26.6 C
Phnom Penh

TAG

កម្ពុជា-ជប៉ុន

លោក កែវ រ៉េមី អះអាង​ថា​ឯកអគ្គរាជទូត​ជប៉ុន​សន្យា​យក​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ទៅ​រដ្ឋាភិបាល​ថ្មី​ដោយ​ផ្ទាល់

គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា អះអាង​ថា លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ប្រទេស​ជប៉ុន ប្រចាំ​ប្រទេស​កម្ពុជា សន្យា​លើក​យក​បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ប្រាប់​ទៅ​រដ្ឋាភិបាល​ថ្មី​នៅ​ក្រុង​តូក្យូ ដោយ​ផ្ទាល់។ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១០ កុម្ភៈ នេះ​ថា ក្នុង​ជំនួប​រវាង​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កែវ រ៉េមី និង​ឯកអគ្គរាជទូត​នៃ​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា លោក Ueno...

កម្ពុជា-ជប៉ុន ព្រមព្រៀង​ធ្វើ​សមយុទ្ធ​រួម​គ្នា និង​ផ្លាស់ប្ដូរ​នាយ​ទាហាន​វ័យក្មេង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ

កម្ពុជា និង​ជប៉ុន ព្រមព្រៀង​ធ្វើ​សមយុទ្ធ​រួម​គ្នា និង​ផ្លាស់ប្ដូរ​នាយ​ទាហាន​វ័យក្មេង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ។ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កងទ័ព​ជើងគោក​នៃ​កងយោធពល​ខេមរភូមិន្ទ​កម្ពុជា ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី​២៤ ខែ​មិថុនា បាន​ឲ្យ​ដឹង​ថា លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ព​ជើងគោក បាន​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​លោក ម៉ូរីស៊ីតា យ៉ាស៊ូណូរិ (MORISHITA YASUNORI) មេបញ្ជាការ​កង​ស្វ័យ​ការពារ​ជើងគោក​ជប៉ុន នៅ​បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក។ ប្រភព​ដដែល​បាន​អះអាង​ថា លោក ម៉ៅ សុផាន់...

នាយករដ្ឋមន្ត្រី​ខ្មែរ​អួត​ប្រាប់​វិនិយោគិន​ជប៉ុន​ពី​ផល​ចំណេញ​នៃ​ការ​វិនិយោគ​នៅ​កម្ពុជា ព្រោះ​មាន​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ

លោក ហ៊ុន ម៉ាណែត អួត​ប្រាប់​វិនិយោគិន​ជប៉ុន ថា ការ​វិនិយោគ​នៅ​កម្ពុជា​អាច​ទាញ​យក​ប្រយោជន៍​ជាច្រើន​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅ​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​នានា និង​ការ​អនុគ្រោះ​ពន្ធ​ផ្សេងៗ ក្រោម​បរិយាកាស​នយោបាយ​ប្រកប​ដោយ​ស្ថិរភាព​ជឿ​ទុកចិត្ត​បាន​សម្រាប់​ការ​វិនិយោគ​រយៈពេល​វែង។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​វេទិកា​អាជីវកម្ម​កម្ពុជា-ជប៉ុន ក្នុង​ទីក្រុង​តូក្យូ ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៥ ថា ក្នុង​នាម​ជា​សមាជិក​អាស៊ាន ប្រទេស​កម្ពុជា​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នានា​ជាច្រើន។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទាំងនោះ រួម​មាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ​នឹង​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​សាធារណរដ្ឋ​កូរ៉េ...

សមាជិក​សភា​ជប៉ុន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​សួរនាំ​លោក ហ៊ុន ម៉ាណែត អំពី​ការ​រំលោភ​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

សមាជិក​សភា​ជប៉ុន ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន លើកឡើង​អំពី​បញ្ហា​រំលោភ​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា ទៅ​កាន់​លោក ហ៊ុន ម៉ាណែត ក្នុង​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ប្រទេស​ជប៉ុន នា​ខែ​ឧសភា នេះ ដើម្បី​ជា​លក្ខខណ្ឌ​សម្រាប់​ការ​ផ្តល់​ជំនួយ​អភិវឌ្ឍន៍​បន្ត​ទៅ​ទៀត។ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ណាតូ សាកាគូឈិ (Naoto Sakaguchi) បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​សភា​ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០២៥ ដោយ​សង្កត់​ធ្ងន់​លើ​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា ជាពិសេស​គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ជប៉ុន សួរនាំ​លោក ហ៊ុន...

កាសែត​ជប៉ុន៖ ដោយសារ​តែ​ប្រជាធិបតេយ្យ​កម្ពុជា​រងគ្រោះ វា​ជា​ការ​ក្បត់​នឹង​ក្ដី​រំពឹង​របស់​ជប៉ុន

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ប្រទេស​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​ផ្ទេរ​ទៅ​ឱ្យ​កូន​របស់​គាត់ គឺជា​រាជាណាចក្រ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ប្រជាធិបតេយ្យ​របស់​ប្រទេស​នេះ​ស្ថាបនា​ឡើង​ដោយ​កម្លាំង​នយោបាយ​របស់​សហគមន៍​អន្តរជាតិ ដែល​ជួយ​ធ្វើ​ឱ្យ​សង្គ្រាម​ស៊ីវិល​របស់​រាជាណាចក្រ​នេះ ត្រូវ​បាន​បិទ​បញ្ចប់​តាមរយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១ ហើយ​រុញ​ឱ្យ​ប្រទេស​អតីត​កុម្មុយនីស្ត​មួយ​នេះ​ប្រកាន់​យក​ប្រព័ន្ធ​គ្រប់គ្រង​បែប​ប្រជាធិបតេយ្យ។ តែ​នៅ​ពេលនេះ ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​វាយ​កម្ទេច​រួច​ទៅ​ហើយ​ជាមួយ​នឹង​គោលដៅ​កម្ទេច​ក្រុម​ប្រឆាំង ដែល​កាសែត​ជប៉ុន​មួយ​ឈ្មោះ​ថា The Yomiuri Shimbun បាន​ធ្វើ​អត្ថាធិប្បាយ​ដោយ​ដាក់​ចំណងជើង​ថា «ស្ថានភាព​ប្រជាធិបតេយ្យ​របស់​ប្រទេស​កម្ពុជា​រងគ្រោះ គឺជា​ការ​ក្បត់​នឹង​ក្ដី​រំពឹង​របស់​ប្រទេស​ជប៉ុន» ដែល​ជា​ប្រទេស​ដ៏​ធំ​មួយ​ជួយ​ស្ដារ​សេដ្ឋកិច្ច និង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​របស់​រាជាណាចក្រ​នៅ​អាស៊ី​អាគ្នេយ៍​នេះ។ កាសែត​ដដែល​នេះ​បន្ត​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ​ត្រូវ​ជំនួស​មក​វិញ​ដោយ​រដ្ឋាភិបាល​ផ្ដាច់ការ ដែល​ធ្វើ​ឱ្យ​ជប៉ុន...

អ្នក​ឃ្លាំមើល​ថា​ការ​ស្នើ​របស់​ជប៉ុន​ឱ្យ​កម្ពុជា​ទប់ស្កាត់​បទល្មើស​ឆបោក​ឱ្យ​ខ្លាំងក្លា ជា​ការ​ព្យាយាម​រំឭក​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត

អ្នក​ឃ្លាំមើល​ចាត់ទុក​ការ​ស្នើ​របស់​ភាគី​ជប៉ុន ដែល​ឲ្យ​កម្ពុជា​ចូលរួម​ទប់ស្កាត់​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​សកម្ម និង​ខ្លាំងក្លា​ជាង​មុន ថា​ជា​ការ​ព្យាយាម​រំឭក​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ដែល​កំពុង​ធ្វើ​ឲ្យ​កម្ពុជា​រអិល​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ឆបោក​ទ្រង់ទ្រាយ​ធំ​បែប​ម៉ាហ្វីយ៉ា​នៅ​កម្ពុជា។ ការ​លើកឡើង​របស់​អ្នក​ឃ្លាំមើល​រូប​នេះ ធ្វើឡើង​បន្ទាប់ពី​នគរបាល​ជាតិ​ជប៉ុន កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០២៣ បាន​ស្នើ​មក​កាន់​នគរបាល​ជាតិ​កម្ពុជា​ឲ្យ​ចូលរួម​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា និង​សកម្ម​ថែម​ទៀត។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​លោក ស ថេត និង​លោក Yoshimi Ogata អគ្គនាយករង​ទទួល​បន្ទុក​កិច្ចការ​បរទេស​នៃ​ទីភ្នាក់ងារ​ជាតិ​នគរបាល​ជប៉ុន និយាយ​ថា បច្ចុប្បន្ន ពលរដ្ឋ​ជប៉ុន​កំពុង​រងគ្រោះ​ខ្លាំង​ពី​បទល្មើស​នេះ ដែល​ខាតបង់​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ។ ជុំវិញ​រឿង​នេះ...

មន្ត្រី​កម្ពុជា​ចាត់ទុក​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​ជា​មិត្ត​ជា​ការ​ប្រកួត​ប្រជែង​ដណ្តើម​ឥទ្ធិពល​នយោបាយ​ក្នុង​តំបន់

មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ប្រទេស​មហាអំណាច​មាន​តែ​ប្រកួតប្រជែង​គ្នា​ក្នុង​ការ​ជួយ​ដល់​ប្រទេស​តូចតាច​ទន់ខ្សោយ​ប៉ុណ្ណោះ ទើប​ជា​វិធានការ​សមស្រប និង​មាន​ប្រសិទ្ធភាព ជាពិសេស​ក្នុង​បរិបទ​នយោបាយ​អន្តរជាតិ​ពហុ​ប៉ូល និង​ការប្រកួតប្រជែង​ដណ្តើម​អំណាច និង​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ក្នុង​តំបន់​នា​ពេល​បច្ចុប្បន្ន​នេះ។ លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ បាន​លើក​បែប​នេះ គឺ​បន្ទាប់ពី​ប្រទេស​កម្ពុជា​ទទួល​ជំនួយ​មនុស្សធម៌​ជា​វ៉ាក់សាំង​ប្រឆាំង​វីរុស Covid-19 ពី​ប្រទេស​លោកសេរី​សម្រាប់​កម្ពុជា​ជា​បន្តបន្ទាប់​ក្នុង​ពេល​ថ្មីៗ​នេះ។ អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​សរសេរ​លើ​គណនី Facebook របស់​លោក​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០២១ ថា...

ជប៉ុន​ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ប្រមាណ ១​លាន​ដូស​ដល់​កម្ពុជា

រដ្ឋាភិបាល​ជប៉ុន ប្រកាស​ផ្តល់​ជំនួស​វ៉ាក់សាំង AstraZeneca ដល់​កម្ពុជា​ប្រមាណ ១​លាន​ដូស ស្ថិត​ក្នុង​ចំណង​មិត្តភាព​កម្ពុជា-ជប៉ុន ដោយ​ផ្អែកលើ​ស្ថានភាព Covid-19 នៅ​កម្ពុជា ក្នុង​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​ធូរស្រាល។ ឯកអគ្គរាជទូត​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បាន​ចេញ​លិខិត​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា ឆ្នាំ​២០២១ ថា វ៉ាក់សាំង​ដែល​ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ​ផលិត​ក្នុង​ប្រទេស​ជប៉ុន នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ទៅដល់​កម្ពុជា​ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​នេះ ហើយ​ជំនួយ​នេះ​នឹង​ជួយ​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ខ្លាំង​ផង​ដែរ។ លោក​អះអាង​ថា ក្នុង​ពេល​ដែល​ប្រឈមមុខ​នឹង​ការ​រីក​រាលដាល​នៃ​វីរុស...

Latest news

© 2021, ដេលី. All rights reserved.