38.5 C
Phnom Penh

TAG

កម្ពុជា-អាមេរិក

លោក ស៊ុន ចាន់ថុល សង្ឃឹម​ជោគជ័យ​ការ​ចរចា​ពន្ធ​ជាមួយ​អាមេរិក​លើក​ទី​៣ ខណៈ​សង្គម​ស៊ីវិល​ថា​ត្រូវ​រក្សា​គោលការណ៍​អព្យាក្រឹត្យ

អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ស៊ុន ចាន់ថុល អះអាង​ថា ការ​ចរចា​រឿង​អត្រា​ពន្ធ​ទៅវិញ​ទៅមក ដែល​សព្វថ្ងៃ​រដ្ឋាភិបាល​ហៅថា​ពន្ធ​បដិការ​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ជុំ​ទី​៣ នា​ពេល​ខាង​មុខ នឹង​ទទួល​បាន​ជោគជ័យ បន្ទាប់ពី​ការ​ចរចា​ជុំ​ទី​២ កន្លង​ទៅ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជាច្រើន ប៉ុន្តែ​អ្នក​ឃ្លាំមើល​សង្គម​ទាមទារ​ឲ្យ​ប្រទេស​កម្ពុជា ត្រូវតែ​រក្សា​ឱ្យ​បាន​នូវ​គោលការណ៍​អព្យាក្រឹត្យ។ លោក ស៊ុន ចាន់ថុល បាន​បញ្ជាក់​ថា ភាគី​ខ្មែរ​កាលពី​ថ្ងៃទី​១៦ ខែ​មិថុនា បាន​បញ្ជូន​ឯកសារ​ចុងក្រោយ​ទៅ​ការិយាល័យ​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​រួច​ហើយ និង​ដោយ​រំពឹង​ថា ភាគី​អាមេរិកាំង​នឹង​ពិនិត្យ​ឯកសារ​ទាំងនោះ។ ឯកសារ​ដែល​ប្រទេស​កម្ពុជា...

អ្នក​ឃ្លាំមើល​ថា​បញ្ហា​ពន្ធ​រវាង​កម្ពុជា-អាមេរិក​មិនមែន​ត្រឹមតែ​រឿង​ឱនភាព​ពាណិជ្ជ​តែ​មួយ​មុខ​ទេ

អ្នក​ឃ្លាំមើល​លើកឡើង​ថា បញ្ហា​ពន្ធ​រវាង​កម្ពុជា និង​អាមេរិក មិនមែន​ត្រឹមតែ​រឿង​ឱនភាព​ពាណិជ្ជកម្ម​តែ​មួយ​មុខ​នោះ​ទេ ប៉ុន្តែ​ក៏​មាន​បញ្ហា​អព្យាក្រឹតភាព ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​លើកស្ទួយ​សិទ្ធិមនុស្ស​របស់​កម្ពុជា​ដែរ។ អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០៩ មិថុនា នេះ​ថា ប្រទេស​ណា​ដែល​អាមេរិក​សម្គាល់​ឃើញ​ថា​កំពុង​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ចិន ដូចជា​កម្ពុជា ជាដើម ប្រាកដជា​នឹង​ត្រូវ​អាមេរិក​រឹត​បន្តឹង​ពន្ធ​ដោយ​គ្មាន​ការ​លើកលែង​នោះ​ទេ។ លោក សេក សុជាតិ...

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា៖ អាមេរិក​ផ្ដោត​លើ​ការ​បរិច្ចាគ​ដល់​កម្ពុជា ចំណែក​ចិន​ផ្ដោត​លើ​កម្ចី

ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) លើកឡើង​ថា អាមេរិក​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា ប៉ុន្តែ​ការ​ផ្ដោត​ជា​ចម្បង គឺ​ការ​បរិច្ចាគ ខណៈ​ចិន ក៏​បាន​ផ្តល់​ទាំង​ជំនួយ និង​ប្រាក់កម្ចី​ដល់​កម្ពុជា​ដែរ ប៉ុន្តែ​ផ្ដោត​ជា​ចម្បង​គឺ​កម្ចី។ ប្រធាន​សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា លោក ខេស៊ី បាណេត (Casey Barnett) សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា ទាំង​អាមេរិក...

អ្នក​នយោបាយ​ម្នាក់​ថា​បើ​ចង់បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ពី​អាមេរិក ត្រូវ​គិត​រឿង​ប្រជាធិបតេយ្យ​ឡើងវិញ

សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង ទម្លាយ​ថា សហរដ្ឋ​អាមេរិក​អាច​នឹង​ពិនិត្យ​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP ឡើងវិញ ជាមួយ​នឹង​អត្រា​ពន្ធគយ ៤៩% លើ​ប្រទេស​កម្ពុជា ដោយ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​សិទ្ធិ​នយោបាយ​ពី​សំណាក់​រាជរដ្ឋាភិបាល​ខ្មែរ។ ប្រធាន​គណបក្ស​ជំនាន់​ថ្មី លោក មាជ សុវណ្ណារ៉ា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ​ថា សមាជិក​ព្រឹទ្ធសភា​អាមេរិកាំង​ដ៏​មាន​ឥទ្ធិពល​ម្នាក់​នៃ​គណៈកម្មាធិការ​ចាត់តាំង​ព្រឹទ្ធសភា​ប្រតិបត្តិការ​បរទេស បាន​ទម្លាយ​ប្រាប់​លោក​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ថា សហរដ្ឋ​អាមេរិក​មិន​ត្រឹមតែ​ពិនិត្យ​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP អត្រា​ពន្ធគយ ៤៩% និង​ការ​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស​របស់​កម្ពុជា​ទេ...

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក មាជ សុវណ្ណារ៉ា អំពី​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក

កិច្ចសម្ភាសន៍​ពិសេស​ជាមួយ​លោក មាជ សុវណ្ណារ៉ា ប្រធាន​គណបក្ស​ជំនាន់​ថ្មី អំពី​ទំនាក់ទំនង​កម្ពុជា និង​អាមេរិក

នាយករដ្ឋមន្ត្រី​កម្ពុជា​ប្រកាន់​ជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ជាតិ គឺ​ចាប់​យក​ទាំង​អាមេរិក​និង​ចិន

កូនប្រុស​ច្បង​របស់​លោក ហ៊ុន សែន អះអាង​ថា កម្ពុជា​មិន​ចោល​អាមេរិក​ចាប់​យក​ចិន ហើយ​ក៏​មិន​ចោល​ចិន​ចាប់​យក​អាមេរិក​ដែរ គឺ​កម្ពុជា​ប្រកាន់​គោលជំហរ «ខ្លួន​មួយ​ជិះ​ទូក​ពីរ» ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ច​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​តែប៉ុណ្ណោះ។ លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​កម្មវិធី​សម្ពោធ​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​កំពត នៅ​ថ្ងៃ​ចន្ទ នេះ​ថា គោលនយោបាយ​ការបរទេស​របស់​កម្ពុជា​ប្រកាន់​យក​ឯករាជភាព ធ្វើ​មិត្ត​គ្រប់​ប្រទេស​ទាំងអស់ ដោយ​មិន​យក​ប្រទេស​ណា​មួយ​ជា​សត្រូវ​ឡើយ ដូច្នេះ​កម្ពុជា​នឹង​មិន​ចោល​អាមេរិក ស្រវា​ចិន ឬ​ចោល​ចិន ស្រវា​អាមេរិក​ឡើយ។ កូនប្រុស​មេដឹកនាំ​បក្ស​កាន់​អំណាច​រូប​នេះ​បញ្ជាក់​ថា កម្ពុជា​មិន​ចូល​បក្ស​សម្ព័ន្ធ​ណា​មួយ​ដើម្បី​ប្រឆាំង ឬ​បង្ក​បញ្ហា​ជាមួយ​ប្រទេស​ណា​ឡើយ។...

IDEA TALK៖ ទំនាក់ទំនង​កម្ពុជា-អាមេរិក អំឡុង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ

កម្មវិធី Idea Talk កាលពី​រាត្រី​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២៥ ស្តីអំពី៖ «ទំនាក់ទំនង​កម្ពុជា-អាមេរិក អំឡុង​ការ​ដឹកនាំ​របស់​ប្រធានាធិបតី ដូណាល់ ត្រាំ»។

កម្ពុជា​មិន​ទាន់​ទទួល​ដំណឹង​ផ្លូវការ​ពី​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​លឿង​របស់​អាមេរិក​នៅឡើយ

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា កម្ពុជា​មិន​ទាន់​ទទួល​បាន​ដំណឹង​ជា​ផ្លូវការ​ណា​មួយ​ពាក់ព័ន្ធ​ការ​ដាក់​កម្ពុជា​ចូល​ក្នុង​បញ្ជី​លឿង​របស់​អាមេរិក ក្នុង​ចំណោម ៤៣​ប្រទេស ដែល​រឹត​បន្តឹង​ប្រជាជន​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​នៅឡើយ​ទេ។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា កម្ពុជា​កំពុង​រក​ព័ត៌មាន​បន្ថែម​ជុំវិញ​នឹង​សេចក្ដី​ព្រាង​របស់​ក្រសួង​ការបរទេស​អាមេរិក ដែល​រឹត​បន្តឹង​ប្រជាជន​ប្រមាណ ៤៣​ប្រទេស​ចូល​ទឹកដី​អាមេរិក។ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​រូប​នេះ​ថា ជំហរ​កម្ពុជា​នៅតែ​បន្ត​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ពេញលេញ​ជាមួយ​អាមេរិក។ លើស​ពី​នេះ បាន​ជំរុញ​ការ​ពន្លឿន​លើ​កិច្ចការ​មាតុភូមិ​និវត្តន៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​អាមេរិក​គ្រោង​បញ្ជូន​ចេញ​មក​វិញ​ផង​ដែរ។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ និង​ស្ថានទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក បាន​និង​កំពុង​ផ្តល់​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​អាមេរិក។ ទាក់ទិន​នឹង​បញ្ហា​ខាងលើ លោក អំ សំអាត នាយក​ប្រតិបត្តិ​អង្គការ​លីកាដូ (LICADHO)...

មេទ័ព​អាមេរិកាំង​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ធ្វើ​ទស្សនកិច្ច​ស្រុក​ខ្មែរ​បន្ទាប់ពី​ដឹង​ថា​មាន​នាវា​ចិន​ពីរ​គ្រឿង​ទៀត​នៅ​រាម

មេបញ្ជាការ​កងទ័ព​ជើងគោក​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ឬ​ហៅ​កាត់​ថា USARPAC ឧត្ដមសេនីយ៍ រ៉ូណាល់ ខ្លាក (Ronald Clark) មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី បន្ទាប់ពី​មាន​ព័ត៌មាន​ថា ចិន​បាន​បញ្ជូន​នាវា ២​គ្រឿង​បន្ថែម​ទៀត​ចូល​ចត​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ នៅ​រសៀល​ថ្ងៃ​ចន្ទ ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០២៥ នេះ លោក...

មហាអំណាច​សហរដ្ឋ​អាមេរិក​បន្ត​ឃ្លាំមើល​ទំនាក់ទំនង​ខ្មែរ-ចិន រឿង​មូលដ្ឋាន​នាវាចរណ៍​រាម

មេបញ្ជាការ​កង​នាវាចរណ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​បន្ត​ឃ្លាំមើល​ទំនាក់ទំនង​របស់​ប្រទេស​ចិន នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម ប៉ុន្តែ​សហរដ្ឋ​អាមេរិក​តែង​គោរព​អធិបតេយ្យ​នៃ​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​មូលដ្ឋាន​ទ័ព​របស់​ខ្លួន។ ថ្លែង​ក្នុង​សន្និសីទ​កាសែត​នា​ថ្ងៃទី​១៨ ធ្នូ ឧត្ដមនាវី Samuel J. Paparo មេបញ្ជាការ​កង​នាវាចរណ៍​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ឥណ្ឌូ-ប៉ាស៊ីហ្វិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក​តែង​គោរព​អធិបតេយ្យ​ប្រទេស​កម្ពុជា​ចំពោះ​ការ​ធ្វើ​ទំនើបភាវូបនីយកម្ម​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម​ជាមួយ​ប្រទេស​ចិន។ លោក​បញ្ជាក់​ថា វត្តមាន​នាវាចម្បាំង​អាមេរិកាំង​លើ​ដែនសមុទ្រ​ប្រទេស​កម្ពុជា គឺជា​ការ​បង្កើន​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា និង​សហរដ្ឋ​អាមេរិក មិនមែន​ជា​ដំណើរ​មក​ញុះញង់​បំផ្លាញ​ទំនាក់ទំនង​ប្រទេស​ណា​ជាមួយ​ប្រទេស​ណា​នោះ​ទេ។ លោក Samuel J. Paparo អះអាង​ថា សហរដ្ឋ​អាមេរិក​នឹង​នៅតែ​បន្ត​ឃ្លាំមើល​ទំនាក់ទំនង​ជាក់ស្តែង​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​នៅ​មូលដ្ឋាន​ទ័ព​ជើងទឹក​រាម។ លោក​ថា...

Latest news

© 2021, ដេលី. All rights reserved.