26.6 C
Phnom Penh

TAG

កម្ពុជា-ថៃ

ក្រសួង​ការបរទេស​កម្ពុជា​ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​ថៃ លើ​មេដឹកនាំ​ខ្មែរ គឺជា​ការ​រំលោភ​លើ​អធិបតេយ្យ​កម្ពុជា

ក្រសួង​ការបរទេស​កម្ពុជា ចាត់ទុក​ចំណាត់ការ​ផ្លូវច្បាប់​របស់​នាយករដ្ឋមន្ត្រី​ស្តីទី​ថៃ លើ​មេដឹកនាំ​កម្ពុជា ថា​មិន​ត្រឹមតែ​ជា​ការ​រំលោភ​លើ​អធិបតេយ្យ និង​បូរណភាព​ជាតិ​កម្ពុជា ទេ ថែមទាំង​ធ្វើ​ឱ្យ​ខូចខាត​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ ក្រសួង​ការបរទេស​កម្ពុជា ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១៩ សីហា នេះ​ថា ទង្វើ​របស់​នាយករដ្ឋមន្ត្រី​ស្ដីទី​ថៃ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ទាំងអស់​ដែល​បាន​អនុវត្ត​កន្លង​មក ដើម្បី​សម្រេច​បាន​នូវ​បទ​ឈប់​បាញ់​ពេញលេញ និង​ដើម្បី​ស្ដារ​សន្តិភាព រួម​ទាំង​ប្រក្រតីភាព​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ។ ប្រភព​ដដែល អះអាង​ថា សកម្មភាព​ផ្លូវច្បាប់​ដែល​បាន​គ្រោងទុក​របស់​ថៃ នឹង​ធ្វើ​ឱ្យ​ខូចខាត​ដល់​ការ​ខិតខំ​ប្រឹងប្រែង​ទាំងអស់​ក្នុង​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនុកចិត្ត ដែល​ត្រូវការ​ជា​ចាំបាច់​ដើម្បី​អនុវត្ត​ប្រកប​ដោយ​ប្រសិទ្ធភាព​នូវ​បទ​ឈប់​បាញ់ និង​ការ​បន្ថយ​ភាព​តានតឹង​នៃ​ស្ថានការណ៍ ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ក្នុង​កិច្ចប្រជុំ​វិសាមញ្ញ​នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​៧ ខែ​សីហា...

ស៊ីម៉ាក់​ចាត់ទុក​ការ​ចោទ​របស់​ភាគី​ថៃ​ដែល​ថា​ទ័ព​កម្ពុជា​លួច​ដាក់​មីន​ថ្មី​គឺ​ជា​ការ​ចោទ​គ្មាន​មូលដ្ឋាន​និង​មាន​ចរិត​នយោបាយ

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) ចាត់ទុក​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ ដែល​ថា​កងទ័ព​ប្រទេស​កម្ពុជា បាន​លួច​ដាក់​មីន​ថ្មី និង​ស្តុក​ទុក​មីន​ដោយ​បំពាន​អនុសញ្ញា​អូតាវ៉ា គឺជា​ការ​ចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន និង​មាន​ចរិត​ជា​លក្ខណៈ​នយោបាយ។ អនុប្រធាន​ទី​១ នៃ​អាជ្ញាធរ​មីន​កម្ពុជា លោក លី ធុជ លើកឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការ​ចោទប្រកាន់​ពី​ភាគី​ថៃ អំពី​គ្រាប់មីន នៅ​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២៥ នេះ​ថា តំបន់​ដែល​ទាហាន​ថៃ រងគ្រោះ​ដោយសារ​ផ្ទុះ​មីន គឺជា​អតីត​តំបន់​សមរភូមិ​ពី​ជំនាន់​សង្គ្រាម​កងទ័ព​យៀកណាម ឈ្លានពាន និង​ចម្បាំង​ស៊ីវិល​ក្នុង​ប្រទេស​កម្ពុជា​រវាង​កងទ័ព​រដ្ឋការ​ក្រុង​ភ្នំពេញ និង​ទ័ព​ព្រៃ​ខ្មែរក្រហម...

លោក ហ៊ុន សែន ព្រមាន​ថា​ថៃ​កំពុង​រុញ​កម្ពុជា​ឱ្យ​ធ្វើ​ជា​សត្រូវ​អាមេរិក បើសិន​ក្រុមហ៊ុន​កូកា-កូឡា​ដក​ខ្លួន​ចេញពី​កម្ពុជា

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ព្រមាន​ថា ថៃ​កំពុង​រុញ​ប្រទេស​កម្ពុជា ឲ្យ​ធ្វើ​ជា​សត្រូវ​ជាមួយ​សហរដ្ឋ​អាមេរិក​ខាង​ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគទុន ប្រសិនបើ​ក្រុមហ៊ុន​កូកា-កូឡា ដក​ខ្លួន​ចេញពី​ប្រទេស​កម្ពុជា។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន អំពាវនាវ​ទៅ​កាន់​ប្រជាពលរដ្ឋ​ខ្មែរ​កាលពី​យប់​ថ្ងៃទី​១៨ ខែ​សីហា នេះ​ថា ក្រុមហ៊ុន​កូកា-កូឡា គឺជា​ផលិតផល​របស់​អាមេរិកាំង ហើយ​ក៏​ជា​ផលិតផល​របស់​ខ្មែរ​ដែរ ព្រោះ​ក្រុមហ៊ុន​នេះ​កំពុង​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​កម្មករ​ខ្មែរ​ជា​អ្នក​ធ្វើការ និង​ទទួល​ផល​រហូត​មក។ លោក...

អ្នកជំនាញ​ច្បាប់​និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ៖ នយោបាយ​ការទូត​មុខ​ពីរ​របស់​ថៃ កំពុង​បង្ក​បញ្ហា​ដល់​អ្នក​ជិតខាង​និង​ពិភពលោក

អ្នកជំនាញ​ច្បាប់ និង​ឧក្រិដ្ឋកម្ម​អន្តរជាតិ លោក ឆាំង យុ លើកឡើង​ថា នយោបាយ​ការទូត​មុខ​ពីរ​របស់​យោធា​ថៃ និង​រដ្ឋាភិបាល​ថៃ កំពុង​បង្ក​បញ្ហា​ដល់​ប្រទេស​ក្បែរ​ខាង​ខ្លួន និង​ពិភពលោក​ផង​ដែរ​សម្រាប់​កិច្ចការ​បរទេស​នៃ​ប្រទេស​មួយ​នេះ។ ប្រធាន​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DCCAM) លោក ឆាំង យុ លើកឡើង​កាលពី​ថ្ងៃទី​១៤ សីហា នេះ​ថា ទោះ​រដ្ឋាភិបាល​ថៃ និង​យោធា​ថៃ អះអាង​ថា​ខ្លួន​ឈរ​លើ​ជំហរ​រួបរួម​តែ​មួយ​ក៏ដោយ ក៏ប៉ុន្តែ​ការពិត​ជាក់ស្តែង ប្រទេស​នេះ​មាន​ទស្សនៈ​យល់​ឃើញ និង​ឥរិយាបថ ព្រមទាំង​សំឡេង​ពីរ​ខុស​ពី​គ្នា​ដាច់​ស្រឡះ​ទៅ​ហើយ។ លោក​បន្ត​ថា...

កម្ពុជា​ចាត់ទុក​សកម្មភាព​ទាហាន​ថៃ រាយ​បន្លា​លួស​តាម​ព្រំដែន​ជា​ការ​រំលោភ​ច្បាប់​អន្តរជាតិ​និង​អនុស្សរណៈ​យោគយល់​ធ្ងន់ធ្ងរ

រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា ចាត់ទុក​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ទឹកដី​ខ្មែរ​ដោយ​ឯកតោភាគី ពី​សំណាក់​យោធា​ថៃ តាមរយៈ​ការ​រាយ​បន្លា​លួស​សំណាញ់ រនាំង និង​ដាក់​សម្បក​កង់ឡាន​នៅ​កំណាត់​ខ្សែ​ព្រំដែន​ជាបន្តបន្ទាប់​ក្នុង​ពេលនេះ គឺជា​ការ​រំលោភ​លើ​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​ឆ្នាំ​២០០០ និង​ច្បាប់​អន្តរជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ រដ្ឋលេខាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៤ ខែ​សីហា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ សីហា នេះ​ថា សកម្មភាព​ទាំងនេះ​ក៏​បាន​រំលោភ​លើ​សមត្ថកិច្ច​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ព្រមទាំង​បំផ្លាញ​លទ្ធផល​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នា​ពេល​កន្លង​មក និង​ដំណើរការ​នៃ​ការ​ចរចា​របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ។ គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ប្រឆាំង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​រំលោភ​បំពាន​របស់​យោធា​ថៃ ដែល​បាន​រាយ​បន្លា​លួស សំណាញ់ រនាំង...

លោក ដូណាល់ ត្រាំ សង្ឃឹម​ថា​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព​កត់សម្គាល់​ពី​ព្រះសង្ឃ​ខ្មែរ​ហែ​ធម្មយាត្រា​អរគុណ​លោក

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ លើកឡើង​ពី​ព្រះសង្ឃ​កម្ពុជា ដែល​បាន​ថ្លែង​អំណរគុណ​ដល់​រូបលោក​ដែល​បាន​ជួយ​ឱ្យ​មាន​បទ​ឈប់​បាញ់​សម្រាប់​សង្គ្រាម​រវាង​កម្ពុជា-ថៃ ខណៈ​សកម្មភាព​នេះ លោក​សង្ឃឹម​ថា​គួរតែ​ត្រូវ​បាន​កត់សម្គាល់​ដោយ​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព។ ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា ព្រះសង្ឃ​កម្ពុជា​បាន​ថ្លែង​អំណរគុណ​ចំពោះ​ការ​ដឹកនាំ​របស់​លោក​ក្នុង​ការ​បញ្ឈប់​សង្គ្រាម​កម្ពុជា-ថៃ ហើយ​លោក​សង្ឃឹម​ថា​គណៈកម្មាធិការ​រង្វាន់​ណូបែល​សន្តិភាព ក៏​នឹង​កត់សម្គាល់​អំពី​រឿង​នេះ​ដែរ។ ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​ព្រះសង្ឃ​កម្ពុជា​បាន​ធ្វើ​ធម្មយាត្រា​សន្តិភាព អរគុណ​ដល់​លោក ដូណាល់ ត្រាំ ដែល​បាន​ជួយ​បញ្ឈប់​សង្គ្រាម​រវាង​កម្ពុជា-ថៃ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ ស្រប​ពេល​ដែល​នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏​បាន​ស្នើ​បេក្ខភាព​របស់​លោក​ជា​បេក្ខជន​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ​នោះ។ កាលពី​ថ្ងៃទី​១០ ខែ​សីហា ឆ្នាំ​២០២៥...

អ្នក​ឃ្លាំមើល​ថា​ការ​បង្កើត​ក្រុម​សង្កេតការណ៍​អន្តរកាល​ដ៏​ឆាប់​រហ័ស បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​អនុវត្ត​បទ​ឈប់​បាញ់

អ្នក​ឃ្លាំមើល លើកឡើង​ថា ការ​បង្កើត​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន (IOT) ដ៏​ឆាប់​រហ័ស គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា​ចំពោះ​ការ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព។ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​នៅ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក លោក សេង វណ្ណលី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៤ សីហា នេះ​ថា ការ​បង្កើត​ក្រុម​សង្កេតការណ៍​បណ្ដោះអាសន្ន​ដែល​មាន​សមាសភាព​អនុព័ន្ធយោធា​នៃ​ប្រទេស​អាស៊ាន​ប្រចាំ​ទីក្រុង​ភ្នំពេញ មុន​ប្រទេស​ថៃ គឺ​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្ត​របស់​កម្ពុជា ចំពោះ​ការ​អនុវត្ត​បទ​ឈប់​បាញ់ ខណៈ​ប្រទេស​ថៃ នៅតែ​រំលោភ​បំពាន​បទ​ឈប់​បាញ់​នេះ​ឥត​ឈប់ឈរ។ លោក សេង វណ្ណលី បញ្ជាក់​ថា ជំហាន​បន្ទាប់​សម្រាប់​កម្ពុជា គឺ​ការ​ជំរុញ​អាស៊ាន អាមេរិក...

ពលរដ្ឋ​ខេត្ត​បន្ទាយមានជ័យ ស្រែក​យំ​សុំ​ឱ្យ​អន្តរជាតិ​ជួយ​រក​យុត្តិធម៌ បន្ទាប់ពី​ទាហាន​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​ផ្ទះ

ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែកច័ន្ទ ខេត្ត​បន្ទាយមានជ័យ ស្រែកយំ​អង្វរ​សុំ​ឱ្យ​អន្តរជាតិ ជួយ​រក​យុត្តិធម៌ ដោយសារតែ​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវ​បាន​ទាហាន​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ។ ប្រជាពលរដ្ឋ​ជាច្រើន​នាក់​រស់នៅ​ភូមិ​ព្រែកច័ន្ទ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ស្រែក​យំ​អង្វរ​សុំ​ឱ្យ​ក្រុម​អ្នក​សង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ​អនុព័ន្ធយោធា​ម៉ាឡេស៊ី ជួយ​រក​យុត្តិធម៌ បជន្ទាប់ពី​ផ្ទះសម្បែង​របស់​ពួកគេ​ត្រូវ​បាន​ទាហាន​ថៃ រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​កាលពី​រសៀល​ថ្ងៃ​ពុធ នេះ។ កាលពី​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០២៥ ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់ បាន​អះអាង​ថា កងទ័ព​ថៃ បាន​រាយ​បន្លា​លួស និង​ប្រើ​សម្បក​កង់ឡាន​ហ៊ុមព័ទ្ធ​ផ្ទះ​របស់​ពួកគាត់​ដែល​ស្ថិត​នៅ​ភូមិ​ព្រែកច័ន្ទ ឃុំ​អូរបីជាន់ ស្រុក​អូរជ្រៅ...

រដ្ឋាភិបាល​កម្ពុជា​ថា បើ​កងទ័ព​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ករណី​ផ្ទុះ​មីន​ក៏​មិន​អាច​កើត​មាន​ដែរ

អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា អះអាង​ថា បើ​កងទ័ព​ថៃ គោរព​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​បាន​ខ្ជាប់ខ្ជួន ករណី​ផ្ទុះ​មីន​ក៏​មិន​អាច​កើតមាន​ដែរ ព្រោះ​កងទ័ព​ថៃ ជា​អ្នក​ចល័ត​កម្លាំង​ដោយ​បំពាន​កិច្ចព្រមព្រៀង ទើប​បាន​ជា​ជាន់​គ្រាប់មីន​ដែល​នៅ​សល់​ពី​សង្គ្រាម​ក្នុង​ទឹកដី​កម្ពុជា។ ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃទី​១៤ ខែ​សីហា នេះ លោក ប៉ែន បូណា អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ភាគី​ថៃ កំពុងតែ​យក​រឿង​ផ្ទុះ​គ្រាប់មីន​ធ្វើ​ជា​ប្រធានបទ ដើម្បី​ចោទ​ទម្លាក់​កំហុស​លើ​កម្ពុជា ដោយ​តាំងខ្លួន​ជា​អ្នក​រងគ្រោះ ដើម្បី​បំភាន់​សហគមន៍​អន្តរជាតិ។ លោក ប៉ែន បូណា អំពាវនាវ​ឱ្យ​ភាគី​ថៃ...

ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ

ម្តាយមីង​បង្កើត​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ លោក ហ៊ុន ម៉ាណែត គឺ​អ្នកស្រី ហ៊ុន ស៊ីណាត អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​បញ្ឈប់​ការ​ប្រើប្រាស់​ទំនិញ​ថៃ ក្រោម​ហេតុផល​ថា ថៃ​លក់​ទំនិញ​ឱ្យ​ខ្មែរ​ប្រមូល​លុយ​យក​ទៅ​ទិញ​អាវុធ​មក​ប្លន់​ទឹកដី​ខ្មែរ​វិញ។ អ្នកស្រី ហ៊ុន ស៊ីណាត ដែល​ត្រូវ​ជា​ប្អូនស្រី​បង្កើត​របស់​លោក ហ៊ុន សែន លើកឡើង​នៅ​ថ្ងៃទី​១៣ សីហា នេះ​ថា សង្គ្រាម​ឈ្លានពាន​ទឹកដី​ខ្មែរ​ត្រឹមតែ ៥​ថ្ងៃ​ប៉ុណ្ណោះ ថៃ​ហ៊ាន​ប្រើ​ម្សៅ​គីមី​បាច​ពី​លើ​យន្តហោះ​មក​លើ​ប្រជាជន​ខ្មែរ និង​កងទ័ព​ខ្មែរ ចុះ​ទម្រាំ​តែ​អាហារ​មិន​ដឹង​ថា តើ​ថៃ...

Latest news

© 2021, ដេលី. All rights reserved.