ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.4
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កែវ រ៉េមី
ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់កម្ពុជាប្រាប់អង្គការសហប្រជាជាតិថាថៃឈ្លានពានដីខ្មែរ និងរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ
ឌឹ ខេមបូឌា ដេលី
-
March 11, 2026
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ពីទង្វើឈ្លានពានរបស់ប្រទេសថៃ លើប្រទេសកម្ពុជា ថាជាទង្វើរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ។ សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្ដីពីលទ្ធផលចូលរួមកិច្ចប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នៅថ្ងៃទី៩ មីនា នេះថា មុននិងក្រោយសង្គ្រាមតាមព្រំដែនជាមួយប្រទេសកម្ពុជា យោធាថៃ បានរំលោភលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងគឃ្លើនជាបន្តបន្ទាប់។ ប្រភពដដែលរៀបរាប់ថា ទង្វើឈ្លានពានរបស់ថៃ រួមមានការបិទព្រំដែនជាឯកតោភាគីដោយគ្មានការជូនដំណឹងជាមុន ការរើសអើង និងការប្រើប្រាស់អំពើហិង្សាលើពលករទេសន្តរប្រវេសន៍កម្ពុជា ការប្រព្រឹត្តអំពើហិង្សាផ្លូវភេទលើស្ត្រីពលករកម្ពុជាពីសំណាក់កងទ័ពថៃ...
ព័ត៌មានជាតិ
មន្ត្រីរដ្ឋាភិបាលបញ្ជាក់ថាគម្រោងសង់ផ្ទះសម្រាប់ជនភៀសសឹក មិនមែនជាការទទួលស្គាល់ការបាត់បង់ទឹកដីទេ
ឌឹ ខេមបូឌា ដេលី
-
February 20, 2026
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បដិសេធនូវការឃោសនាដែលថាការសាងសង់ជម្រកបណ្ដោះអាសន្នឱ្យពលរដ្ឋភៀសសឹក ជាការទទួលស្គាល់នូវការបាត់បង់ទឹកដីខ្មែរទៅប្រទេសថៃ។ លោក កែវ រ៉េមី សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនថា ទឹកដីផ្ទះសម្បែងរបស់ពលរដ្ឋខ្មែរដែលត្រូវបានទាហានថៃ កាន់កាប់ដោយខុសច្បាប់ រដ្ឋាភិបាលមានកាតព្វកិច្ចក្នុងការតវ៉ាយកមកវិញ ប៉ុន្តែទន្ទឹមនឹងនេះ ការរស់នៅរបស់ពលរដ្ឋភៀសសឹក ក៏ត្រូវតែគិតគូរឱ្យបានមុនរដូវវស្សាមកដល់នាពេលខាងមុខនេះដែរ។ លោក កែវ រ៉េមី អះអាងថា រាជរដ្ឋាភិបាលបានចេញលិខិតបដិសេធមិនទទួលស្គាល់ចំពោះការឈ្លានពានទឹកដីដោយប្រើកម្លាំងពីយោធាថៃ ជាបន្តបន្ទាប់។ ជាមួយគ្នានេះ រដ្ឋាភិបាលក៏ប្រើគ្រប់យន្តការទាំងអស់ផងដែរ ទាំងការទូត និងផ្លូវច្បាប់...
ព័ត៌មានជាតិ
លោក កែវ រ៉េមី អះអាងថាឯកអគ្គរាជទូតជប៉ុនសន្យាយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅរដ្ឋាភិបាលថ្មីដោយផ្ទាល់
ឌឹ ខេមបូឌា ដេលី
-
February 11, 2026
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា លោក អ៊ូអ៊ិណុ អាត់ស៊ូស៊ី (Ueno Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រចាំប្រទេសកម្ពុជា សន្យាលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ប្រាប់ទៅរដ្ឋាភិបាលថ្មីនៅក្រុងតូក្យូ ដោយផ្ទាល់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១០ កុម្ភៈ នេះថា ក្នុងជំនួបរវាងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី និងឯកអគ្គរាជទូតនៃប្រទេសជប៉ុន ប្រចាំកម្ពុជា លោក Ueno...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថាថៃរំលោភសិទ្ធិមនុស្ស តែសហគមន៍អន្តរជាតិនៅស្ងៀម
ឌឹ ខេមបូឌា ដេលី
-
December 26, 2025
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចាត់ទុកការវាយប្រហារមិនរើសគោលដៅពីសំណាក់យោធាថៃ មកលើប្រទេសកម្ពុជា ថាជាឧក្រិដ្ឋកម្មនៃការឈ្លានពាន ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាអំពើរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរផងដែរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញលិខិតថ្កោលទោសចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ប្រទេសថៃ ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់ រួមមានយន្តហោះចម្បាំង F-16 និង T-50TH នាវាចម្បាំង ផ្សែងពុល និងគ្រាប់បែកចង្កោម មកលើទីតាំងជនស៊ីវិលក្នុងខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តឧត្ដរមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ និងខេត្តកោះកុង រហូតមកនោះ។ ប្រភពដដែល...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សនៃរាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសកងទ័ពថៃ ដែលបន្តឈ្លានពានកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
December 9, 2025
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ថ្កោលទោសប្រទេសថៃ ដាច់អហង្ការ ចំពោះការបន្តឈ្លានពានដោយកងកម្លាំងយោធាមកលើប្រទេសកម្ពុជា ព្រោះទង្វើនេះគឺជាអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលបំផ្លាញសន្តិភាព និងជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៨ ធ្នូ នេះ ដោយថ្កោលទោសដាច់អហង្ការចំពោះអំពើអមនុស្សធម៌ ព្រៃផ្សៃ គ្មានច្បាប់ទម្លាប់ និងជាឧក្រិដ្ឋកម្ម ដែលកងកម្លាំងយោធាថៃ បានប្រព្រឹត្តមកលើបូរណភាពដែនដី និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងថ្ងៃទី៧ និងទី៨ ខែធ្នូ...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា ថ្កោលទោសទាហានថៃ ដែលរំលោភបូកលើយុវតីខ្មែរ
ឌឹ ខេមបូឌា ដេលី
-
November 19, 2025
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អះអាងថា បើថៃ មិនដោះស្រាយករណីរំលោភយុវតីខ្មែរ រួមទាំងអំពើព្រៃផ្សៃដទៃទៀតដែលបានប្រព្រឹត្តលើកម្ពុជា ដើម្បីផ្តល់យុត្តិធម៌ជូនជនរងគ្រោះទេ នោះថៃ នឹងជាប់ឈ្មោះជាប្រទេសគ្មានច្បាប់។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) នៅថ្ងៃទី១៨ វិច្ឆិកា នេះ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដាច់អហង្ការចំពោះទាហានឈុតខ្មៅថៃ ៧នាក់ ដែលបានចាប់រំលោភបូកយ៉ាងព្រៃផ្សៃលើពលករចំណាកស្រុកជាស្ត្រីខ្មែរអាយុ ១៨ឆ្នាំម្នាក់ ព្រមទាំងអំពើអមនុស្សធម៌ជាច្រើនទៀតដែលទាហានថៃ បានប្រព្រឹត្តលើពលរដ្ឋកម្ពុជា ក្នុងរយៈពេលដែលប្រទេសទាំងពីរមានជម្លោះព្រំដែននាពេលកន្លងមកនោះ។ ប្រភពដដែលអះអាងថា ការរំលោភផ្លូវភេទ គឺជាបទឧក្រិដ្ឋ និងជាអំពើគួរឱ្យស្អប់ខ្ពើមបំផុត ហើយអំពើអមនុស្សធម៌ដ៏ព្រៃផ្សៃនេះ គឺជាការរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ...
ព័ត៌មានជាតិ
មេសិទ្ធិមនុស្សរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យអង្គការសហប្រជាជាតិជួយអន្តរាគមន៍ដោះលែងទាហានទាំង ១៨នាក់
ឌឹ ខេមបូឌា ដេលី
-
November 12, 2025
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ជំរុញឱ្យប្រធានការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងទីក្រុងហ្សឺណែវ លោក Rory Mongoven ជួយអន្តរាគមន៍ដោះលែងទាហានកម្ពុជា ទាំង ១៨នាក់ ដែលកំពុងត្រូវបានឃុំខ្លួនក្នុងប្រទេសថៃ អស់រយៈពេលជាង ១០០ថ្ងៃ (១០៥ថ្ងៃ) មកនេះ។ លោក កែវ រ៉េមី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១១ វិច្ឆិកា ថា លោកជំរុញឱ្យលោក Rory...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្ស
ឌឹ ខេមបូឌា ដេលី
-
October 17, 2025
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អះអាងថា រដ្ឋាភិបាលមានឆន្ទៈពិតប្រាកដក្នុងការអភិវឌ្ឍវិស័យសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេសការធានាបាននូវសិទ្ធិរស់រានមានជីវិតរបស់ពលរដ្ឋគ្រប់រូប ដែលជាសិទ្ធិមូលដ្ឋានដំបូងបំផុតមិនអាចខ្វះបាន។ លោក កែវ រ៉េមី លើកឡើងនៅក្នុងពិធីផ្សព្វផ្សាយរបាយការណ៍ និងអនុសាសន៍ដែលទទួលបានពីការពិនិត្យជាសកលតាមកាលកំណត់ (UPR) ជុំទី៤ នៅថ្ងៃទី១៦ ខែតុលា នេះថា កម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងយន្តការសិទ្ធិមនុស្សថ្នាក់តំបន់ ជាពិសេសគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស។ ជាងនេះទៀត កម្ពុជាក៏បានអនុវត្តជាទៀងទាត់នូវកាតព្វកិច្ចអន្តរជាតិក្នុងនាមជារដ្ឋសមាជិកអង្គការសហប្រជាជាតិ ក្នុងការដាក់របាយការណ៍ជាតិសិទ្ធិមនុស្សតាមសន្ធិសញ្ញានានាដែរ។ លោក កែវ រ៉េមី លើកឡើងថា...
ព័ត៌មានជាតិ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាខកចិត្តនឹងអង្គការសហប្រជាជាតិករណីកងទ័ពថៃបណ្ដេញពលរដ្ឋខ្មែរចេញពីលំនៅឋាន
ឌឹ ខេមបូឌា ដេលី
-
October 10, 2025
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្ដែងការខកចិត្តចំពោះភាពស្ងៀមស្ងាត់របស់អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យនៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ជុំវិញការបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានដោយកងទ័ពថៃ។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានចេញលិខិតមួយទៅកាន់លោក Balakrishnan Rajagopal អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិលំនៅឋានសមរម្យ នៃការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ នៅថ្ងៃទី៩ តុលា នេះ ដោយលាតត្រដាងអំពីការគំរាមកំហែងលើសិទ្ធិទទួលបានលំនៅឋានសមរម្យរបស់ពលរដ្ឋកម្ពុជា តាមព្រំដែនកម្ពុជា-ថៃ។ ប្រភពដដែល រៀបរាប់ថា កងទ័ពថៃ មានគម្រោងប្រើប្រាស់ច្បាប់អាជ្ញាសឹកដើម្បីបណ្តេញប្រជាជនកម្ពុជា ចេញដោយបង្ខំពីផ្ទះសម្បែង និងដីស្រែចម្ការរបស់ពួកគេ ដែលស្ថិតក្នុងដែនដីកម្ពុជា ខណៈពលរដ្ឋខ្មែរដែលត្រូវបានបណ្តេញចេញដោយបង្ខំរួចហើយ និងអ្នកដែលកំពុងរងការគំរាមកំហែងពីការបណ្តេញចេញដោយបង្ខំនោះ...
ព័ត៌មានជាតិ
មេសិទ្ធិមនុស្សកម្ពុជា ប្រាប់ថៃ កុំក្លែងផែនទីធ្វើឱ្យជម្លោះព្រំដែនក្លាយជាទីលានសាកអាវុធរបស់ចិន និងអាមេរិក
ឌឹ ខេមបូឌា ដេលី
-
October 7, 2025
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី ព្រមានមេដឹកនាំថៃ កុំឱ្យក្លែងផែនទីធ្វើឱ្យជម្លោះព្រំដែនថៃ និងកម្ពុជា ក្លាយជាទីលានសាកល្បងអាវុធរបស់ចិន និងអាមេរិក ដូចប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ លោក កែវ រ៉េមី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី០៦ តុលា នេះថា អ្នកកាន់អំណាចថៃ មិនត្រូវវង្វេងប្រវត្តិសាស្ត្រ ក្លែងផែនទី ធ្វើឲ្យប្រទេសទាំងពីរមានជម្លោះតជំនាន់នោះទេ ប៉ុន្តែត្រូវពិចារណាឲ្យបានស៊ីជម្រៅទៅដល់អាយុជីវិតប្រជាជន និងសេដ្ឋកិច្ចរបស់ខ្លួនវិញ។ លោក កែវ រ៉េមី...
1
2
3
Page 1 of 3
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.