh

TAG

វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelensky)

ប្រធានាធិបតី​អ៊ុយក្រែន នឹង​ជួប​លោក ចូ បៃដិន អ្នកស្រី ហារីស និង​លោក ត្រាំ នៅ​អាមេរិក

ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelenskyy) នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក នៅ​សប្តាហ៍​ក្រោយ​នេះ។ នេះ​បើ​តាម​លោក Sergii Nykyforov អ្នក​នាំពាក្យ​របស់​លោក Zelenskyy ដែល​ប្រកាស​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​កញ្ញា។ យោង​តាម​សារព័ត៌មាន Politico មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ​នឹង​ត្រូវ​ថ្លែង​សុន្ទរកថា​នៅ​ឯ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ និង​បន្ទាប់​មក មាន​កិច្ចប្រជុំ​ដាច់ដោយឡែក​មួយ​ជាមួយ​នឹង​លោក​ប្រធានាធិបតី ចូ បៃដិន (Joe Biden)។ បើ​តាម​អ្នក​នាំពាក្យ​សម្រាប់​ប្រធានាធិបតី​អ៊ុយក្រែន...

មេដឹកនាំ​អាល្លឺម៉ង់​បញ្ជូន​សារ​ឱ្យ​ជួយ​បញ្ចប់​សង្គ្រាម​រុស្ស៊ី និង​អ៊ុយក្រែន

អធិការបតី​អាល្លឺម៉ង់ លោក Olaf Scholz អះអាង​ថា​លោក​ចង់​ឱ្យ​មាន​ការ​បញ្ចប់​សង្គ្រាម​ដោយ​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​ថ្មី ដើម្បី​រុញ​ទីក្រុង​មូស្គូ និង​ទីក្រុង​គៀវ ទៅ​រក​តុ​ចរចា​ឡើងវិញ។ ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​អាល្លឺម៉ង់ ZDF ដែល​ចាក់​ផ្សាយ​កាលពី​ថ្ងៃ​អាទិត្យ លោក Olaf Scholz បាន​បញ្ជាក់​ថា លោក​មាន​ការ​ជឿ​ថា​ពេលនេះ​ជា​ពេលវេលា​ដើម្បី​ពិភាក្សា​ពី​របៀប​ដើម្បី​ឈាន​ដល់​សន្តិភាព​ជាមួយ​នឹង​ការ​បិទ​បញ្ចប់​សង្គ្រាម គឺ​ធ្វើ​យ៉ាងណា​ឱ្យ​ភាគី​ទាំង​ពីរ​បាន​ជួប​ចរចា​នឹង​គ្នា​ឡើងវិញ។ អាល្លឺម៉ង់ បាន​ផ្គត់ផ្គង់​ដល់​យោធា​អ៊ុយក្រែន ជាមួយ​នឹង​សព្វាវុធ​ជាច្រើន​ទៀត រួម​ទាំង​រថក្រោះ Leopard 1 និង 2 ក៏ដូចជា​រថយន្ត​ប្រយុទ្ធ​ថ្មើរជើង...

អ៊ុយក្រែន​ស្នើ​ឥណ្ឌា​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​សន្តិភាព​បញ្ចប់​សង្គ្រាម ខណៈ​រុស្ស៊ី​បាញ់​មីស៊ីល​ស្រោច​លើ​ទីក្រុង​គៀវ

សង្គ្រាម​នៅ​អ៊ុយក្រែន មាន​កា​វិវឌ្ឍ​ដល់​ដំណាក់កាល​ចុងក្រោយ​មួយ ដោយសារ​អ៊ុយក្រែន បាន​លើក​ទ័ព​វាយ​បំបែក​ព្រំដែន ហើយ​រុល​ចូល​ទៅ​ខាង​ក្នុង​ទឹកដី​រុស្ស៊ី ជា​លើកដំបូង ដែល​ទឹកដី​មហា​អំណាច​យោធា​មួយ​នេះ​ត្រូវ​បាន​ទ័ព​បរទេស​ចូល​លុក​លុយ​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២។ នៅ​ក្នុង​ពិធី​រំលឹក​ខួប​ឯករាជ្យ​ជាតិ ៣៣​ឆ្នាំ​ពី​សហភាព​សូវៀត កាលពី​ថ្ងៃទី​២៤ ខែ​សីហា ប្រធានាធិបតី​អ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី បាន​ថ្លែង​សរសើរ​ពី​វីរភាព​កងទ័ព​របស់​លោក​ដែល​មាន​ភាព​ក្លាហាន​ក្នុង​ការ​ប្រយុទ្ធ ដោយ​វាយលុក និង​កាន់កាប់​ទីតាំង​ឈរជើង​ខាង​ក្នុង​ទឹកដី​រុស្ស៊ី។ លោក ហ្សេឡេនស្គី ថ្លែង​ដោយ​ចំអក​ថា ការ​វាយលុក​ចូល​ក្នុង​ទឹកដី​រុស្ស៊ី គឺជា​មេរៀន​មួយ​ប្រាប់​ទៅ​វិមាន​ក្រឹមឡាំង ថា អ្នក​ឈ្លានពាន​គេ ប្រទេស​អ្នក​ក៏​គេ​វាយ​ចូល​បាន​ដែរ។...

សម្ព័ន្ធភាព​របស់​រុស្ស៊ី ចែក​ផ្លូវ​គ្នា​ទៅ​ជួប​ក្រុង​មូស្គូ មួយ​ទៀត​ទៅ​ក្រុង​គៀវ ចំ​ពេល​អ៊ុយក្រែន វាយ​បំបែក​ព្រំដែន​រុស្ស៊ី

នៅ​ថ្ងៃទី​២២ សីហា នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា ប្រទេស​សម្ព័ន្ធភាព​រុស្ស៊ី ដែល​ជា​ប្រទេស​មិន​ចូលរួម​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​របប​នៅ​ក្រុង​មូស្គូ គឺ​ប្រទេស​ចិន និង​ប្រទេស​ឥណ្ឌា បាន​បញ្ជូន​មេដឹកនាំ​របស់​ពួកគេ​រៀងៗ​ខ្លួន​ទៅ​កាន់​ក្រុង​មូស្គូ និង​ក្រុង​គៀវ។ ការ​ធ្វើ​ដំណើរ​របស់​លោក លី ឈាំង នាយករដ្ឋមន្ត្រី​ចិន ត្រូវ​បាន​រាយការណ៍​ថា​បាន​ទៅ​កាន់​ទីក្រុង​មូស្គូ ហើយ។ វត្តមាន​របស់​លោក លី ឈាំង នៅ​ក្រុង​មូស្គូ ក៏​ធ្វើឡើង​ចំ​ពេល​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិនឌ្រា មូឌី ទៅ​ដល់​ទីក្រុង​គៀវ នៅ​ថ្ងៃ​សុក្រ...

កងទ័ព​អ៊ុយក្រែន​វាយ​ចូល​ទឹកដី​រុស្ស៊ី វិញ​ដល់​ថ្ងៃទី​១០​ហើយ ហើយ​នឹង​បន្ត​រុល​ចូល​ទៅ​មុខ​ទៀត

កងទ័ព​អ៊ុយក្រែន វាយ​ចូល​ទឹកដី​រុស្ស៊ី ចូល​ដល់​ថ្ងៃទី​១០ ហើយ ដែល​នៅ​ខណៈ​នេះ កងទ័ព​អ៊ុយក្រែន បន្ត​វាយ​រុល​កាន់តែ​ជ្រៅ​ចូល​ក្នុង​ខេត្ត Kursk នៃ​ប្រទេស​រុស្ស៊ី ដោយ​ចាប់​ខ្លួន​ទាហាន​រុស្ស៊ី រាប់​រយ​នាក់។ នេះ​ជា​ការ​បញ្ជាក់​ពី​លោក Volodymyr Zelenskyy ប្រធានាធិបតី​អ៊ុយក្រែន។ រដ្ឋអំណាច​រុស្ស៊ី បាន​ជម្លៀស​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​ពី​តំបន់​នោះ​ទៅ​កាន់​ទី​សុវត្ថិភាព។ រដ្ឋាភិបាល​លោក ហ្សេឡេនស្គី បាន​អះអាង​ថា កងទ័ព​អ៊ុយក្រែន បាន​វាយ​កាន់កាប់​បាន​ចំនួន ៧៤​ភូមិ​និង​ទីក្រុង លើ​ទំហំ​ជាង ១០០០​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​ខេត្ត Kursk...

៨៤​សំឡេង​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​ស្ដីពី​ផ្លូវ​ទៅ​រក​ការ​ចរចា​សន្តិភាព​នៃ​សង្គ្រាម​អ៊ុយក្រែន​និង​រុស្ស៊ី

កិច្ចប្រជុំ​សន្តិភាព​សម្រាប់​អ៊ុយក្រែន ដែល​ហែកហួរ​ដោយ​សង្គ្រាម​ឈ្លានពាន​ពី​ប្រទេស​មហាអំណាច​រុស្ស៊ី រៀបចំ​ឡើង​នៅ​លើ​ទឹកដី​នៃ​ប្រទេស​ស្វីស ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែ​មិថុនា បាន​បញ្ចប់​ហើយ។ ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​ប្រទេស​ស្វីស បាន​ឲ្យ​ដឹង​ថា ប្រទេស​ចំនួន ៨០ រួម​ទាំង​អង្គការ​អន្តរជាតិ​ចំនួន ៤ ទៀត បាន​ចុះហត្ថលេខា​គាំទ្រ​ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម។ ប្រទេស​ដែល​មិន​ចុះហត្ថលេខា​គាំទ្រ​សេចក្ដី​ថ្លែងការណ៍​រួម​នេះ​មាន ១៣​ប្រទេស។ ប្រទេស​ទាំង ១៣ នេះ​រួម​មាន Armenia, Bahrain, Brazil, India, Indonesia,...

លោក ពូទីន ហៅ​ក្រុម​ប្រទេស G7 ថា​ជា​ក្រុម​ចោរ​ដែល​លួច​ទ្រព្យសម្បត្តិ​រុស្ស៊ី ឱ្យ​ទៅ​អ៊ុយក្រែន

ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) បាន​និយាយ​ថា ក្រុម​បស្ចិម​ប្រទេស​ដែល​រឹបអូស​ទ្រព្យសម្បត្តិ​រុស្ស៊ី នៅ​ក្រៅ​ប្រទេស គឺជា​ក្រុម​ចោរ​ដែល​លោក​ថា​រុស្ស៊ី មិន​រង​ទណ្ឌកម្ម​នេះ​ទេ តែ​លោក​ព្រមាន​ថា ក្រុង​មូស្គូ នឹង​សងសឹក។ តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន Malay Mail លោក ពូទីន បាន​ថ្លែង​ដូចនេះ​ក្នុង​អំឡុង​លោក​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​ការបរទេស​រុស្ស៊ី នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​មិថុនា នេះ។ នៅ​ក្នុង​ជំនួប​នេះ លោក...

លោក ហ្សេឡេនស្គី វាយប្រហារ​ចិន​ថា​ជា​ប្រទេស​វិទ្ធង្សនា​ធ្វើ​ចលនា​រាំង​ខ្ទប់​ដំណើរ​សន្តិភាព​សម្រាប់​អ៊ុយក្រែន

ប្រធានាធិបតី​អ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បាន​បើក​កកាយ​វាយប្រហារ​ក្រុង​ប៉េកាំង ដោយ​ផ្ដើម​ចោទ​ចំៗ​ថា​ជា​ប្រទេស​មាន​ពិសពុល​បង្ក​វិទ្ធង្សនា​ចំពោះ​ដំណើរការ​ទៅ​រក​ការ​បើក​សន្និសីទ​កំពូល​ស្ដីពី​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយក្រែន ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ស្វីស ពី​ថ្ងៃទី​១៥-១៦ ខែ​មិថុនា ឆ្នាំ​២០២៤ នេះ។ តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​សិង្ហបុរី The Straits Times លោក ហ្សេឡេនស្គី បាន​វាយប្រហារ​ប្រទេស​ចិន ដូចនេះ កាលពី​ថ្ងៃ​អាទិត្យ ទី​២ ខែ​មិថុនា នៅ​ក្នុង​វេទិកា​សន្តិសុខ Shangri-La...

ប្រធានាធិបតី​អ៊ុយក្រែន​ទទូច​ឱ្យ​លោក បៃដិន និង​លោក ស៊ី ជីនពីង ចូលរួម​វេទិកា​សន្តិភាព​សម្រាប់​អ៊ុយក្រែន

កាលពី​ថ្ងៃទី​២៥ ឧសភា ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បង្ហាញ​អារម្មណ៍​ចង់​ឱ្យ​មាន​បទ​ឈប់​បាញ់​គ្នា​នៅ​សមរភូមិ​ជួរមុខ​នៃ​ប្រទេស​អ៊ុយក្រែន ប៉ុន្តែ​បទ​ឈប់​បាញ់​ដែល​អាច​ធ្វើ​ទៅ​បាន លុះត្រា​អ៊ុយក្រែន ទទួល​យក​លក្ខខណ្ឌ​របស់​ក្រុង​មូស្គូ។ លក្ខខណ្ឌ​ដែល​លោក ពូទីន បង្ហើប​ឱ្យ​ដឹង គឺ​អ៊ុយក្រែន ត្រូវ​ទទួលស្គាល់​ដែនដី​រុស្ស៊ី វាយ​យក​បាន​ពី​កងទ័ព​អ៊ុយក្រែន នៅ​ភាគ​ខាងកើត និង​ភាគ​ខាងត្បូង។ តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ មេដឹកនាំ​វិមាន​ក្រឹមឡាំង ដែល​បង្ហាញ​ជំហរ​ចង់​ចរចា​ឱ្យ​មាន​ការ​បញ្ឈប់​សង្គ្រាម​នៅ​លើ​ទឹកដី​អ៊ុយក្រែន ក៏​ស្រប​ពេល​កងទ័ព​រុស្ស៊ី កំពុង​មាន​ប្រៀប​ជាង​កងទ័ព​អ៊ុយក្រែន...

មេដឹកនាំ​ណាតូ​ថា​អ៊ុយក្រែន​នៅតែ​អាច​ឈ្នះ​សង្គ្រាម ខណៈ​រុស្ស៊ី​បង្កើន​ការ​វាយលុក​ខ្លាំង​នៅ​ភាគ​ខាងកើត

អគ្គលេខាធិការ​អង្គការ​យោធា​ណាតូ (NATO) លោក Jens Stoltenberg បាន​និយាយ​ថា វា​មិន​ទាន់​យឺត​ពេល​ពេក​នោះ​ទេ​ដើម្បី​ឱ្យ​អ៊ុយក្រែន ទទួល​បាន​ជ័យជម្នះ​ក្នុង​សង្គ្រាម បើ​ទោះជា​អ៊ុយក្រែន កំពុង​ខ្វះ​សព្វាវុធ​ចំពោះ​មុខ​ការ​វាយលុក​ដ៏​ខ្លាំង​របស់​កងទ័ព​រុស្ស៊ី ក៏ដោយ។ បើ​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន AFP លោក Stoltenberg ធ្វើការ​កត់សម្គាល់​ដូច​នេះ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា នា​ឱកាស​លោក​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​ម្ដង​ទៀត​ទៅ​កាន់​ទីក្រុង​គៀវ និង​ចំ​ពេល​កងទ័ព​រុស្ស៊ី អះអាង​ពី​ជ័យជម្នះ​ក្នុង​ការ​វាយ​ដណ្ដើម​បាន​ភូមិ​ជាច្រើន​នៅ​ក្នុង​តំបន់​ដុនបាស​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយក្រែន។ ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​លោក...

Latest news

© 2021, ដេលី. All rights reserved.