28.4 C
Phnom Penh

TAG

ខ្មែរក្រោម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​អំពាវនាវ​ឱ្យ​ខ្មែរក្រោម​រួម​កម្លាំង​អនុវត្ត​សិទ្ធិ​សេរីភាព​ដើម្បី​លុប​បំបាត់​នឹម​អាណានិគម​វៀតណាម

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរក្រោម​រួម​កម្លាំង​គ្នា​អនុវត្ត​សិទ្ធិ​សេរីភាព ដើម្បី​លុប​បំបាត់​នឹម​អាណានិគម​វៀតណាម និង​កសាង​អនាគត​ថ្មី​ប្រកប​ដោយ​សេរីភាព យុត្តិធម៌ និង​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួនឯង​សម្រាប់​មនុស្ស​គ្រប់​ជំនាន់។ សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម (KKF) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៣ មិថុនា នេះ​ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម និង​សាខា ព្រមទាំង​អ្នកគាំទ្រ​នៅ​ជុំវិញ​ពិភពលោក បាន​មូលមតិ​គ្នា​ប្រារព្ធ «ពិធី​ខួប ៧៦​ឆ្នាំ កម្ពុជា​ក្រោម​នៅ​ក្រោម​នឹម​អាណានិគម​វៀតណាម» នៅ​ថ្ងៃ​ពុធ នេះ ស្ថិត​នៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ដើម្បី​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ ក្នុង​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។ ប្រភព​ដដែល​បន្ត​ថា...

រដ្ឋអំណាច​កុម្មុយនីស្ត​យៀកណាម ប្រើ​ឧបករណ៍​ទិញ​ពី​អឺរ៉ុប តាមដាន​និង​ឃ្លាំមើល​ខ្មែរ​កម្ពុជា​ក្រោម

រដ្ឋាភិបាល​កុម្មុយនីស្ត​យៀកណាម ហៅ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម ជា​ជនជាតិ​ភាគតិច​ខ្មែរ ហើយ​គេ​ប្រាប់​អន្តរជាតិ​ថា ខ្មែរលើ​ដែនដី​កម្ពុជា​ក្រោម មិនមែន​ជា​ជនជាតិ​ដើម​ម្ចាស់​ទឹកដី​ទេ។ ក្រៅតែ​ពី​ប្រើ​មធ្យោបាយ​រឹតត្បិត​សិទ្ធិ​សេរីភាព​លើ​ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម ដូចជា​ចាប់​ដាក់​គុក ចាប់​លោកសង្ឃ​ផ្សឹក ដោយសារតែ​តវ៉ា​ទាមទារ​អ្វីៗ​ច្រើន​ពេក ព្រមទាំង​ពឹង​ផ្អែក​លើ​សម្ព័ន្ធមិត្ត​ខ្មែរ និង​លាវ ឲ្យ​ជួយ​ចាប់​បញ្ជូន​ទៅ​គេ​វិញ បើ​ខ្មែរ​ក្រោម​រត់​គេច​មក​ជ្រកកោន​នៅ​រាជាណាចក្រ​កម្ពុជា​នោះ រដ្ឋការ​ក្រុង​ហាណូយ ឥឡូវ​នេះ ទិញ​បច្ចេកវិទ្យា​ថ្មី​ទំនើប​ពី​ទ្វីប​អឺរ៉ុប យក​ទៅ​ប្រើប្រាស់​ដើម្បី​តាមដាន ឃ្លាំមើល ប្រមូល​ព័ត៌មាន សិក្សា វិភាគ ព្យាករ​អំពី​សកម្មភាព​ជនជាតិ​ភាគតិច​ខ្មែរ​កម្ពុជា​ក្រោម ដែល​និយម​ប្រើ​ប្រព័ន្ធ​ទាក់ទង​បណ្ដាញ​សង្គម ប្រើ​អ៊ីនធឺណិត...

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​ខួប​បាត់​ដែនដី​ខ្មែរក្រោម​ដោយ​យាង​ព្រះមហាក្សត្រ​ចូលរួម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ប្រកាស​ប្រារព្ធ​ពិធីបុណ្យ​រំឭក​ខួប ៧៦​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដោយ​បាន​យាង​ព្រះមហាក្សត្រ​ខ្មែរ ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​ផង​ដែរ ដើម្បី​រំឭក​នូវ​វីរភាព​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​បូជា​ជីវិត​ការពារ​ទឹកដី។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ ចេញ​លិខិត​អំពាវនាវ​កាលពី​ថ្ងៃទី​១១ ឧសភា។ ប្រភព​ដដែល​រៀបរាប់​ថា ថ្ងៃទី​៤ ខែ​មិថុនា ឆ្នាំ​២០២៥ ខាងមុខ​នេះ ជា​ខួប​លើក​ទី ៧៦​ឆ្នាំ​ដែល​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ដ៏​ជូរចត់​មួយ​សម្រាប់​ប្រជាជាតិ​ខ្មែរ​គ្រប់​រូប ដោយសារតែ​អាណាព្យាបាល​បារាំង កាត់​ទឹកដី​កម្ពុជា​ក្រោម​ប្រគល់​ទៅ​ឱ្យ​ប្រទេស​វៀតណាម ដោយ​ឥត​មាន​ការ​អនុញ្ញាត​ពី​ព្រះរាជា​ខ្មែរ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ជាក់​ថា ពិធីបុណ្យ​នេះ​ក៏​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​ព្រះ​វីរបុរស​ខ្មែរ​ស្នេហា​ជាតិ​ទាំងអស់​ដែរ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ...

ខ្មែរក្រោម​រស់នៅ​លើ​ដែនដី​បរម​បុរាណ​របស់​ខ្លួន ត្រូវ​អាជ្ញាធរ​កុម្មុយនីស្ត​វៀតណាម​ចាប់​ខ្លួន

ដំណាល​ពេល​ពលរដ្ឋ​ខ្មែរ​តវ៉ា​រឿង​កោះ​គុត ជនជាតិ​ខ្មែរ​រស់នៅ​លើ​ទឹកដី​ដូនតា​របស់​ខ្លួន​នៅ​កម្ពុជាក្រោម ក៏​ពុំ​មាន​សេចក្តី​សុខ​ដែរ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម (KKF) ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ដោះលែង​សកម្មជន​សិទ្ធិមនុស្ស​ខ្មែរក្រោម​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៧ មីនា នេះ ដោយ​ឥត​លក្ខខណ្ឌ ព្រមទាំង​ដោះលែង​សកម្មជន​ខ្មែរក្រោម​ផ្សេង​ទៀត​ដែល​ជាប់​គុក​ដោយសារ​ប្រើ​សិទ្ធិ​តស៊ូ​មតិ​ដោយ​សន្តិវិធី​សម្រាប់​អត្តសញ្ញាណ​វប្បធម៌ និង​សេរីភាព​សាសនា​នៃ​សហគមន៍​ខ្មែរក្រោម​កន្លង​មក​ផង​ដែរ។ សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម (Khmer Kampuchea -Krom Federation, KKF) ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ទាន់​មួយ​នៅ​ថ្ងៃទី​២៧ មីនា នេះ ក្រោយពី​ព្រះតេជព្រះគុណ គឹម សំរិន្ទ ដែល​ជា​ព្រះសង្ឃ​ខ្មែរក្រោម...

វៀតណាម​កាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម​ដើម្បី​ស្វាគមន៍​ព្រះ​រាជដំណើរ​ទស្សនកិច្ច​របស់​ព្រះមហាក្សត្រ​ខ្មែរ

ព្រះមហាក្សត្រ​ខ្មែរ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃទី​២៨ វិច្ឆិកា នេះ បាន​យាង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​២៩ ខែ​វិច្ឆិកា តាម​ការ​យាង​របស់​ប្រធានាធិបតី​វៀតណាម លោក លឿង គឿង ខណៈ​អ្នក​ឃ្លាំមើល​ថា​វៀតណាម បាន​ស្វាគមន៍​ព្រះ​រាជដំណើរ​របស់​ព្រះអង្គ​ដោយ​ការ​កាត់ទោស​ពលរដ្ឋ​ខ្មែរក្រោម។ រដ្ឋាភិបាល​កម្ពុជា​ចាត់ទុក​ព្រះ​រាជដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ព្រះមហាក្សត្រ​ខ្មែរ​ទៅ​កាន់​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម នៅ​ពេលនេះ គឺ​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ថ្នាក់​ដឹកនាំ​វៀតណាម អំពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​ល្អ ដែល​ស្រប​ទៅ​នឹង​ស្មារតី​ភាព​ជា​អ្នក​ជិតខាង​ល្អ មិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ...

លោក ហ៊ុន សែន ប្រកាស​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ដើម​ខែ​វិច្ឆិកា​ខាង​មុខ​នេះ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន គ្រោង​ដង្ហែ​អង្គ​កឋិនទាន​ទៅ​កាន់​ទឹកដី​កម្ពុជា​ក្រោម​នៅ​ថ្ងៃទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២៤ ខាងមុខ ដោយ​ដាក់​ឈ្មោះ​ថា អង្គ​កឋិនទាន «មហា​សាមគ្គី​គ្រួសារ​ខ្មែរ» ដែល​ពលរដ្ឋ​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួម​បាន​ទាំងអស់​គ្នា ពីព្រោះ​ខ្មែរ​លើ ខ្មែរ​កណ្តាល ខ្មែរក្រោម គឺជា​ខ្មែរ​តែ​មួយ។ លោក ហ៊ុន សែន បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ តុលា នេះ​ថា...

លោក អ៊ុំ សំអាន ទាមទារ​ឱ្យ​លោក សុខ ឥសាន ចេញ​មុខ​សុំទោស​ពលរដ្ឋ​ខ្មែរក្រោម​ជា​សាធារណៈ

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន អះអាង​ថា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន គឺជា​បុគ្គល​ដែល​វង្វេង​ប្រវត្តិសាស្ត្រ​ជាតិ និង​ត្រូវ​សុំទោស​ពលរដ្ឋ​ខ្មែរក្រោម​ជា​សាធារណៈ បន្ទាប់ពី​អ្នក​នាំពាក្យ​រូប​នេះ​ថា «ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម គឺជា​ជនជាតិ​វៀតណាម»។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក អ៊ុំ សំអាន ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៥ កក្កដា នេះ​ថា ពលរដ្ឋ​ខ្មែរក្រោម​មាន​សញ្ជាតិ​វៀតណាម...

ខ្មែរក្រោម​ស្នើ​ព្រះរាជា និង​នាយករដ្ឋមន្ត្រី​ខ្មែរ​បង្ហាញ​មេដឹកនាំ​យៀកណាម​អំពី​ស្ថានភាព​ខ្មែរក្រោម

សមាគម​ខ្មែរ​កម្ពុជា​ក្រោម ស្នើ​ឱ្យ​ព្រះមហាក្សត្រ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ខ្មែរ ផ្តល់​សេចក្តី​រាយការណ៍​ស្តីអំពី​ស្ថានភាព​ពលរដ្ឋ​ខ្មែរក្រោម​ជូន​ប្រធាន​រដ្ឋ​វៀតណាម លោក តូ ឡឹម ដែល​គ្រោង​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃទី​១២ និង​ថ្ងៃទី​១៣ ខែ​កក្កដា នា​ពេល​ខាងមុខ​នេះ។ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ បាន​ដាក់​លិខិត​ដាច់ដោយឡែក​ពី​គ្នា​ទៅ​កាន់​ព្រះមហាក្សត្រ​ខ្មែរ នាយករដ្ឋមន្ត្រី និង​ប្រធាន​រដ្ឋសភា​ខ្មែរ កាលពី​ថ្ងៃទី​៨ ខែ​កក្កដា ដែល​ទើប​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១០ កក្កដា នេះ ដោយ​រៀបរាប់​ថា ការ​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរក្រោម​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​អយុត្តិធម៌...

ក្រសួង​ការបរទេស​អាមេរិក​ឱ្យ​វៀតណាម​ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជាប់​ឃុំ​ទាំង​អយុត្តិធម៌​ឱ្យ​មាន​សេរីភាព​ឡើងវិញ

ក្រសួង​ការបរទេស​អាមេរិក ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ចំនួន ១២​អង្គ ដែល​អាជ្ញាធរ​វៀតណាម ចាប់​ផ្សឹក និង​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​ដោយ​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ និង​ទាមទារ​ឲ្យ​ភាគី​វៀតណាម ត្រូវ​គោរព​សិទ្ធិ​បុគ្គល​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​ជំនឿ​សាសនា។ ក្រសួង​ការបរទេស​អាមេរិក បាន​ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០២៤ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ដោះលែង​ពលរដ្ឋ​ខ្មែរក្រោម​ដែល​ជាប់​ឃុំ​ដោយ​អយុត្តិធម៌ ឱ្យ​មាន​សេរីភាព​ឡើងវិញ។ ក្រសួង​ការបរទេស​អាមេរិក ស្នើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ត្រូវ​គោរព​សិទ្ធិ​បុគ្គល​ក្នុង​ការ​អនុវត្ត​សេរីភាព​នៃ​ការ​បញ្ចេញមតិ​សមាគម និង​ជំនឿ​សាសនា។ ប្រភព​ដដែល​អះអាង​ថា សហរដ្ឋ​អាមេរិក​បារម្ភ​យ៉ាង​ខ្លាំង​លើ​ការ​កាត់ទោស និង​ការ​ឃុំ​ខ្លួន​ពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម ចំពោះ​ការ​តស៊ូ​មតិ​ដោយ​សន្តិវិធី​របស់​ពួកគេ​ដើម្បី​សិទ្ធិមនុស្ស...

ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរក្រោម​គឺ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ត្អូញត្អែរ​ថា​ការ​រក្សា​ភាព​ស្ងៀមស្ងាត់ និង​ការ​មិន​អើពើ​របស់​រដ្ឋាភិបាល​ខ្មែរ​ជុំវិញ​ការ​ចាប់​ខ្លួន​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរក្រោម​ពី​សំណាក់​អាជ្ញាធរ​វៀតណាម នៅ​ពេលនេះ គឺជា​ការ​បង្ហាញ​ពី​ការ​បាត់បង់​ឯករាជភាព​របស់​កម្ពុជា​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​រដ្ឋការ​ក្រុង​ហាណូយ កាន់តែ​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ អនុប្រធាន​វេទិកា​ពលរដ្ឋ​លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​០១ ខែ​មេសា នេះ​ថា ជា​រឿង​គួរ​ឱ្យ​អាម៉ាស់​ជាទីបំផុត​ដែល​ពលរដ្ឋ​ខ្មែរ ១៧​លាន​នាក់​មាន​រដ្ឋាភិបាល​មួយ​ដែល​គ្មាន​សមត្ថភាព​ការពារ​ពលរដ្ឋ​ខ្មែរក្រោម​ដែល​កំពុង​រង​នូវ​ការ​រំលោភ​បំពាន​សិទ្ធិ​ជា​មូលដ្ឋាន​ធ្ងន់ធ្ងរ​ដោយ​រដ្ឋាភិបាល​វៀតណាម ខណៈ​ពលរដ្ឋ​វៀតណាម ដែល​កំពុង​រស់នៅ​ដោយ​ខុស​ច្បាប់​ក្នុង​ប្រទេស​កម្ពុជា បែរ​ជា​ត្រូវ​រដ្ឋាភិបាល​វៀតណាម ស្នើ​ឱ្យ​រដ្ឋាភិបាល​ខ្មែរ​យកចិត្ត​ទុកដាក់​មើលថែ ផ្តល់​ការ​ស្នាក់នៅ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ទៅវិញ។ លោក ម៉ែន...

Latest news

© 2021, ដេលី. All rights reserved.