TAG
Volodymyr Zelensky
ក្រុមឃ្លាំមើលថាជំនួបលោក ហ៊ុន សែន និងប្រធានាធិបតីអ៊ុយក្រែនជានយោបាយការទូតបង្កើនមិត្ត បន្ថយសត្រូវ
ក្រុមអ្នកឃ្លាំមើលអះអាងថា ជំនួបរវាងលោក ហ៊ុន សែន ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មិនមានអ្វីជាអាថ៌កំបាំងទេ គ្រាន់តែជានយោបាយការទូតរបស់មេដឹកនាំអ៊ុយក្រែន បង្កើនមិត្ត ហើយកាត់បន្ថយសត្រូវនៅពេលដែលខ្លួនកំពុងមានសង្គ្រាមប៉ុណ្ណោះ។
អ្នកវិភាគឯករាជ្យ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣០ ឧសភា នេះថា អ្វីដែលប្រធានាធិបតីអ៊ុយក្រែន...
លោក ហ្សេឡេនស្គី ទៅសួរសុខទុក្ខកងទ័ពនៅសមរភូមិជួរមុខក្រោយពីលោកវិលចូលប្រទេសវិញ
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី នៅថ្ងៃអង្គារនេះបានធ្វើដំណើរទៅសួរសុខទុក្ខកងទ័ពអ៊ុយក្រែន នៅឯសមរភូមិជួរមុខក្នុងតំបន់ដូណេត ភាគខាងកើតប្រទេស ជាទីដែលកងកម្លាំងរបស់រុស្ស៊ី បើកការវាយប្រហារយ៉ាងខ្លាំងដើម្បីពង្រីកទឹកដីបន្ថែមទៀត ជាពិសេសនៅតំបន់បាកមូត។
ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៣ ខែឧសភា នេះ បានរាយការណ៍មកថា ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បានចេញសេចក្តីថ្លែងការណ៍ដែលបញ្ជាក់អំពីលោក ហ្សេឡេនស្គី ទៅសមរភូមិជួរមុខដើម្បីសួរសុខទុក្ខកងទ័ព។
សេចក្ដីថ្លែងការណ៍នោះបានឲ្យដឹងថា លោក ហ្សេឡេនស្គី បានធ្វើដំណើរទៅកាន់ទីតាំងសមរភូមិជួរមុខរបស់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ស្ថិតនៅខ្សែបន្ទាត់ការពារនៅតំបន់...
លោក ហ្សេឡេនស្គី៖ លោក ពូទីន នឹងប្រឈមកាត់ទោសឧក្រិដ្ឋកម្មសង្គ្រាមនៅពេលអ៊ុយក្រែនឈ្នះសង្គ្រាម
ប្រធានាធិបតីអ៊ុយក្រែន វូឡូឌឺមៀ ហ្សេឡេនស្គី ជឿជាក់ថាប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន នឹងត្រូវបាននាំខ្លួនទៅជំនុំជម្រះក្ដីនៅឯតុលាការឧក្រិដ្ឋកម្មសង្គ្រាមអន្តរជាតិនៅពេលដែលអ៊ុយក្រែនឈ្នះសង្គ្រាម គឺពិភពលោកទាំងមូលក៏នឹងទទួលបានយុត្តិធម៌ផងដែរ។
សេចក្ដីថ្លែងការណ៍របស់លោក ហ្សេឡេនស្គី បានបញ្ជាក់ទៀតថា គ្មានសន្តិភាពណាអាចកើតមុនយុត្តិធម៌បានទេ គឺមានន័យថា គ្មានសន្តិភាពដោយគ្មានយុត្តិធម៌។
តាមបណ្ដាញផ្សាយព័ត៌មាន LBC បានចុះផ្សាយនៅថ្ងៃទី៤ ខែឧសភា នេះនៅទីក្រុងឡាអេ ប្រទេសហុឡង់ដ៍ ជាទីស្នាក់ការរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដែលតុលាការអន្តរជាតិនេះហើយបានចេញដីកាចាប់ខ្លួនលោក ពូទីន ពីបទឧក្រិដ្ឋកម្មសង្គ្រាមទៅលើប្រជាជនអ៊ុយក្រែន។ នៅទីក្រុងឡាអេ...
បទវិភាគ៖ អ្វីនៅពីក្រោយមេដឹកនាំចិនសម្រេចលើកទូរសព្ទនិយាយទៅរកលោក ហ្សេឡេនស្គី?
ទីបំផុត ប្រធានាធិបតីចិន សម្រេចចិត្តនិយាយទៅរកប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡេនស្គី កាលពីថ្ងៃទី២៦ ខែមេសា ដោយការសន្ទនាគ្នាតាមទូរសព្ទ។
តែនេះជាលើកដំបូងហើយចាប់តាំងពីប្រទេសរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តរបស់ចិន លើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន ដែលមេដឹកនាំចិន លោក ស៊ី ជីនពីង ធ្លាប់បានធ្វើដំណើរទៅដល់ក្រុងមូស្គូ នៅជិតក្រុងគៀវ បែរជាមិនហួសទៅជួបលោក ហ្សេឡេនស្គី ដូចអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានទៅដល់ក្រុងមូស្គូ ហើយថែមទាំងបានទៅដល់ក្រុងគៀវ និងបានជួបលោក ហ្សេឡេនស្គី ទៀត។
ចំណែកប្រធានាធិបតីឥណ្ឌូនេស៊ី...
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ទៅអ៊ុយក្រែនជួបលោក ហ្សេឡេនស្គី ដ៏ភ្ញាក់ផ្អើលបំផុត
នៅថ្ងៃចន្ទ ទី២០ កុម្ភៈ នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានធ្វើដំណើរទៅដល់ទីក្រុងគៀវ ដោយពុំមានការប្រកាសឱ្យដឹងជាមុន។ ទស្សនកិច្ចរបស់មេដឹកនាំអាមេរិកវ័យ ៨០ឆ្នាំរូបនេះ ធ្វើឡើងនៅមុនគម្រប់ខួប ១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន។
តាមសេចក្ដីប្រកាសព័ត៌មានរបស់សេតវិមាន បានឱ្យដឹងថា នៅទីក្រុងគៀវ លោក បៃដិន បានជួបគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី។ ជាមួយគ្នានេះ លោក...
តើទស្សនកិច្ចនៅអឺរ៉ុបលើកដំបូងរបស់លោក ហ្សេឡេនស្គី ឆ្លើយតបនឹងសង្គ្រាមរបស់រុស្ស៊ីដូចម្ដេច?
ប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានជួបជាបន្តបន្ទាប់ជាមួយមេដឹកនាំនៅអឺរ៉ុប ដែលក្នុងនោះលោកបានទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ក្នុងទស្សនកិច្ចរបស់មេដឹកនាំអ៊ុយក្រែននៅអង់គ្លេស លោកបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីហ្ស៊ី ស៊ូណាក់ និងបានទៅកាន់សមាជិកសភាទាំងពីរថ្នាក់នៃប្រទេសមហាអំណាចមួយនេះផងដែរ។
ក្រោយពីបញ្ចប់ទស្សនកិច្ចនៅក្រុងឡុងដ៍ លោក ហ្សេឡេនស្គី បានទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ នៅក្នុងទីក្រុងប៉ារីស លោកបានជួបជាមួយលោកប្រធានាធិបតីបារាំង អេម៉ានូអេល ម៉ាក្រុង និងបានជួបអធិការបតីអាល្លឺម៉ង់ Olaf Scholz។ នៅពេលលោកធ្វើដំណើរទៅកាន់ទីក្រុងប្រ៊ុចសែល ដើម្បីជួបមេដឹកនាំសហភាពអឺរ៉ុប...
មេដឹកនាំសហភាពអឺរ៉ុបស្វាគមន៍យ៉ាងកក់ក្ដៅវត្តមានលោក ហ្សេឡេនស្គី នៅទីក្រុងប្រ៊ុចសែល
នៅថ្ងៃនេះ ប្រធានាធិបតីអ៊ុយក្រែន បានទៅដល់ទីក្រុង ប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ដើម្បីថ្លែងសុន្ទរកថាទៅកាន់សភារបស់សហភាពអឺរ៉ុប។
ក្នុងដំណើរទស្សនកិច្ចទៅកាន់ក្រៅប្រទេសជាលើកទី២ បន្ទាប់ពីបានទៅទីក្រុងវ៉ាស៊ីនតោន ប្រធានាធិបតីអ៊ុយក្រែន បានទៅធ្វើទស្សនកិច្ចនៅអង់គ្លេស ដោយបានជួបជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស រីហ្ស៊ី ស៊ូណាក់ និងបានថ្លែងទៅកាន់សភានៃប្រទេសមហាអំណាចអឺរ៉ុបមួយនេះផងដែរ។ នៅថ្ងៃនេះ លោក ហ្សេឡេនស្គី ត្រូវថ្លែងសុន្ទរកថាទៅកាន់សភាសហភាពអឺរ៉ុប។
តាមការចុះផ្សាយរបស់បណ្ដាញផ្សាយព័ត៌មានអាល្លឺម៉ង់ DW លោក ហ្សេឡេនស្គី ធ្វើដំណើរទៅទីក្រុងប្រ៊ុចសែល ដោយអមដំណើរដោយប្រធានាធិបតីបារាំង អេម៉ានូអេល ម៉ាក្រុង។
វត្តមានរបស់លោក...
លោក ហ្សេឡេនស្គី ថ្លែងអរគុណប្រជាជនអាមេរិកជួយការពារសេរីភាពប្រជាជនអ៊ុយក្រែន
ក្រោយពីចុះពីយន្តហោះយោធារបស់សហរដ្ឋអាមេរិកនៅក្រុងវ៉ាស៊ីនតោន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានរូតរះទៅកាន់សេតវិមានដែលលោក បៃដិន បានរង់ចាំលោកហើយនោះ។
ជំនួបនៃមេដឹកនាំទាំងពីរបានចាប់ផ្ដើមភ្លាមៗក្រោយពីលោក បៃដិន ចេញមកទទួលលោក ហ្សេឡេនស្គី នៅច្រកទ្វារចូលការិយាល័យរបស់លោក។ លោក ចូ បៃដិន បានអមដំណើរលោក ហ្សេឡេនស្គី ចូលទៅកាន់ការិយាល័យរបស់លោកក្នុងសេតវិមាន ហើយកិច្ចសន្ទនាក៏ចាប់ផ្ដើម។
ក្រោយពីជួបគ្នាជាច្រើននាទី លោក បៃដិន និងលោក ហ្សេឡេនស្គី បានធ្វើសន្និសីទសារព័ត៌មានរួមគ្នានៅខាងក្រៅអគារសេតវិមាន។ លោក...
លោក ពូទីន ទំនងមិនទៅចូលរួមប្រជុំនៃក្រុមមេដឹកនាំ G-20 នោះទេ-តើមូលហេតុអ្វី?
នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ កិច្ចប្រជុំនៃថ្នាក់ដឹកនាំប្រទេសសេដ្ឋកិច្ចជឿនលឿន G-20 នឹងចាប់ផ្ដើមហើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅលើកោះបាលីនៃប្រទេសឥណ្ឌូនេស៊ី នៅរវាងថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា។
មេដឹកនាំ ២០ប្រទេសត្រូវបានប្រធានាធិបតីឥណ្ឌូនេស៊ី អញ្ជើញមកចូលរួមកិច្ចប្រជុំនេះ ដែលគេហៅថាកិច្ចប្រជុំកំពូលនៃមេដឹកនាំ G-20។ មេដឹកនាំភាគច្រើនសម្រេចថានឹងមកចូលរួមប្រជុំ ដែលក្នុងនោះអាចមានទាំងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីបារាំង នាយករដ្ឋមន្ត្រីឥណ្ឌា នាយករដ្ឋមន្ត្រីជប៉ុន...
ប្រធានាធិបតីអ៊ុយក្រែនអរគុណកម្ពុជាដែលបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីនៅUN
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ថ្លែងអំណរគុណដល់កម្ពុជាជុំវិញការប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន នៅអង្គការសហប្រជាជាតិ និងមានបំណងផ្តល់ជំនួយផ្នែកការដោះមីនដល់អ៊ុយក្រែន ក្រោយពីជួបជាមួយលោក ហ៊ុន សែន តាមទូរស័ព្ទ។
ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសរសេរលើបណ្ដាញសង្គមធ្វីតធឺរបស់ខ្លួនក្រោយពីជួបពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ថា លោកសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះកម្ពុជា ដែលជាប្រធានអាស៊ាននៅឆ្នាំនេះក្នុងការប្រកាន់ជំហរបោះឆ្នោតប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន...