34.6 C
Phnom Penh

TAG

កើត សារ៉ាយ

អ្នក​សង្កេតការណ៍៖ ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស​ជា​កត្តា​ចម្បង​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ទាំង​សេដ្ឋកិច្ច​និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ

អ្នក​សង្កេតការណ៍​ព្រមាន​ថា ការ​ធ្លាក់​ចុះ​នូវ​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​បាត់បង់​អ្វី​បន្តិច​ម្តងៗ​រាប់​ចាប់តាំងពី​សេដ្ឋកិច្ច​របស់​ប្រទេស និង​ធនធាន​មនុស្ស​សម្រាប់​កសាង​ជាតិ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ​លោក សេក សុជាតិ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មេសា នេះ​ថា រូបភាព​នានា​នៃ​ការ​គាបសង្កត់​សិទ្ធិមនុស្ស​នៅ​កម្ពុជា មិនមែន​ជា​មធ្យោបាយ​បំបាត់​ការ​តវ៉ា​របស់​ពលរដ្ឋ​ទេ ប៉ុន្តែ​វា​ជា​ចំណុច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​នៅ​ក្នុង​ចិត្ត​ទៅវិញ​ប៉ុណ្ណោះ។ លោក​បន្ថែម​ថា ចំណែក​អ្នក​វិនិយោគ​បរទេស​នានា ក៏​ខ្លាចរអា​មិន​ហ៊ាន​មក​រកស៊ី​នៅ​កម្ពុជា​ដែរ នៅ​ពេល​ដែល​គេ​សង្កេត​ឃើញ​ថា កម្ពុជា​មាន​ការ​គាបសង្កត់​សិទ្ធិ​ពលរដ្ឋ​នោះ ហើយ​បញ្ហា​នេះ​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​ជាតិ​ដ៏​ធំ​ដោយ​ខ្លួនឯង។ លោក សេក សុជាតិ...

សង្គម​ស៊ីវិល​ជាង ៥០​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ដើម្បី​ធានា​សេរីភាព​បញ្ចេញមតិ​នៅ​កម្ពុជា

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង ៥០​ស្ថាប័ន​ដែល​ធ្វើការ​លើ​វិស័យ​នានា អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង និង​ទម្លាក់​ចោល​បទ​ចោទ​ពី​អ្នក​ការពារ​សិទ្ធិមនុស្ស និង​ជា​សកម្មជន​ការពារ​បរិស្ថាន លោក កើត សារ៉ាយ ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​បើក​ចំហ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ឱ្យ​បាន​ពេញលេញ​ដល់​ពលរដ្ឋ។ អង្គការ​សង្គម​ស៊ីវិល​ទាំង ៥៤​ស្ថាប័ន ដូចជា អង្គការ​លីកាដូ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អង្គការ​សង់ត្រាល់ និង​ស្ថាប័ន​សង្គម​ស៊ីវិល​ចំនួន ៥១ ផ្សេង​ទៀត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​កាលពី​ថ្ងៃទី​៨ ខែ​មេសា ឆ្នាំ​២០២៤ នេះ​ថា ការ​ឃាត់​ខ្លួន...

សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឱ្យ​ច្បាស់លាស់​ជុំវិញ​ការ​ចាប់​ខ្លួន​លោក កើត សារ៉ាយ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជំរុញ​ឱ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បើក​ការ​ស្រាវជ្រាវ និង​សាកសួរ​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ ជុំវិញ​ការ​ចាប់​ខ្លួន​ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក កើត សារ៉ាយ នៅ​ពេលនេះ ប្រសិនបើ​សមត្ថកិច្ច​ចង់​ដឹង​ការពិត​ថា​បាន​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​មែន​ឬ​ក៏​អត់​នោះ។ មន្ត្រី​ជាន់ខ្ពស់​ទទួល​បន្ទុក​ផ្នែក​ការងារ​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ ខែ​មេសា នេះ​ថា ការ​ចោទប្រកាន់​ពី​បទ​ញុះញង់​ដែល​ចាត់ទុក​ជា​ត្រឹមត្រូវ លុះត្រាតែ​អ្នក​ផ្ដើម​គំនិត​បាន​ជំរុញ ឬ​អុជអាល​ឱ្យ​អ្នក​ប្រព្រឹត្ត ធ្វើ​តាម​ការ​ចង្អុល​បង្ហាញ​របស់​អ្នក​ផ្តើម​គំនិត​នោះ ខណៈ​លោក កើត សារ៉ាយ មិន​បាន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ដូច​ការ​ចោទប្រកាន់​ឡើយ។ លោក...

ក្រុម​យុវជន​ដាក់​លិខិត​សុំ​ចូល​គាល់​ព្រះមហាក្សត្រ​បង្ហាញ​កង្វល់​និង​បញ្ហា​បាត់បង់​ព្រៃឈើ

ក្រុម​យុវជន និង​សង្គម​ស៊ីវិល​ប្រមាណ ២០​នាក់ នៅ​ថ្ងៃទី​២៩ មីនា បាន​នាំគ្នា​យក​លិខិត​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ដើម្បី​សុំ​ចូល​គាល់​ព្រះអង្គ ក្នុង​បំណង​បង្ហាញ​ក្ដី​កង្វល់​របស់​ពួកគេ​ទាក់ទង​នឹង​បញ្ហា​សិទ្ធិមនុស្ស បរិស្ថាន និង​ការ​បាត់បង់​ព្រៃឈើ​នៅ​កម្ពុជា។ ការ​ដាក់​លិខិត​ទូល​ថ្វាយ​របស់​អង្គការ​សង្គម​ស៊ីវិល សមាគម សហគមន៍​ការពារ​ព្រៃឈើ សកម្មជន​បរិស្ថាន និង​យុវជន​សកម្ម​នា​ថ្ងៃ​ពុធ​នេះ ធ្វើឡើង​បន្ទាប់ពី​បញ្ហា​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​កាន់តែ​ខ្លាំង ហើយ​បញ្ហា​ព្រៃឈើ​នៅ​កម្ពុជា​កំពុង​រង​ការ​កាប់​បំផ្លាញ​ពី​សំណាក់​ក្រុមហ៊ុន និង​ឧកញ៉ា​ដោយ​មាន​ខ្នង​បង្អែក​ពី​គ្រួសារ​ត្រកូល​ហ៊ុន។ យុវជន​សកម្ម​ផ្នែក​ការពារ​បរិស្ថាន និង​យុត្តិធម៌​សង្គម កញ្ញា មាន លីសា បង្ហាញ​ក្ដី​សង្ឃឹម​ថា ព្រះមហាក្សត្រ​នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​ចូល​គាល់ ដើម្បី​ទូល​ថ្វាយ​ទៅ​ព្រះអង្គ​អំពី​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេស​រឿង​សិទ្ធិមនុស្ស...

ឧទ្ធរណ៍​តម្កល់​ឲ្យ​សកម្មជន​សង្គម​និង​អ្នក​នយោបាយ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​២០​ខែ និង​ព្យួរ​ទោស​សាកល្បង​២​ឆ្នាំ

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​តម្កល់​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ទុក​ជា​បាន​ការ​ដដែល ដោយ​ឲ្យ​សកម្មជន​សង្គម និង​សិទ្ធិមនុស្ស ៧​នាក់ ព្រមទាំង​មន្ត្រី​អតីត​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ​ម្នាក់ៗ ២០​ខែ និង​ទោស​នៅ​សល់​ត្រូវ​ព្យួរ​សាកល្បង​រយៈពេល ២​ឆ្នាំ។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ចន្ទ នេះ បាន​ប្រកាស​សាលដីកា​ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល។ ការ​សម្រេច​បែប​នេះ ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សំអាង​ថា ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​២៦ ខែ​តុលា ឆ្នាំ​២០២១ កន្លងទៅ ដោយ​ផ្ដន្ទាទោស​លើ​សកម្មជន​សង្គម សិទ្ធិមនុស្ស និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ជា​រឿង​ត្រឹមត្រូវ។ សកម្មជន​សង្គម និង​សិទ្ធិមនុស្ស​ដែល​ត្រូវ​តុលាការ​កាត់ទោស​កាលពី​ឆ្នាំ​២០២១ ក្នុង​នោះ​យុវជន​ខ្មែរ​ថាវរៈ លោក ថា ឡាវី...

តុលាការ​ផ្ដន្ទាទោស​សកម្មជន​សង្គម​ខ្មែរ​ថាវរៈ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ

សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០២១ ផ្ដន្ទាទោស​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដែល​កំពុង​ជាប់​ឃុំ​សព្វថ្ងៃ​នេះ​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ២០​ខែ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន ២​លាន​រៀល ខណៈ​ក្រុម​អ្នក​ឃ្លាំមើល​សង្គម​សម្ដែង​ទស្សនៈ​ទុទ្ទិដ្ឋិនិយម​លើ​សាលក្រម​របស់​តុលាការ​ចំពោះ​សកម្មជន​សង្គម​ទាំងនោះ។ តុលាការ​ក្រុង​ភ្នំពេញ បាន​ប្រកាស​សាលក្រម​នៅ​ថ្ងៃ​អង្គារ ទី​២៦ តុលា នេះ ដោយ​សម្រេច​កាត់ទោស​សកម្មជន​សង្គម ដូចជា​អ្នកស្រី ឈឿន ដារ៉ាវី លោក ហ៊ុន វណ្ណៈ និង​ព្រះតេជព្រះគុណ កើត សារ៉ាយ...

Latest news

© 2021, ដេលី. All rights reserved.